ខ្ពស់ដូចភ្នំ ធំដូចសមុទ្រ

ខ្ពស់ដូចភ្នំ ធំដូចសមុទ្រ


ក្រោយពេលឡើងគ្រងរាជ្យ ព្រះចៅ អធិរាជ ឈិនស៊ឺ បានរៀបចំផែនការ វាយយក នគរទាំង ៦ ដែលស្ថិតនៅភាគខាងកើតតំបន់ សានហៃគួន
ដើម្បីបង្រួបបង្រួមដែនដីទាំងមូលឲ្យនៅតែមួយ ។ នៅពេលនោះ ដើម្បីទប់ស្កាត់ការវាយលុក ពីនគរ ឈិន ដែលនៅពីខាងលិច នគរ ហាន់
បានបញ្ជូនអ្នកជំនាញការផ្នែកធារាសាស្រ្ដមកណែនាំ នគរ ឈិន ឲ្យជិកប្រឡាយ ដើម្បីបើកច្រកទន្លេ ជិនហឺ ឲ្យហូរឆ្លងកាត់ ។ ប៉ុន្ដែចេតនាពិត
ប្រាកដនៃការជីកនេះបានបែកធ្លាយជាមុន ធ្វើឲ្យអ្នក​ប្រាជ្ញបណ្ឌិត នៃ នគរផ្សេងៗ នៅភាគខាងកើត រត់មកចុះចូលជ្រក នៅក្នុង នគរ ឈិន ជាច្រើន ។
ឃើញសភាពការណ៏ដូច្នេះ នាយម៉ឹន ធំតូច ទាំងឡាយ របស់ នគរ ឈិន ក៏នាំគ្នាទៅក្រាបទូល ញុះញង់ដល់ព្រះចៅអធិរាជ ឈិនស៊ី ថា ” នាម៉ឹន
របស់នគរផ្សេងៗ ដែលមកនៅ នគរ ឈិន ភាគច្រើន គឺមកដើម្បីស្វែងរកផលប្រយោជន៏ឲ្យនគរ របស់ខ្លួនតែប៉ុណ្ណោះ ។ ហេតុនេះ សូមព្រះអង្គ
ដាក់ព្រះរាជបញ្ជា ឲ្យបណ្ដេញឲ្យពួកគេត្រលប់ទៅវិញ ទើបជាការល្អ ប្រសើរ ។ ”

ព្រះចៅអធិរាជ ឈិនស៊ី ក៏មានព្រះរាជបញ្ជា ឲ្យបណ្ដេញពួកនាម៉ឺន នគរ ផ្សេង ទាំងនោះត្រលប់ទៅវិញ​។ ពេលបានដឹងរឿងនេះ  លីស៊ឺ
បានផ្ញើរសារលិខិតមួយ ជូនព្រះចៅអធិរាជ ដែលមានសេចក្ដីថា ..” ទូលបង្គំ បានដំណឹងមកថា អស់លោក នាម៉ឺនថ្នាក់ធំ បានមកទូលសុំ
ឲ្យបណ្ដេញ នាម៉ឺន នគរ ផ្សេងចេញទៅវិញ ….ទូលបង្គំយល់ឃើញថា នេះគឺជាអំពើដែលឆ្គាំឆ្គងជាខ្លាំង ។
កាលសម័យមុន ឈិនមូកុង ខំស្វះស្វែង រកមនុស្សល្អ មានសតិបញ្ញា ហើយបានអញ្ជើញ យ៉ូវវី ជាជនជាតិយុង ពីភាគខាងលិច …អញ្ជើញ ប៉ៃលីស៊ី
មកពីនគរ ឈូ…អញ្ជើញ ជានស៊ូ មកពីនគរ សុង …តែងតាំង ភីប៉ូវ និង កុងស៊ុនយ៉ូវ មកពី នគរ ជិន ឲ្យកាន់តំណែងសំខាន់ៗ។
ឈិនមូកុង ពឹងផ្អែកលើមនុស្សទាំង ៥ នាក់នេះ ប្រមូលផ្ដុំទឹកដី ២០ នគរបញ្ចូលគ្នាហៅថា ប៉ាស៊ីយុង។
ស្ដេច ឈិនសៀវកុង ទ្រង់បានប្រើ សាន់យ៉ាង ដែលជាមនុស្សនគរផ្សេង ឲ្យកាន់តួនាទី ដ៏សំខាន់ អនុវត្ដ
កំណែទម្រង់ទំនៀនទម្លាប់ប្រពៃណី និង ប្រើច្បាស់ថ្មី ធ្វើឲ្យប្រទេសជាតិរឹងម៉ាំ ខ្លាំងក្លា បង្ក្រាបនគរ ឈូ និង នគរ វ៉ើយ ឲ្យទទួលបរាជ័យ
 ពង្រីកដែនដី បានរាប់ពាន់លី ធ្វើឲ្យនគរ ឈិន ក្លាយជានគរធំ មហិមា ។ ឯស្ដេច ឈិនហ៊ុយ ទ្រង់ពឹងផ្អែកផែនការ ចាងអ៊ី
 បំបែកការរួមដៃគ្នា របស់ នគរ ទាំង ៦ ឲ្យបែកខ្ញែក និង ធ្វើឲ្យគ្រប់នគរ សុខចិត្ដ ចុះញ៉មក្រោមអំណាចរបស់ នគរ ឈិន ។
 ចំនែក ស្ដេច ឈិនចៅ ក៏ដោយសារតែបាន ហ្វាន់ស៊ុយ ជួយជ្រោមជ្រែង ទើបអាចកាត់បន្ថយអំណាច របស់ គុយឈី ធ្វើឲ្យអំណាច
 របស់ព្រះចៅអធិរាជ កាន់តែរឹងម៉ាំឡើង ដណ្ដើមអំណាចពីស្ដេចត្រាញ់ ផ្សេងៗ បន្ដិចម្ដងៗ ធ្វើឲ្យ ស្ថាប័នព្រះមហាក្សត្រ មានស្ថេរភាពឡើងវិញ ។
 បុព្វជនទាំង ៤ ជំនាន់នេះ សុទ្ធតែពឹងផ្អែកលើមនុស្សមកពី នគរផ្សេងៗទាំងអស់ ហើយពួកគេ ទាំងនេះ ក៏សុទ្ធតែហ៊ាន ពលី ជិវិត
និង មានគុណូបការះចំពោះ នគរ ឈិន ដូចៗគ្នា …តើនាម៉ឺន នគរផ្សេង គេធ្វើអ្វីខុសឆ្គង ចំពោះនគរ ឈិនទៅ ?….

ភ្នំថៃសាន មិនដែលបដិសេធន៏នឹងគំនរដី ទើបបានជាធំធេងអស្ចារ្យយ៉ាងនេះ ចំនែកឯ មហាសមុទ្រ
ក៏មិនដែលបដិសេធន៏នឹង       បណ្ដេញខ្សែទឹកតូចៗ ទើបបានជាវាធំទូលាយ ជ្រាលជ្រៅដល់ម្លឹង ។

របស់របរ ដែលសូម្បីតែមិនបានផលិតនៅក្នុងនគរ ឈិន តែក៏សុទ្ធសឹងជារបស់ មានតំលៃច្រើនសន្ធឹកសន្ធាប់ ។ មនុស្សពូកែក្លាហាន
 មានសមត្ថភាព ទោះបីមិនមែនជា មនុស្ស នគរ ឈិន តែក៏មានមិនតិចនោះទេ ដែលពួកគេ​ រីករាយ និង ស្វាមីភក្ដីចំពោះ នគរ ឈិន ។
ព្រះអង្គ មានព្រះរាជបញ្ជា ឲ្យបណ្ដេញ នាម៉ឹន នគរ ផ្សេងចេញទៅវិញ គឺប្រៀបដូចជា ហុចអាវុធ ទៅឲ្យសត្រូវ ឬ បញ្ជូនស្បៀងអាហារ ទៅឲ្យនគរផ្សេង…
ហើយខាងក្នុង នគរ ពុំមានអ្វីទាល់តែសោះ ឯខាងក្រៅនគរ មានតែគំនុំ និង​ ការចង អាឃាត  បើយ៉ាងដូច្នោះ តើស្រុកទេសមិនធ្លាក់
ទៅក្នុងក្ដី អន្ដរាយទេឬ ព្រះអង្គ ? ….”

ព្រះចៅអធិរាជ ឈិនស៊ី ទ្រង់បានឈ្វេងយល់ឃើញថាគំនិត របស់ លីស៊ឺ មានហេតុផលត្រឹមត្រូវ ទើបព្រះអង្គដកព្រះរាជបញ្ជា
ដែលបានបណ្ដេញ នាម៉ឹន នគរ ផ្សេងចេញ ហើយបានអនុញ្ញាតិឲ្យ លីស៊ឺ ចូលកាន់តំណែងដើមវិញ ។ ក្រោយមក ឈិនស៊ី ទ្រង់បានប្រមូល
មនុស្សពូកែក្លាហាន មានសមត្ថភាពអោយចូលមកបន្ថែម ទៀតជាច្រើន ត្រៀមរៀបចំបង្ក្រាបនគរ ទាំង ៦ និង រៀបចំបង្រួបបង្រួមជាដែនដីតែមួយ ។

មនុស្សពូកែ ក្លាហាន ដែល ឈិនស៊ី ទទួលអោយចូលមករូមដៃជាមួយ និងដែលមានកេរ្កិ៏ឈ្មោះល្បីល្បាញ មានដូចជា វ៉ើយលៀវ លីស៊ឺ វ៉ាំងជាន វ៉ាំងពី
ម៉ឹងអ៊ូ ម៉ឹនធាន ទុនយួ យ៉ៅកូ ។ល។  វ៉ើយលៀវ ជាមនុស្សនគរ វ៉ើយ  លីស៊ឺ ជាមនុស្សនគរ ឈូ  ! វ៉ាំងជាន វ៉ាំងពី ម៉ឹងអ៊ូ ម៉ឹងធាន សុទ្ធតែជាកូនមេទ័ព
ពូកែចម្បាំង ។ ទុនយូ និង យ៉ៅកូ មានថ្វិមាត់ដ៏ឆ្នើមខាងចរចា ជំនាញផ្នែកកិច្ចការបរទេស ។ មនុស្សទាំងនេះ សុទ្ធតែមានគុណសម្បត្ដិ មានស្នាដៃធំធេង
ក្នុងការជួយជ្រុមជ្រែង ព្រះចៅអធិរាជ ឈិនស៊ី ឲ្យបានបង្រួបបង្រួមដែនដីចិនទាំងមូល ចូលគ្នាតែមួយ ប្រកបដោយជោគជ័យ ៕

ដកស្រងចេញពី សៀវភៅ “ យុទ្ធសាស្រ្ដ ទំលុះគោលដៅ ” របស់ លោក គីម ចាន់ណា ..

សូមអរគុណ………….

Advertisements

4 responses to “ខ្ពស់ដូចភ្នំ ធំដូចសមុទ្រ

  1. ភ្នំថៃសាន មិនដែលបដិសេធន៏នឹងគំនរដី ទើបបានជាធំធេងអស្ចារ្យយ៉ាងនេះ ចំនែកឯ មហាសមុទ្រ
    ក៏មិនដែលបដិសេធន៏នឹង បណ្ដេញខ្សែទឹកតូចៗ ទើបបានជាវាធំទូលាយ ជ្រាលជ្រៅដល់ម្លឹង ។
    ឃ្លាខាងលើពិតមានអត្ថន័យមែន!

    • បាទ!! ពិតជាត្រឹមត្រូវ ហើយប្អូនប្រុស !! បង ក៏ចូលចិត្ដ មួយឃ្លា ខាងលើនេះដែរ តែកំពុង រកនឹកថា គួរយកមកអនុវត្ដន៏ទៅលើអ្វី ទើបបានជាប្រយោជន៏ ..

      សូមអរគុណ ណា សំរាប់ការចូលមកលេង កំសាន្ដ !!

  2. ខ្ជិល​អាន​ដល់​ហើយ ខ្ជិល​មែនទែន ប្រហែល​មក​ពី​ភ្នែក​តូច​ពេក​ទេ​ដឹង!!! ហិហហិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s