ការផ្ដល់ឱកាស


           “ឱកាស ជារបស់ដែលយើងបានទទួលពីធម្មជាតិ ហើយតើយើងនឹងថែររក្សា រឺ តបស្នងទៅវិញយ៉ាងដូចម្តេច”
មានគ្រោះធម្មជាតិកើតឡើងបន្តបន្ទាប់ ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ទាំងផែនដីរញ្ជួយ ទឹកជំនន់
ខ្យល់ព្យុះ រួមទាំងជំងឺអាសន្នរោគថែមទៀត តើព្រោះធម្មជាតិខ្លួនឯងរឺជាកម្ម (ការប្រព្រឹត្ត) របស់មនុស្ស។

           ក្នុងអតីត គិតថយក្រោយទៅតាមដែលយើងអាចចិន្តនាការទៅដល់ ប្រឹថពីពាសពេញទៅដោយរុក្ខជាតិគ្រប់ប្រភេទដើមឈើធំខ្ពស់បែកមែកសាខា
មានស្លឹកក្រាស់ឃ្មឹក ខ្សែទឹកថ្លាឆ្វេង រហូតអាចមើលឃើញដុំថ្មដេកលក់ស្ងៀមធ្មឹងនៅបាតខាងក្រោមយ៉ាងច្បាស់ក្រលែត វាយោផាត់ផាយមកជារយៈៗ
ពាំនាំក្លិនលំអងកេសរផ្កាសាយភាយខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
ក្នុងតំណាក់កាលដែលធម្មជាតិមានគ្រប់ជំពូក ពពួកសភាវៈមានជីវិតក៏ចាប់កំណើតឡើង     សម្លេងបក្សាបក្សីស្រែកច្រៀងចម្រុះគ្នាជាមួយសម្លេង
សត្វល្អិតលាន់លឺកងរំពង   ពពួកសត្វតូចធំ ដើរស៊ីស្លឹកឈើ និង ដើមស្មៅយ៉ាងឆ្ងាញ់ពិសា ព្រមជាមួយគ្នានោះដែរ    ជីវិតមនុស្សក៏ចាប់ផ្តើម
សម្របខ្លួនជាមួយនឹងពិភពថ្មីនេះ ហើយចាប់ផ្តើមប្រើឱកាសដែលខ្លួនបានទទួលមក។
ខួរក្បាលចាប់ផ្តើមគិតកែខៃសេចក្តីភ័យខ្លាចផ្សេងៗ នានា កែខៃការខ្លាចភាពងងឹតដោយប្រើពន្លឺភ្លើង កែខៃភាពត្រជាក់រងាដោយប្រើគ្រឿងស្លៀកពាក់ ចាប់ផ្តើមនាំដុំថ្ម ដុំដី ដើមឈើ ស្លឹកស្មៅមក តគ្នារហូតក្លាយជាលំនៅឋាន ដើម្បីបិទបាំងសេចក្តីត្រជាក់រងា ពេលវេលាថ្ងៃនិងយប់កន្លងផុតទៅព្រម
ជាមួយនឹងការគិតស្ថាបនាមិនចេះចប់មិនចេះហើយ។ កាន់តែយូរទៅមនុស្សយើងក៏ចាប់ផ្តើមប្រើប្រាស់ឱកាសដែលបានទទួលមកសន្ធឹកសន្ធាប់
សាងគ្រប់បែបយ៉ាងឡើងពីថ្ម ដី ដើមឈើ ខ្សែទឹក វាយោ ក្លាយជាសំណង់ខ្ពស់ស្កឹមស្កៃ ថ្នល់ ខ្វាត់ខ្វែងទៅមកជាសសៃឈាមបញ្ជូនឈាមទៅចិញ្ចឹម
ផ្នែកផ្សេងៗ  ពន្លឺភ្លើងដែលបាចសាចនារាត្រីកាល រហូតក្លាយជាពិភពដែលគ្មានភាពងងឹតតទៅទៀត។

            ដោយជំនឿដ៏តិចតួចដែលថា មនុស្សជាវិស្វករអ្នកព្យាយាមរៀបចំបំពាក់ប្រព័ន្ធគ្រប់បែបយ៉ាងដើម្បីផ្លាស់ប្តូរពិភពមួយនេះឲ្យក្លាយទៅជាប្រព័ន្
ធបរិដ្ឋានដែលខ្លួនត្រូវការ គូសវាសប្លង់ផែនទីសំណង់អាគារផ្ទះសម្បែង របស់នេះរបស់នោះ ហើយសាងវាឡើងដោយការបូកលប់ខ្លះ ដោយការកាត់
ស្មានខ្លះ ដោយពាសវាលពាសកាលខ្លះ។ រហូតដល់ថ្ងៃមួយយើងទើបដឹងថា គ្រប់យ៉ាងគ្មានបទសរុប គ្មានប្រព័ន្ធអ្វីដែលសម្បូរបែប កាលបើសាង
ម្យ៉ាងក៏ត្រូវបំផ្លាញម្យ៉ាង វាប្រព្រឹត្តទៅដូច្នេះរៀងមក ហើយវានឹងដំនើរតទៅមុខដូច្នេះដ៏រាបណាយើងនូវមិនទាន់ស្វែងយល់ពីការពិតថាដូចម្តេច។

ខ្លួនយើងក៏អាចជាមនុស្សម្នាក់ដែលព្យាយាមដណ្តើមឱកាស ពីសភាវៈគ្រប់បែបយ៉ាងក្នុងលោក ដណ្តើមជីវិតសត្វដែលសេពបរិភោគទៅរាល់ថ្ងៃ
ដណ្តើមដើមឈើមកពីបក្សីដែលទំធ្វើសម្បុកយកមកធ្វើផ្ទះសម្បែង ជីក ដក និងដុតព្រៃឈើដើម្បីដាំដុះភោគផលនានា តាមតម្រូវការ ឱកាសដែល
យើងបានមក ត្រឡប់បំផ្លាញឱកាសរបស់សភាវៈមានជីវិតផ្សេងៗ ទៀតរាប់មិនអស់។

តំណាក់កាលនេះយើងគួរចាប់ផ្តើមគិតបានហើយថា…គ្រប់គ្រាដែលបានឳកាសមក យើងប្រើឱកាសដើម្បីអ្វី ដើម្បីសេចក្តីសុខរបស់ខ្លួនឯង រឺសាងប្រយោជន៏ដល់សភាវៈផ្សេង ជាការល្អរឺទេបើយើងព្រមបន្ធូបន្ថយចំណង់តណ្ហាក្នុងចិត្តយើង ដើម្បីបើកឱកាសឲ្យសភាវៈមានជីវិតជុំវិញខ្លួន
យើងបានមានឱកាសខ្លះ….។

ពី បងប្រុស ចំណាន…

សូមអរគុណ……….

Advertisements

14 responses to “ការផ្ដល់ឱកាស

  1. នេះហើយជានិស្ស័យរបស់មនុស្ស! 😦

    • សួស្ដី ប្អូនប្រុស ជាទីរាប់អាន..

      កុំទាន់ធ្វើមុនស្រពោន យ៉ាងរហ័ស បែបនេះណា ! អត្ថបទ មួយនេះ មិនអាច កែផ្លាស់
      ផ្នត់គំនិត របស់ មនុស្សជាតិ ទាំងមូលបានមែន ក៏ប៉ុន្ដែ វាបានផ្ដល់ គុណប្រយោជន៏ មួយចំនួនដល់អ្នកអាន ជាគន្លឺះ ក្នុងការកែប្រែ និស្ស័យ បានណា..
      លះបង់សេចក្ដីលោភលន់ ចាប់យកតែភាពចាំបាច់
      សុខចិត្ដឲ្យខ្លួនបានតិច តែលះបង់ឲ្យអ្នកដទៃ បានច្រើន…

      សូមអរគុណ ណា ប្អូនប្រុស ដែលបានចូលរួម..

      • អោយតែនាមជាមនុស្ស គ្មានអ្នកណាគិតអ្នកដទៃច្រើនជាងខ្លួនទេ!

      • អីយ៉ា ! ប្អូនប្រុស ..

        តើប្អូន ចាប់ផ្ដើម មើលពិភពលោក ក្នុងក្រសែភ្នែក មិនល្អ តាំងពីពេលណា មកម្ល៉េះ ?
        ពាក្យមួយពោលថា ” ការធ្វើប្រយោជន៏ចំពោះអ្នកដទៃ គឺជាការធ្វើប្រយោជន៏ចំពោះខ្លួនឯង ..ការបំផ្លាញប្រយោជន៏អ្នកដទៃ គឺជាការបំផ្លាញប្រយោជន៏ ខ្លួនឯង ” ….
        តើប្អូនមិនយល់ថា ដរាបណា ប្អូនខិតខំ ធ្វើប្រយោជន៏ ដល់អ្នកដទៃ កាន់តែច្រើន កាលនោះហើយ ជាវេលា​ដែលប្អូនទទួលបានផលប្រយោជន៏ ពីពួកគេ កាន់តែច្រើន វិញទេឬ ?

        សូមអរគុណ..

  2. ប្អូនក៍យលពីចំនុចនេះដែរ តែមិនដឹងយ៉ាងមិច​ អោយតែនឹក​ដល់ភាព​ឃោឃៅ គិតតែប្រ​យោជន៍ផ្ទាល់ខ្លួន មហិច្ឆតារបស់ខ្លួន ធ្វើអោយខ្ញុំស្អប់ពិភពលោកនេះ ហើយចង់ចាកចេញ​អោយ​ឆ្ងាយ!

    • ចុះខ្លួនរបស់ ប្អូននោះ ? តើប្អូនយល់ថា ខ្លួនជា បុគ្គលប្រភេទណាដែរ ( ចំលើយ សំរាប់ រូបប្អូនផ្ទាល់ )​ ?

      នៅក្នុងផ្ទះមួយ ដែលមាន ជនចាស់ជរា ស្រ្ដីមេម៉ាយ អ្នកពិការ ( រាងកាយ និង ចំនេះដឹង ) និង កុមារ តូចៗ ហើយមានតែប្អូនម្នាក់ទេ ដែលជា ជាបុគ្គលម្នាក់ មានលទ្ធភាព ជាងគេ នៅក្នុងក្រុមគ្រួសារ …តើប្អូននឹងដាច់ចិត្ដ ចាកចោល ក្រុមគ្រួសារ របស់ ប្អូន ព្រោះតែ សេចក្ដីស្អប់ អ្នកដទៃ ដែលនៅ ជុំវិញ លំនៅឋាន របស់ ប្អូន ដែរឬ?

      សូមប្អូន កុំតាំងឲ្យមានអារម្មណ៏ បែបនេះធ្វើអ្វី !ការចាកចោល និង​ រត់គេច មិនមែនជា វិធីដ៏ល្អ និង ត្រឹមត្រូវ នោះទេ..ដរាបណា ប្អូនកាន់តែរត់គេច ដរាបនោះ ប្អូនហាក់ដូចជា កំពុងបើកឱកាស អោយសភាវ មិនល្អ បំផ្លាញ ប្អូន និង ​មនុស្ស ដែលប្អូន ចូលចិត្ដ ស្រឡាញ់ អញ្ចឹងដែរ…វិធី មួយដ៏ល្អ ប្រសើរ គឺ ចែករំលែក នេះតែម្ដង ..ធ្វើអ្វីដែលប្អូនអាចធ្វើបាន ទៅតាម លទ្ធភាព និង សមត្ថភាព របស់ខ្លួន..
      ជួយបាន មួយ យកមួយ ..ជួយបានបន្ដិច ក៏ជាសម្មិទ្ធិផល ដ៏ល្អប្រសើរ សំរាប់ ប្អូន ដែរតើ …វា ចាត់ទុកថា ប្អូនបានបំពេញ កាតព្វកិច្ច ក្នុងនាមជា មនុស្ស ម្នាក់ បានត្រឹមត្រូវ នោះហើយ….

      សូមអរគុណ..

      • ត្រង់នឹងហើយ​ដែលប្អូន​មិនដាច់ចិត្តចាកចេញ ហើយខំរស់ទាំងក្តីសង្ឃឹម! ចំពោះប្អូន​ក៍ជាមនុស្ស​មិនល្អដែរ ហើយប្អូនតែងតែស្អប់ខ្លួនឯង!

      • នរណា ជាមនុស្សល្អ ?
        សំរាប់គំនិត បង បងយល់ថា ពួកយើង មិនមែនជា មនុស្សនោះទេ ឥឡូវនេះ ឬ ពេលអនាគត់ តែពួកយើង គឺជាមនុស្សដែលកំពុងធ្វើសេចក្ដីល្អ ដើម្បី ដឹកនាំខ្លួន អោយទៅរក វិថី ជិវិត ត្រឹមត្រូវ មួយដែលពូកយើងទន្ទឹងចង់បាន នោះហើយ..
        ខំ ទៅណា ប្អូនប្រុស …ប្អូនត្រូវលើកទឹកចិត្ដ ខ្លួន អោយកាន់តែ ខ្លាំង មានសំទុះ !
        កុំ បន្ទោសខ្លួន អោយមានកំហុស បែបហ្នឹងធ្វើអ្វី ! ប្អូនត្រូវមានសង្ឃឹម អោយបានម៉ាំមួន បន្ថែម ..
        តំណក់ទឹក មួយតំណក់ ៗ ធ្លាក់លើ ដំថ្ម យូរៗ ក៏គង់នឹងទំលុះ ថ្ម ដែលរឹងម៉ាំ អោយមានប្រហោង បាន..ចុះយើងជា មនុស្ស ហេតុអ្វី មិនយកមេរៀននេះ មកអនុវត្ដន៏ ក្នុងជិវិត និង ការតស៊ូ?

        សូមអរគុណ..

  3. អរគុណប្អូននឹងព្យាយាម! ប៉ុន្តែមិនហ៊ានធានាទេ!

    • ហេហេហេ…មិនអីទេ ណា ប្អូន…..ព្យាយាម ទៅ បានប៉ុណ្ណា យកប៉ុណ្នឹងទៅណា ប្អូន..
      បង ក៏មិនខុសអ្វី ពីប្អូនដែរ….ចេះតែខំទៅទាន់ ខំកើត ហើយខំប្រឹង ទាំងមិនដឹងថា ថ្ងៃមុន ជាយ៉ាងណា នោះផង…ប៉ុន្ដែ កុំទៅគិត អ្វី រឿងអនាគត់ នោះ..គិតត្រឹមតែថ្ងៃនេះ ត្រូវធ្វើអ្វីសិន ទៅបានហើយ….មែនទេ ?

      ហេហេហេ..

      អរគុណ

  4. ណ្ហើយ!!!​ ខ្ជិល​គិត គិត​តែ​ក្រពះ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s