មិត្ដ



មួយរយះនេះ ខ្ញុំក៏បានជួបប្រទះនូវសៀវភៅ​មួយក្បាលដែលបានតំណាលអំពីរបៀបសេពគប់មិត្ដដែលមានអត្ដចរិកជាមិត្ដល្អ មកចែកជូនអ្នកទាំងអស់គ្នា
ទុកជាបទពិសោធន៏ និង ទុកជាចំនេះដឹងមួយសំរាប់ជិវិត ។ នៅក្នុងសៀវភៅដែលមានឈ្មោះថា គហិបដិបត្ដិ ពិស្ដារ ដែលត្រូវបានរៀបរៀងឡើងដោយ
 ព្រះសីលវរះ រស់ កែវ  ដែលជាព្រះចៅអធិការទី ៧ គង់នៅវត្ដ ពិភទ្ទរង្សី បាននិពន្ធដូច្នេះថា ៖
មិត្ដដែលគួរសេពគប់គួរមានលក្ខណះ ៤ ប្រភេទ ដូចជា ៖
១…..ឧបការមិត្ដ ប្រែថា មិត្ដដែលមានឧបការះ ដែលមានលក្ខណះជាគ្រឿង សំគាល់ ៤​ យ៉ាងគឺ ៖
_ ការពារមិត្ដដែលប្រហែសហើយមួយ
_ ការពារទ្រព្យសម្បតិ្ដរបស់មិត្ដដែលប្រហែសហើយមួយ
_ កាលមានភ័យជាទីពឹងបានមួយ
_ កាលមានធុរះ កើតឡើង ជួយចេញទ្រព្យ ចែករំលែក នេះមួយ ។
២…..សុខទុក្ខមិត្ដ ប្រែថា មិត្ដដែលរួមសុខទុក្ខ ដែលមានលក្ខណះជាគ្រឿងសំគាល់ ៤ យ៉ាងគឺ ៖
_ បញ្ចេញសេចក្ដីកំបាំងរបស់ខ្លួនប្រាប់ដល់មិត្ដមួយ
_ បិទសេចក្ដីកំបាំងរបស់មិត្ដមិនអោយសាយភាយមួយ
_ មិនរត់ចោលគ្នាកាលមានសេចក្ដីលំបាក់នេះមួយ
_ សូម្បីជិវិតក៏ហ៊ានលះបង់ជំនួសបាននេះមួយ​
៣…..អត្ថក្ខាយមិត្ដ ប្រែថា មិត្ដដែលប្រាប់ផ្លូវប្រយោជន៏អោយ ដែលមានលក្ខណះជាគ្រឿងសំគាល់ ៤ យ៉ាងគឺ ៖
_ ហាមមិនអោយធ្វើសេចក្ដីអាក្រក់
_ ដឹកនាំអោយតាំងក្នុងសេចក្ដីល្អ
_ ដឹកនាំអោយបានស្ដាប់សេចក្ដីដែលមិនទា​ន់បានស្ដាប់
_ ប្រាប់ផ្លូវសួគ៌អោយបានស្ដាប់
៤ …. អនុកម្បកមិត្ដ ប្រែថា​ មិត្ដដែលមានសេចក្ដីអាណិត ដែលមានលក្ខណះជាគ្រឿងសំគាល់ ៤ យ៉ាងដែរគឺ ៖
_មិនត្រេកអរក្នុងវេលាមិត្ដសាបសូន្យ
_ ត្រេកអរចំពោះមិត្ដអ្នកបានសេចក្ដីចំរើន
_ ហាមឃាត់មនុស្សដែលនិយាយតិះដៀលមិត្ដ
_ សរសើរ មនុស្សដែលនិយាយលើកមិត្ដ ។
ទាំងអស់នេះជាអ្វីដែលខ្ញុំបានជួបប្រទះនៅក្នុងសៀវភៅមួយក្បាលនេះ ។ ខ្ញុំសង្ឃឹមថា ទាំងនេះនឹងអាចបង្កជាប្រយោជន៏ដ៏ល្អសំរាប់មនុស្សគ្រប់គ្នាបាន ។
សូមអោយអ្នកទាំងអស់គ្នាមានសេចក្ដីសុខ និង សំណាងល្អ នៅក្នុងជិវិត គ្រប់ៗគ្នា​ ៕

ដោយសេចក្ដីគោរព ពីចំងាយ ពីខ្ញុំ បាទ ពិសិដ្ឋ

សូមអរព្រះគុណ និង សូមអរគុណ
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

Advertisements

4 responses to “មិត្ដ

  1. សួស្តីបងប្រុស! ប្រហែលខ្ញុំចូលជា សុខទុក្ខមិត្ដ ហើយ! ហិហិហិហិ

    • សួស្ដី ប្អូនប្រុស ..

      បើពិតជាដូច្នោះមែន មានអី មិនល្អ …ជាលក្ខណះ សម្បត្ដិ មួយដ៏ប្រសើរ ទេតើ !
      សុខទុក្ខ មិត្ដ ជាប្រភេទ មិត្ដ ដ៏សំខាន់ មិនចាញ់ ប្រភេទផ្សេងៗ ទៀតនោះទេ ..

      សូមអរគុណ..

  2. ញ៉ុមចូលជា ភក្តិមិត្ត >> មិត្តភក្តិ ហេសហេសហេស… អត់ដឹងចាត់ចូលក្នុង១ណារ៉េ!

    • ហេហេហេហេ…សួស្ដី សំឡាញ់ ចិត្ដ របស់ បង ..

      មិនថ្វីទេ បើមិន​ដឹងនោះ …បើយើងមិនដឹង មានមេឃ មានដី លោកដឹងដែរតើ ..
      រឿងម្យ៉ាង ឲ្យតែ មានភក្ដីភាព ចំពោះ នរណា ម្នាក់ បុគ្គល នោះ ក៏មិនដែល បោះបង់ យើង ចង់ វិញនោះដែរ …បើយើងចង់អ្នកដទៃ ស្រឡាញ់យើង ទំហំណា ចូរហើយ ចាប់ផ្ដើមស្រឡាញ់ ពួកគេ អោយស្មើ នឹងទំហំ ដែលពួកយើង ចង់ទៅ ..
      ប៉ុណ្នឹង ចប់បាត់ទៅហើយ ..មិនបាច់និយាយអីច្រើនទេ ចាំតែអង្គុយទទួលផល​ទៅបានហើយ ..ហហេហេ និយាយលេងទេ ម្ចាស់ចិត្ដ បង..

      សូមអរគុណ​ដែលបានចូលលេង ម៉ាឃ្លារ ពីរ ប្រយោគ ..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s