គតិទស្សនៈខ្លះៗ អំពីការសិក្សា
បុគ្គលដែលមិនព្រមប្រើសតិបញ្ញាឲ្យសមគួរទៅតាមឳកាស
គឺជាមនុស្សរឹងរុស។ បុគ្គលដែលមិនចេះប្រើសតិបញ្ញាគឺមនុស្សល្ងង់ខ្លៅ។
បុគ្គលដែលមិនហ៊ានប្រើសតិបញ្ញាគឺទាសករ។ (ផ្លេតូ)
ការងារផ្សេងៗ កើតចេញពីខួរក្បាលដែលចេះគិតរបស់យើង ហើយខួរក្បាលដែលចេះគិតរបស់យើងកើតចេញពីចំនេះដឹង។ (ចៀងខៃឆែក)
ជីវិតរបស់មនុស្សយើងនេះសែនខ្លីណាស់ ទើបគួរក្តោបឳកាស
ធ្វើការសិក្សាឲ្យល្អបំផុត កុំបណ្តោយពេលវេលាឲ្យកន្លងផុតទៅយ៉ាង
ឥតប្រយោជន៍។ (ចុងធើង)
ការសិក្សានឹងបានផលក៏លុះណាតែមានបណិធាន មានចំណេះដឹង និងមានភាពឧស្សាហ៍ព្យាយាម។ (ជើងកួហ្វាន)
អ្នកក្រអាចមានទ្រព្យស្តុកស្តម្ភព្រោះមានវិជ្ជា សេដ្ឋីខ្ពង់ខ្ពស់
ឧត្ដម ព្រោះមានចំណេះដឹង។ (អ៊ីមិង)
ការសិក្សាដោយមិនគិតពិចារណា នឹងវង្វេងវង្វាន់ ខុសផ្លូវ
ការគិតពិចារណាដោយប្រាសចាក ការសិក្សា នឹងអន្តរាយ។ (ខុងជឺ)
ជីវិតជារបស់ដែលធម្មជាតិប្រទានឲ្យ តែជីវិតដែលស្រស់ស្អាត សតិបញ្ញាជាអ្នកប្រសិទ្ធប្រសាទឲ្យ ។ (ភាសិតក្រិច)
សិក្សារៀនសូត្រ កុំភ្លេចជួយជាតិ និងជួយជាតិក៏កុំភ្លេចសិក្សារៀនសូត្រ
ឲ្យខ្ពង់ខ្ពស់។ (ឆៃ យួនផើយ )
ដោយ បងប្រុស ចំណាន
អ្នកចំរៀងសំលេងក្ងួរកែវពេជ្រ ចិន្តាព្យាយាមនាំកូនទាំងពីរ ទៅរស់នៅៗសហរដ្ឋអាមេរិក ប៉ុន្តែទៅមិនរួច។ http://ekhmermagazines.com/detail.aspx?magazineid=398&pageid=49 កែវពេជ្រ ចិន្តាជាអតីតជំទាវ ជាអនុប្រធានយុវជនស្នូលបក្ស ខេត្តកំពត និងជាបក្សជន របស់គណបក្សប្រជាជន (គណបក្សស្រីយួនលើកជើង) បានប្រើល្បិចដើម្បីទៅរស់នៅសហរដ្ឋអាមេរិក ក្រោមរូបភាពទៅសំដែងសិល្បះ តាមការអញ្ជើញរបស់ពួកអាណិកជនខ្មែរ នៅអាមេរិក។
មហិច្ឆិតា របស់មនុស្សសែនធំធេង ចង់មានមិនចេះចប់ មិនចេះហើយ ! បានមួយ ស្រវ៉ា រកមួយបន្ថែម !
ឃើញល្អ មួយ ច្រណែន កាប់បំផ្លាញ គ្មានទុក ! អ្នកណា ធ្វើអ្វី អ្នកណាដឹងអ្វិ គឺពួកគេជាអ្នកដឹង ជាអ្នកទទួល ! កុំខ្វល់ កុំនាំអម្ពល់ ដល់ខ្លួន ! គេចង់ តែយើងមិនចង់ ! បើមិនចង់ ចាំបាច់អ្វី ត្រូវបង្ខំអោយចិត្ដ ចង់ !!
មនុស្សមានផ្លូវដើររៀងខ្លួន !
អរគុណ ដែលបានចូលរួម !
ហិហិ… ទស្សនៈល្អ…គំនិតគួរពិចារណាល្អ…
អរគុណ ណា បងស្រី !
នេះ គ្រាន់តែ ជា របស់ ដែល ប្អូនបានលួច ចំលង ពី បងប្រុស ដទៃ នោះទេ! សង្ឃឹមថា នឹងជាចំណែក មួយ ដល់ ជនរួមជាតិដទៃ ជាមូលដ្ឋាន គំនិត នៃជិវិត ក្នុងការ សិក្សារ និង ការប្រតិបត្ដិ ការងារ ។
សូមអរគុណ ច្រើន!
ពីប្អុនប្រុស ពិសិដ្ឋ
..
ថ្វីត្បិតតែយកមកពីគេ តែក៏រាប់ថាមានគំនិតល្អដែរ ដែលចេះមានគំនិតយកមកចែកគ្នាមើល!!!
ហេសហេ… អរគុណច្រើនណា!!!
អីយ៉ា! នេះ បងស្រី កំពុង សរសើរ កូនចោរតូច ហើយដឹងទេ?
រាប់អាន ពួកចោរច្រើនតែវិនាស បើគួរគេចចៀសគួរនៅឲ្យឆ្ងាយ
ប្រយត្ន័បង់ទ្រព្យ អភព្វ័រូបកាយ កើតក្ដីសោកស្ដាយនាថ្ងៃខាងមុខ ។
ឃើញច្បាស់នឹងភ្នែកជាក់នឹងត្រចៀក គួរតែរវៀសនឹងចៀសផុតទុក្ខ
បើនៅស្មុគស្មាញប្រយត្ន័មិនផុត នោះនឹងកើតទុក្ខ តិចថាមិនប្រាប់ !
កូនចោរចិត្ដល្អបានប្រាប់រួចហើយ ផ្កាយកុំឆ្ងល់ឡើយប្រញ៉ាប់អោយឆាប់
តិចបាកកូនចោរម្នាក់នេះកែច្បាប់ ទោះផ្កាយចង់ឆាប់ក៏ហួសវេលា ៕
ហេហហេហេហេ! តែងកំណាព្យលេង មួយឃ្លាខ្លី ជូបបងស្រី ផ្កាយ របស់ ប្អូនណា!
អរគុណ
..