ដើម្បីក្ដីសុបិ​ន..

ជួយគ្នាពុះពារដើម្បីឲ្យក្តីសុបិនក្លាយជាការពិត


    “សម្លឹងមើលទៅឲ្យឆ្ងាយឲ្យផុតជើងមេឃ យើងនឹងស្រវាចាប់ដួងតារាតូចធំឲ្យបានដូចចិត្តប្រាថ្នា នឹងឈានដើរទៅមុខម្តងមួយជំហានៗព្រមគ្នានឹងនាំគ្នាពុះពារដើម្បីក្តីសុបិននោះក្លាយទៅជាការពិត”…

     ពិភពលោកដ៏ស្រស់ស្អាតរបស់យើងមួយនេះគួរឲ្យមនោរម្យជានិច្ច​ គ្រាន់តែយើងមានក្តីសុបិនឬក្តីប្រាថ្នាមុះមុតក្នុងជីវិតដោយមិនខ្វល់ថាក្តីសុបិននោះមានខ្នាតតូចឬធំ ​សុំត្រឹមតែឲ្យយើងមានសេចក្តី
តាំងចិត្តធ្វើដំណើរទៅឲ្យដល់ត្រើយនៃក្តីសុបិនដែលជាគោលដៅខ្ពស់បំផុតរបស់អ្នកប៉ុណ្ណោះ។បើមនុស្សយើងត្រូវការសេចក្តីសម្រេចក្នុងជីវិត ​រឿងប្រការដំបូងដែលសំខាន់បំផុតគឺ​ត្រូវមានសេចក្តីសុបិន
ជាមុនសិន។ ​ ក្តីសុបិននឹងធ្វើឲ្យយើងមានឋាមពល​មានកម្លាំងចិត្តដើម្បីពុះពារបញ្ហា​ ឧបសគ្គផ្សេងៗថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ថាជីវិតយើងមានគុណតម្លៃដែលបានកើតមកជាមនុស្ស ​ទោះបីត្រូវ
លំបាកលំបិនក្នុងការធ្វើការងារឬត្រូវរងទុក្ខលំបាកវេទនាយ៉ាងណាក្តី ​ឋាមពល​និង​ កម្លាំងចិត្តនេះនឹងជួយឲ្យយើងពុះពារឧបសគ្គស្រវាចាប់យកក្តីសុបិននោះឲ្យទាល់តែបាន។

     តាមការពិតនោះ​ ការងារគ្រប់បែបយ៉ាងសុទ្ធតែជាការងារធ្ងន់និងលំបាកលំបិនតែទាំងអស់ហ្នឹង​ តែសម្រាប់អ្នកដែលមានសេចក្តីតាំងចិត្តមុះមុត​ព្យាយាមខ្វល់ខ្វាយគ្រប់មធ្យោបាយ ​ឲ្យខ្លួនឯងបន្លុះ
ដល់សេចក្តីសុបិនដែលបានតម្កល់ទុក​ការងារដែលធ្ងន់នោះក៏នឹងក្លាយទៅជាការងារដែលមានអារម្មណ៍ថា ”ស្រាល​និង​គួរឲ្យភ្លើតភ្លើន” ទៅវិញ។
មនុស្សដែលមិនមានក្តីសុបិន ​ក្រៅពីខ្វះឋាមពល​ខ្វះកម្លាំងចិត្តហើយ​ឯជីវិតទៀតសោតក៏ខ្វះរសជាតិ​ រស់នៅឲ្យតែផុតមួយថ្ងៃៗ​យ៉ាងឯកោឯកាគ្មានគោលដៅ​ស្រងេះស្រងោចអស់សង្ឃឹម​ ហើយអណ្តែត
អណ្តូងដូចសំណាត់ឈើកណ្តាលមហាសមុទ្រ ​ដែលមិនដឹងថាថ្ងៃណានឹងអណ្តែតទៅឈប់នៅកោះណា​ទៅកឿងកើលលើឆ្នេខ្សាច់ទីណា​ ចាំតែថ្ងៃពុកផុយបាក់បែករិចរេល​ព្រោះកម្លាំងខ្យល់និងផ្ទាំងរលក
នៃមហាសមុទ្រ​ដែលបក់បោកផ្ទប់ឆ្វេងស្តាំមុខក្រោយគ្រប់ពេលវេលា។
     វ៉លត៍ឌីសនីយ៍ ​បានមានប្រសាសន៏ថា:-” if you can dream it, you can do it” បើអ្នកមានក្តីសុបិនទោះយ៉ាងណាអ្នកក៏អាចធ្វើវាបាន។​រឿងណាដែលចិត្តគិតប្រាថ្នា​រឿងនោះ
ក៏នឹងអាចក្លាយជាការពិតបាន ​ ហើយនឹងជាកម្លាំងរុញច្រានដែលអាចជួយឲ្យយើងធ្វើក្នុងរឿងដែលមិនធ្លាប់ធ្វើឬគិតថាធ្វើមិនបានពីមុនមក។ ខ្ញុំជឿថាមនុស្សគ្រប់គ្នាត្រូវមានសេចក្តីសង្ឃឹម​ហើយគ្រប់គ្នា
មានសិទ្ធិសាងសេចក្តីសុបិនបានទាំងអស់គ្នាហ្នឹង។ ​ពេលយើងមានសេចក្តីសុបិន​មានការតាំងចិត្តមុះមុត​ជីវិតទើបមានសេចក្តីសង្ឃឹម​ កាលបើជីវិតមានក្តីសង្ឃឹម​កម្លាំងចិត្តក៏នឹងតាមមក​ដូច្នេះយើងគួរតាំង
ក្តីសុបិនអ្វីម្យ៉ាងសម្រាប់ខ្លួនយើង។ ​តាំងឲ្យខ្ពស់ច្បាស់ចិញ្ចែង​ល្មមឈោងដៃស្រវាចាប់ដល់​ តែមិនគួរតម្កល់ទុកខ្ពស់ហួសកម្លាំងដែលអាចធ្វើបាន​ ព្រោះក្តីសុបិននោះអាចនឹងត្រឡប់ក្លាយទៅជាក្តីស្រមើល
ស្រមៃទៅវិញ។   ចិន្តនាការនៃក្តីសុបិននឹងជួយឲ្យកើតការគិត​ ចិត្តមុះមុតនឹងចុះដៃបតិបត្តិដោយមិនចាំបាច់អង្វរករសុំពរពីនរណាឡើយ។ មិនបាច់ខ្លាចក្រែង​មិនបាច់ញាប់ញ័រក្នុងការដែលយើងមានសុបិន
ដ៏ស្រស់ស្អាតនោះឡើយ។ ​  ចូរតាំងចិត្តឲ្យមុះមុតរឹងមាំហើយរចនាច្នៃប្រឌិតគំនិតឲ្យស្រស់ថ្លា។ ដោយដៃទាំងពីររបស់អ្នកខ្លួនឯង​ជីវិតរបស់អ្នកទើបមានន័យខ្លឹមសារប្រសើរឡើង។​
ចូរស្រវាស្រទេញចាប់យកក្តីសុបិនឲ្យបាន​ទោះវាលំបាកលំបិនយ៉ាងណាក្តី​ឧបស័គ្គគ្រាន់តែជាបទសាកល្បងតែប៉ុណ្ណោះ។

     ចូរអ្នកមានក្តីសុបិនជានិច្ចឲ្យស្មើចុងស្មើដើម​មិនគួររាថយ​ ហើយរស់នៅត្រឹមតែឲ្យផុតមួយថ្ងៃៗ​សន្សឹមគិត​ ហើយសាងក្តីសុបិនតាមបែបច្បាប់ផ្ទាល់ខ្លួនរបស់អ្នក។កុំខ្លាចក្រែងថាធ្វើមិនបាន
ឬគ្មាននរណាជាមិត្តក្បែរកាយ ​ខ្ញុំនឹងនៅឲ្យកម្លាំងចិត្តក្បែរអ្នក​នឹងឈានទៅមុខជាមួយអ្នកព្រមៗគ្នា។
 យើងនឹងសម្លឹងមើលទៅឲ្យឆ្ងាយផុតជើងមេឃ​ នឹងស្រវាចាប់យកដួងតារាតូចធំឲ្យបានដូចក្តីសុបិន

នឹងឈានដើរទៅមុខម្តងមួយជំហានព្រមៗគ្នា​នឹងជួយគ្នាពុះពារដើម្បីឲ្យក្តីសុបិននោះក្លាយទៅជាការពិត។

ដោយ បងប្រុស ចំណាន…..

សូមអរគុណ….

Advertisements

4 responses to “ដើម្បីក្ដីសុបិ​ន..

  1. ខ្ញុំសុំសួរមួយ តើធ្វើយ៉ាងម៉េចទើបអាច សរសេរ ពុម្ពអក្សរខុសៗគ្នា ពេលដាក់ប្រកាសបាន? ខ្ញុំល្ងង់ត្រង់ហ្នឹងបន្តិច ព្រោះខានសរសេរជាយូរណាស់មក​ហើយ ណាមួយខ្ជិលបើកមើលគម្ពី!! សូមប្រាប់ផងបាទ

    • ជំរាបសួរ បងប្រុស ជាទីគោរព ..

      កុំបារម្ភ ថ្វី អំពីរឿង មួយនេះ ! ទោះបី ប្អូនមិនចេះ ច្បាស់លាស់ តែ ប្អូន ក៏អាច ជំរាបជូន
      បង បានដែរ ប៉ុន្ដែ សូមបងប្រុស មេត្ដា រងចាំ ដល់វេលា ថ្ងៃស្អែកណា ពីព្រោះ មកដល់ ឥឡូវ ប្អូន ត្រូវចេញទៅធ្វើការហើយ ! ទាល់តែ វេលា ស្អែកទើបទំនេរ ប្អូន នឹងជំរាប បងប្រុស អំពី របៀបធ្វើ បានដូច្នោះ ..
      សូមអរគុណ ហើយ សូមអោយ មានសុខភាពល្អ ណា បងប្រុស ..
      ដោយក្ដីរាប់អាន ពី ប្អូនប្រុស ពិសិដ្ឋ ..

      • អូយ! ខ្ញុំស្រៀវខ្លួនណាស់ សុទ្ធតែជាទីគោរព .. ហៅធម្មតាទៅ គេមិនប្រកាន់វណ្ណៈ ឋានៈទេ ឲ្យតែហៅត្រឹមឈ្មោះ។
        បងអាចចាំបាន ឲ្យតែអាចអភិវឌ្ឍប្លក់រប់សបងឲ្យបានប្រសើរជាងនេះ ទោះចាំមួយអាទិត្យក៏នៅតែចាំដែរ!
        ពី មុន្និរិន 😀

      • ជំរាបសួរ បងប្រុស ជាទីគោរព

        ថ្ងៃនេះ ប្អូនមកតាមពាក្យដែលបានសន្យា នោះហើយ ដែលថា មកជំរាប បងប្រុស
        អំពីរបៀប ក្នុងការ បញ្ចូល ប្រភេទ Fonts ប្លែកៗ ដើម្បី លម្អ នៅក្នុង ប្លុក ។

        មានវិធី មួយចំនូន ដែលប្អូន បានគិតទៅដល់ អំពីរបៀប នៃការធ្វើដូច្នោះ ប៉ុន្ដែ ប្អូនសូម យកវិធី ម្យ៉ាង ដែលងាយស្រួល ហើយ ប្អូន ក៏ចេះ បានបន្ដិចបន្ដួច មកដែរ
        យកមកជំរាប បង នាពេលនេះ ។

        វានោះ គឺជា កម្មវិធី Kompozer . បង ប្រុស អាច ចូលទៅ តាមតំណ ភ្ជាប់នេះ http://www.kompozer.net/download.php ដើម្បីទៅទាញយក កម្មវិធី មួយនេះបាន ដោយមិនបាច់ចាំចំនាយ លុយ សូម្បីតែមួយរៀល .
        បន្ទាប់ពី បានទាញយក និង តំល៉ើង រួចរាល់ ហើយ បងប្រុស អាចសរសេរ អ្វីទៅតាម ចំណង់ចំណូលចិត្ដ បាន នៅលើ ផ្ទាំង Design ដែល ពាក្យនេះ នឹងបង្ហាញនៅផ្នែកខាងក្រោម នៃកម្មវិធី នេះ ។ បន្ទាប់មក បងអាច បញ្ចូលពណ៌ ដូរប្រភេទ អក្សរ ឬ ទីតាំង ទៅតាម ចិត្ដ របស់ បង បានដោយងាយ ប៉ុន្ដែ សូមបងប្រុស ប្រាកដច្បាស់ថា ត្រូវតែ បាន Select ទៅលើ ពាក្យ ឬ ប្រយោគ ដែលបង ចង់ ប្រើប្រាស់ អ្វីមួយទៅលើ ។ ក្រោយពីបានតុបតែង កែតំរូវ តាមចំនូលចិត្ដ សព្វគ្រប់នោះហើយ សូមបងប្រុស មេត្ដា ប្រើប្រាស់ Select All/ Control A ដើម្បី ក្ដោប អត្ថបទ ទាំងមូលជាចង្កោម ហើយ សូមបងប្រុស ចុចនៅលើពាក្យថា Split ដែលនៅត្រង់ ចន្លោះពាក្យ Design and Source ផ្នែកខាងក្រោម ហើយសូមធ្វើការ Select All នៅទីនោះ បន្ទាប់ សូម បងប្រុស ថតចំលង / Copy នូវពពួកអក្សរទាំងនោះ អោយអស់ ហើយ បងប្រុស អាចយក នូវការថតចំលង នេះ ទៅ បិតភ្ជាប់ ទៅលើ កម្មវិធី ណាមួយ ដែលវា អនុញ្ញាតិ បានដោយពិតប្រាកដ ដូចជា WordPress , Blogger, Blogsome ..etc ជាដើម ។
        ទាំងនេះ ជារបៀបប្រើប្រាស់ ខ្លះៗដែល ប្អូនបានយល់ អំពី កម្មវិធិ មួយនេះ ហើយសំរាប់ អ្វីៗផ្សេងទៀត ដែលមាននៅ លើ កម្មវិធី មួយនេះ សូមបងប្រុស ស្រាវជ្រាវ ស្វែងយល់ ដោយខ្លួនផ្ទាល់ ពីព្រោះ រូបប្អូន មិនសូវជា យល់ដឹងច្បាស់ នោះទេ ដូចដែល បានជំរាបខាងលើ រួចម្ដង អញ្ចឹង ។

        សូមឲ្យ បងប្រុស បានសំរេច ក្នុងការ ប្រើប្រាស់ អ្វីដែល បងប្រុស មានបំណង

        ដោយក្ដីរាប់អាន ពី​ ប្អូន ពិសិដ្ឋ

        សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s