បុញ្ញាធិការ

ឈីសួនអួង ត្រាស់សួរ មើងជឺ ថា តើត្រូវមានគុណសម្បត្តិដូចម្តេចទើបជាកំពួលមហារាជាបាន?
មើងជឺ ក្រាបទូលថា សូមឲ្យទ្រង់មានព្រះប្រីជាញាណ ( ព្រះបញ្ញាញាណ ) គ្រប់គ្រងប្រជារាស្ត្របានក៏គ្រប់គ្រាន់ទៅហើយ។
ឈីសួនអួង ត្រាស់សួរថា ដូចជាយើងនេះតើអាចគ្រប់គ្រងប្រជារាស្ត្របានឫទេ?
មើងជឺ ក្រាបទូលថា បានក្រាបទូល។
ឈីសួនអួង ត្រាស់សួរទៀតថា លោកជ្រាបរឿងនេះបានដូចម្តេចទៅថាយើងពិតជាអាចគ្រប់គ្រងប្រជារាស្ត្របាន?
មើងជឺ ក្រាបទូលថា លោកអាមាត្យ ហ៊ូហ៊ើ ធ្លាប់និយាយឲ្យស្តាប់ថា ថ្ងៃមួយព្រះអង្គប្រថាប់គង់នៅ
ឯព្រះរាជតំណាក់ ទតព្រះនេតឃើញមនុស្សដឹកគោឆ្លងកាត់មុខព្រះរាជតំណាក់ ទើបត្រាស់សួរថា
“អ្នកឯងកំពុងដឹកគោទៅទីណា?” អ្នកដឹកគោក្រាបទូលថា “ទូលព្រះបង្គំដឹកយកទៅសម្លាប់បូជា
ជួងថ្មីក្រាបទូល” ព្រះអង្គក៏ត្រាស់ថា “ដោះលែងវាទៅ យើងទ្រាំមើលវាញ័រខ្លួនព្រោះភ័យខ្លាចមិន
បានទេ ហាក់ដូចការដឹងថាកំពុងត្រូវគេនាំទៅកាន់ដែនប្រហារ ទាំងដែលខ្លួនគ្មានកំហុសអ្វីអញ្ចឹង”
មិនដឹងថារឿងដែលបានពោលមកនេះជារឿងពិតឫអត់ទេក្រាបទូល?
ឈីសួនអួង ត្រាស់ថា ជារឿងពិត។
មើងជឺ ក្រាបទូលថា សេចក្តីមេត្តាករុណានេះក៏ល្មមគ្រប់គ្រាន់ក្នុងការធ្វើឲ្យព្រះអង្គជាមហារាជាបានហើយក្រាបទូល។
ឈីសួនអួង ត្រាស់សួរថា មេត្តាចិត្តអាចសាងខ្លួនជាមហារាជាបានដូចម្តេចទៅ?
មើងជឺ ក្រាបទូលថា ប្រសិនបើមាននរណាម្នាក់ក្រាបទូលព្រះអង្គថា “ទូលព្រះបង្គំមានកម្លាំងមហា
សាល អាចលើករបស់ធ្ងន់បានរាប់ពាន់គីឡូរួច តែលើករោមសត្វមួយមិនរូច ទូលព្រះបង្គំមានភ្នែក
មុតស្រួច មើលឃើញរោមសត្វដែលទន់ដូចសំឡីនៅរដូវស្លឹកឈើជ្រុះបាន តែមើលមិនឃើញឧស
ដែលនៅពេញរទេះ” ព្រះអង្គទ្រង់ជឿក្នុងរឿងនេះឫអត់ក្រាបទូល?
ឈីសួនអួង ត្រាស់ថា មិនជឿដាច់ខាត។

មើងជឺ ក្រាបទូលតទៅទៀតថា ព្រអង្គទ្រង់មានបុញ្ញាធិការ   ធំធេងហូរហៀរ ល្មមអាចផ្សព្វផ្សាយ
គុណបុណ្យឲ្យដល់សូម្បីសត្វតិរច្ឆាន តែបែរជាផ្សព្វផ្សាយមិនដល់ប្រជានុរាស្ត្រ នេះព្រោះហេតុ
អ្វីទៅ? ការដែលលើករោមសត្វមួយមិនរួច ពីព្រោះគេមិនព្រមបញ្ចេញកម្លាំងលើកនោះឯង ហើយ
ការដែលគេមើលមិនឃើញឧសដែលនៅពេញក្នុងរទេះ ក៏ព្រោះគេមិនព្រមមើលនោះឯង
ដូចព្រះអង្គមិនព្រមប្រើបុញ្ញាធិការដែលមាននៅហូរហៀរពោរពាសអញ្ចឹងដែរ ដូច្នេះការដែល
ព្រះអង្គមិនបានក្លាយជាកំពូលរាជា គឺមកពីព្រះអង្គមិនព្រមធ្វើដើម្បីឲ្យក្លាយជាកំពូលរាជាទៅវិញ
ទេតើ មិនមែនព្រោះព្រះអង្គធ្វើមិនបាននោះទេ។

ឈីសួនអួង ត្រាស់សួរថា ដែលថាមិនព្រមធ្វើហើយនឹងធ្វើមិនបានវាផ្សេងគ្នាដូចម្តេចទៅ?

មើងជឺ ក្រាបទូលបង្ហាញថា បើឲ្យមនុស្សម្នាក់លើកភ្នំ ថៃសាន់ លោតឆ្លងទន្លេ ពើយហៃ គេ
ប្រាប់ថា “ខ្ញុំធ្វើមិនបានទេ” យ៉ាងនេះហៅថា ធ្វើមិនបានពិតប្រាកដមែន តែបើឲ្យគេធ្វើគារវៈអ្នក
មានវ័យអាវុសោ (គឺចាស់ជាងខ្លួន) គេប្រាប់ថា “ខ្ញុំធ្វើមិនបានទេ” បែបនេះហៅថាមិនព្រមធ្វើ
មិនមែនធ្វើមិនបាននោះទេ។
ដូច្នេះការដែលព្រះអង្គមិនបានក្លាយជាកំពូលរាជានោះ មិនមែនជាការលើកភ្នំ ថៃសាន លោត
ឆ្លងទន្លេ ពើយហៃ នោះទេ តែជាការឲ្យធ្វើសេចក្តីគារវៈមនុស្សអាវុសោនោះឯង។
សុំត្រឹមតែការសម្តែងសម្មាគារវៈចំពោះបុគ្គលអាវុសោរបស់ខ្លួន ហើយនឹងផ្សព្វផ្សាយសម្មាគារវៈ
ទៅកាន់បុគ្គលអាវុសោរបស់អ្នកដទៃផង ផ្តល់ក្តីស្រលាញ់ថ្នាក់ថ្នមដល់មនុស្សវ័យជំទង់របស់ខ្លួន
និងផ្សព្វផ្សាយក្តីស្រលាញ់ថ្នាក់ថ្នមនេះទៅកាន់មនុស្សវ័យជំទង់របស់អ្នកដទៃផង ប៉ុណ្ណេះព្រះអង្គ
ក៏អាចគ្រប់គ្រងផែនដីឲ្យត្រជាក់ត្រជុំជាសុខបានដោយងាយ ដូចលុញដីធ្វើរូបផ្សេងៗ ដោយបាត
ព្រះហស្ថដូច្នោះ។

បច្ចុប្បន្នព្រះអង្គទ្រង់មានបុញ្ញាធិការច្រើនហូរហៀរល្មមអាចផ្សព្វផ្សាយគុណបុណ្យនោះឲ្យដល់
សូម្បីសត្វតិរច្ឆាន តែត្រឡប់មិនអាចផ្សព្វផ្សាយគុណបុណ្យនោះទៅដល់ប្រជាជន នេះពីព្រោះអ្វី
ទៅ?

ប្រើភ្នែកជញ្ជីងថ្លឹងមើលទើបដឹងភាពធ្ងន់ស្រាលនៃវត្ថុ ប្រើឈើបន្ទាត់វាស់មើលទើបដឹងភាពវែងខ្លី
នៃវត្ថុ សភាវៈទាំងពួងរមែងសុទ្ធតែដូច្នេះឯង ចិត្តមនុស្សក៏រឹតតែសំខាន់ជាង សូមឲ្យព្រះអង្គទ្រង់
ថ្លឹងថ្លែងព្រះហឫទ័យឲ្យបានជាក់លាក់ផងចុះក្រាបទូល។      ដោយបងប្រុស ចំណាន ……………សូមអរគុណ…

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s