ពន្លឺចង្កៀង នៃក្ដីសង្ឃឹម

នៅភូមិមួយនាភាគខាងត្បូងរបស់ក្រុង លូ មានទំនៀមទម្លាប់មួយគឺ ពេលរាត្រីកាលចូលមកដល់ ស្រ្តីក្រមុំ
ទាំងឡាយត្រូវនាំយកប្រេងកាតមករួមគ្នា ហើយអុជចង្កៀងត្បាញសំពត់របស់ខ្លួនក្នុងបន្ទប់ដ៏ធំមួយដែល
នៅចំកណ្តាលភូមិ។

“ អ្នកទាំងអស់គ្នាមេត្តានាំយកប្រេងកាតរបស់អ្នកមករួមគ្នាទុកនៅទីនេះ” មេក្រុមប្រាប់ឲ្យគ្រប់គ្នានាំយក
ប្រេងមកចាក់រួមគ្នានៅក្នុងភាជនៈ។

ហេតុការណ៍ទំនងនេះកន្លងផុតទៅជាច្រើនថ្ងៃដោយគ្មានបញ្ហាអ្វីកើតឡើង។ តមកមានស្រ្តីក្រមុំម្នាក់ ជា
មនុស្សទុគ៌តខ្លាំងណាស់ មិនមានប្រាក់ទិញប្រេងទេ តែនាងក៏មករួមត្បាញសំពត់ជាមួយអ្នកដទៃឯទៀត
រាងរាល់ពេល។ ស្រ្តីម្នាក់ផ្សេងទៀតទើបនាំរឿងនេះទៅប្តឹងមេក្រុមថា “ យីមើយ មិនដែលនាំយកប្រេងមក
សូម្បីម្តងឡើយ ធ្វើដូច្នេះវាជាការយកប្រៀបគេពេកហើយ” ។ ចំណែកស្ត្រីផ្សេងៗ ទៀតក៏និយាយគាំទ្រជា
សម្លេងតែមួយថា “ ពិតមែនហើយ! ពិតមែនហើយ! ធ្វើដូច្នេះវាយកប្រៀបលើគេ ឃើញតែប្រយោជន៍ផ្ទាល់
ខ្លួន អ្នកដទៃគេនាំយកប្រេងមក តែខ្លួនឯងបែរជាមិនយកមក ហើយនៅហ៊ានមកអង្គុយរួមក្រុមជាមួយអ្នក
ដទៃថែមទៀត” ។

មេក្រុមទើបសួរថា “ បើដូច្នេះតើពួកយើងគួរធ្វើដូចម្តេចចំពោះ យីមើយ ទើបល្អ?” “ មិនបាច់ឲ្យនាងមករួម
ត្បាញសំពត់ជាមួយនឹងពួកយើងតទៅទៀតទេ” បណ្តាសមាជិកឆ្លើយតបព្រមគ្នា។ យីមើយ ក៏ក្រោកឡើង
និយាយនៅកណ្តាលទីប្រជុំថា “ ខ្លួនខ្ញុំជាមនុស្សក្រីក្រខ្លាំងណាស់
គ្មានប្រាក់ទិញប្រេងចង្កៀងទេ ព្រោះដូច្នេះ
ហើយទើបខ្ញុំមកដល់ទីនេះមុនអ្នកដទៃឯទៀត ដើម្បីសំអាតទីកន្លែង ដុះជូត បោសច្រាស ចាត់តុកៅអី ផ្តល់
ក្តីស្រណុកស្រួលដល់អ្នកទាំងអស់គ្នាមិនគិតដល់ការនឿយហត់ ដោយគ្រាន់តែសង្ឃឹមបានបែងចែកពន្លឺភ្លើង
ពីអ្នកទាំងអស់គ្នា ហេតុអ្វីក៏អ្នកទាំងអស់គ្នាក្រោធខឹងនឹងខ្ញុំខ្លាំងម្ល៉េះ? ប្រេងចង្កៀងសម្រាប់អ្នកទាំងអស់គ្នា
អាចមិនសំខាន់អ្វី តែសម្រាប់ខ្ញុំវាសំខាន់ខ្លាំងណាស់ ហេតុអីក៏អ្នកទាំងអស់គ្នាគិតបណ្តេញ
ខ្ញុំចេញទៅវិញ!” ។

កាលបើបានស្តាប់ យីមើយ ពោលដូច្នេះ ម្នាក់ៗ ក៏មានអារម្មណ៍អាណិតអាសូ នឹកស្រណោះ និង មានក្តី
រំជួលចិត្តជាខ្លាំង ចំពោះសេចក្តីព្យាយាមដ៏មុះមុតរបស់នាង ទើបព្រមព្រៀងគ្នាអនុញ្ញាតឲ្យនាងចូលរួមត្បាញ
សំពត់ជាមួយដែរ។

*****************រឿងនេះបង្រៀនឲ្យដឹងថា*******************

ក្នុងសង្គមគ្រប់សង្គម បើគ្រប់គ្នាម្នាក់ៗ ចេះពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក ចេះបែងចែក ជួយសង្គ្រោះ
គ្នាទៅវិញទៅមក អ្នកមានទ្រព្យឲ្យទ្រព្យ អ្នកមានកម្លាំងឲ្យកម្លាំង អ្នកមានគំនិតផ្តល់គំនិត កាលបើធ្វើដូច្នេះ
ការរួមរស់នៅជាមួយគ្នារមែងកើតសន្តិសុខ តែបើម្នាក់ៗ ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន នាំយកអារម្មណ៍ខ្លួន
មកកាត់ក្តីអ្នកដទៃ ការរស់នៅជាមួយគ្នារមែងមានតែសេចក្តីទុក្ខខ្វល់ខ្វាយ បញ្ហាក៏នឹងកើតមិនចេះចប់មិន
ចេះហើយនោះទេ។

ដោយ បងប្រុស ចំណាន

សូមអរគុណ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s