កំហុស អតិតកាល..

មិនខូចចិត្តនឹងអតីតថាវាជារឿងខុសឆ្គងតែឲ្យគិតថាជាការសិក្សា

    “ការសិក្សាដែលល្អបំផុតក្នុងជីវិតគឺការសិក្សាពីរឿងខុសឆ្គងដែលកន្លងមក”
    ហេតុការណ៍ផ្សេងៗដែលកើតឡើងកន្លងមកក្នុងអតីតដែលធ្វើឲ្យយើងមិនមានសេចក្តីសុខនោះភាគច្រើនសុទ្ធតែកើតមកពីការគិត ការជឿ ការប្រកាន់ខ្ជាប់រៀងរហូតមក។

    ខ្ញុំឃើញមិត្តភក្តិជាច្រើននាក់ដែលធ្លាប់ធ្វើខុសឆ្គងកន្លងមក មិនព្រមលះបង់ចោលកំហុសដែលដក់ជាប់នៅក្នុងចិត្តនៅតែគិតធ្វើទុក្ខបុកមេ្នញបំផ្លាញខ្លួនឯងហើយនឹងប្រកាន់ខ្ជាប់
    ជាមួយបញ្ហាក្តីទុក្ខដើម របស់ខ្លួននោះរហូត។


    មិត្តភក្តិខ្ញុំខូចចិត្តជាខ្លាំងដែលបាត់បង់មិត្តស្រីព្រោះខ្លួនឯងធ្វើខុសទៅរីករាយ សប្បាយជាមួយស្រីថ្មីត្រឹមមួយខណ:កាលត្រូវចាប់បានថាចិត្តមិនស្មោះទៅដើរមានសហាយ
    ជាមួយស្រីផ្សេងលុះចង់ត្រឡប់មកស្រឡាញ់ស្រីដើមវិញក៏
យឺតពេលទៅហើយ   បច្ចុប្បន្ននេះក៏នៅកើតទុក្ខខូចចិត្តព្រោះតែចិត្តមិនត្រង់ ត្រឹមតែមួយដងធ្វើឲ្យខូចចិត្តសោកសៅ
    រហូតមកដល់សព្វថ្ងៃនេះ។


    សួរថាមិត្តរបស់ខ្ញុំធ្វើខុសឬក៏អត់….ចម្លើយគឺខុសពិតប្រាកដណាស់ដែលជ្រុលទៅធ្វើមិនស្មោះត្រង់ជាមួយខាងស្រីមុន ។ សួរថាហើយហេតុអ្វីក៏មិនព្រមបំភ្លេច រឿងអតីត
    ចោលឲ្យអស់   ទៅសោកសៅខូចចិត្តធ្វើអ្វីចម្លើយក៏គឺ “ហ្នឹងបានថា..!”។


    អតីតវាបានកន្លងហួសទៅហើយ កំហុសដែលធ្លាប់បានធ្វើក៏កន្លងហួសអស់ទៅហើយដែរ  រឿងដែលបានកើតឡើងហើយនឹងផលដែលទទួលបានពីទង្វើក្នុងថ្ងៃនោះ
…ក៏បានកន្លងហួសអស់ទៅហើយដែរ។


    សូម្បីខ្លួនយើងនៅក្នុងបច្ចុប្បន្នថ្ងៃនេះតែចិត្តវិញ្ញាណអារម្មណ៍នឹកគិតនៅវិលវល់ តែជាមួយនឹងថ្ងៃចាស់ៗក្នុងអតីតកាលដូច្នេះតើយើងនឹងមានសេចក្តីសុខជាមួយ
    ថ្ងៃបច្ចុប្បន្នដូចម្តេចទៅ!។

    កាលបើមិត្តខ្ញុំមិនព្រមក្រវាត់ចោលកំហុសឆ្គងចាស់ៗ ចោលឲ្យអស់យ៉ាងនេះ ថ្ងៃនេះមិត្តខ្ញុំក៏នៅតែកើតទុក្ខសោកសៅដូចដើម  ទុក្ខបែបមិនដឹងថានឹងដោះស្រាយ
    បញ្ហាដូចម្តេច ទុក្ខបែបសាំៗដដែលៗមុខគួរឲ្យវេទនា។

    ទោះបីអតីតជាតួកំណត់បច្ចុប្បន្នហើយបច្ចុប្បន្នជាតួកំណត់អនាគតក៏ពិតមែន ហើយតែកាលបើបានធ្វើខុសឆ្គងមកហើយក៏បណ្តោយឲ្យវាកន្លងហួសទៅគិត
    ជាថ្មីថាជាការសិក្សាស្រាវជ្រាវរកបទពិសោធន៏ វិញ  ទើបវាប្រសើរជាជាង។

    អ្វីដែលយើងធ្វើខុសជាមួយអ្នកដទៃក៏សូមទោសគេទៅហើយកែខ្លួនជាថ្មី  អ្វីដែលធ្វើខុសឆ្គងទៅហើយមិនថាជារឿងរៀន  រឿងស្នេហាក៏ឲ្យវាកន្លងហួសទៅចាប់ផ្តើម
    សារជាថ្មីជាមួយនឹងការរៀនដោយតាំងចិត្តអានសៀវភៅប្រលងឲ្យធ្ងន់ជាងមុន ឬ ចាប់ផ្តើមជាមួយរឿងស្នេហាថ្មី (ដែលអាចល្អជាងមុន) វាប្រសើរជាជាង។

    កុំមើលងាយជាន់ឈ្លីជីវិតខ្លួនឯងឡើយអារម្មណ៍ប្រកាន់ខ្ជាប់ថា “អញធ្វើខុស អញ  អាក្រក់” ឬអារម្មណ៍ដែលថា “អញល្អមិនគ្រប់គ្រាន់” ពីហេតុការណ៍ចាស់ៗ ក្នុង
    អតីតកាលនោះបើយើងមិនគិតលះបង់វាចោលឲ្យអស់ទេវានឹងសង្កត់ជិះជាន់ ជីវិត របស់យើងរហូតទៅ។

    ចូរត្រឡប់បែរមកមើលខ្លួនយើងថាវាគួរឲ្យសង្វេគប៉ុណ្ណាដែលនៅច្រមូកច្រមុលនៅ ក្នុងអណ្តូងនៃក្តីសោកសៅសូវយើងប្រវាឡើងចាកចេញពីបឹងភក់នៃអតីតហើយផ្លាស់
    វិធីគិតជាថ្មីឲ្យគិតថាជាការសិក្សាបទពិសោតវិញវាប្រសើរជាង។

    ប្រាប់ខ្លួនឯងថា “យើងនឹងជាមនុស្សថ្មីហើយយើងបានសិក្សាអ្វីៗ មកបានច្រើនល្មម ដើម្បីជាមនុស្សពូកែហើយនឹងជាមនុស្សល្អជាងដើមបាន”។

    គិតជាថ្មីថាយ៉ាងហោចណាស់រឿងដែលធ្លាប់បានកើតឡើងចំពោះខ្លួនឯងនោះធ្វើឲ្យយើងបានសក្សាដឹងថាអ្វីដែលវាជារឿងមិនល្អបានសិក្សាដឹងថាវាផ្សេងគ្នាជាមួយនឹង
    រឿងដែលល្អដូចម្តេចខ្លះ ហើយគួរគិតជាថ្មីថាយ៉ាងហោចណាស់យើងរស់រួចខ្លួនរហូតមកដល់សព្វថ្ងៃនេះ ទោះបីវាមានការរងរបួសខ្លះក៏ដោយតែវាក៏ប្រសើរជាងមានរបួស
    ស្នាមច្រើនជាងនេះ។

    បំភ្លេចចោលឲ្យអស់ហើយចាប់ផ្តើមជាមួយនឹងជីវិតថ្មីស្រស់ស្អាតជាងមុន។ ព្រោះអនាគតដែលវែងឆ្ងាយត្រូវបានកំណត់ដោយច្ចុប្បន្នខណៈ បើនៅប្រកាន់ខ្ជាប់ជាមួយ
    កំហុសក្នុងអតីតកាលទៀត ក៏ហាក់ដូចជាឲ្យអតីតដែលខុសឆ្គងមកកំណត់បច្ចុប្បន្នអញ្ចឹងដែរ បើសិនជាដូច្នេះមែនអនាគតនឹងសល់អ្វីទៀតទៅ!។

ដោយ បងប្រុស ចំណាន…

សូមអរគុណ……….



Advertisements

8 responses to “កំហុស អតិតកាល..

  1. យើងត្រូវចាត់ទុកអតីតជាបទពិសោធ ហើយក្តោបក្តាប់បច្ចុប្បន្នកាល ដើម្បីសំរេចអនា​គត​កាល!

    • បាទ ប្អូនប្រុស …

      នោះហើយ ដែលហៅថា ការរៀនសូធ្យ !!! ការដែលមិនបន្ទោសខ្លួន អោយជាប់តែនឹងកំហុស គឺជាប្រការ ដ៏សំខាន់ បំផុត ក្នុងការសាងឱកាសល្អៗ សារជាថ្មី សំរាប់ជិវិត ។ មនុស្ស តែងតែរស់ជាមួយនឹងកំហុស រាប់លាន មិនចេះតិច តែកំហុស នោះឯងដែលជា មាគ៌ា ដឹកនាំ ឲ្យមនុស្សដែលមានសេចក្ដីភ្ញាក់រលឹក បានទៅដល់ត្រើយ ដូចសុភាសិត មួយបានពោលថា ” កំហុស ជាមាតា នៃ ជោគជ័យ ទាំងឡាយ ” ..។

      សូមអរគុណ..

  2. ត្រឹមត្រូវហើយ ប្អូន…ដូចពាក្យមួយគេ ពោលថា ” អ្នកមិនចេះ គឺយ៉ាប់ទៅហើយ !
    ចំណែក អ្នកដែលមិនចង់ចេះ គឺរឹតតែយ៉ាប់ជាងគេ ទៅទៀត ” …អញ្ចឹងបានជាថា
    មកពី មិនដឹង មិនបានដឹង និង មិនយល់ពីរបៀបធ្វើ
    មកពី មិនគិតធ្វើ មិនបានគិតថា ត្រូវធ្វើ និង តាំងចិត្ដ ធ្វើ …

    គ្រប់ដំណោះស្រាយបញ្ហា ទាំងអស់ ប្រសិន បើបាន យល់អំពីរបៀបធ្វើ និង មានការតាំងចិត្ដ ដើម្បីធ្វើ បញ្ហាទាំងអម្បាលម៉ាន នោះ គង់តែត្រូវបានដោះស្រាយ យ៉ាងប្រសើរ ជាក់ជា មិនខាន ឡើយ …

    សូមអរគុណ..

  3. អរគុណបងប្រុសដែលបានពន្យល់ក្បោះក្បាយយ៉ាងនេះ!

    • បាទ មិនថ្វីទេ ណា ប្អូនប្រុស ..

      បង ក៏សូមអរគុណ ផងដែរ ដែលតែងតែ ចូលរួម ជាមួយនឹង បង មិនដាច់ខាន ដូច្នេះ !!
      បងរីករាយ នឹងចែករំលែក អ្វីដែល បង មាន ជាមួយនឹង ប្អូនប្រុស ណាស់ បើបងអាចធ្វើបាន បង នឹងព្យាយាម អោយអស់ពីសមត្ថភាព ដែលមាន…

      សូមអោយមានសំណាងល្អ ..

      ដោយក្ដីរាប់អាន ពី​បងប្រុស ..

  4. គ្មានអ្នកណាចៀសពីរឿងខុសឆ្គងបានទេ​ ។
    ប៉ុន្តែមិនមែនកំហុសទេដែលធ្វើអោយយើងជួបបរាជ័យ ។
    តាមពិតបរាជ័យគឺជាការដែលយើងមិនទទួលស្គាល់កំហុស មិនសូមទោសគេ មិនកែខ្លួនជាថ្មី ។
    ហេតុនេះហើយ យើងត្រូវ ជួយគ្នា ចេះអត់អោនគ្នា ខំសិក្សាពីរឿងខុសឆ្គង ដើម្បីកែខ្លួនជាថ្មីល្អឡើងវិញ ។
    ថ្ងៃបរាជ័យ ជា ថ្ងៃដែលយើងឈប់តស៊ូកែខ្លួនជាថ្មីល្អឡើងវិញ ។

    • បងប្រុស ជាទីគោរព…
      បងប្រុស ពិតជាមានប្រសាសន៏ត្រឹមត្រូវ មែនហើយ ដែលថា គ្មានបុគ្គលណាម្នាក់ ដែលមិនចេះខុស នោះ ..ព្រះពុទ្ធបរមគ្រូនៃយើង ទ្រង់ត្រាស់ថា មនុស្សគ្រប់អាត្មា ដែលមានជិវិត ក្នុងលោកនេះ សុទ្ធតែកើតមក ដោយសារតែ មាន ” កម្ម ” ។ ” កម្ម ” នេះហើយ ដែលជា អ្នកដឹកនាំ បង្កបង្កើត នូវជីវិត រាប់មិនចេះអស់ បន្ដបន្ទាប់ គ្នាមិនដាច់ស្រេច លុះត្រា ភពផែនដី វិនាសសូន្យ ។ ” កម្ម ” ជាអំពើ ដែលមានទាំង ល្អ និង អាក្រក់ លាយឡំគ្នា មិនដាច់អស់ ថាពេលណា ឬ វេលាណា ។ បុគ្គលណា ដែលកាន់តែធ្វើ គឺកាន់តែមានកំហុស ខុសឆ្គង ជាប់ជានិច្ច ។ ដែលធ្វើតែអំពើល្អ ក៏នាំឲ្យខុសដល់ ចិត្ដមនុស្សពាល អាក្រក់ ហើយ ដែលធ្វើដល់អំពើអាក្រក់ស្មោកគ្រោក ក៏បណ្ដាលឲ្យសភាវះល្អ មិនស្ងប់ស្ងៀម ! បើដូច្នោះ តើបុគ្គល នឹងមានវិធីណា ដើម្បីចៀសវាង បញ្ហា ដូច្នេះបាននោះ ? តើមានវិធី ដែរឬទេ ? សត្វលោក ក្នុងសន្និវាសយើង មិនមានសត្វមួយណា ដែលមានបញ្ហា ដឹកនាំខ្លួន ឲ្យរួចផុត ពី កំហុស ទាំងស្រុង បាននោះឡើយ តែបានត្រឹម កាត់បន្ថយ ក្ដីលំបាក ផលអាក្រក់ ដែលជា កំហុស ឲ្យមានចំនួនតិច តែប៉ុណ្នោះនោះទេ នេះហើយជា ការដែលប្រសើរ បំផុត លើសអស់មនុស្ស ដែលពន្លង់ខ្លួន អោយធ្លាក់ក្នុងតែក្ដីអន្តរាយ ក្ដីវិនាស ហិនហោច ដោយសារតែ អវិជ្ជា របស់ពួកគេ ។ គ្មានបុគ្គលណាម្នាក់ដែលកើតមកចេះ ដោយមិនបាច់រៀនសូធ្យ ហើយក្លាយជា បុគ្គលល្បីល្បាញ បាននោះទេ តែពួកគេ ក៏ខិតខំប្រឹង សន្សំលកលៃ ដោយពឹងផ្អែកទៅលើ អ្វីដែលគេមាន និង ចិត្ដខំប្រឹង តែប៉ុណ្ណោះ ទើបអ្វីដែលពួកគេចង់បាន ក្លាយទៅជាការពិត ប្រាកដស្ដែង ។
      អ្នកចេះ ក៏ដោយសារមកពី ពេលដែលមិនចេះ ហើយចង់ចេះ ខុសប្លែកពីអ្នកដែលមិនចេះហើយ មិនទាំងចង់ចេះទៀតនោះ !
      កំហុស មិនមែនសុទ្ធតែអាក្រក់ ទាំងអស់ ហើយក៏មិនមែនមិនអាចកែប្រែ ទាំងអស់បាននោះដែរ ..ការដែលធ្លាប់ខុស ហើយយល់អំពីកំហុស របស់ខ្លួន គឺជាប្រការដ៏ប្រពៃ សំរាប់ជិវិត មនុស្ស ។ សុំទោស ចំពោះមនុស្សដែលធ្វើខុសទៅដល់ និង សុំទោស ដល់ខ្លួនផ្ទាល់ ហើយចាប់តាំងសន្យាចំពោះខ្លួនថា និងខិតខំកែប្រែ ខ្លួនអោយបានប្រសើរឡើងជាថ្មី ទាំងនេះហើយជា ទង្វើ ដែល ស បង្ហាញពីសុឆន្ទះ ដ៏ត្រឹមត្រូវមួយ
      ក្នុងជិវិ​តជាគុណធម៌ របស់ មនុស្សលោកយើង ។៕

      សូមអរគុណ ចំពោះការចូលរួម របស់ បងប្រុស នៅទីនេះ …

      ដោយសេចក្ដីគោរព ពី​ប្អូនប្រុស ពិសិដ្ឋ …

      …..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s