ខ្ញុំមិនចេះអ្វីឡើយ


ខ្ញុំមិនចេះអ្វីឡើយ


អ្វីគ្រប់យ៉ាង បើតាមតំណើរនៃការគិតរបស់មនុស្ស មុខជានឹងយល់ថា នេះជារឿងដែលងាយស្រួល
នឹងសែនសាមញ្ញ កាលបើបានឃើញ ក្មេងម្នាក់ ឬ មនុស្សដែលចាត់ទុកថាគ្មានចំណេះដឹងជ្រៅជ្រះ
និយាយថា
” ខ្ញុំមិនចេះអ្វីឡើយ “ ពីព្រោះពេលស្ដាប់យ៉ាងដូច្នោះទៅ ហាក់បីដូចជា ក្មេង ទារក ឬ អាយុ
តិច កំពុងសំដែង សំលេងស្រែកយំ របស់ខ្លួន ដែលហេតុនេះ នាំឲ្យមនុស្សមានវ័យចំណាស់ ដែលជា មាតាបិតា ឬ វ័យច្បង គិតថា ក្មេងនោះ ប្រាកដជា ឃ្លាន ហើយ ម្ដាយវា បំបៅ ឬ លួងលោម បំពេរ ឲ្យគេង ជាមិនខាន ព្រោះនេះជាលក្ខណះសាមញ្ញបំផុត របស់ ទារក ក្នុងធម្មជាតិ ។

ប៉ុន្ដែបើកាលណា អ្នកបានឃើញ ឬ ដឹងថា មានមនុស្សវ័យចំណាស់ម្នាក់ និយាយពាក្យដូចគ្នាថា
” ខ្ញុំមិនចេះអ្វីឡើយ ”  ពេលនោះ ក្នុងចិត្ដរបស់អ្នក ប្រាកដជាមានការខុសប្លែកពីពេលដែលអ្នកបាន
លឺពាក្យសំដីនេះ ចេញពី ក្មេង ។ ហើយក៏កាន់តែចំឡែក បើកាលណា អ្នកបានឃើញ មនុស្សវ័យ ចំណាស់ ម្នាក់ កំពុង អង្គុយ យំ ទួញសោក ស្រណោះអាឡោះអាល័យ អ្វីមួយ ដែលអ្នកមិនដឹង
ពេលនោះ អ្នកប្រាកដជាមានចិត្ដឆ្ងល់ជាងពេលដែលទារក បានយំ ជាហេតុធម្មតា នៃការទារ
ស្វែងរក ចំណី ឬ ការលួងលោម បំពេរ ទៅទៀត ។ អ្នកមុខជានឹងគិតថា បុរសចំណាស់ ម្នាក់ដែលកំពុងនិយាយដូច្នោះ មុខជាមានអ្វីមួយ ក្នុងចិត្ដ ឬ អ្វីមួយ ដែលអាចអោយអ្នកគិតឆ្ងល់ ជាមិនខាន ។

ចុះបើសូម្បីតែ លោក សូក្រាត ដែលជា អ្នកប្រាជ្ញ ក្រិចបុរាណ ក៏មានប្រសាសន៏ថា
 ” ខ្ញុំមិនចេះអ្វីឡើយ “ នោះដែរ  ខ្ញុំមិនដឹងថា តើអ្នកនឹងមានអារម្មណ៏យ៉ាងណា នោះទេ បើសិនជាអ្នក
បាននៅក្បែរ រូបគាត់ ឬ ទទួលយកពាក្យ មួយឃ្លាខ្លីនេះ មកគិតពិចារណា ។
តើនោះ មិនខុសប្រក្រតីទេឬ ? ហើយតើនោះ មិនមែនជាអ្វីមួយ សំរាប់អ្នក ហើយនឹង ខ្ញុំ យកមក
ពិចារណា ទេឬ ? តើពាក្យមួយឃ្លាដ៏ខ្លីខាងលើនេះ គឺជារឿងដែលស្រួល តែធ្វើមិនបានដែរឬទេ ?

បើសិនជាដូច្នោះ សូមអ្នកធ្វើការបញ្ចេញមតិ យោបល់ របស់អ្នក សាកល្បងទៅមើល៏ថា
បើសិនជាអ្នកនិយាយយ៉ាងដូច្នោះវិញ  តើ ខ្លួនអ្នកផ្ទាល់ នឹងមានយោបល់
យ៉ាងដូចម្ដេចដែរ ?

សូមអរគុណ ទុកជាមុន សំរាប់ការចូលរួម នៅទីនេះ ..

ដោយសេចក្ដីគោរព  ពី ប្អូនប្រុស  ពិសិដ្ឋ ..

សូមចុចទីនេះ ដើម្បីមើលការចូលរួម..

                                                                             សូមអរគុណ!!!!

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



Advertisements

8 responses to “ខ្ញុំមិនចេះអ្វីឡើយ

  1. ហិហិហិ ទើបតែរៀនពីទ្រឹស្តីនឹង!

  2. សួរស្តីពិសិដ្ធ
    តើពិសិដ្ធដែលរៀនផ្លុំខ្លុយទេ?សាកមើល…
    ខ្លុយជាគ្រឿង​ភ្លេងដែលនិយម ហើយដូចជាស្រួលលេញទៀត ។
    តាមពិតរៀនមួយជីវិត ក៏រៀនមិនអស់របៀបប្រើខ្លុយនេះដែរ ។
    អ្នកចេះតិចឃើញតែផ្ទៃក្រៅ​ ដឹងមិនដល់ ចឹងថាខ្លួនចេះអស់ ។
    អ្នកចេះច្រើនឃើញជំរៅជ្រៅ ដឹងថាមួយជីវិតក៏មិនអាចចេះអស់ ចឹងថាខ្លួនមិនចេះទៅ ។

    • ជំរាបសួរ បងប្រុស ជាទីគោរព…

      ប្អូនប្រុស ពុំបានធ្លាប់រៀន ផ្លុំខ្លុយ ពីមុននោះទេ ! ហើយក៏ពុំដែលធ្លាប់បានដឹងថា ការផ្លុំខ្លុយ មានលក្ខណះ​
      យ៉ាងដូចម្ដេចនោះដែរ ។ ប៉ុន្ដែ ប្អូនក៏ចូលចិត្ដ ស្ដាប់សំលេង ខ្លុយ បង្កួរ ដែរ ណា បងប្រុស !

      បងប្រុស ជាទីគោរព..បងប្រុស មានប្រសាសន៏ត្រឹមត្រូវហើយ ចំពោះរឿងទាំងនេះ ..
      បុគ្គលជាប្រាជ្ញ ដែលមានចំដឹងខ្ពង់ខ្ពស់ និង គុណធម៌ឧត្ដុងឧត្ដម រមែងមានការលំអុតលំឱនខ្លួន អោយទាប ដោយសេចក្ដីគោរព របស់ ពួកគាត់ ។ ទង្វើនេះ ខុសឆ្ងាយយ៉ាងស្រឡះ ពីបុគ្គល
      ដែលចេះមិនឆ្អិនឆ្អន់ ចូលចីត្ដលើកតំកើនខ្លួនឲ្យខ្ពស់ដូចភ្នំ កប់ពពក តែមិនបានដឹងសោះថា នៅពីលើភ្នំ
      មានអ្វី ទៀត ទាល់តែសោះ! បីដូចជា សត្វកង្កែប មើលឃើញពិភពលោក ប៉ុន មាត់ចង្អេរ អញ្ចឹង !

      សូមអរគុណ ដែលបានចូលរូម ផ្ដល់មតិ ..

      ដោយសេចក្ដីគោរព ពីប្អូនប្រុស​ពិសិដ្ឋ​…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s