រូបថតរាមកេរ្ដិ៏

26 responses to “រូបថតរាមកេរ្ដិ៏

  1. ស្អាត​តើ​ប្អូន បងមានសៀវភៅហ្នឹងដែរ តើ ! អរគុណ

    • អូ!​មែនន័យថា បងប្រុស មានរូបទាំងអស់នេះរួចហើយតើ !
      ប្អូនឃើញបងដាក់រូបហនុមាន គិតថា បងប្រាកដជាចូលចិត្ដរូបទាំងនេះ !
      តែ តែ បងថែមទាំងមានសៀវភៅទៀងផង !​ហេហេហហេ
      ពិតជាគាប់ជួនមែន !
      ប៉ុន្ដែ ប្អូនអត់មានសៀវភៅនេះទេ ប្អូនគ្រាប់តែចំលង ឯកសារដែលផ្ញើរពីប្រទេសខ្មែរមកនោះទេ !
      សូមអរគុណ

  2. អៃយ៉ូ ! Fan របស់រឿងរាមកេរ្តិ៍ តើ! ហេស ហេហ…ញ៉ុមក៏ចូលចិត្តមើលដែរ អារូបអស់ហ្នឹង, តែមិនសូវចូលចិត្តអានរឿងហ្នឹងម៉ានទេ, វែងពេក អានទៅចេះតាងងុយដេក! 😀

  3. ហូ!សួស្តីបង!ហើយចុះរឿងរាមកេរ្ត៍នុងមានតួអង្គច្រើនដល់ថ្នាក់នុងផងមែនទេ?
    វាពិតជាអស្ចារ្យមែន!

    • សួស្ដី Vathanak !សុខសប្បាយទេ ប្អូន នៅទីនោះ ?
      បងសូមអរគុណច្រើនណាស់ណា៎ ដែលបានឈាងចូលមកលេង កន្លែង របស់ បង ថែមទាំងមានចំណាប់ អារម្មណ៏ មកលើ រូបរាមកេរ្ដិ៏ ទាំងអស់នេះ !
      តែ បងសូមជំរាប ដោយត្រង់ណា បងប្រុស មិនដឹងច្បាស់ថា មានច្រើនដល់ម្លឹងនោះទេ ហើយក៏មិនដែលបានសិក្សារ ឬ ទស្សនា រឿងមួយនេះ ដែរ ។ ធ្លាប់តែបានសិក្សារ បន្ដិចបន្ដួចតែប៉ុណ្ណោះ កាល នៅជាសិស្ស តែបើមកដល់ពេលនេះ បងប្រុស ភ្លេចស្ទើរ អស់រលីង ហើយ ! បងសុំទោស ផងណា ដែលមិនអាច​ឆ្លើយតប ចំពោះ ចម្ងល់ របស់ ប្អូន បាន ! សូមមេត្ដា​ អធ្យាស្រ័យ ក្នុងនាម ជាម្ចាស់ រូបទាំងនេះ ផង ។ ម្យ៉ាង រូបទាំងនេះ បង សុំចំលង ពី​មិត្ដភក្ដិ នោះទេ ។ ឃើញ រូបទាំងនេះ ស្រស់ស្អាត ក៏កើតមានបំណង យកមកចែកជូន និង ទុកជាកាដូ សំរាប់ ការបើ គេហទំព័រ ថ្មី នៅ លើ ភូមិ វើត ប្រេស នេះ ផង !

      សូមអោយប្អូន មានសុខភាព និង សំណាង ល្អ

      ពី បងប្រុស ពិសិដ្ឋ

      ………..

      • ហេហេហេ!ថាតែបង ញ៉ុមក៏មិនដែលបានមើលរឿងនេះដែរ!
        តែចេះតែកុំស្វែងរកតាម យូថ្យូប​ រកយូរហើយតែមិនដែលឃើញសោះ!
        បើបងមានជួយចែករំលែកញ៉ុមផង!ហេហេ! 🙂 ចឹងបានថាមកលេងផ្ទះ
        គេគឺកុំអោយខាត!យ៉ាងហោចណាស់ បានម៉ាស្បផង២កាន់ទៅផ្ទះ
        វិញដែរ! (មុខក្រាស់)រីករាយណាស់ដែលបានមកលេងផ្ទះបងនេះ! 😀

  4. អត់មានទេ ប្អូនប្រុស តូច របស់ បង!!
    បើមាន នោះ ចែកចាយ ជា ឯកសារ វិដេអូ ជូន បង ប្អូន នៅ ទីនេះ បាត់ទៅហើយ !
    មិនកំណាញ់ ស្វិត អីនោះទេ បើសុទ្ធតែ ជា បងប្អូន រួម សណ្ដាន ខ្មែរ ដូចតែគ្នា ហ្នឹង !!

    អរគុណ ណា ដែលបានចូលមកលេង សារជាថ្មី !!!

    • HEHEHEមិន​ទៅ​បាច់​អរ​គុណ​ អរ​គោច​ឆ្អី​ទេ​បង​អើយ​!​អោយ​តែបានមានវាចាគេ​តប​មក​
      រត់​​ចូល​​ទៅ​​ឆ្លើយ​​ឡើង​ចង់​បាក់​ក​ ន៎រ​!​ចឹង​បាន​ថា​!ហេ​ហេ​ហេ​ហេ​!​ :​D ​
      នៅ​ក្នុង​ភូមិ​នេះយូ​ដែរ​ហើយ​!​ឡើង​គេ​គ្រាន់​តែ​លឺ​ស​ម្រឹប​ជើង​!​(អុញ!អាហ្នឹងម៉ោទៀតហើយ)​ហេហេ ថាលេងទេបងអើយ! 😉

  5. ហូ!ញ៉ុមមិនជាសូវពូកែនិយាយអីប៉ុន្មាននោះទេ!បានតែនៅក្នុងWPនុងឯង!តែបើសិនជាអោយ
    ទៅជួបនៅខាងក្រៅវិញ មិនបាច់និយាយទេ!បើតែមាត់ចាំតែស្តាប់គេរហូតនុង ហើយដែល
    ធ្លាប់បានជួបជាមួយនឹងខ្ញុំទើបបានដឹងពីចរឹកពិតបស់ខ្ញុំថា យ៉ាងម៉េច!
    គេខ្លះទៅមើលក្នុងប្លក់ឃើញកាងសឹងស្លាប់!តែដល់ពេលឃើញផ្ទាល់បានជ្រាប
    ថាសុភាពបែបណា!ហេហហេហេ(អួតច្រុល)

  6. ចុម សម័យព្រះឥន្ទព្រហ្មតើនៀក

  7. មិនអីទេ ខ្ញុំគរាន់តែសួរចង់ដឹងទេ គ្មានអីត្រូវអៀន។ ចំនែកខ្ញុំវិញ មួយថ្ងៃៗរវល់សឹងគ្មានពេលប្រើប្លក់ផង ទើបតែខែនេះ មានឈប់ខ្លះ

    • ប្អូន និយាយលេងទេ ! មិនបានអៀន អីណា! ហេហេហេ!!

      តាមពិត ប្អូន មិនសូវ ជាចូលនៅទីនេះ ប៉ុន្មាននោះទេ ! ចឹង ទោះបីជា លួច បាន របស់ របរ ក៏កម្រ យក មកទុក នៅទីនេះ ដែរ ! តែពេលខ្លះ ក៏នឹកឃើញ ក៏យក មកចែកជូន ខ្លះៗ ទៅ​ ទៅតាម លទ្ធភាព​ ដែលអាចធ្វើ បាន!

      សូមអរគុណ!!

  8. ម៉េច​ក៏​សុទ្ធ​តែ​ជា​តួ​អង្គ​រឿង​រាម​កេរ្តិ៍​ចឹង​??? ​
    អត់​​មាន​រូប​ខ្ញុំ​មួយ​ផង ខំ​តែ​ចូល​មើល​ 😉
    ហិហិហិ…

  9. ហើយ​​ឯណា​រូប​យើង​នោះ​?? សរុប​ទៅ​ខ្ញុំ​អត់​ទាំង​ទាន់​ដឹង​ទេ​ ថា​យើង​ប្រុស​ឬ​ក៏​ស្រី​

    • សួស្ដី បាទ ..

      ខ្ញុំម្ចាស់ ភេទប្រុស ណា បាទ …ហេហេហេ…
      រូបខ្ញុំ ម្ចាស់ស្អាត ពេក ហេតុដូច្នោះហើយ បានជា ខ្ញុំ មិនហ៊ានដាក់ ព្រោះនិយាយតាមត្រង់ ខ្លាចភ័យបើសសក់ ខ្លួនឯង ….

      រីករាយ ដែលបានស្គាល់ …

  10. សួស្តីសំលាញ់ ពិសិដ្ឋ សុខសប្បាយជាទេ?

    ថ្ងៃនេះទំនេរបន្តិចក៏ឆ្លៀតមកលេងមិត្ត ពិតជារីកចម្រើនណាស់សំលាញ់! តែខ្ញុំវិញ ចម្រើនចុះណាស់។ ខ្ញុំចូលចិត្តរូបភាពរបស់សំលាញ់ណាស់ ពេលទំនេរនឹងទាញទុកទាំងអស់។
    សំណាងល្អណា

    • បាទ ! សួស្ដី សំឡាញ់ វិចិត្រ »!

      ខ្ញុំ សុខសប្បាយទេ ! ចុះសម្លាញ់ នោះ​ ? សុខទុក្ខ យ៉ាងណាដែរ
      មួយរយះ ដ៏យូរអង្វែងមកនេះ ?? បាត់មុខ យូរដល់ហើយ សំឡាញ់ !!!!

      អូខែ ! ថ្ងៃនេះ រវល់ មិនបាននិយាយ ឲ្យច្រើននោះទេ !
      សូមថែរក្សាសុខភាព ឲ្យបានល្អ​ណា​ !

      អរគុណ…

  11. សៀ​វភៅអ្វីដែល? ខ្ញុំ​មានសៀវ​ភៅ​មួយ​ក្បាល​ចំណង​ជើងថា តួ​អង្គ​រាមកេរ្តិ៍​ក្នុង​តួ​អក្សរ​ខ្មែរ។

  12. សៀវភៅនេះមានឈ្មោះថា “រូបតួអង្គក្នុងរឿងរាមកេរ្តិ៍ ” “The ReamKer” គូរដោយលោកគ្រូជេត ចន តម្លៃ ១៨ដុល្លា ។

ទំលាក់ មួយចំលើយតប ទៅ monyrinataro បោះ​បង់​ការ​ឆ្លើយ​តប