ដើម្បីតែជិវិត

ជាញឹកញយដែលសត្វត្រូវស្លាប់ព្រោះចេញទៅរកអាហារ ហើយជាញឹកញយដែលមនុស្សយើង
ត្រូវធ្លាក់នៅក្នុងសភាពដែលលំបាកព្រោះស្វែងរកមាសប្រាក់។

ពាក្យថា ដើម្បី ក្នុងទីនេះសម្តែងទៅដល់ វត្ថុបំណងឫចេតនារម្មណ៍។ ទោះបីមនុស្សហើយនឹងសត្វ
មានលទ្ធផលចុងក្រោយដូចគ្នាគឺ ស្លាប់ តែសាហេតុត្រឡប់ផ្សេងពីគ្នាយ៉ាងដាច់ស្រឡះ។ ប្រាក់
ដែលជាសាហេតុធ្វើឲ្យមនុស្សត្រូវស្លាប់នោះ គឺមិនមែនជាប្រាក់ដែលគប្បីមានបានមកពីការធ្វើការ
ងារតាមប្រក្រតីធម្មតាឫដោយវិធីដែលត្រឹមត្រូវទៅតាមគន្លងធម៌នោះទេ តែជាប្រាក់ដែលបានមក
ដោយមិនប្រកបដោយធម៌ឫមិនស្របច្បាប់។

ក្នុងសម័យរាជវង្សសុង វ៉ាំងហ៊្វូ រួមជាមួយ ឆៃជិង លៀនស៊ឺឈើន លីអៀន ថុងកួន នាំគ្នាប្រចុប
ប្រចែងបញ្ជោរស្តេច សុងហ៊ុយចុង ពួកគេសេពគប់គ្នាកៀបសង្កត់ប្រជារាស្ត្រ ទទួលស៊ីសំណូក
សូកប៉ាន់ហើយនឹងពុករលួយចំពោះតូនាទីរបស់ខ្លួន។ កំឡុងពេលដែល វ៉ាំងហ៊្វូ កំពុងក្តោបក្តាប់
អំណាចនោះ គេប្រើជីវិតយ៉ាងខ្ជះខ្ជាយរាយប៉ាយឥតសារៈខ្លឹមសារជាទីបំផុត។ គេស្លៀកពាក់
សម្លៀកបំពាក់លយឆាយ បរិភោគអាហារដ៏វិសេសវិសាល ប៉ុណ្ណឹងនៅមិនល្មមគេប្រើប្រាស់គ្រែ
ដេកដែលធ្វើមកពីភ្លុកដំរីហើយប្រដាប់ប្រដាដោយពេជ្រនិលចិន្តាដ៏មានតម្លៃលើសលប់ ពេលរាត្រី
ចែងចាំងរស្មីព្រោងព្រាតគួរពិតពិលរមិលមើល ព្រមទាំងចាត់រៀងគ្រែតូចៗ ដែលជារបស់អនុភរិយា
ជាងដប់នាក់រាយទុកជំវិញខ្លួនគ្រាន់គាត់ហៅប្រើយប់ព្រលប់។

គ្រាក្រោយមក ព្រះរាជាទ្រង់មិនពេញព្រះទ័យចំពោះទង្វើរបស់គាត់ ហើយបានមានព្រះរាជបញ្ជារ
ឲ្យប្រហារជីវិត វ៉ាំងហ៊្វូ។ មុននឹងស្លាប់ វ៉ាំងហ៊្វូ បានសុំឲ្យគេជួយធ្វើក្តាមឈូសដែលមានប្រហោងតូចៗ
នៅសងខាង ដើម្បីយកដៃគាត់ទាំងពីរលាតចេញមកក្រៅតាមប្រហោងទាំងពីរនោះ ជាការប្រាប់ឲ្យ
មនុស្សម្នាបានដឹងថា ទ្រព្យសម្បត្តិមាសប្រាក់ហ្នឹង ពេលកើតមកមិនបាននាំយកជាប់នឹងខ្លួនមកទេ
ពេលស្លាប់ទៅក៏នាំយកអ្វីជាប់នឹងខ្លួនទៅមិនបានដែរ មានទ្រព្យសម្បត្តិមាសប្រាក់ហូរហៀរត្រឡប់
ក្លាយជាភ័យដល់ខ្លួនឯងទៅវិញ។

ចំណែកឯសត្វវិញចេញស្វែងរកអាហារដើម្បីទ្រទ្រង់ជីវិតការរស់នៅ ទើបទៅត្រូវជាប់ជង់ឫអន្ទាក់
ដែលនាយព្រានបានដាក់ ជាការស្វែងរឿងដាក់ខ្លួនដោយពិត ដូច្នេះគួរស្វែងរកទ្រព្យសម្បត្តិនិងរបស់
ដែលខ្លួនប្រាថ្នាដោយមធ្យោបាយដែលត្រឹមត្រូវនឹងមានតម្លាភាព ប្រសិនប្រើវិធីដែលខុសច្បាប់មក
គ្រប់គ្រងទ្រព្យសម្បត្តិដែលខ្លួនមិនគួរបានមក ក៏ស្មើគ្នានឹងការបំពក់ភ្លើងដុតខ្លួនឯង មិនយូរមិនឆាប់ក៏នឹង
ត្រូវទទួលនូវគ្រោះកម្មយ៉ាងពិតប្រកដ។

ការស្វែងរកទ្រព្យសម្បត្តិគឺជាសេចក្តីប្រាថ្នាផ្នែកមូលដ្ឋានរបស់មនុស្ស មិនមែនជារឿងគួរតេះដៀល
អ្វីឡើយ តែត្រូវប្រើវិធីដែលត្រឹមត្រូវ មធ្យោបាយដែលបានមកត្រូវមានតម្លាភាព បើនរណាគិតចង់
ស្វែងរកមាសប្រាក់ដោយផ្លូវខុស គួរនាំឧទាហរណ៍របស់មនុស្សដែលស្លាប់ដើម្បីប្រាក់មកជាគតិ
ដាស់តឿនចិត្តមុននឹងចុះដៃធ្វើ។

ដោយបងប្រុស ចំណាន………….

                                                     សូមអរគុណ

Advertisements

2 responses to “ដើម្បីតែជិវិត

  1. សួរស្តី ពិសិដ្ធ

    មនុស្សចេះកើតមករកប្រាក់ដើម្បីរស់សុខសប្បាយក្តីស្រលាញ់គ្នា ។
    មនុស្សគិតមិនដល់រស់ដើម្បីរកប្រាក់រហូត គ្មានពេលរស់សុខសប្បាយក្តីស្រលាញ់គ្នាទេ ។
    មិនត្រឹមតែពិបាកខ្លួន ធ្វើអោយគេពិបាកជុំវិញទៀត ។

    • ជំរាបសួរ បងប្រុស ជាទីគោរព …

      មនុស្សក្នុងលោកយើងនេះ ពិតជាមានច្រើនណាស់ ដែលមានជាតំរាប់ ដូចអត្ថបទ ខាងលើ !
      នោះពីព្រោះតែ សេចក្ដីលង់លក់ ក្នុងតំរេកតណ្ហា នេះយ៉ាងច្បាស់ក្រឡែត ! ពីតែតណ្ហា មិនចេះស្កប់ស្គល់
      មិនស្គាល់អ្វិជា ធម៌ ដ៏ខ្ពង់ខ្ពស់ និង មិនស្គាល់ថាអ្វីជា ទណ្ឌកម្ម ធម្មជាតិ ទើបបានជាដឹកនាំខ្លួន អោយធ្លាក់ ចូលទៅក្នុងអបាយភូមិ ដែលជាសេចក្ដីស្លាប់ នៅពេលក្រោយ ដែលខ្លួនមិនធ្លាប់រំពៃ នឹក
      ទៅដល់ ។ រស់ត្រឹមតែមួយពេលខ្លី តើចាំបាច់អ្វី ទៅដល់ថ្នាក់ មាននូវមហាមហិច្ឆិតា ធំធេង ដល់ថ្នាក់ហ្នឹង ? តើហេតុអ្វីត្រូវចាំបាច់ ខិតខំ ប្រមែប្រមូល របស់ដែលមិនបានអំណោយ ផល និង អនុគ្រោះ ដល់ជិវិត របស់ខ្លួន ដូច្នោះទៅវិញ ? ប្រាក់កាក់ក្ដី របស់របរ ប្រើប្រាស់ក្ដី តើមាននរណាមួយ
      ដែលយកមកបញ្ជាប់ជាមួយនឹងជិវិតឲ្យបានរហូតនោះ ? ការប្រព្រឹត្ដយ៉ាងដូច្នេះ គឺជាទង្វើ ដ៏ល្ងីល្ងើ
      មិនគប្បីជាជិវិត ដែលមានន័យ មានសេចក្ដីរីករាយ ត្រឹមត្រូវនោះទេ តែជាជិវិត ដែលដេញប្រទាញប្រទាក់ នឹងស្រមោល រ​បស់ខ្លួនតែប៉ុណ្ណោះ ! នេះពុំមានអ្វីសំខាន់សូម្បីតែបន្ដិច ដើម្បីជិវិត តែអត្មា របៀបនេះ ។
      ការធ្វើបុណ្យ សន្សំកុសល ការចែកទាន អំណោយ ដោយសប្បុរស ជា
      មាគ៌ា ដ៏ប្រពៃ ចូរមនុស្សគ្រប់គ្នា ប្រណិបត្ដិ ចុះ មុខជាមិនខុស នឹងសេចក្ដីបំណង របស់ខ្លួននោះឡើយ !

      សូមអរគុណ ដល់បងប្រុស ដែលបានចូលរួម ជាមតិយោបល់
      ដោយសេចក្ដីគោរព ពីប្អូនប្រុស ពិសិដ្ឋ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s