ចង់បាន និង ត្រូវការ

ចង់រកពលទាហានរាប់ពាន់រាប់ហ្មឺនក៏មិនពិបាកអ្វី តែបើចង់រកមេដឹកនាំទ័ពដែលពួកែឈ្លាសវៃ ជំនាញការសឹកសង្គ្រាមសូម្បីតែម្នាក់ក៏ពិបាករកណាស់ទៅហើយ។

ហានស៊ិន ចូលចិត្តអានតម្រាពិជ័យសង្រ្គាមតាំងពីក្មេង ធ្វើឲ្យគេមានជំនាញផ្នែកខាងទាហាន
យ៉ាងជាក់លាក់។ ដំបូងឡើយ គេបានចូលរួមជាមួយទ័ពរបស់សៀងវី តែមិនបានទទួលនាទី
សំខាន់ទើបក្រោយមកបានរត់គេចមកនៅជាមួយទ័ពរបស់លិវប៉័ងវិញ តែក៏បានទទួលនាទីត្រឹម
ជាអ្នកមើលថែឃ្លាំងស្បៀងអាហារ ធ្វើឲ្យហានស៊ិនមានអារម្មណ៍ខកបំណងជាខ្លាំង។ ក្រោយមក
មាននាយទាហានមួយចំនួនឃើញថាលិវប៉័ងគ្មានអនាគតទើបនាំគ្នាគេចទាហាន ដែលក្នុងនោះ
ក៏រួមទាំងហានស៊ិនផងដែរ។ ពេលសៀវហឺដែលជាមនុស្សជិតស្និទ្ធរបស់លិវប៉័ងដឹងថាហានស៊ិន
គេចទៅដូច្នោះក៏តក់ក្រហល់យ៉ាងខ្លាំង ប្រញាប់លោតឡើងលើខ្នងសេះដេញតាមហានស៊ិនទៅ
ភ្លាម ពេលបានជួបហើយក៏និយាយចរចាលួងលោមរហូតហានស៊ិនព្រមត្រឡប់មកវិញ។ កាល
លិវប៉័ងបានជ្រាបរឿងរ៉ាវក៏ចម្លែកក្នុងចិត្តសួរសៀវហឺថា ព្រោះហេតុអ្វីទើបចាំបាច់ទៅតាមនាយ
ទាហានតូចតាចដែលគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ម្នាក់នោះមកវិញធ្វើស្អី។ សៀវហឺប្រាប់លិវប៉័ងថា
ហានស៊ិនគឺជាមនុស្សដែលមានភាពឈ្លាសវៃក្នុងរឿងសឹកសង្គ្រាមខ្លាំងណាស់ ពលទាហានរត់ទៅ
អាចកែនថ្មីបាន តែបើហានស៊ិនទៅហើយ ក៏ពិបាកនឹងរកមេទ័ពដែលមានភាពឈ្លាសវៃដូច្នេះបាន
ទៀត បើចង់ដណ្តើមផែនដីជាមួយសៀងវី ក៏គួរគប្បីប្រគល់តំណែងសំខាន់ឲ្យដល់ហានស៊ិនទើប
អាចយកឈ្នះសៀងវីបាន។ នៅទីបំផុតលិវប៉័ងក៏ស្តាប់បង្គាប់សៀវហឺ តែងតាំងហានស៊ិនជាមេទ័ពធំ។

តាំងពីពេលនោះមកហានស៊ិនបាននាំទ័ពវាយប្រហារសៀងវីឲ្យបរាជ័យជាច្រើនលើកច្រើនគ្រា
ទ័ពក្រុងវើយក្រុងចាវក៏ត្រូវបានវាយប្រហារឲ្យដកថយទៅដែរ
ទ័ពក្រុងឈីក៏ព្រមចុះចាញ់។
ហានស៊ិនបានសាងវីរកម្មក្នុងការយកជ័យជំនះលើសត្រូវរហូតលិវប៉័ងអាចរួបរួមផែនដីបានសម្រច។

ក្នុងប្រវត្តិសាស្រ្តនៅមានមេទ័ពដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងជាច្រើនទៀត ពួកគេមានសក្តានុភាព
ក្នុងការនាំទាហានចូលច្បាំង និងមានជំនាញក្នុងរឿងសឹកសង្គ្រាម ទប់ទល់ការលុកលុយពីខាងក្រៅ
ប្រទេស រក្សាប្រទេសជាតិមាតុភូមិ សាងកេរិ៍្តឈ្មោះពិរោះល្បីអស់កាលជាយូរអង្វែង ដូចជាមេទ័ព
លីកួង នៅរាជវង្សហាន់ គួជឺអ៊ី ក្នុងសម័យរាជវង្សថាំង ង៉ាក់ហ៊ុយ ក្នុងសម័យរាជវង្សសុង ឈីជីកួង
ក្នុងសម័យរាជវង្សមិង ជើងឈើងកុង ក្នុងសម័យរាជវង្សឈិង។

បច្ចុប្បន្នសុភាសិតមួយបទនេះ បានបំប្លែងអត្ថន័យក្លាយទៅជាដូច្នេះថា នៅក្នុងអង្គការសេដ្ឋកិច្ច
ពាណិជកម្ម ភ្នាក់ងារធម្មតាៗ ទួរទៅនោះរកងាយ តែនឹងរកអ្នកគ្រប់គ្រងដែលឆ្លាតវាងវៃម្នាក់គឺជា
រឿងពិបាកខ្លាំងណាស់ លទ្ធផលការងារដែលអ្នកគ្រប់គ្រងម្នាក់បានសាងឡើង គឺជារបស់ដែលភ្នាក់ងារ
រាប់រយនាក់រួមគ្នាក៏មិនអាចធ្វើបានដែរ។

មេទ័ពដែលអសមត្ថភាពនាំទាហានចេញទៅធ្វើសឹក ក៏ស្មើនឹងការនាំទាហានទៅស្លាប់ម្តងច្រើនគ្នា
នោះឯង។ ចំណែកមេទ័ពដែលខ្លាំងពូកែអាចនាំទាហានចេញធ្វើសឹកសង្គ្រាមពង្រីកដែនដីដ៏ធំធេង
ដូចមានពាក្យពោលថា “ទាហានពូកែ ក៏ពួកែបានតែម្នាក់ឯង មេទ័ពពួកែគឺពូកែទាំងកងទ័ព” ដែល
ការពិតគឺវាដូច្នេះឯង។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s