តើលោក ចេះហែលទឹកទេ ?

មានសាស្រ្តាចារ្យប្រកបដោយចំណេះដឹងជ្រាលជ្រៅម្នាក់បានធ្វើដំណើរដោយសំពៅ។
ជារៀងរាល់ថ្ងៃតែងមានកម្មករសំពៅវ័យចំណាស់មកអង្គុយស្តាប់លោកសាស្រ្តាចារ្យនិយាយ។
ថ្ងៃមួយសាស្រ្តាចារ្យសួរកម្មករសំពៅចំណាស់ម្នាក់ថា “តាឯងដើរសំពៅស្ទើរមួយជីវិតហើយ តើតាចេះអំពីសមុទ្រសាស្ត្រ រឺទេ?”។
កម្មករសំពៅតបថា “ខ្ញុំមិនបានរៀនអក្សរមិនដឹងអំពីសមុទ្រសាស្ត្រអ្វីទេបាទ”។លោកសាស្ត្រាចារ្យគ្រវីក្បាលយឺតៗ និយាយថា តាដើរសំពៅមកមួយជីវិតតែមិនបានសិក្សាសមុទ្រសាស្រ្ត គឺរឿងរ៉ាវស្តីអំពីមហាសមុទ្រ ក៏ហាក់ដូចបាត់បង់ជីវិតទៅហើយ ១/៣។

ស្អែកឡើងលោកសាស្ត្រាចារ្យសួរកម្មករសំពៅទៀតថា “អ្នកឯងធ្លាប់រៀនរឿងធរណីសាស្រ្តរឺទេ?
កម្មករសំពៅធ្វើមុខស្ងួត និយាយថា ខ្ញុំមិនដឹងទេលោក ព្រោះខ្ញុំមិនដែលបានរៀនអក្សរ។ លោកសាស្រ្តាចារ្យមើលមុខកម្មករសំពៅដោយទឹកមុខអាណិតអាសូរ អ្ហើ! មិនបានរៀនរឿងសមុទ្រសាស្រ្ត និង ធរណីវិទ្យា ក៏ដូចបាត់បង់ជីវិតទៅហើយ ២/៣។

កម្មករសំពៅមានទឹកមុខក្រៀមក្រំ គិតថា លោកសាស្រ្តាចារ្យគឺជាមនុស្សឆ្លាត កាលបើគាត់មានប្រសាសន៍ថាខ្លួនបានបាត់បង់ជីវិតទៅហើយ ២/៣ ក៏ប្រហែលដូចគាត់ថាមែនហើយ។

លុះថ្ងៃស្អែកបន្ទាប់មកទៀត កម្មករសំពៅម្នាក់នោះហាក់បានឳកាសម្តង គាត់រត់មកសួរលោកសាស្ត្រាចារ្យថា
“លោកសាស្ត្រាចារ្យ តើលោកចេះរឿងហែលទឹកសាស្ត្ររឺទេបាទ?” ។
លោក សាស្រ្ដាចារ្យ ក៏ឆ្លើយតបថា​៖
“ហែលទឹកសាស្រ្ត! ខ្ញុំជាសាស្ត្រាចារ្យ ទៅដឹងរឿងហែលទឹកសាស្រ្តធ្វើស្អី”។
កម្មករសំពៅតបថា៖
 “បើដូច្នោះខ្ញុំសូមចូលរួមរំលែកទុក្ខផងព្រោះលោកប្រហែលជាត្រូវបាត់បង់អស់ទាំងជីវិតហើយ ដោយសារសំពៅយើងកំពុងនឹងលិចចុះឥឡូវនេះឯង
 បើលោកចេះហែលទឹកសាស្រ្ត លោកក៏នឹងអាចហែលដល់ច្រាំងរួចជីវិតបាន”។

វាមានប្រយោជន៍អ្វី ដែលយើងមានចំណេះដឹងខាងក្រៅគ្រប់យ៉ាង តែអសមត្ថភាពក្នុងការស្រលាញ់ ក្នុងការរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ និងជាមនុស្សដែលត្រូវបានគេស្រលាញ់ មិនដឹងវិធិចូលដល់សក្តានុភាពខ្ពស់បំផុតរបស់ជីវិតខ្លួនឯង គ្មានលទ្ធភាពសង្គ្រោះ
ខ្លួនឯងឲ្យរួចផុតពីសេចក្តីទុក្ខ មិនអាចរស់នៅយ៉ាងមានសេចក្តីសុខបានដោយខ្លួនឯង។

សេចក្តីស្រលាញ់ៈ ត្រូវការសមត្ថភាពក្នុងការស្រលាញ់ភាពជោគជ័យៈ ត្រូវការសមត្ថភាពក្នុងការចូលទៅដល់សក្តានុភាពខ្ពស់បំផុតរបស់ខ្លួនឯង
សេចក្តីសុខៈ ត្រូវការសមត្ថភាពក្នុងការជួយសង្រ្គោះខ្លួនឯងឲ្យរួចផុតពីក្តីទុក្ខមានសេចក្តីសុខដោយខ្លួនឯងបាននៅគ្រប់ស្ថានការណ៍

Advertisements

4 responses to “តើលោក ចេះហែលទឹកទេ ?

    • ជំរាបសួរ បង Khea ជាទីគោរព

      សូមអរគុណ សំរាប់ ការចូលរួម នៅទីនេះ ដែរជាមួយ ប្អូន …
      រីករាយណាស់ ដែលមាន វត្ដមាន របស់ បងៗ បានចូលរួម ជជែក កំសាន្ដ សប្បាយ ..

      ប្អូនសង្ឃឹមថា នឹងបាន បង មកជជែកលេង ជាបន្ដ ទៀតណា ..

      សូមអោយ បងប្រុស មានសុខភាពល្អ​..
      ពី ប្អូនប្រុស ពិសិដ្ឋ ដោយសេចក្ដី គោរព..

    • ជំរាបសួរ បង កុក ស ជាទីគោរព

      ប្អូនសូមអរគុណ សំរាប់ ការជួយណែនាំ ពាក្យខាងលើ នេះ ប្អូនសុំទោស ដោយការ ខ្វះខាត ការពិនិត្យ អោយច្បាស់លាស់ ទើបបណ្ដាលជា កំហុស ដោយអចេតនា ងាយៗ យ៉ាងនេះ ..ឥឡូវ ប្អូនប្រុស បានកែសំរួល ហើយ ។

      ប្អូនសូមអរគុណ ណា បង សំរាប់ ការចូលរួម​ នៅទីនេះ ជាមួយប្អូន

      សូមអោយ បង មានសុខភាពល្អ​

      ដោយសេចក្ដី គោរព ពី​ ប្អូនប្រុស ពិសិដ្ឋ ..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s