ការគោរព

(…..ព្រឹកមួយនោះ នៅពេលដែលព្រះសម្មាសម្ធុទ កំពុងធ្វើព្រះតំនើរទៅព្រះក្រុង រាជគ្រឹះ ដើម្បីបិណ្ឌបាត ព្រះអង្គបានជួប មាណព ម្នាក់ ដែលបែកញើសទទឹកខ្លួន ជោគ​ ហាក់បីដូចជាទើបតែងើបចេញពីទឹកដូច្នោះ ដោយឈរនៅកណ្ដាលផ្លូវ គាត់ថ្វាយបង្គំ ទៅទិសខាងកើត ទិសខាងត្បូង ទិសខាងលិច​ និង ទិសខាង ជើង បន្ទាប់មក គាត់ ថ្វាយបង្គំទិស​ខាង លើ និងចុងក្រោយបំផុត​ គាត់លុតជង្គងចុះ ថ្វាយបង្គំ ព្រះធរណី បន្ទាប់មកទៀត គាត់បានបាចគ្រាប់ធញ្ញជាតិ ទៅគ្រប់ទិសដែលគាត់បានថ្វាយបង្គំ ។
ដោយព្រះសម្មាសម្ធុទបានសង្កេតឃើញការថ្វាយបង្គំរបស់ មាណព ដោយសេចក្ដីចង់ដឹង ទ្រង់ក៏បានសួរ ទៅនាយ មាណព ថា ៖
” ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ?” បន្ទាប់មក មាណព នោះបានទូលថា ៖ គាត់ធ្វើទៅតាម ដំបូន្មាន លោក ឪពុក របស់គាត់ ហើយទូលថា តាមរយះការគោរពបូជានេះ គាត់អាចបំបែក មហន្ដរាយ ទាំងពួង អោយចេញឆ្ងាយពីទិសទាំងអស់នេះបាន ។
ដោយព្រះអង្គទ្រង់សណ្ដាប់លឺដូច្នោះ ក៏បានប្រាប់ទៅ នាយ មាណព ថា ៖

វាជាការប្រពៃណាស់ហើយ ចំពោះអ្នក ដែលបានគោរពយ៉ាងហ្មត់ចត់តាម ដំបូន្មានសពរបស់ ឪពុក អ្នក តែការអនុវត្ដន៏ដែល ឪពុករបស់អ្នក នឹកសង្ឃឹមចង់អោយអ្នក ប្រតិបត្ដិ និង ការបូជា របស់អ្នក វាមានភាពផ្ទុយគ្នា
ឪពុករបស់អ្នក ទូន្មានអ្នកអោយគោរព បូជា ទិសខាងកើត និង បាចគ្រាប់ធញ្ញជាតិ អត្ថន័យពិតរបស់វា គឺ អ្នកគប្បីគោរព ប្រតិបត្ដិ ឪពុក ម្ដាយ របស់អ្នក និង​ជន ទាំងឡាយណា ដែលបានជួយសង្ក្រោះអ្នក និង​ បង្ហាញសេចក្ដីមេត្ដា ដល់អ្នក ។
គោរពទិសខាងត្បូងមានន័យ ថា ៖ គោរពគ្រូបារអាចារ្យ
គោរពទិសខាងលិច មានន័យថា ៖ ត្រូវយកចិត្ដទុកដាក់ បុត្រ ភរិយារបស់អ្នក
គោរពទិសខាងជើងមានន័យថា ៖ ត្រូវគោរពសំដែងសេចក្ដីរាប់អាន ចំពោះមិត្ដភក្ដិ និង ញាតិសន្ដាន
គោរពទិសខាងលើ មាននយ័ថា ៖ គោរពសមណព្រាហ្មណាចារ្យ
គោរពទិសខាងក្រោមមាននយ័ថា ៖ អ្នកគប្បីគោរព អ្នកតូចតាច និង សព្វសត្វទាំងឡាយ រាប់ទាំងសត្វ
ល្អិតតូចៗផង ។ ឪពុករបស់អ្នក ទូន្មានអ្នកដូច្នេះ ពីព្រោះការគោរពទិសទាំងឡាយតាមរបៀប នេះ គ្រប់គ្រោះកាចចង្រៃ​
 ពុំកើតមានចំពោះរូបអ្នកនោះឡើយ ។…….)

ដកស្រងចេញពី វិដេអូ ខ្សែជិវិតរបស់ព្រះពុទ្ធ

                ប្រសិនជាមានការខុសឆ្គងត្រង់ ពាក្យពេជន៏មួយណា សូមមេត្ដា ខន្ដី ជួយកែតំរូវ អោយរូបខ្ញុំបាទ ផងដោយសេចក្ដីអនុគ្រោះ ..

ដោយសេចក្ដីគោរពពីខ្ញុំ បាទ ពិសិដ្ឋ

                                                                                                                                                              សូមអរព្រះគុណ និង សូមអរគុណ​…..

…………………………………………….

Advertisements

4 responses to “ការគោរព

  1. បងមិនត្រឹមយល់ដឹងផ្នែកអាណាចក្រទេ ថែមទាំងយល់ដឹងផ្នែកពុទ្ធចក្រទៀត! ប្អូនសុំ​សរសើរដោយ​ស្មោះ!

    • សួស្ដី ប្អូនប្រុស ជាទីរាប់អាន

      អរគុណសំរាប់ពាក្យសរសើរ របស់ ប្អូន ។ បងក៏មិនបដិសេធន៏ នោះដែរ ចំពោះរឿង
      នេះ ពីព្រោះ បង ពិតជា បានរៀនសូធ្យ មែន អំពី រឿងរ៉ាវ ក្នុងពិភពលោក មិនថា ទាំងវិទ្យាសាស្រ្ដ និង ផ្នែកសាសនា វិជ្ជា ប៉ុន្ដែ នេះគ្រាន់តែជា ការសិក្សារៀនសូធ្យ
      ជាលក្ខណះ កំសាន្ដ នោះទេ ពុំមាន ជំនាញអ្វីមួយ ឲ្យបានជាក់លាក់ ត្រឹមត្រូវ ទៅតាម លំដាប់ បទដ្ឋាន នោះទៀតផង ។ ដូចបង ធ្លាប់បានប្រាប់ថា ” វា ជា ស្វយ័
      សិក្សា ” នោះអី ។

      អរគុណ ដែលតែងតែ ចូលរួម ជាមួយ បង មិនដាច់ខាន.

      សូមអោយមានសុខភាពល្អ ណា..

  2. ការពិតការសិក្សាស្វែងយល់ សុទ្ធតែមានប្រយោជន៍ទាំងអស់! ប្អូនចង់ដែរ តែប្អូនមិន​សូវ​មានពេលមើលសៀវភៅសោះ!

    • បាទ ត្រឹមត្រូវហើយ ប្អូនប្រុស !
      អ្វីក៏មានប្រយោជន៏​របស់ខ្លួននោះដែរ ពីព្រោះ អ្វីគ្រប់យ៉ាងសុទ្ធតែមានគុណសម្រស់ របស់ខ្លួន ប៉ុន្ដែ មានតែ មនុស្សយើងទេ ដែលមើល មិនឃើញ អំពី គុណសម្រស់
      នៃ គ្រប់របស់ ទាំងអស់នោះ !
      Every thing has its beauty, but every one cannot see it..

      Thanks..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s