មើលស្នេហ៏ ខ្ញុំ

ជារៀងរាល់ថ្ងៃនៅក្នុងភូមិមួយ មានគូសង្សារមួយគូតែងតែអង្គុយប្រកៀកប្រកើយគ្នាយ៉ាងមាន
សេចក្តីសុខមើលព្រះអាទិត្យរះនិងលិច ​នៅមាត់ស្ទឹង អានុស្សារស្នែហ៍ ។​ពួកគេទាំងពីរនាក់ស្រលាញ់គ្នាណាស់ សូម្បីតែនាក់ភូមិទាំងអស់គ្នាក៍នាំគ្នាកោតសរសើរ ព្រមទាំងច្រណែននឹងស្នែហារបស់គូស្នែហមួយគូរនេះដែរ ។

មិនថាទៅទីណា កន្លែងណា ក៍ដោយ ក៍ពួកគេតែងតែទៅជាមួយគ្នាដែរមើលទៅគឺប្រៀបដូចជា គូស្នែហ៍បក្សីតូចមួយគូហោះហើរ
ត្រសងអញ្ចឹង ។ ស្នែហាមួយគូនេះបានរីកលូតលាស់អស់រយះពេលជាយូរខែឆ្នាំ យ៉ាងមានសុភមង្គល ។ សំណាងអាក្រក់អីនៅថ្ងៃមួយនារីជាគូស្នែហ៍ក៍ត្រូវរងរបួសជាទំងន់ដោយ
សារគ្រោះថ្នាក់ចរាចរណ៍ ហើយក៍ត្រូវបានដឹកទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ ទោះបីជាគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ និងអស់ពីសម្ថភាពយ៉ាងណាក្តី ក៍មិនអាចជួយស្រោចស្រង់នារីរូបនេះបានដែរ​ ។ ដំណក់ទឺកភ្នែកដែលកំពុងតែហូរស្រក់ គឺ រឹតតែហូរខ្លាំងឡើងអមជាមួយនឹងសម្លេងបេះដូងដែលរញ្ជួយស្ទើរតែប្រេះដើមទ្រូងរបស់បុរស
កំសត់ជាសង្សារដែលកំពុងតែអង្គុយនៅជិតបង្កើយទៅនឺងគ្រែរបស់នាងដែលបានសន្លប់បាត់បង់
ស្មារតីអស់រយពេល ២ខែហើយនោះ ។ ដៃទាំងគូបស់គេកុំពុងតែក្តាប់ដៃនារីជាសង្សារយ៉ាតឹងណែន រួចនិយាយឡើងជាមួយនឹងទឹកមុខស្លេកស្លាំងស្គមស្គាំងអស់កំលាំងយ៉ាងខ្លាំងដោយសារការនៅមើលថែនារីជាសង្សារយ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃយប់ ថា អូនសម្លាញ់ សូមអូនដឹងខ្លួនមកវិញមក បានទេ??? អូនដឹងថាបងពិបាកចិត្តយ៉ាងណាទេ??? អូនមិនចង់ទៅមើលថ្ងៃលិចជាមួយបងទៀតទេ មែនទេ? ក្រោកឡើង ហើយស្តាប់សំលេងបងអោយច្បាស់ ទោះបីជាអោយបងធ្វើអ្វីក៍ដោយ មិនថាត្រូវប្តូរជីវិត ក៍បងសុខចិត្តដែរ អោយតែអូនបានជាសះស្បើយ បងគ្រាន់តែដឹងថា បងមិនអាចរស់នៅក្រោមមេឃនេះដោយគ្នានអូននោះទេ ។ អនុភាពដ៍អស្ចារ្យ នៃសេចក្តីស្នែហាដ៍ស្មោះស្ម័ក្ររបស់បុរសចំពោះនារីជាសង្សាររបស់ខ្លួនបានក្តៅទៅដល់ស្ថានសួគ៍ ។​ ក្រោយពីបានជ្រួតជ្រាបគ្រប់ហេតុការណ៍ព្រមជាមួយហ្នឹងសេចក្តីអាណិតអាសូរចំពោះគូស្នេហ
មួយគូរនេះ ទេវតា បានចុះមកជួបបុរសនោះរួចសួរថាតើអ្នកស្រលាញ់សង្សាររបស់
អ្នកណាស់មែនទេ ? ពិតប្រាកដណាស់ព្រះអង្គខ្ញុំព្រះអង្គស្រលាញ់នាង ជាងជីវិតរបស់ខ្ញុំម្ចាស់ទៅ
ទៀត បុរសឆ្លើយតប​ ។ បើអញ្ចឹង តើអ្នកហ៊ានធ្វើគ្រប់យ៉ាងដើម្បឲ្យនាងជាសះស្បើយដូចដើមដែរ រឺ ទេ? ខ្ញុំព្រះអង្គសុខចិត្តប្តូរជីវិតដើម្បីនាង ។ ទេវតាសួរម្តងទៀត អ្នកប្រាកដទេ? បុរសឆ្លើយយ៉ាងម៉ឹងម៉ាត់តបទៅទេវតាវិញ ខ្ញុំម្ចាស់សូមដាក់ជីវិត ឲ្យតែព្រះអង្គជួយសង្គ្រោះសង្សាររបស់ខ្ញុំម្ចាស់ឲ្យ បានជាសះស្បើយដូចដើម ។ ល្អណាស់! ទេវតាបានប្រាប់បុរសនោះថា យើងអាចជួយសង្គ្រោះនាងបាន ប៉ុន្តែ គឺតំរូវឲ្យអ្នក ក្លាយខ្លួនជាសត្វ កន្ទំរុយរយពេល៣ខែ តើអ្នកព្រមទេ? បុរសលឺដូចនោះហើយក៍ប្រញាប់ឆ្លើយទាំងត្រេកអរ ខ្ញុំព្រមព្រះអង្គ ។

អស់រយពេល១ថ្ងៃដែលបុរសនោះបានក្លាយខ្លួនទៅជាសត្វកន្ទំរុយ នារីជាសង្សារក៍បានដឺងខ្លូន នឹង

បានជាសះស្បើយពីជំងឺយ៉ាងពិតប្រាកដ ។ ក្តីទុក្ខព្រួយក៍បានចាប់ផ្តើមទន្ទ្រានដួងចិត្ត ព្រមជាមួយហ្នឹងការបារម្ភរបស់នារីជាសង្សារ ចំពោះបុរសសំនប់ចិត្តរបស់ខ្លួន ព្រោះតែបាតដំណឹងសូន្យក្រោយពីនាងបានដឹងខ្លួន​ ។​ គ្រប់ដំនើរគឺពោរពេញទៅដោយដំនក់ទឹកភ្នែក នៅក្នុងរយពេលជាច្រើនខែថ្ងៃដែលនារីម្នាក់នេះខិតខំស្វែងរកបុរសម្ចាស់ដួងចិត្តរបស់ខ្លួនទាំងចិត្តនឹក

រលឹកយ៉ាងខ្លាំងពន់ពេក ដោយមិនដឹងខ្លួនថា បុរសជាសង្សារកំពុងតែទុំនៅលើស្មាររបស់ខ្លួន ។ ដោយទំហំនៃសេចក្តីស្រលាញ់របស់
ខ្លួននៃបុរសជាសង្សារ ព្រមទាំងចិត្តអាណិតអាសូរចំពោះនារីសំនប់បេះដូងរបស់ខ្លួនបុរស
ខិតខំយកស្លាបរបស់ខ្លួនដ៍តូចទាំងគូរ ទៅបបោសអង្អែលថ្ពាល់សង្សារដែលកំពុងតែលិចលង់ទៅ
ដោយដំណក់ទឹកភ្នែក ប៉ុន្តែ ដោយសារតែខ្លួនមានមាឌតូចពេក ចង់និយាយរាយរាប់ប្រាប់ពីទឹកចិត្ត
របស់ខ្លួនទៅនាងក៍មិនកើត មិនអាចធ្វើឲ្យនាងដឹងបាន ។ រយពេល៣ខែសំរាប់កូនកន្ទុំរុកំសត់ គឺពិតជាយូរណាស់ដោយមិនអាចទ្រាំទ្រនឹងការឈឺចាប់ចាំមើលនាងជាសង្សារ
សំរក់ទឹកភ្នែករាល់ថ្ងៃបែបនេះបានតទៅទៀត ខ្លួនក៍សម្រេចចិត្ត
ឈប់ហើរតាមនាងទៀតហើយ ។ សល់ត្រឹមតែ៣ថ្ងៃទៀតប៉ុន្នោះរយពេល៣ខែនឹងកន្លងផុតទៅហើយ

កូនកន្ទុំរុយសប្បាយចិត្តខ្លាំងណាស់ ព្រោះជិតបានជួបសង្សារសំនប់ជីវិតរបស់ខ្លួនហើយ ។ កំណត់រយពេលនោះបានមកដល់ កន្ទុំរុយតូចសប្បាយចិត្តរកអ្វីប្រៀបពុំបាន ហើយដោយការអត់ទ្រាំពុំបាន ព្រោះតែក្តីនឹករលឹកពេកចំពោះសង្សារខ្លួនផងនោះ

គេក៍បានសម្រេចចិត្ត ហោះហើរទាំងក្តីសង្ឈឹមទៅរកម្ចាស់ស្នេហបន្តូលជីវិត ។ ពេលទៅដល់ភ្លាម

កូនកន្ទុំរុយដ៍តូចស្រងាកចិត្តយ៉ាងខ្លាំង កែវភ្នែកទាំងគូស្រវាំងរកមើលអ្វីមិនឃើញ ចង្វាក់បេះដូងលោតស្ទើរតែខុសចង្វាក់ ព្រោះតែដឹងខ្លួនថា ឥឡួវនេះ នាងមានស្មារថ្មីរបស់បុរសសង្ហាម្នាក់ទៀតផ្អែកហើយ ហើយទឹកភ្នែកនាងក៍មានអ្នកជូទ ថ្ពាល់នាងក៍មានអ្នកថើបដែរ ដួងចិត្តរបស់នាងក៍មានអ្នកថ្នមទៀត តើនៅមានអ្វីសេសសល់សំរាប់ខ្លួនទៅ?​ ស្លាបទាំងគូប្រឹងបក់រវិច នៅលើដងផ្លូវឆ្ពោះទៅកាន់ទ្រនុំចាំស្នេហរបស់ខ្លួនវិញ ក្នុងខណពេលដែលខ្យល់ដកដង្ហើមរត់ស្ទើរតែមិនដល់គ្នា លាយឡំជាមួយនឹងដំណក់ទឹកភ្នែកអស់សង្ឈឹម ដែលត្រូវទទួលស្គាល់ការពិតដ៍ខ្លោចផ្សាមួយដែលដឹងថា ថ្ងៃលិចម្តងនេះគឺជាថ្ងៃដែលលិចទាំងដានអានុស្សារគ្រប់រសជាតិរបស់ខ្លួន ហើយថ្ងៃលិចពេលនេះគឺជាពេលដែលដំណក់ទឹកភ្នែក របស់ខ្លួនចាប់ផ្តើមរះគ្មានពេលរលត់ ……..។ ទេវតាក៍បានយ៊ាងចុះមកតាមការកំណត់ ។ ទេវតាក៍បានសួតទៅបុរស រយពេល៣ខែបានកន្លងផុតទៅហើយ អ្នកអាចក្លាយទៅជាមនុស្សដូចដើមវិញហើយ ។ បុរស នៅស្ងៀម! ទេវតាសួរម្តងទៀត តើអ្នកចង់ក្លាយទៅជាមនុស្សវិញទេ???
មិនចាំបាច់ទេព្រះអង្គ ទុកឲ្យខ្ញុំម្ចាស់នៅជាកន្ទុំរុយអស់មួយជីវិតចុះ បុរសឆ្លើយតប ។

ដូចច្នេះចាប់ពីពេលនោះមក បុរសនោះក៍ស្ថិតនៅក្នុងភាពជាសត្វ កន្ទុំរុយអស់មួយជីវិតទៅ ៕

គ្មានការជួបមួយណា ដែល​មិនព្រាត់ប្រាស់នោះទេ ។ គ្រាន់អាស្រ័យទៅលើពេលវេលាដែលអំណោយផលប៉ុន្នោះ ។

ដោយ ប្អូនប្រុស វិឆ័យ

Advertisements

3 responses to “មើលស្នេហ៏ ខ្ញុំ

  1. មើលអត់ឃើញទេ។ ដាក់រូបភាពមក បានមើលឃើញ។

  2. អរគុណណា បងប្រុស សំរាប់ ការចូលចិត្ដ !

    ពី ប្អូនប្រុស ពិសិដ្ឋ

    ……..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s