ម៉ារ៉ាថន ជិវិត..

ម៉ារ៉ាថន ជីវិត

តើនរណាធ្លាប់ស្ម័គ្ររត់ប្រណាំងម៉ារ៉ាថនខ្លះ? ចាំអារម្មណ៍ក្នុងថ្ងៃនោះបានឫអត់? សម្រាប់ការប្រណាំងដែល
មានរយៈផ្លូវឆ្ងាយយ៉ាងនេះ ជួនកាលគ្រាន់តែគិតក៏នឿយទៅហើយ ក្រៅពីរយៈផ្លូវឆ្ងាយហើយ អ្នកចូលរួម
ប្រណាំងប្រជែងក៏មានច្រើនជាងអ្នកប្រកួតប្រជែងរយៈខ្លីនោះ ផងដែរ។

គ្រប់ជំហានលើដងវិថីនេះទើបពោរពេញទៅដោយសេចក្តីលំបាកនឿយហត់​ ព្រោះខណៈដែលកំពុងរត់ប្រ
ណាំងនោះ បែរទៅមើលខាងមុខក៏មើលមិនឃើញគោលដៅ បែរទៅមើលជុំវិញក៏ពេញទៅដោយគូរប្រជែង
បើយឺតពេកក៏មានអ្នកវ៉ានាំមុខឡើងទៅរឿយៗ បើប្រឹងលឿនពេករាង្គកាយក៏ទ្រាំទ្រមិនរួច។ ស្ថានការណ៍
ប្រព្រឹត្តទៅដូច្នេះហើយវាស្ទើរតែមិនឃើញផ្លូវយកឈ្នះបាន។​ អ្នកខ្លះលះបង់សិទ្ធក្នុងការប្រកួតប្រជែង
តាំងពីពេលមិនទាន់បានប្រកួត។ អ្នកដែលចូលប្រកួតខ្លះ កាលណានឿយហើយនឹងអស់សង្ឃឹមរហូតមិនចង់ស៊ូ
តទៅទៀត​ ហើយសម្រេចចិត្តដើរចេញពីទីលានប្រកួតទៅ ។ អ្នកចូលប្រកួតក៏សល់តិចចុះទៅៗ ហើយ​ទីបំផុត
ក៏មានមិនប៉ុន្មាននាក់ប៉ុណ្ណោះដែលចូលដល់គោលដៅ។

ជីវិតក៏ដូច្នោះដែរ យើងគ្រប់គ្នាត្រូវបានបង្ខំឲ្យចុះកាន់ទីលានជីវិតមិនអាចគេចវេះបាន គ្រប់គ្នាត្រូវទៅស្វែង
យល់វិធីប្រើជីវិតនៅក្នុងទីលាន​ រកវិធីធ្វើយ៉ាងមេចឲ្យខ្លួនឯងទៅដល់គោលដៅនៃជ័យជំនះឲ្យបាន ផ្សេង
ត្រឹមតែថា ទីលាននេះអាចមិនត្រូវការអ្នកឈ្នះ គ្រាន់តែត្រូវការឲ្យគ្រប់គ្នាមកដល់គោលដៅរបស់ខ្លួនប៉ុណ្ណឹង។
បានជ័យជំនះក្នុងរូបបែបរបស់ខ្លួនឯង ​គឺបានន័យថាយើងគ្រប់គ្នាម្នាក់ៗ ក៏មានផ្លូវរត់ដែលជារបស់ខ្លួនឯង
មិនបាច់ប្រជែងជាមួយនរណាទេ ហើយដែលសំខាន់នោះទីលាននេះមិនអនុញ្ញាតឲ្យឈប់ការប្រកួតឡើយ
ក្រៅពីឲ្យយើងអាចចាកចេញពីទីលានបានតែម្តងប៉ុណ្ណោះ​ គឺពេលដែលមិនអាចរស់នៅក្នុងលោកនេះតទៅទៀតបាន។

យើងគ្រប់គ្នាទើបត្រូវនៅក្នុងទីលាននេះតទៅទៀត មិនថាវាវែងឆ្ងាយ​​ ឫរាង្គកាយនឿយលំបាកប៉ុណ្ណា។
យើងកំណត់ចម្ងាយផ្លូវដ៏សែនវែងអន្លាយនោះមិនបានទេ តែយើងអាចកំណត់វិធីរស់នៅលើទីលានរបស់
យើងបាន។ តើយើ់ងនឹងធ្វើដូចម្តេចដើម្បីមិនឲ្យរាង្គកាយហត់នឿយហួសពេក? យើងនឹងព្រយុងខ្លួនឯងដូច
ម្តេចពេលដែលជើងរបស់យើងមិនអាចឈានទៅមុខរួច? ពេលខ្លះយើងអាចរត់យឹតចុះ ពេលខ្លះយើងអាច
ដើរ ពេលខ្លះយើងអាចសម្រាក ឲ្យការនឿយហត់ ឲ្យភាពអស់កម្លាំងពលំត្រឡប់មកវិញហើយសឹមចេញរត់តទៅទៀត
ស្រេចនៅលើវិធីដែលយើងត្រូវតែស្វែងរកឲ្យឃើញដោយខ្លួនឯង ដើម្បីនាំខ្លួនឯងទៅឲ្យដល់គោលដៅនៃជ័យជំនះឲ្យបាន។

នាំជើងដែលឈានទៅមុខ ដោយប្រើសតិបញ្ញា ប្រើខួរក្បាល ប្រើបេះដូង និងប្រើឋាមពលដែលមាន ដើម្បី
ព្រយុងខ្លួនឯងឲ្យបាន ក្នុងពេលអស់កម្លាំងកំហែង ដើម្បីស្ទុះទៅខាងមុខម្តងទៀតពេលដែលកម្លាំងកំហែង
វិលត្រឡប់មកវិញ ព្រោះនេះគឺជាទីលានប្រកួតប្រជែង ដែលយើងតែប៉ុណ្ណោះជាអ្នកកំណត់ជ័យជំនះ ឫបរាជ័យឲ្យដល់ខ្លួនឯង។

ដកស្រងចេញពី អត្ថបទ របស់ បងប្រុស ចំណាន…

សូមអរគុណ….

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s