នរក ឆើតឆាយ

             មេរៀនដែលយើងកំពុងប្រឈមមុខមើលទៅហាក់ដូចជាឃោរឃៅ កៀបសង្កត់យ៉ាងធ្ងន់ធ្ងរប្រដូចការនៅក្នុងរណ្តៅនរកអញ្ចឹង។ បើយើងគិតថានរកដែលនៅ
ចំពោះមុខកើតឡើងដើម្បីដាក់ទោសធ្វើឲ្យយើងទទួលទុក្ខវេទនានោះគឺជាការយល់ខុសហើយ នរកដែលនៅចំពោះមុខនេះ មិនត្រូវការដាក់ទោសយើងទេ

            តែត្រូវការបង្រៀនឲ្យយើងដឹងថា បើយើងនៅតែគិតបែបដើមៗ រឺដដែលៗមានគុណភាពផ្លូវចិត្តបែបដើម យើងនឹងត្រូវជាប់នៅក្នុងនរកជារៀងរហូតទៅ។
នរកត្រូវការឲ្យយើងទាញគុណសម្បត្តិដ៏ខ្ពង់ខ្ពស់បំផុតក្នុងខ្លួនយើងចេញមកខាងក្រៅ។ក្នុងខណៈពេលដែលយើងផ្លាស់ប្តូរគំនិតរលាស់គំហើញរឺទិដ្ឋិមិនបរិសុទ្ធ
នោះឲ្យជ្រុះចេញអំពីចិត្ត លើកកំពស់ថ្នាក់របស់ចិត្តឆ្ពោះគុណភាពថ្មី យើងនឹងរួចផុតពីនរកហើយចូលទៅកាន់បរិយាកាសនិងបរិដ្ឋានថ្មីភ្លាមៗ
 ផងដែរ ព្រោះសភាពនៃបរិដ្ឋានចាស់នោះគ្មានសក្តានុភាពល្មមគ្រប់គ្រាន់ក្នុងការទទួលរ៉ាប់រងយើងឲ្យនៅទីនោះតទៅទៀតបានឡើយ។
កាលបើយល់ជាក់ច្បាស់ហើយ ចិត្តរមែងនឹងនរគង់វង់ ក្លាហាន សេចក្តីភ័យខ្លាចក៏បាត់រលត់ចាកចេញអស់ទៅអំពីចិត្តយើង។
ជីវិតរបស់បុគ្គលម្នាក់ៗ តែងឈឺចាប់ក្តៅរោលរាលជាមួយនឹងសភាពបរិដ្ឋានអាក្រក់ដែលយើងប្រឈមមុខ។ យើងត្រូវការផ្លាស់ប្តូរឲ្យវាល្អប្រសើរឡើង
 ដោយមិនបានដឹងទេថា សភាពបរិដ្ឋានដែលប្រាកដនោះវាគ្រាន់តែជារូបភាពចាំងត្រឡប់ ដែលស្របទៅនឹងទង្វើរបស់យើងនោះឯង។
ភារកិច្ចចម្បងដែលយើងត្រូវធ្វើគឺរក្សាសភាវៈដែលនៅខាងក្នុងចិត្តរបស់យើងនោះឲ្យប្រព្រឹត្តទៅដូចដែលត្រូវការឲ្យជីវិតខាងក្រៅព្រឹត្តទៅដូច្នោះ។
ចុចកុងតាក់ផ្លាស់នរកដែលនៅខាងមុខយើងដោយការចុចកុងតាក់ប្តូរទិសដៅក្នុងចិត្តរបស់យើង។បើត្រូវការផ្លាស់ប្តូរបរិដ្ឋានខាងក្រៅ

         យើងត្រូវផ្លាស់ប្តូរផ្លាស់កែច្នៃសភាវៈដែលនៅខាងក្នុងចិត្តរបស់យើងជាមុនសិន។បើយើងត្រូវការប្តូរភ្លេងដែលកំពុងស្តាប់នោះយើងត្រូវរត់ទៅ
ប្តូរការសែតដែលនៅក្នុងម៉ាញ៉េ។បើយើងត្រូវការកែពាក្យខុសនៅក្នុងឯកសារដែលកុំព្យូទ័របោះពុម្ភចេញមកយើងត្រូវទៅកែអត្ថបទ
ដែលនៅក្នុងគ្រឿងកុំព្យូទ័រ ការលប់ពាក្យខុសនៅលើក្រដាសបិទបាំងបានមួយគ្រាប៉ុណ្ណោះ លុះបោះពុម្ភចេញមកទៀតក៏នៅខុសដូចដើម។

         រឿងរ៉ាវគ្រប់បែបយ៉ាងដែលកើតឡើងប្រាកដនៅជុំវិញខ្លួនរបស់យើងជារូបភាពឆ្លុះបញ្ចាំងសច្ចភាពក្នុងចិត្តរបស់យើងខ្លួនឯងដែលយើង
អាចមិនបានដឹងខ្លួនតែលទ្ធផលរឺវិបាកមិនដែលកុហក់យើងទេវាបា្រកដប្រជានិងទៀងត្រង់ជានិច្ច។

សូមអរគុណ …………

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s