“ការសិក្សាដែលល្អបំផុតក្នុងជីវិតគឺការសិក្សាពីរឿងខុសឆ្គងដែលកន្លងមក”
ហេតុការណ៍ផ្សេងៗដែលកើតឡើងកន្លងមកក្នុងអតីតដែលធ្វើឲ្យយើងមិនមានសេចក្តីសុខនោះភាគច្រើនសុទ្ធតែកើតមកពីការគិត ការជឿ ការប្រកាន់ខ្ជាប់រៀងរហូតមក។
ខ្ញុំឃើញមិត្តភក្តិជាច្រើននាក់ដែលធ្លាប់ធ្វើខុសឆ្គងកន្លងមក មិនព្រមលះបង់ចោលកំហុសដែលដក់ជាប់នៅក្នុងចិត្តនៅតែគិតធ្វើទុក្ខបុកមេ្នញបំផ្លាញខ្លួនឯងហើយនឹងប្រកាន់ខ្ជាប់
ជាមួយបញ្ហាក្តីទុក្ខដើម របស់ខ្លួននោះរហូត។
មិត្តភក្តិខ្ញុំខូចចិត្តជាខ្លាំងដែលបាត់បង់មិត្តស្រីព្រោះខ្លួនឯងធ្វើខុសទៅរីករាយ សប្បាយជាមួយស្រីថ្មីត្រឹមមួយខណ:កាលត្រូវចាប់បានថាចិត្តមិនស្មោះទៅដើរមានសហាយ
ជាមួយស្រីផ្សេងលុះចង់ត្រឡប់មកស្រឡាញ់ស្រីដើមវិញក៏ យឺតពេលទៅហើយ បច្ចុប្បន្ននេះក៏នៅកើតទុក្ខខូចចិត្តព្រោះតែចិត្តមិនត្រង់ ត្រឹមតែមួយដងធ្វើឲ្យខូចចិត្តសោកសៅ
រហូតមកដល់សព្វថ្ងៃនេះ។
សួរថាមិត្តរបស់ខ្ញុំធ្វើខុសឬក៏អត់….ចម្លើយគឺខុសពិតប្រាកដណាស់ដែលជ្រុលទៅធ្វើមិនស្មោះត្រង់ជាមួយខាងស្រីមុន ។ សួរថាហើយហេតុអ្វីក៏មិនព្រមបំភ្លេច រឿងអតីត
ចោលឲ្យអស់ ទៅសោកសៅខូចចិត្តធ្វើអ្វីចម្លើយក៏គឺ “ហ្នឹងបានថា..!”។
អតីតវាបានកន្លងហួសទៅហើយ កំហុសដែលធ្លាប់បានធ្វើក៏កន្លងហួសអស់ទៅហើយដែរ រឿងដែលបានកើតឡើងហើយនឹងផលដែលទទួលបានពីទង្វើក្នុងថ្ងៃនោះ
…ក៏បានកន្លងហួសអស់ទៅហើយដែរ។
សូម្បីខ្លួនយើងនៅក្នុងបច្ចុប្បន្នថ្ងៃនេះតែចិត្តវិញ្ញាណអារម្មណ៍នឹកគិតនៅវិលវល់ តែជាមួយនឹងថ្ងៃចាស់ៗក្នុងអតីតកាលដូច្នេះតើយើងនឹងមានសេចក្តីសុខជាមួយ
ថ្ងៃបច្ចុប្បន្នដូចម្តេចទៅ!។
កាលបើមិត្តខ្ញុំមិនព្រមក្រវាត់ចោលកំហុសឆ្គងចាស់ៗ ចោលឲ្យអស់យ៉ាងនេះ ថ្ងៃនេះមិត្តខ្ញុំក៏នៅតែកើតទុក្ខសោកសៅដូចដើម ទុក្ខបែបមិនដឹងថានឹងដោះស្រាយ
បញ្ហាដូចម្តេច ទុក្ខបែបសាំៗដដែលៗមុខគួរឲ្យវេទនា។
ទោះបីអតីតជាតួកំណត់បច្ចុប្បន្នហើយបច្ចុប្បន្នជាតួកំណត់អនាគតក៏ពិតមែន ហើយតែកាលបើបានធ្វើខុសឆ្គងមកហើយក៏បណ្តោយឲ្យវាកន្លងហួសទៅគិត
ជាថ្មីថាជាការសិក្សាស្រាវជ្រាវរកបទពិសោធន៏ វិញ ទើបវាប្រសើរជាជាង។
អ្វីដែលយើងធ្វើខុសជាមួយអ្នកដទៃក៏សូមទោសគេទៅហើយកែខ្លួនជាថ្មី អ្វីដែលធ្វើខុសឆ្គងទៅហើយមិនថាជារឿងរៀន រឿងស្នេហាក៏ឲ្យវាកន្លងហួសទៅចាប់ផ្តើម
សារជាថ្មីជាមួយនឹងការរៀនដោយតាំងចិត្តអានសៀវភៅប្រលងឲ្យធ្ងន់ជាងមុន ឬ ចាប់ផ្តើមជាមួយរឿងស្នេហាថ្មី (ដែលអាចល្អជាងមុន) វាប្រសើរជាជាង។
កុំមើលងាយជាន់ឈ្លីជីវិតខ្លួនឯងឡើយអារម្មណ៍ប្រកាន់ខ្ជាប់ថា “អញធ្វើខុស អញ អាក្រក់” ឬអារម្មណ៍ដែលថា “អញល្អមិនគ្រប់គ្រាន់” ពីហេតុការណ៍ចាស់ៗ ក្នុង
អតីតកាលនោះបើយើងមិនគិតលះបង់វាចោលឲ្យអស់ទេវានឹងសង្កត់ជិះជាន់ ជីវិត របស់យើងរហូតទៅ។
ចូរត្រឡប់បែរមកមើលខ្លួនយើងថាវាគួរឲ្យសង្វេគប៉ុណ្ណាដែលនៅច្រមូកច្រមុលនៅ ក្នុងអណ្តូងនៃក្តីសោកសៅសូវយើងប្រវាឡើងចាកចេញពីបឹងភក់នៃអតីតហើយផ្លាស់
វិធីគិតជាថ្មីឲ្យគិតថាជាការសិក្សាបទពិសោតវិញវាប្រសើរជាង។
ប្រាប់ខ្លួនឯងថា “យើងនឹងជាមនុស្សថ្មីហើយយើងបានសិក្សាអ្វីៗ មកបានច្រើនល្មម ដើម្បីជាមនុស្សពូកែហើយនឹងជាមនុស្សល្អជាងដើមបាន”។
គិតជាថ្មីថាយ៉ាងហោចណាស់រឿងដែលធ្លាប់បានកើតឡើងចំពោះខ្លួនឯងនោះធ្វើឲ្យយើងបានសក្សាដឹងថាអ្វីដែលវាជារឿងមិនល្អបានសិក្សាដឹងថាវាផ្សេងគ្នាជាមួយនឹង
រឿងដែលល្អដូចម្តេចខ្លះ ហើយគួរគិតជាថ្មីថាយ៉ាងហោចណាស់យើងរស់រួចខ្លួនរហូតមកដល់សព្វថ្ងៃនេះ ទោះបីវាមានការរងរបួសខ្លះក៏ដោយតែវាក៏ប្រសើរជាងមានរបួស
ស្នាមច្រើនជាងនេះ។
បំភ្លេចចោលឲ្យអស់ហើយចាប់ផ្តើមជាមួយនឹងជីវិតថ្មីស្រស់ស្អាតជាងមុន។ ព្រោះអនាគតដែលវែងឆ្ងាយត្រូវបានកំណត់ដោយច្ចុប្បន្នខណៈ បើនៅប្រកាន់ខ្ជាប់ជាមួយ
កំហុសក្នុងអតីតកាលទៀត ក៏ហាក់ដូចជាឲ្យអតីតដែលខុសឆ្គងមកកំណត់បច្ចុប្បន្នអញ្ចឹងដែរ បើសិនជាដូច្នេះមែនអនាគតនឹងសល់អ្វីទៀតទៅ!។
ដោយ បងប្រុស ចំណាន…
សូមអរគុណ……….
ខ្មែរយូនីកូដ សំរាប់ PC និង MAC
អត្ថបទ កំពូល
-
អត្ថបទថ្មីៗ
អត្ថបទប្រចាំខែ
- ខែសីហា 2011 (6)
- ខែកក្កដា 2011 (5)
- ខែឧសភា 2011 (4)
- ខែមេសា 2011 (16)
- ខែមីនា 2011 (7)
- ខែកុម្ភៈ 2011 (11)
- ខែមករា 2011 (24)
- ខែធ្នូ 2010 (12)
- ខែវិច្ឆិកា 2010 (5)
- ខែតុលា 2010 (8)
- ខែសីហា 2010 (7)
រៀនគិត និយាយ និង ចែករំលែក
បងប្អូន ដែលខ្ញុំស្គាល់នៅទីនេះ
ចំនួនអ្នកចូលមកទស្សនា
- 74,433 1