ឆ្មា​ពណ៌ស ឬ ឆ្មាពណ៌ខ្មៅ


” មិនថាជាឆ្មាពណ៌សរឺឆ្មាពណ៌ខ្មៅ ទាល់តែចេះចាប់កណ្តុរ ទើបចាត់ទុកបានថាជាឆ្មាល្អ”

ឆ្មាជាសត្រូវដោយធម្មជាតិជាមួយកណ្តុរ ហើយការដែលឆ្មាចាប់កណ្តុរហ្នឹងគឺជាសភាវគតិនិងជា
តួនាទីដែលគប្បីធ្វើ តែនៅក្នុងសភាពពិត ដោយសារបរិដ្ឋានដែលឆ្មាអាស្រ័យនៅមានភាពផ្សេង
ពីគ្នា ដូច្នេះព្រឹត្តិកម្មក្នុងរឿងចាប់កណ្តុររបស់ឆ្មាទើបមានភាពផ្សេងគ្នាផងដែរ។ ឆ្មាខ្លះបំពេញតួ
នាទីបានល្អ ជាអ្នកជំនាញក្នុងការចាប់កណ្តុរបានយ៉ាងពិតប្រាកដ តែឆ្មាខ្លះ សូម្បីមានកណ្តុររត់
ឆ្លងកាត់មុខក៏បានតែមើលធ្វើព្រងើយ។

យើងធ្លាប់ឃើញឆ្មាចាប់កណ្តុរជាញយៗ មើលហើយគួរឲ្យចម្លែកអារម្មណ៍ ពេលឆ្មាចាប់កណ្តុរ
តូចៗ បាន ក៏យកមាត់ពាំមក មិនប្រញាប់ប្រញាល់ក្នុងរឿងចាត់ការកណ្តុរនោះ តែវាដាក់ចុះលើ
ដីរង់ចាំឲ្យកណ្តុររត់គេចក៏តាមទៅសង្រ្គប់ចាប់ត្រឡប់មកវិញ រហូតទាល់តែកណ្តុរអស់កម្លាំង គេង
ដកដង្ហើមចង្រិតផ្ទេតៗ ឆ្មាក៏ពាំកណ្តុរទៅពួននៅទីមុំណាមួយហើយក៏ចាត់ការអាហារដ៏មានឳជា
រសរបស់ខ្លួននោះតែម្តងទៅ។

សុភាសិតមួយបទនេះ នាំយកមកប្រើពេលត្រូវការចង្អុលឲ្យឃើញថា រឿងដែលសំខាន់បំផុតក្នុង
ការធ្វើការងារ ក៏គឺផលនៃការងារ មើលថាតើការងារនោះទទួលជោគជ័យឫក៏អត់ បើមិនបន្លុះដល់
គោលដៅដែលកំនត់ទុកទេ ទោះបីជាអាងហេតុផលគួរឲ្យស្តាប់ប៉ុណ្ណា ប្រើមធ្យោបាយដំនើរការ
បានយ៉ាងអច្ឆរិយប៉ុណ្ណា ក៏គ្មានប្រយោជន៍ រកខ្លឹមសារអ្វីមិនបានឡើយ។

បន្ទាប់ពីអានសុភាសិតមួយបទនេះ ធ្វើឲ្យសង្កេតឃើញបានថា ការនឹងកាត់សេចក្តីថាឆ្មាមួយណា
ល្អឫអត់នោះ មិនអាចមើលតែលើពណ៌សម្បុរនោះទេ តែគួរមើលថាវាចេះចាប់កណ្តុរឫក៏អត់ ចាត់
បានថាជាការណែនាំដ៏មានសារៈប្រយោជន៍ក្នុងការជ្រើសរើសប្រើមនុស្ស សុំត្រឹមធ្វើការងារដែលបាន
ទទួលភារៈនាទីបានយ៉ាងល្អ ក៏ចាត់ទុកថាប្រើការបានហើយ។

ដោយ បងប្រុស ចំណាន

សូមអរគុណ ..

Advertisements

8 responses to “ឆ្មា​ពណ៌ស ឬ ឆ្មាពណ៌ខ្មៅ

  1. តែប្អូនមិនសូវចូលចិត្តឆ្មាសោះ! ហិហិ
    អរគុណអត្ថបទរបស់បង!

  2. សួស្ដី ប្អូនប្រុស !!!

    អ្វីគ្រប់យ៉ាង មិនមែនសំខាន់ត្រង់ថា ចូលចិត្ដ ឬ មិនចូលអារម្មណ៏នោះទេ ..តែសូមត្រឹមតែដឹង ឬ យល់ច្បាស់ ទៅវិញទេតើ !! បើប្អូនមិនចូលចិត្ដ ឆ្មា ប្អូនស្រឡាញ់ Cat ទៅបានហើយ !!!​ទៅពិបាកអី » ស្រុក បារាំង
    អាមេរីច គ្មានឆ្មា មួយក្បាលផង មានតែ Cats រាប់លាន ក្បាល ហ្នឹងអី !!! ហេហេហេ…និយាយលេងទេ !កុំទាន់ខឹង ព្រលឹងមាស បង !!​ហាស៏ ! ច្រលំទេ ! ប្អូនប្រុសទេតើ!!

    សូមអរគុណ ដែលបានចូលមកលេង កំសាន្ដ

  3. ខ្ញុំ​រៀនឃ្លា​នេះ​ពី​ប៉ា.. ^^

    • សួស្ដី រចនា ..
      សូមអរគុណ ដែលបានចូលមកលេង កំសាន្ដ នៅទីនេះ ជាមួយ ខ្ញុំ និង ប្អូន ឡុង ..រីករាយ
      ត្រេកអរ ដែលបានវត្ដមាន របស់ រចនា មកចូលរួម ..
      អូហ៏ ! និយាយចឹង តើ រចនា បានរៀនអ្វី អំពី លោក អ៊ុំប្រុស ដែរ?
      សុំទោស ដែលសួរត្រង់ៗ ..
      សូមឲ្យ មានសុខភាពល្អ និង ទទួលបានសេចក្ដីសុខ សំរាប់ រចនា​

      អរគុណ

      • «ឆ្មា​សឬ​ឆ្មា​ខ្មៅ​មិន​សំខាន់​នោះ​ទេ! ឆ្មា​ដែល​ចាប់​កណ្ដុរ​បាន​ទើប​ជា​ឆ្មា​ល្អ» ឃ្លា​នេះ​ខ្ញុំ​រៀន​ពី​ប៉ា​របស់​ខ្ញុំ!

      • អូហ៏ ! តាមពិត គឺជាពាក្យខាងលើនេះតើ ..ចឹង ខ្ញុំ សង្ឃឹម និង ជឿជាក់ថា រចនា ពិតជា យល់បានច្បាស់ហើយ អំពី អត្ថន័យ របស់ ឃ្លា មួយខាងលើ នោះ ..
        សូមអរគុណ ដែលបានចូលមកលេង សារជាថ្មី

        សូមឲ្យទទួលបានភាពរីករាយ ..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s