កើតទុក្ខ ជាមួយ របស់ដែលគ្មាន បំផ្លាយរបស់ដែលមាន នៅក្នុងដៃ


“ កុំបណ្តោយឲ្យជីវិតក្រៀមស្ងួតហួតហែង និង កន្លងផុតទៅសូន្យទទេ
ដោយមិនបានមានសេចក្តីសុខជាមួយរបស់ដែលមាននៅ”

កាលបើនិយាយដល់សេចក្តីសុខសម្រាប់ជីវិត ខ្ញុំគិតថា វាមានអត្ថន័យជាច្រើនរូបបែប
ស្រេចតែនរណានឹង កំណត់ថាយ៉ាងណា តែដែលប្រាកដនោះ អ្នកប្រាជ្ញ អ្នកនិពន្ធ អ្នកគិត
ទាំងឡាយរួមទាំងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធផងច្រើននិយាយដល់សេចក្តីសុខថា កើត
ពីការចេះនែបនិត្យមនោរម្យជាមួយរបស់ដែលមាននៅ​ គឺមិនបាច់ត្រេចចរស្វែងរកពីទីណា
ឆ្ងាយខ្លួនឡើយ វានៅក្នុងដៃអ្នកហ្នឹងឯង លាតចេញមកក៏ប្រទះហើយ។

ដេល ខារ៍នេកី និយាយថាៈ “ ជារឿងគួរឲ្យសោកស្តាយយ៉ាងណា ដែលមនុស្សយើងច្រើនមិនប្រើជីវិតឲ្យនៅជាមួយបច្ចុប្បន្ន
 ត្រេចចរសុបិន្តចិន្តនាការឆ្ងាយដល់កុឡាបក្នុងសួនសួគ៌ា ជំនួសការនែបនិត្យមនោរម្យជាមួយផ្កាកុឡាបដើមតួចដែលនៅក្បែបង្អួច

គាត់ពោលយ៉ាងនេះមានន័យថា ចៅផ្កាកុឡាបដែលស្រស់ស្អាតនៅមុខផ្ទះនោះណឹះ!
នែបនិត្យស្រង់ក្លិនវាបាន ក៏ត្រអាលជាមួយវាទៅ ហេតុអីចាំបាច់ត្រេចចរស្វះស្វែងរកកុឡាប
ដែលនៅឆ្ងាយដូចជើងមេឃមិនដឹងថ្ងៃណានឹងបានរួមរ័ក្សមេត្រី។

អ្នកប្រាជ្ញពោលថា “ សេចក្តីសុខមាននៅទីនេះ ហើយនឹង ឥឡូវនេះ” Here and Now!
មិនបាច់ទៅរកឯណាឆ្ងាយឡើយ “

រឿងដែលល្អបំផុតសំរាប់ជីវិត គឺឈប់ស្វែងរកសេចក្តីសុខបណ្តោះអាសន្នសិន គឺគ្រាន់តែធ្វើ
ខ្លួនឲ្យមានសេចក្តីសុខ ខណៈពេលនេះទៅបានហើយ” ។

ជួនកាលមនុស្សយើងមិនបានចាប់អារម្មណ៍ជាមួយរបស់ដែលមាននៅក្នុងដៃ ហើយទីបំផុត
វាក៏របូតបាត់ទៅទើបមិនបានត្រេកត្រអាលចិត្តមានក្តីសុខជាមួយវាឡើយ។ ដូច្នេះទើបមាន
សំនួនថាៈ

“ ការកើតទុក្ខជាមួយរបស់ដែលគ្មាន ជាការបំផ្លាញរបស់ដែលអ្នកមាននៅ ការពេញចិត្តជា
មួយរបស់ដែលមាននៅ រមែងសាងសេចក្តីសុខក្នុងចិត្តបានច្រើនជាងរបស
ដែលមិនទាន់មានដូចនេះ ចូរពេញចិត្តជាមួយរបស់ដែលមាននៅ”

សរុបបានខណៈនេះតែម្តងថាៈ ជីវិតដែលរត់តាមនិងដេញស្រវាចាប់ហួសហេតុពេក ដោយមិនបានចាប់អារម្មណ៍ជាមួយរបស់ដែលមាននៅ មិនថាជាការមិនស្គាល់គុណតម្លៃរបស់ដែលមាន
ការមិនបានស្វែងរកប្រយោជន៍ពីរបស់របររឺឳកាសដែលមាននៅ មិនបានចាប់អារម្មណ៍សម្លេងខ្យល់បក់ ស្លឹកឈើរវិច
ក្លិនក្រអូបនៃផ្កាម្លិះនិងកុឡាបមុខផ្ទះ សម្លេងសត្វស្រែកច្រៀងពេលព្រឹក
ព្រហាម នឹងធ្វើឲ្យជីវិតក្រៀមស្វិតហួតហែង ទុរន្ធទុរា ប្រដូចត្រីដែលកើយលើច្រាំងបម្រាស់
ននៀលខ្វើកៗ ដែលសូម្បីមានទឹកបាចសាចមិនឈប់ឈរក្តី។

ហេតុដូចនេះ កុំបណ្តោយឲ្យជីវិតរបស់អ្នកស្វិតក្រៀមក្រញង់ស្ងួតហួតហែង​ និង​ កន្លងផុតទៅយ៉ាងសោះសួន្យទទេដោយមិនបានរួមរ័ក្សមេត្រីមានក្តីសុខជាមួយ
របស់ដែលអ្នកមាននៅនោះសោះឡើយ ៕

ដោយ បងប្រុស ចំណាន ..

                                                         សូមអរគុណ ..

………………………….

Advertisements

4 responses to “កើតទុក្ខ ជាមួយ របស់ដែលគ្មាន បំផ្លាយរបស់ដែលមាន នៅក្នុងដៃ

  1. នេះ​ហើយ​ជា​ធម្មជាតិ​របស់​មនុស្ស​!!! តែ​សំខាន់​គឺ​ត្រង់​ថា យើង​ស្គាល់​ពាក្យ​ថា​ គ្រប់​គ្រាន់​ទេ???

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s