ការសិក្សារៀនសូធ្យ ដើម្បី វិជ្ជាជិវះ

មនុស្សក្នុងសង្គមបច្ចុប្បន្ន​ គ្រប់គ្នាម្នាក់ៗសុទ្ធតែខ្វល់ខ្វាយស្វែងរកភោគទ្រព្យ ជាសំខាន់ ព្រោះហេតុនេះព្រឹត្តិកម្មផ្សេងៗរបស់មនុស្សទើបច្រើនតែប្រព្រឹត្តទៅ
ស្របតាមគោលដៅដូចពោលមក។

ការសិក្សារៀនសូធ្យក៏មិនខុសគ្នា ។ មនុស្សព្យាយាមសិក្សាវិជ្ជាសាខាផ្សេងៗ ដើម្បីនឹងនាំយកចំណេះដឹងនិងសមត្ថភាពទាំងនោះទៅប្រកបអាជីព។​
ចំណេះដឹងដែលស្របតាមសេចក្តីត្រូវការរបស់សង្គមគឺ អាចរកប្រាក់(រកចំណូល)បានច្រើនក៏នឹងមានមនុស្សត្រូវការរៀនច្រើន មានការប្រណាំងប្រជែងគ្នាខ្ពស់ រហូតដល់ប្រើខ្សែយោង
ខ្សែពួរដើម្បីចូលទៅរៀនឲ្យបាន។

ជាការពិតណាស់ ការស្វែងរកចំណេះដឹងផ្នែកវិជ្ជាជីវៈហ្នឹង ជារឿងសំខាន់បំផុតក្នុងការទ្រទ្រង់ជីវិតការរស់នៅ ទាំងនេះព្រោះការដែលមនុស្សអាច ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅក្នុងសង្គមបាននោះ
ចាំបាច់បំផុតដែលត្រូវមានបច្ច័យបួនជាមូលដ្ឋានគាំទ្រ។

តែបើយើងមើលទៅមុំមួយផ្សេងទៀតរបស់ជីវិត ការដែលមនុស្សនឹងរស់នៅរួមគ្នាបានយ៉ាងស្ងបសុខក្នុងសង្គមនោះ ចាំបាច់បំផុតត្រូវបណ្តុះបណ្តាលបង្ហាត់មនុស្សក្នុងសង្គមឲ្យជាអ្នក
មានការប្រព្រឹត្តល្អ មានគុណធម៌ និងមានមេត្តាធម៌។ មនុស្សក្នុងអតីតកាលនោះ ព្រោះរស់នៅក្នុងលក្ខខណ្ឌសង្គមមួយបែបផ្សេងទៀត ការសិក្សារកចំណេះដឹងទើបសង្កត់ធ្ងន់ទៅលើការ
ដុះខាត់ចិត្តខ្ហួនឯង និងសំដៅការសាងប្រយោជន៍ដល់សង្គម ខណៈមនុស្សក្នុងយុគបច្ចុប្បន្នត្រឡប់មានព្រឹត្តិកម្មផ្ទុយគ្នាគឺ សំដៅផលប្រយោជន៍ផ្ទាល់ខ្លួនជារឿងសំខាន់តែម្យ៉ាង។

សម្រាប់ឥរិយាបទរបស់ប្រាជ្ញក្នុងយុគបូរាណកាល ក្នុងការសិក្សារកចំណេះដឹងនោះលោកមាន មធ្យោបាយច្បាស់លាស់ ដូច ហុងអ៊ិងមិង ពោលទុកថា៖

“ មានតែចិត្តគំនិតដែលបរិសុទ្ធ ទើបអាចរៀនយល់ដឹងប្រាជ្ញាការគិតរបស់ប្រាជ្ញក្នុងអតីត បើមិន
ដូច្នោះកាលបើឃើញព្រឹត្តិកម្មដែលល្អរបស់អ្នកប្រាជ្ញក្នុងអតីត ហើយនាំមកប្រតិបត្តិដើម្បីគោល
បំណងរបស់ខ្លួនឯង ឬបានត្រងត្រាប់ស្តាប់ទ្រឹស្តីល្អៗរបស់ប្រាជ្ញបូរាណ ហើយនាំមកបិទបាំង
កំហុសរបស់ខ្លួន ក៏ដូចការឲ្យអាវុធដល់សត្រូវ ដូចការឧបត្ថម្ភស្បៀងអាហារដល់ចោរ”

ចំណេះដឹងទាំងពួងហ្នឹង បើនាំទៅប្រើក្នុងផ្លូវត្រូវក៏ជាប្រយោជន៍ដល់សង្គម បើប្រើខុសគឺ ការនាំ ចំណេះដឹងទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឯង ព្រមគ្នានោះក៏បំផ្លាញអ្នកដទៃ និងសង្គម
ទីបំផុតផលក៏ត្រឡប់មកបំផ្លាញខ្លួនឯង ដោយហេតុនេះការសិក្សាចំណេះដឹងត្រូវចាប់ផ្តើម ដោយចិត្តបរិសុទ្ធ តែបើចាប់ផ្តើមដោយចិត្តមិនបរិសុទ្ធ​ ក៏នឹងផ្សាំខ្លួនសន្សឹមៗ ឲ្យក្លាយជាមនុស្ស
ឃោរឃៅបាន។

​រឿងទាំងនេះជាឧទាហរណ៍យ៉ាងល្អសម្រាប់ឪពុក ម្តាយគ្រូអាចារ្យក្នុងកាអប់រំឲ្យការសិក្សា ដល់ក្មេងគឺ ត្រូវតម្កល់នៅលើចិត្តដែលបរិសុទ្ធជាមូលដ្ឋាន។ ចំពោះឥរិយាបទនៃការសិក្សា
ស្វែងចំណេះដឹងដែលត្រឹមត្រូវនោះ ហុងអ៊ិងមិង បានផ្តល់គតិគួរចាប់អារម្មណ៍ដូច្នេះគឺ៖

“ ការសិក្សាស្វែងរកចំណេះដឹងនោះត្រូវមានសមាធិ គប្បីតាំងចិត្តស្វែងរកចំណេះដឹងយ៉ាងណា ការហ្វឹកហាត់ប្រតិបត្តិខ្លួនឲ្យ មានគុណធម៌ តែនៅសំដៅស្វែងរក លាភយសកេរ្តិ៍ឈ្មោះជាទីតាំង
ការបន្លុះដល់ចំណុចខ្ពស់បំផុតយ៉ាងពិតប្រាកដក៏នឹងមិនកើតមានយ៉ាងនោះដែរ ទំនងដូចគ្នា បើអានសៀវភៅគ្រាន់តែដើម្បីភាពពិរោះនៃបទកវី ក៏មិនបានគតិដែលជ្រាលជ្រៅយ៉ាងពិតបា្រកដ”

ការសិក្សាស្វែងរកចំណេះដឹងនោះ ជារឿងមិនស្រណុកសប្បាយ វាក្រៀមក្រោះ ដូចនេះអ្នក ស្វែងរកចំណេះដឹងត្រូវមានការតាំងចិត្តមុះមុត មិនខ្លាចក្រែងចំពោះសេចក្តីអផ្សុកកណ្តោច
កណ្តែង ទើបអាចទទួលជោគជ័យ សម្រាប់ការហ្វឹកហាត់ប្រតិបត្តិខ្លួនហ្នឹង បើសំដៅឆ្ពោះតែលាភយសកេរ្តិ៍ឈ្មោះ ក្រៅពីជាការបោកបញ្ឆោតខ្លួនឯងហើយនោះ​នៅជាការបោក
 បញ្ឆោត អ្នកដទៃផងទៀត។


សម្រាប់លក្ខខណ្ឌនៃការសិក្សារៀនសូធ្យនោះ ឪកាសដែលល្អនិងគួរសមបំផុតគឺវ័យក្មេង ទាំងនេះ ព្រោះជាវ័យដែលមានចិត្តគំនិតមាន ព្យាយាមល្អ មិនមានភារៈអ្វីមករំខាន តែកាល
អាយុច្រើនឡើង​ ភារកិច្ចមុខងារនាទីផ្សេងៗក៏ច្រើនឡើង ទើបត្រូវឥទ្ធិពលផ្សេងៗជុំវិញខ្លួន មកប៉ះពាល់រំខានគ្រប់ពេលវេលា​ ធ្វើឲ្យចិត្តគំនិតឃ្លេងឃ្លោងខ្វះសមាធិ ឪកាសនៃការសិក្សា
ក៏ថយចុះ ទោះបីមានវេលាខ្លះតែចិត្តមិនមូល ។ ដូច្នេះការសិក្សាត្រូវចាប់ផ្តើមតាំងពីក្មេង ហើយ មិនគួរបណ្តោយឲ្យឪកាសដ៏ល្អនេះកន្លងហួសទៅដោយឥតប្រយោជន័នោះទេ។
មនុស្សខ្លះ​ ពីព្រោះលក្ខខណ្ឌអ្វីមួយមិនអំណោយ ធ្វើឲ្យខូចឱកាសនៃការសិក្សាកាលវ័យក្មេង

ការខូច ឱកាសដូចនេះក៏មិនមែនជារឿងគួរឲ្យខូចចិត្តអស់សង្ឃឹមក្នុងជីវិតនោះដែរ សុំឲ្យតែ យើងមានចិត្តមុះមុតមានៈ ក្នុងការសិក្សាស្វែងចំណេះប៉ុណ្ណោះ ឪកាសសម្រាប់ការសិក្សា ក៏
នៅបើកទូលំទូលាយនិងជារបស់យើងគ្រប់ពេលវេលា ដូចសុភាសិតដែលថា៖
“ រស់នៅរហូតដល់ចាស់ រៀនរហូតដល់ចាស់ជរា”

ក្រៅពីនេះ ព្រោះរឿងរ៉ាវផ្សេងៗជុំវិញខ្លួនយើងមានពោរពាស និងផ្លាស់ប្តូរគ្រប់ពេលវេលា ដូច្នេះ យើងត្រូវសិក្សារកចំណេះដឹងតាមដានពត៌មានក្នុង និង ក្រៅប្រទេសជាប់ជានិច្ច យើង
ទើបអាចយល់រឿងរ៉ាវផ្សេងៗក្នុងលោក​​ និងមានទស្សនៈទូលំទូលាយ​ ដូចសុភាសិតដែលថា៖

“ ការសិក្សាស្វែងរកចំណេះដឹង ដូចការអុំទូកបញ្ច្រាសទឹក បើមិនទៅខាងមុខក៏គឺថយក្រោយ”

Advertisements

2 responses to “ការសិក្សារៀនសូធ្យ ដើម្បី វិជ្ជាជិវះ

  1. សួស្តី​ប្អូនពិសិដ្ឋ
    អត្ថបទនេះ​មាន​គំនិតនិងន័យ​ត្រូវល្អៗ។​
    សុភាសិត​ថា​ “ចេះមកពីរៀន​​ មានមកពី​រក”​ មិន​​ពន្យល់ យើង​អំពី​
    ការហេតុអ្វីបានជា​ចង់​ចេះ​រឺ​ក៏ចង់​មាន? ចម្លើយនៃសំណួរ​នេះ សំខាន់​ណាស់​
    មុន​ នឹង​​សម្រេចចិត្ត​​​ រៀន​ រឺ រក​ ។
    ច្រើន​ភាគ ឪពុកម្ដាយ ប្រដៅ​កូន អោយ​ ខំ​រៀន​​ ប៉ុន្តែ​ ​មិនពន្យល់ អំពី​ហេតុ​ ​លទ្ធផល​និងសេចក្ដីសំខាន់​នៃ​​ការ​ចេះដឹង សម្រាប់អនាគត​។​​ តំរិះវិជ្ជាគឺ​ជាភ្លើងពន្លឺ​ភ្លូវ​មនុស្ស​មួយៗ​ទៅ​កាន់​សន្ដិភាព​និង​សេចក្ដីសុខ​សប្បាយក្មុងសង្គម។
    ការមិតចេះដឺងនាំអោយដើរ​ភ្លូវ​ងងឹត​បះគេបះឯងទាក់ដៃទាក់ជើង​ដួលខ្លួន​ដួលគេឈឺចាប់គ្រាប់គ្នា​។
    មនុស្សចេះដឺង ស្គាល់​​​ភ្លូវ​ ដើរ ល្អ គោរព​ គ្នា ជួយ គ្នា សប្បាយ រស់ នៅ ក្នុង សន្ដិភាព​។
    ខ្មុំ​​ជា​មនុស្ស​​ ចង់ដឹងចង់ឃើញ​ ពិកបាក​យល់ព្រមអាថ៌កំបាំង់​។ ហេតុនេះ​តំរិះវិជ្ជា​ជា​​ចង្កៀង​​ពន្លឺ​ភ្លូវ​​ជីវិត​ ។
    នៅ​ក្មេងត្រូវ​តែ​ខំ​រៀន​ដើម្បី​ អោយបានចង្កៀង​​ពន្លឺ​ភ្លូវ​ប្រើយូរមួយ​​ជីវិត​។​ បើចាស់ហើយ​រៀន​ មិនបាន​ប្រើយូរ​ទេ ។
    អរគុណបងប្អូនខ្មែរដែល​ជួយ​អោយយោបល់​គ្នា ជួយ​គិត​ពិចារណា​​ដោះស្រាយ​បញ្ហា​ ក្មុងសង្គម​ ជា​ ទី កំសាន្ត ។
    អរគុណបងប្អូនខ្មែរទាំងអស់​ដែលខំ​សរសេរ​ប្លកផ្សេងៗ​ ពន្លឺ គ្នាទៅវិញទៅមក។

    • ជំរាបសួរ បងប្រុស ជាទីគោរព ..
      ដំបូង ប្អូនសូមអរគុណ សំរាប់ការចូលរួម និង ការផ្ដល់មតិ ដែលទាក់ទង និងអត្ថបទ មួយនេះ ។
      វាពិតជាដូចអ្វីដែលបងប្រុស បានមានប្រសាសន៏នោះមែនហើយ ដែលនោះជាកំហុស ដ៏ធ្ងន់ធ្ងរ មួយរបស់
      មាតាបិតា មួយចំនួនធំ ដែលភ្លេចនឹងការយកចិត្ដទុកដាក់ អប់រំ កូនអំពីការសិក្សា អោយបានហ្មត់ចត់ ប៉ុន្ដែ
      មួយចំនែកទៀត ក៏មកពី សង្គម ដ៏កខ្វក់ មួយនេះដែរ ដែលបានដឹកនាំ យុវជន ខ្មែរយើង ជាច្រើន អោយធ្លាក់ទៅជាយ៉ាងនេះ ។ សង្គម និង មាតាបិតា គឺជាអ្នកដើរតួរ យ៉ាងសំខាន់ ក្នុងការ បំភ្លឺ ផ្លូវ ដល់ យុវជន ដែលជា ទំពាំងស្នងឬស្សី ដែលជា សសរ ទ្រូង របស់ ប្រទេសជាតិ តែ ការដែលសង្ឃឹមបែបនេះ មិនបានដូចក្ដីបំណង របស់ ខ្មែរនោះទេ ! សង្គមមួយនេះ បានជាន់ទន្ទ្រាន កាប់បំផ្លាញ ស្រទាប់មនុស្ស ឬ ធនធានមនុស្ស យ៉ាងសាហាវ យង់ខ្នង ដែលរកអ្វី មកប្រដូចពុំបាន ។ អ្នកដែលមានចំណេះដឹង ស្ទើតែមិនអាចបំរើអ្វីដ៏ល្អ មួយសំរាប់សង្គមជាតិ បានសោះ ពីព្រោះមកតែពីការរារាំង ឃាំងខ្ទប់ យ៉ាងស្អិតរមួយ នេះតែម្ដង ។ វា មិនបានចូលរួម លើកស្ទួយនោះទេ តែបែរជាចូលរួម ក្ដិចបេះបោះ អោយសាបសូន្យ ដែលទង្វើ បែបនេះ វាជាមហាទង្វើ ដ៏គួរឲ្យសោកស្ដាយ និង អមនុស្សធន៌ សំរាប់សង្គមខ្មែរយើង ។

      ថ្ងៃនេះ ប្អូនសូមចូលរួម មតិ តែប៉ុណ្ណឹងនោះទេ ណា បងប្រុស ! សម ឬ មិនសមគួរ សូមបងប្រុស មេត្ដា​អធ្យាស្រ័យ អោយប្អូនប្រុស ម្នាក់នេះ ដោយសេចក្ដីអនុគ្រោះ ផង

      ពី ប្អូនប្រុស ពិសិដ្ឋ ដោយសេចក្ដី​គោរព …

      សូមអរគុណ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s