កុលាប សោក សៅ

មានដើម​ ផ្កាកុលាប និង ផ្ការីកមិនរុះរោយ ដុះនៅក្នុងសួនជាមួយគ្នា ពេលដល់រដូវកាល
ក៏ចេញផ្ការីកស្គុះស្គាយតំណាលគ្នាជះក្លិនក្រអូបខ្ចរខ្ចាយទៅឆ្ងាយ​ តែផ្កាកុលាប ជាទីប៉ង
ប្រាថ្នារបស់មនុស្សរាល់គ្នាដែលបានជួបប្រទះ។

ថ្ងៃមួយ ផ្ការីកមិនរុះរោយ និយាយជាមួយ ផ្កាកុលាប ថា “កុលាប អើយ! ផ្ការបស់ឯងពិត
ជាក្រអូបឈ្ងុយឈ្ងប់ហើយស្រស់សោភាខ្លាំងណាស់ នរណាឃើញក៏ពេញចិត្ត ទាំងក្លិន
ទៀតសោតផ្សព្វផ្សាយឈ្ងុយឆ្ងាយថែមទៀត​ មិនថាក្មេងក្មាងឫកម្លោះក្រមុំម្នាក់ៗ ក៏ស្រៀវ
ស្រើបបេះថើបឯងមិនលោះថ្ងៃឡើយ។

ផ្កាកុលាប បានស្តាប់ដូច្នោះក៏តបទៅវិញថា​ “ពិតមែនហើយ​… ត្រូវរបស់ឯង តែតាមការពិត
ខ្លួនខ្ញុំនេះទង្គឹះតានតឹងក្នុងចិត្តខ្លាំងណាស់…ខ្ញុំរីកស្គុះស្គាយបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះក៏រុះ
រោយហើយ​ បើមិនដូច្នោះក៏ត្រូវមនុស្សមកក្តេច បេះប្រឡេះយកទៅយ៉ាងគ្មានក្តីប្រណីមេត្តា។
គេមិនគិតខ្វល់ទេ ទោះដើមខ្ញុំត្រូវបែកប្រេះជាំស្រាំប៉ុណ្ណា។ ភាពស្រស់ស្អាតរបស់ខ្ញុំនេះឯង
ដែលជាគ្រឿងដាក់ទារុណកម្មចិត្តខ្ញុំឲ្យទូទុក្ខក្រៀមក្រំគ្មានលោះថ្ងៃ ហើយមានអន្តរាយនៅជុំ
វិញខ្លួនថែមទៀត ចំណែកឯងវិញគង់ធនខ្លាំងណាស់ប្រៀបដូចស្រីក្រមុំដែលស្រស់ប្រិយជា
និច្ចជាកាលដូច្នោះ។

“ខ្ញុំមិនធ្លាប់ដែលគិតឡើយថា​ របស់សោភាដូចឯងនេះនៅមានសេចក្តីទុក្ខសោកខ្សឹកខ្សួល
អួលណែនទង្គឹះតានតឹងក្នុងចិត្តទៀត” ផ្ការីកមិនរុះរោយនឹកសង្ស័យ។

“នៅពេលខ្លះនោះ សេចក្តីទុក្ខក្រៀមក្រំខ្សឹកខ្សួលអួលក្តៅអាចត្រូវបានលាប លនបំបាំងនៅខាង
ក្រោយភាពឆើតឆាយ និង ភាពស្រស់ប្រិមប្រិយ ហើយជួនកាលរបស់ដែលកខ្វក់ស្មោគគ្រោក
នៅខាងសម្បកក្រៅអាចលាក់កំបាំងភាពបវរស្រស់ស្រាយ រីករាយត្រជាក់ត្រជុំទុកនៅខាងក្នុង
យ៉ាងសុខដមរម្យនាចិត្ត” ផ្កាកុឡាប ថ្លែងយ៉ាងយល់ជ្រៅនៅក្នុងជីវិត។

Advertisements

2 responses to “កុលាប សោក សៅ

  1. កុលាបដូចជាប្អូនដែរ បានត្រឹមលាក់ទុក្ខសោកក្នុងចិត្ត ហើយបញ្ចេញតែភាពរីករាយ!

    • សួស្ដី ប្អូន…
      នេះ មកមុនគេ ទាំងព្រលឹម តែម្ដងហ្ន៎ !
      រួចម៉េច មិនធ្វើដូចជា ផ្ការីក មិនចេះរុះរោយទៅ ? តើមានអ្វីអាក្រក់នោះ ?
      ប្រហែលជា ប្អូនប្រុស រូបរាងសង្ហារ មុខមាត់ស្រស់បប្រិម ទើប មិនចង់ហើយមើល៏ទៅ !​ហេហេហេ
      និយាយលេងទេ ប្អូន…

      អរគុណ ដែលបានចូលរួម..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s