ចិញ្ចឹមរាប់ឆ្នាំ ចាំប្រើមួយថ្ងៃ

  ចិញ្ចឹមរាប់ឆ្នាំ  ចាំប្រើមួយថ្ងៃ

     នៅសម័យ ចានកួក ម៉ឹងឆាងជិន បានទទួលព្រះរាជបញ្ជាពីព្រះចៅ អធិរាជ ឈីមិន នៃនគរឈី ឲ្យនាំយកអាវចចករោម ស មួយទៅថ្វាយជាគ្រឿងបណ្ណាការ
ដល់ស្ដេចនគរ ឈិន ដើម្បីជាការចងសម្ព័ន្ធមេត្រីនឹងគ្នា ។ ព្រះចៅ អធិរាជ ឈិនចូវ នៃនគរ
ឈិន ទ្រង់សព្វព្រះហឬទ័យជាខ្លាំងទើបព្រះអង្គទ្រង់ព្រះតម្រិះឃាត់
 ម៉ឹងឆាងជិន ឲ្យនៅទទួលតំណែងជា អគ្គសេនាបតី
នៃនគរ ឈិន ។
           ឈូលីជី  ជាអនុជរបស់ ស្ដេច ឈិនហ៊ុយ ទ្រង់មានការច្រណែននឹង ម៉ឹងឆាងជិន ជាខ្លាំងដោយព្រួយបារម្ភខ្លាច ម៉ឹងឆាងជិន មកកាត់មុខកាត់មាត់
ដែលអាចនឹងធ្វើអោយប្រជាប្រិយភាព របស់ខ្លួនត្រូវធ្លាក់ចុះ ពីក្រសែភ្នែករបស់ ស្ដេច នគរ
ឈិន ដែលខ្លួនធ្លាប់តែមាន តាំងពីមុនមក ។ ហេតុនេះ គេក៏ទៅ
ក្រាបទូល ញុះញង់ព្រះចៅ អធិរាជ ឈិនចូវ ថា
” បើឲ្យ ម៉ឹងឆាងជិន ធ្វើជា អគ្គសេនាបតី របស់ នគរ ឈិន  គង់មានថ្ងៃណាមួយ ដែលគាត់ប្រមូលរាជអំណាច
រាជសំណាក់
ខាងក្រោមកណ្ដាប់ដៃ របស់ខ្លួនហើយ  គាត់មុនជានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រយោជន៏ សំរាប់ នគរ ឈី ជាមិនខាន  រឿងនេះពិតជា ពុំមានផលល្អ
 អ្វី ចំពោះ នគរ ឈិន ទេក្រាបទូល ! ហើយប្រសិនបើទុកបណ្ដោយកាន់តែយូរ រហូតដល់គាត់ រឹងដៃ
រឹងជើងនោះ សូម្បីតែព្រះអង្គ ក៏អាចនឹងត្រូវ
គេកម្ចាត់ចោលផងដែរ  ទម្រាំព្រះអង្គនឹងស្ដាយក្រោយ វាហួសពេលទៅហើយ
ក្រាបទូល ! ”
            ពេលបានឮពាក្យក្រាបទូលដូច្នេះ  ព្រះចៅ អធិរាជ ឈិនចូវ ទ្រង់មានក្ដីព្រួយបារម្ភ ក្នុងព្រះទ័យជាពន្លឹក ព្រោះហេតុផលវាសក្ដិសមម្យ៉ាង ដែលអាចគួរជឿបាន
ទើបព្រះអង្គមានព្រះរាជបញ្ជា ឲ្យទាហាន ទៅចាប់ខ្លួន ម៉ឹងឆាងជិន ជាបន្ទាន់ ដើម្បីចៀស
វាងគ្រោះមហន្ដរាយ នាថ្ងៃក្រោយ ។
​​​​​​​​​​​​            ពេលដែលខ្លួនបានប្រឈមមុខនឹងរឿងដែលនឹកស្មានមិនដល់បែបនេះ ម៉ឹងឆាងជិន មានការខ្វាយខ្វល់ ក្នុងចិត្ដ ជាខ្លាំង។គាត់បានសុំឲ្យ ជិងយ៉ាងជិន
ជាមិត្ដជិតស្និទ្ធ របស់ខ្លួន និងជានាម៉ឺន មានមុខមាត់ម្នាក់ក្នុងនគរ​ ឈិន ផងដែរនោះ ឲ្យទៅសុំជួយ
ពឹងពាក់ នាង ហ្វាន់ជី ជាស្នំ សំណព្វដែលព្រះចៅ
 អធិរាជ ឈិនចូវ ទ្រង់សព្វព្រះរាជហឬទ័យជាងគេ ដើម្បីជួយដល់ខ្លួន ។ 
ពីមុនមក ជិងយ៉ាងជិន ធ្លាប់ត្រូវគេចាប់ធ្វើជា ចំណាប់ខ្មាំងនៅនគរ ឈី
អស់មួយរយះ ។ ពេលនោះ ម៉ឹងឆាងជិន បានធ្វើល្អ
ចំពោះគេ ជាខ្លាំង ហេតុនេះហើយទើប ជិងយ៉ាងជិន សន្យាថានឹងជួយ ម៉ឹងឆាងជិន
អោយអស់ពីសមត្ថភាព ។

           ជាតំបូង ជិងយ៉ាងជិន នាំយកវត្ថុបុរាណ ពីរ មុខ ធ្វើពីគុជពណ៌ស យកទៅផ្ដល់ជា អំណោយដល់ នាង ហ្វាន់ជីប៉ុន្ដែនាង បែរជាប្រាប់ថា នាងចង់បានអាវ
រោមចចកស ទៅវិញ ។ ជិងយ៉ាងជិន ត្រលប់មកពិភាក្សា ជាមួយនឹង ម៉ឹងឆាងជិន
ថា តើគួរធ្វើយ៉ាងម៉េចទៅទើបអាចយកអាវ រោមចចក ស ដែលថ្វាយទៅ
ព្រះចៅ អធិរាជ ឈិនចូវ ទៅហើយនោះ មកប្រគល់
ឲ្យនាង ហ្វាន់ជី វិញ បាន ? នៅពេលដែលអ្នកទាំងពីរ កំពុងតែគិត រកអ្វីមិនចេញ
មានអ្នកមកស្នាក់នៅអាស្រ័យ ជាមួយ
ម៉ឹងឆាងជិន មានជំនាញខាងលួច គេបានស្មគ្រ័ចិត្ដថា ខ្លួននឹងចេញទៅលួច អាវចចក រោម ស នោះឲ្យបាន ។
អ្នកទាំងពីរ
ក៏យល់ព្រមអោយ គាត់ ទៅសាកល្បងលមើល ។ ដល់ពេលពាក់កណ្ដាលអធ្រាត្រ  គេក៏លបចូលទៅក្នុងរាជវាំង ហើយលួច
យក អាវចចករោម ស នោះបានមកមែន ។ ខណះពេលដែល កំពុងចេញ មកខាងក្រៅទ្វារ វាំង ទាហានយាមបានលឺ សំលេងខុសពីប្រក្រតី តែបុរសនោះ
 ក៏ប្រញ៉ាប់ធ្វើត្រាប់តាម សំលេង ឆ្កែលូ ដើម្បីបំភាន់ ពួកទាហាន ឲ្យអស់ក្ដីសង្ឃ័យ ទើបគេសំរេច
កិច្ចការ របស់ខ្លួនបានដោយសុវត្ថិភាព​។
           ក្រោយពីបានទទួល អាវចចករោម ស សមតាម បំណង របស់ខ្លួនហើយ នាង ហ្វាន់ជី ក៏បានជួយក្រាបទូល ព្រះចៅអធិរាជ អោយលើកលែងទោស ដល់
ម៉ឹងឆាងជិន ហើយគេក៏ដោះលែង ម៉ឹងឆាងជិន ឲ្យត្រលប់ទៅ នគរ ឈី វិញ ។
ប៉ុន្ដែក្រោយពីនោះ មិនបានប៉ុន្មាន ព្រះចៅអធិរាជ ទ្រង់ក៏បានជ្រាបរឿងនេះ ឈ្វេងយល់
ឃើញថា ខ្លួនចាញ់បោក
ឧបាយ ម៉ឹងឆាងជិន ទើបទ្រង់ចេញព្រះរាជបញ្ជា អោយគេ តាមចាប់ ម៉ឹងឆាងជិន ជាបន្ទាន់ ។
           ម៉ឹងឆាងជិន និង បក្សពួក ប្រញ៉ាប់រូតរះ ធ្វើដំណើរ សំដៅមកមាត់ច្រកទ្វារក្រុង ហានគូ ទាំងកណ្ដាលយប់ ។
តាមបែបបទ នៃច្រកទ្វារ ទីក្រុង ការឆ្លងកាត់ច្រកទ្វារ គឺត្រូវរងចាំ រហូតដល់ មាន់រងាវ ទើបគេបើកអនុញ្ញាតិ អោយមនុស្សចេញចូល បាន ។
ដោយសារ វេលា នៅសល់យូរ តទៅទៀត បើសិនខ្លួនដំអក់ យឹតយូរ ទាហាន របស់ ឈិនចូវ មុខ
ជាដេញតាម មកទាន់ជាមិនខាន  ក្នុងអំឡុងពេលដ៏តានតឹងនោះ
មានអ្នកដើរតាមម្នាក់ ពូកែ ខាងធ្វើត្រាប់តាមសំលេងមាន់
រងាវ ទើបគេប្រញ៉ាប់ ធ្វើសំលេងមាន់រងាវ ដែលជា ហេតុធ្វើអោយ មាន់មែនទែននាំគ្នាំ រងាវ តាមយ៉ាងច្រើន
ទ្រហឹងអឹងកង
អ្នកយាមទ្វារ នាំគ្នាគិតថា មេឃជិតភ្លឺហើយ ទើបគេព្រមបើកទ្វារក្រុងឲ្យមនុស្សចេញចូលនាពេលនោះតែម្ដងទៅ ។ ម៉ឹងឆាងជិន បានឆ្លងផុតពីច្រកទ្វារទីក្រុង
 នៃ នគរ ឈិន វិលត្រលប់ទៅ នគរ ឈី រួចផុតពីគ្រោះអាសន្នយ៉ាងប្រផិត
ប្រផើយ ដោយសារតែភាព ជំនាញ របស់សេនា ទាំងពីរ នាក់នោះ របស់ ខ្លួន ៕

ដកស្រងចេញពី សៀវភៅ ” យុទ្ធសាស្រ្ដ ទំលុះគោលដៅ “ របស់លោក គឹម ចាន់ណា

សូមអរគុណ……………..

Advertisements

16 responses to “ចិញ្ចឹមរាប់ឆ្នាំ ចាំប្រើមួយថ្ងៃ

  1. បងប្រហែលជាចូលចិត្តមើលសៀវភៅបែបនេះណាស់!

    • សួស្ដី ប្អូនប្រុស …
      ប្អូនបាន ចូលមកមើល ប្រវត្ដិរូប របស់ បង រូចហើយ ហើយក៏ប្រហែលជាបានដឹងត្រួសៗថា បងជាអ្វី និង នៅកន្លែងណា នោះដែរ អញ្ចឹងបង សូមជំរាប ប្រាប់ប្អូនបន្ថែមថា បង មិនមែនជា និស្សិតដែលមាន ជំនាញ អ្វីមួយអោយប្រាកដ ដូចគេនោះឡើយ ហើយអ្វីដែលបងកំពុងរៀនសូធ្យ គឹគ្មានអ្វី ក្រៅអំពី ភាសា អង់គ្លេស និង កូរ៉េ ពីរមុខនេះតែប៉ុណ្ណោះ ជាលក្ខណះ ស្វ័យសិក្សា ។
      បង ត្រឹមជា អ្នកធ្វើការ ប្រើប្រាស់កំលាំង និង ពុំមានឱកាសបានចូលសិក្សា នៅមហាវិទ្យាល័យ ដូចពួកប្អូន នោះទេ ហើយ បើទំនេរពីធ្វើការ អញ្ចឹង ចេះតែមើលសៀវភៅនេះ សៀវភៅ នោះ តាមអ្វីដែលបង មានតែប៉ុណ្ណោះ ។ មិនថា
      ទស្សនះវិជ្ជាក្ដី ភាសាក្ដី បើបងប្រុស មាន បងនឹងយកមកមើល នៅពេលទំនេរ តែប៉ុណ្ណឹង មើលចាំខ្លះ ភ្លេចខ្លះ ទៅតាមការខំប្រឹង របស់ខ្លួន អញ្ចឹងឯង ហើយចំពោះ សៀវភៅ មួយក្បាល ដែលបង បានខិតខំ សរសេរ យកមកចែកជូននេះ គឺ បងបានយល់ថា ជាសៀវភៅ មួយប្រភេទ ដែលបង្កប់ ដោយគំនិត ល្អៗ ក្នុងការដោះស្រាយ បញ្ហា ផ្សេងៗ ក្នុងសង្គមជាតិ ក៏ដូច វិថី ជិវិតផ្ទាល់ អញ្ចឹងហើយ បានចេះតែ ឆ្លៀតចំណាយពេលវេលា ខ្លះៗ សរសេរ ចូលមក ព្រោះសង្ឃឹមថា នឹងបានចែកជូនទៅដល់ បងៗ ដែលគាត់ ពុំមានសៀវភៅ នេះ ឲ្យពួកគាត់ បានមើល ជាការ ពង្រឹងពង្រីក ចំនេះដឹង បន្ថែម ហើយសំខាន់ជាងនេះ គឺ សំរាប់ខ្លួន របស់ បង ផ្ទាល់តែម្ដង ។ បង ចូលចិត្ដ សិក្សា សៀវភៅ បែបទស្សនះវិជ្ជា ដូចអ្វីដែលប្អូន បានគិត អញ្ចឹង …ប្អូនយល់យ៉ាងម៉េច ចំពោះវា ជាការអោយតំលៃ ផ្ទាល់ខ្លួន របស់ ប្អូន ពីព្រោះ មនុស្ស មានមុខជំនាញ និង ឧបនិស្ស័យ ខុសៗ គ្នា តែគោលបំណងម្យ៉ាងដែលប្រហាក់ប្រហែលគ្នា គឺការចូលចិត្ដសិក្សា ដើម្បី អនាគត់ ល្អ របស់ខ្លួន….

      សូមអោយ ប្អូនមានសុខភាពល្អ….

      ពី បងប្រុស ពិសិដ្ឋ ដោយសេចក្ដី​រាប់អាន……

      • ប្អូនក៍ចូលចិត្តរឿងបែបទស្សនៈវិជ្ជាដែរ។ ផ្ទះបងពិតជាមានអត្ថបទល្អគួរជាទីចាប់អារម្មណ៍​របស់ប្អូនណាស់! អរគុណបង​ដែល​ចំនាយ​ពេលវេលាដើម្បីចែករំលែកចំនេះដឹងនេះ!

      • បើអញ្ចឹង ពិតជា តំណឹងល្អ សំរាប់ បង ហើយ ព្រោះរកបាន ប្អូនប្រុស ម្នាក់ដែលចូលចិត្ដ អានសៀវភៅ ប្រភេទ នេះ..
        សូមអរគុណ ណា ប្អូនប្រុស ..

        សូមអោយក្ដីសង្ឃឹម បានសំរេច ដូចក្ដី បំណង..

      • អរគុណបងប្រុស សូមអោយបងទទួលបានជោគជ័យក្នុងជីវិត។

      • បាទ…បងនឹងខំប្រឹងណា ប្អូនប្រុស…ហើយ ប្អូន ក៏អញ្ចឹងដែរណា….យ៉ាងណាយ៉ាងណី​កុំលួចទៅអង្គុយយំ ម្នាក់ឯង ! ដឹងនៅ ? មានអ្វីពិបាក ចែកគ្នា​ ! អូខែ?

        សូមអរគុណ..

      • រឿងនឹងមិនទាន់យល់ព្រមបងទេ ព្រោះប្អូនជាអ្នកចូលចិត្តលាក់ទុក្ខតែខ្លួនឯង ហើយព្យា​យាម​ដោះស្រាយតែខ្លួនឯង មិនចង់អោយអ្នកនៅក្បែរខ្លួនលំបាកទេ! នៅមុខអ្នកដទៃ​ស្នាមញញឹមនៅមុខប្អូនកើតមានជានិច្ច!

      • អូហ៏….ចឹងពិបាកហើយយើង !!!

        ប្អូនត្រូវជឿជាក់ថា …ពួកគេ ជាមិត្ដ ជាអ្នកផ្ដល់យល់បល់ ឬ ជាទីប្រឹក្សា ពួកគេជា​ឱសថ ពួកគេ ជាគ្រូពេទ្យ …បើដូច្នោះ ពួកគេ នឹងមានរបៀប ចៀសវាង អំពី បញ្ហា របស់ ប្អូនដែលចំលង ទៅគេនោះហើយ..ពួកគេ ជួយប្អូន ទៅតាមតួនាទី តែប៉ុណ្ណោះ មិនមែនជា ការលង់ក្នុងការជួយនោះឡើយ ណា ប្អូន..

        ពាក្យមួយគេពោលថា ៖ លក់ថ្នាំអោយមនុស្ស ត្រូវមើលទឹកមុខ ..ព្យាបាលអោយមនុស្ស ត្រូវមើលនិស្ស័យ… តើប្អូនយល់ អ្វីដែលបង ចង់និយាយ នោះទេ ? មួយឃ្លាខាងលើនេះ ប្រហែលជា សំខាន់ខ្លាំង សំរាប់ រូបប្អូន ព្រោះប្អូន កំពុង រៀនសូធ្យ មុខជំនាញ នេះស្រាប់ ផង ..សាកគិត លមើល៏ ..

        សូមអរគុណ..

      • ប្អូនដឹងពីបញ្ហានេះ! តែនេះប្រហែលជានិស្ស័យរបស់ប្អូន! ប្អូនចូលចិត្ត​ជួយដោះស្រាយ​បញ្ហាអ្នកដទៃ តែក៍មិនចង់អោយអ្នកដទៃបារម្មណ៍ពីប្អូនវិញដែរ! អរគុណមតិរបស់បង!

      • មិនអីទេណា ប្អូន !!!
        ដូចបង បានជំរាបម្ដងហើយថា មនុស្ស មានជំនាញ និង ឧបនិស្ស័យ ខុសគ្នា ..រីឯ ផ្លូវចិត្ដ គំនិត ក៏វាមិនខុសគ្នា ប៉ុន្មានដែរ ..ជារឿងធម្មតា ! ជារឿងសាមញ្ញ ចំពោះ មនុស្ស !

        តាមសំរួលណា ប្អូន..មានអ្វី អោយ បងជួយផ្ដល់ជា មតិ បាន បងនឹងស្វាគមន៏ដោយ ស្មគ្រ័ស្មោះ ..

        សូមអរគុណ..

      • អរគុណបងប្រុស!​បងក៍ដូចគ្នា​ មានអ្វីអោយប្អូនជួយផ្តល់មតិ ប្រាប់ប្អូនចុះ!

      • បាទ ! កុំបារម្ភ ណា ប្អូន!!! ចាំតែច្រក ការ៉ុង យក ទៅបានហើយ …
        ហេហេហេ…សូមអរគុណ….

    • អូយ!​សុំទោស បងសរសេរ ពាក្យខុស ហើយ ..

      យោបល់ ពុំមែន យល់បល់ទេ ! សុំទោស ណា ប្អូនប្រុស ..

  2. សុំសួរម្ចាស់ប្លក តើអាចដូរហ្វុនអក្សរក្នុងប្លកបានយ៉ាងដូចម្តេច?

    • ជំរាបសួរ បងប្រុស ជាទីគោរព…

      ប្អូនផ្ទាល់ មិនសូវជា ពូកែ​ខាង ជំនាញ មួយនេះទេ តែ ប្អូនអាច បង្ហាញ​ ឧបករណ៏ ដែលប្អូនកំពុងប្រើប្រាស់ បាន ជូនបង ..ហើយបន្ទាប់មក ជាការស្វែងយល់ ផ្ទាល់ របស់ បង ..

      ប្អូនកំពុង ប្រើ ឧបករណ៏ ..Kompozer..http://www.kompozer.net/download.php………..បងអាច ទៅទាញយក មកប្រើប្រាស់ បានដោយ សេរី …ហើយប្អូនផ្ទាល់ មិនអាចបង្ហាញបង អ្វីបន្ថែម ជាងនេះទៅទៀតនោះទេ ព្រោះ ដូចប្អូនបានជំរាប អញ្ចឹងថា ប្អូន មិនសូវចេះ ជំនាញ មួយនេះ នោះទេ..
      សូមអរគុណ សំរាប់ការចូលរួម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s