ពេលវេលា​ របស់ ស្លឹកឈើ …

ពេលវេលារបស់ស្លឹកឈើ

ជីវិតរបស់មនុស្សក៏ប្រៀបដូចទៅនឹងស្លឹកឈើ ដែលមិនដឹងថាថ្ងៃណាទើបខ្លួនត្រូវធ្លាក់ពីទង ! ដល់ពេលដែលទងរបេះ ក៏បានត្រឹមបង្វិលខ្លួនធ្លាក់ចុះចាកមែក។

ស្លឹកឈើពណ៌លឿងទុំដែលធ្លាក់តាមកាលវេលា បានបំពេញតួនាទីរបស់ខ្លួនមកហើយយ៉ាងបរិបូរណ៍ គឺតួនាទីដែលបានធ្លាប់ផ្តល់ម្លប់ឲ្យមនុស្សឈប់សម្រាក
..ធ្លាប់ផ្តល់អាកាសបរិសុទ្ធពេលព្រឹកព្រលឹម ហើយនឹងភាពត្រជាក់គួរមនោរម្យ….ធ្លាប់បង្អួតស្លឹកខៀវខ្ចី ធ្វើឲ្យដើមឈើស្រស់ស្អាតគួរទស្សនាព្រមទាំងឲ្យ
ទឹកសន្សើមបានរមៀលខ្លួនមុននឹងធ្លាក់ចុះមកកាន់ចុងស្មៅ។

មានហេតុផលជាច្រើនទៀតដែលធ្វើឲ្យស្លឹកឈើបៃតងស្រស់ត្រូវធ្លាក់ចុះចាកមែកដូចជាស្លឹកដ៏ស្តើងត្រូវខ្យល់ខ្លាំង.. ឆ្លងកាត់ព្យុះព្យោមារ
 ហើយនឹងត្រូវក្តេចបេះ។ គ្រប់ៗយ៉ាងសុទ្ធតែជារឿងដែលមិនបានរំពឹងទុកមុន ហើយហួសកម្លាំងនឹងតាំងខ្លួនទាន់។

ស្លឹកឈើខៀវខ្ចីទាំងនោះ គ្មានវេលានឹងបានសួរថា..ខ្លួនឯងបានធ្វើប្រយោជន៍អ្វីដល់ភពផែនដីហើយឫនៅ នោះទេ។ វាដូចគ្នានឹងជីវិតរបស់មនុស្សយើង មិនអាចកំណត់ថ្ងៃចុងក្រោយរបស់ខ្លួនឯងបានដែរ ទើបមិនអាចរារែក ហើយនឹងរងចាំវេលាណាធ្វើប្រយោជន៍ដល់ពិភពលោកបាន ព្រោះវាគ្មានវេលា
ច្រើនល្មមឲ្យយើងនោះទេ ! កុំរងចាំដល់ថ្ងៃស្អែក ព្រោះថ្ងៃស្អែកមិនដែលមកដល់…
ថ្ងៃនេះ ចូរចាប់ផ្តើមធ្វើខ្លួនឲ្យជាម្លប់ ជាប្រយោជន៍ ..ជាអ្វីគ្រប់យ៉ាងដែលសមត្ថភាពអាចធ្វើបាន។ ចូរចាប់ផ្តើមជួយដល់អ្នកជិតខាង.
អ្នកដែលយើងស្រលាញ់…មនុស្សដែលយើងស្គាល់..ហើយនឹងមនុស្សប្លែកមុខឲ្យហើយទៅ។
”  ព្រោះបើដល់វេលាដែលយើងត្រូវក្លាយជាស្លឹក ជាមួយទងនោះ យើងនឹងមិនចាំបាច់សួរថា មានអ្វីទៀតដែលយើងមិនទាន់បានធ្វើ
ខ្លះ ក្រៅពីប្រយោគចុងក្រោយ ដែលនឹងបោះទុកឲ្យពិភពលោក…គឺការត្រលប់ចុះទៅកាន់ខាងក្រោម ដើម្បីផ្តល់ភាពបរិបូរណ៍ដល់
ផែនពសុធាវិញយ៉ាងមោទនភាព​..”។

សូមអរគុណ…

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s