គ្រាប់ពូជ មួយគ្រាប់..

គ្រាប់ពូជមួយគ្រាប់

កាលកន្លងមកយូរហើយ មានបុរសជរាម្នាក់ ចាស់ណាស់រហូតខ្លួនឯងក៏ចាំមិនបានដូចគ្នាថាខ្លួនឯង មានអាយុប៉ុន្មានហើយដែរ ។
ផ្ទៃមុខរបស់គាត់ពេញល្អ ឆ្លុះពន្លឺឈាមក្រហមរំសាយពាសពេញ ពុកមាត់ ពណ៌ប្រាក់សស្អាតរបស់គាត់គ្របមកដល់ដើមទ្រូង
រាង្គកាយរបស់គាត់រឹងមាំណាស់ ភ្នែករបស់គាត់នៅមិនទាន់ស្រវាំង ត្រចៀកក៏មិនទាន់ថ្លង់។ គាត់មានកូនចៅជាច្រើននាក់
តែគាត់ក៏នៅតែជាអ្នកចាត់ចែងកិច្ចការគ្រប់បែបយ៉ាងនៅក្នុងគ្រួសារ។ ឆ្នាំនេះ គាត់សម្រេចចិត្តជ្រើសរើសនរណាម្នាក់ក្នុងកូនប្រុស
ទាំង ១៥ នាក់របស់គាត់ឲ្យមកទទួលខុសត្រូវភារកិច្ចនេះ.. នឹងរើសនរណាល្អណឹះ!….។

ថ្ងៃនេះ គាត់គិតវិធីដែលល្អបំផុតបានហើយ ទើបបង្គាប់ឲ្យកូនប្រុសទាំង ១៥ នាក់មកជួប ហើយចែកគ្រាប់ផ្កាឲ្យកូនៗ ម្នាក់មួយគ្រាប់ៗ បើនរណាអាចបណ្តុះគ្រាប់ពូជនេះឲ្យលូតលាស់រហូតចេញផ្ការីកស្គុសស្គាយបាន អ្នកនោះនឹងបានជាអ្នកបន្តវេនកេរ្តិ៍មរតករបស់គាត់។
កូនៗ បានគ្រាប់ពូជមកហើយ ម្នាក់ៗនាំគ្នាយកទៅដាំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់។

កូនពៅរបស់បុរសជរាម្នាក់នេះឈ្មោះ សៀវលៀងជឺ កាលបើបានគ្រាប់ផ្កាហើយ គេក៏យកទៅបណ្តុះក្នុង ផើង ស្រោចទឹកយកចិត្តទុកដាក់
យ៉ាងល្អរៀងរាល់យប់ថ្ងៃ តែគ្រាប់ពូជនោះមិនព្រមលេចពន្លកមកសោះ។ សៀវលៀងជឺ មានអារម្មណ៍សោកសៅខូចចិត្តណាស់។​ ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័ស រដូវក្តៅឈានជើងចូលមកហើយ បុរសជរាកំណត់ថាថ្ងៃនេះជាថ្ងៃជ្រើសរើសផើងផ្ការបស់កូនៗ។
កូនរាល់គ្នាម្នាក់ៗ បីផើងដែលមានផ្ការីកស្គុសស្គាយស្រស់បំព្រងមកឲ្យអ្នកជាឪពុកទស្សនា ដើម្បីរងចាំការជ្រើសរើស។

បុរសជរាដើរត្រួតមើលផ្កាដែលរីកស្រស់បំព្រងនៅក្នុងដៃកូនៗ​ ដោយទឹកមុខដែលគ្មានសញ្ញាថាមានសេចក្តីត្រេកអរសូម្បីតែបន្តិច។ គាត់ដើរត្រួតមើលតាំងពីកូនប្រុសច្បងរហូតមកដល់កូនប្រុសទី ១៤ ដោយមិនបានឈប់ឡើយ កាលដើរមកដល់ សៀវលៀងជឺ កូនពៅ ដែលឈរកាន់ផើងទទេគ្មានទាំងដើមឈើនិងផ្កាឈើ បុរសជរាទើបឈប់គឹកនៅត្រង់ហ្នឹង។

សៀវលៀងជឺ ទឹកភ្នែកហូរច្រោកៗ ពោលទៅឪពុកដោយព្រមទទួលខុសថា “លោកឪពុកបាទ! ខ្ញុំមិនមានផ្កាស្រស់ដើម្បីប្រគល់ឲ្យលោកឪពុកទេ”

បុរសជរាត្រឡប់និយាយដោយរីករាយស្រស់ស្រាយថា “កូនអើយ!​​ របស់ដែលកូនប្រគល់ឲ្យឪពុកនេះ មានតម្លៃច្រើនជាងផ្កាស្រស់សន្ធឹកសន្ធាប់ណាស់”
កូនសួរ ដោយឆ្ងល់ ” ថាម៉េចបាទ? ”
ឪពុកឆ្លើយ ” សេចក្តីស្មោះត្រង់នោះអីកូន!…”
កូនសួរបន្ដ ” រឿងរ៉ាវវាយ៉ាងម៉េចពិតប្រាកដទៅ លោកឪពុក ?”

បុរសជរាទើបបង្ហើបអាថ៌កំបាំងចំពោះកូន​ៗ ថា តាមពិតគ្រាប់ពូជដែលខ្លួនបានចែកដល់កូនៗ នោះជាគ្រាប់ពូជដែលត្រូវបានលីងឆ្អិនអស់ហើយ ដូច្នេះវានឹងដុះជាដើមឈើ ចេញផ្កាស្រស់បំព្រងម្តេចនឹងបានទៅ ! ពួកដែលកាន់ផើងមានផ្ការីកស្គុសស្គុសស្គាយនោះ សុទ្ធតែជាគ្រាប់ពូជមកពីទីដទៃ មិនមែនជាគ្រាប់ពូជដែលឪពុកបានចែកឲ្យនោះទេ។ ផ្កាឈើទាំងនោះជាសក្ខីភាពបញ្ជាក់ការមិនស្មោះត្រង់របស់ពួកគេ។

ចុងក្រោយ បុរសជរាទើបពោលអប់រំកូនៗ ឡើងថា
 ” សូមឲ្យកូនៗ ជាមនុស្សស្មោះត្រង់ចុះ ព្រោះអីសេចក្តីស្មោះត្រង់ជាសម្បតិ្តកាត់ថ្លៃមិនបានរបស់មនុស្សយើង”៕

ដោយ បងប្រុស ចំណាន..

សួមអរគុណ..

Advertisements

2 responses to “គ្រាប់ពូជ មួយគ្រាប់..

  1. តើលើលោកនេះ ពិតមានមនុស្សស្មោះត្រង់មែនរឺ?​ សួស្តី! បងប្រុស!

    • សួស្ដី​ ប្អូនប្រុស ….

      មាន ឬ មិនមាន ទុកអោយ ប្អូនផ្ទាល់ជា អ្នកពិចារណា និង វាយតំលៃ ទៅចុះ …
      ពន្លឺភ្លើងទៀនដែលភ្លឺ បំភ្លឺបានតែ មនុស្សមាន ដួងនេត្រា
      គ្រប់វិជ្ជា ដ៏អស្ចារ្យ គឺអស្ចារ្យ សំរាប់តែអ្នកសិក្សា រៀនសូធ្យ តែប៉ុណ្ណោះ …

      មាន គឺដូចជា មិនមាន
      មែន គឺដូចជា មិនមែន …..បើអញ្ចឹង បងសូម មិននិយាយ …សូមមិននិយាយ…
      ( ទស្សនះ របស់ ជនកវី ចិន ) …

      សូមអរគុណ ណា ប្អូនប្រុស ដែលបានចូលរួម..

      ..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s