ព្រោះតែជម្រើស

ពីព្រោះតែមានជំរើស

                 ភ្លៀងបានធ្លាក់មួយមេ ធំគួរសម នាពេលយប់មិញនេះ បណ្ដាលឲ្យសត្វខ្លាឃ្មុំ
មួយក្បាលនឹកដល់ទីដងជ្រលងអូរ ដែលខ្លួនធ្លាប់បានរកចំណី កាលពីមុន គឺជាកន្លែងសម្បូរ
ពពួកត្រីផ្សេងៗ ហែលប្រឡែងទឹក ស្រមតាមខ្សែទឹកហូរ តាមដងជ្រលងអូរ នោះជាប្រក្រតី
កាលបើមានភ្លៀងធ្លាក់ចុះហើយ ។

ថ្ងៃនេះសត្វខ្លាឃ្មុំមួយនេះ ដូចជារារុង បង្អែរបង្អង់ មិនដឹងជាចាំចាប់ត្រីមួយណា
ឲ្យជាប្រាកដនោះទាល់តែសោះ ! វា ឃើញត្រីចង្វារ ហែលននាល ទាបទឹករាក់ ទាំងហ្វូង តែមិនព្រម
ចាប់ ក៏បណ្ដោយអោយទៅហួសបាត់ ។​ ក្រោយមក ត្រីកញ្ចុះ ជាច្រើន ហែលប្រដេញគ្នា ដូចម្រាមដៃ
ក៏វាមិនចាប់ជាចំណី ពីព្រោះវាគិតថា ជាពពួកត្រីតូចៗ ហើយមានធ្មុង មានពិស ទៀតសោត ទើបព្រម
អត់រងចាំត្រីធំ វាមកដល់នាពេលក្រោយ ។ មួយសន្ទុះ ត្រីអណ្ដែង ទាំងគូរៗ      ហែលរលេញ ទំនាបជាយ
មាត់អូរ ក៏វានៅតែមិនព្រមចាប់ ទុកជាចំណី ព្រោះតែវាគិតថា ជាពពួកត្រីមានពិស ខ្លាំងជាត្រីតូច ហើយ
ខ្លាចចាប់មិនបាន ថែមទាំងបង្កឲ្យហត់កំលាំងអត់អំពើ ទើបវាក៏បណ្ដោយឲ្យពពួកត្រីទាំងនោះ ហែល
បាត់ទៅទៀត ។ លើកនេះ វាសំកុក ចាំយ៉ាងយូរ ចាំចាប់ត្រីធំៗ ដូចជាផ្ទក់ រ៉ស ជាដើម ប៉ុន្ដែជាសំណាង
អាក្រក់ នៅទីបំផុត ទឹកក៏ហូរផុតអស់ ហើយត្រីទាំងឡាយ ក៏ឆ្ងាយពីដៃទៀតដែរ ធ្វើឲ្យក្ដីសង្ឃឹមរងចាំ
ក្លាយជាភាពអសាបង់ ក្នុងវេលាថ្ងៃនេះ តទៅ ដោយមិនបា​នអ្វីមកជាចំណីអាហារ ទាល់តែសោះ ។
តើនេះ ពីព្រោះមកពីអ្វីនោះដែរ ?

និយាយអំពីមនុស្សមួយចំនួន
ក៏មិនខុសអ្វីទៅនឹងសត្វខ្លាឃ្មុំ ខាងលើនេះដែរ ។
រាល់បុគ្គលដែលគិតថាខ្លួនពូកែ ចេះតែមានជំរើសឲ្យតែរហូត! រងចាំមិនឈប់ 

រំលងឱកាសមួយហើយ មួយទៀត ក៏គង់តែថ្ងៃណាមួយ នឹងស្គាល់យ៉ាងច្បាស់ថា
ខ្លួននឹងមិនមែនអ្វីនោះទាល់តែសោះ ជាប់ដៃរបស់ខ្លួន ។ អ្នកខ្លះ ការងារនេះ មិនធ្វើ សាញថា ប្រាក់ខែតិច
ការងារនោះមិនធ្វើ
សាញថា នឿយហត់ លំបាកលំបិន ។ ដើរពីទីនេះ ទៅរកទីនោះ ដើរវិលឡើងវិលចុះ
គឺនៅតែដដែល ! មិនចេះស្គាល់ថា អ្វីដែលជាទីពេញចិត្ដ ជាទីគាប់ចិត្ដ ម្ដងនោះឡើយ ។

អ្នកដែលមិនធ្លាប់មានអ្វីមួយ
គួរតែចាប់ផ្ដើមមើល ថ្លឹងថ្លែង ឬ សាកល្បងធ្វើ របស់អ្វីមួយ ជាលក្ខណះតូច ឬ
សាមញ្ញភាព ជាមុនសិន ។ មិនគួរណាស់ ឈោងចាប់ របស់ ឬការងារ អ្វីមួយ ដែលខ្ពស់ពេក
នោះឡើយ ។ ប្រាក់បៀវត្ដន៏ បន្ដិច ឬ ល្មម ក៏គង់នឹងកើនឡើងជាលំដាប់ តាមវេលាកាល
ដែលខ្លួនធ្វើអ្វីមួយបានប្រសើរ
ដោយភាពល្អហ្មត់ហ្មងចំពោះការងារដែលខ្លួនបានអនុវត្ដ។
 អ្នក ដែលមិនចេះសន្សំ របស់របរ
បន្ដិចបន្ដួច ក៏គង់នឹងគ្មានអ្វីដែលជា របស់ធំធេង បាននោះដែរ ដែលនេះ
មិនខុសអ្វីទៅនឹងសត្វខ្លាឃ្មុំ អំបាញ់មិញ នោះទេ ដែលសុខចិត្ដ រងចាំ
របស់អ្វីមួយ ដែលមិនដឹងថា វាមាន ពិតប្រាកដ ឬយ៉ាងណា  ហើយទៅជា បោះបង់អាហារ​ ចំណី សំរាប់ចឹញ្ចឹមក្រពះ របស់ខ្លួន ឲ្យផុតទៅដោយទទេ ៗ ។
  លោកអធិការ  នាយវរសេនីយ៏ មន្ដ្រីធំៗ គ្រប់ជាន់ថ្នាក់ ក្ដី ក៏សុទ្ធតែចាប់ផ្ដើម
នាយពលតូចតាច
។ មនុស្សចាស់ជរា ឬ ស្លាប់មរណា ក៏សុទ្ធតែចាប់ផ្ដើម ពីទារកភាព ។ 
កិត្ដិយសល្បីល្បាញ  ខ្ទរខ្ទី  ពេញប្រទេស ឬ សកលលោក
ក៏ចាប់ផ្ដើមពីពេលដែលមិនទាន់មាន  ឬ មានបន្ដិចបន្ដួច  ។  បើដូច្នោះ 

មនុស្សមិនចាំបាច់ រើសច្រើនអ្វីនោះទៀតឡើយ  ! ចាប់ផ្ដើមធ្វើអ្វីដែល
មាននៅជាប់នឹងដៃ នៅពេលនេះ ទៅ ! ព្យាយាមធ្វើវាទៅតាមសមត្ថភាព ឬ លទ្ធភាពរបស់ខ្លួនទៅ
វានឹងមិនដែលបំផ្លាញផលប្រយោជន៏ អ្នកនោះទេ ប៉ុន្ដែមានតែជួយឲ្យអ្នកកាន់តែរីកចំរើន បានមួយ
កំរិត ឬ ចេះដឹង មានបទពិសោធន៏ បន្ថែមទៀតទេតើ !
                  សុភាសិតមួយពោលថា ៖ ចូរមានសេចក្ដីសុខជាមួយអ្វីដែលអ្នកមាន ! អ្នកនឹងមានអ្វីៗដ៏ច្រើនសន្ធឹកសន្ធាប់ចាំជួយរកក្ដីសុខឲ្យជាក់ជាមិនខាន ។ 
អ្នកកុំរំពឹងដល់អ្វីដែលមើលមិនទាន់ឃើញ ! អ្នកកុំរំពឹងដល់ បុប្ផា នាស្ថានសួគា ហើយបំភ្លេចបុប្ផា ក្បែរ
មាត់បង្អួច ។ សូមចាប់ផ្ដើមក្ដោងក្ដាប់អ្វីដែលអ្នកមាននៅពេលនេះឲ្យបានល្អប្រសើរ នោះតំណើរទៅថ្ងៃ
អនាគត់ ក៏នឹងប្រសើរ ទៅតាមនោះផងដែរ ៕

Advertisements

4 responses to “ព្រោះតែជម្រើស

  1. ប្អូនស្អប់ជំរើសណាស់!

  2. កិត្ដិយសល្បីល្បាញ ខ្ទរខ្ទី ពេញប្រទេស ឬ សកលលោក ក៏ចាប់ផ្ដើមពីពេលដែលមិនទាន់មាន ឬ មានបន្ដិចបន្ដួច ។ ខ្ញុំចូលចិត្តពាក្យនេះ 😀

    ចូរមានសេចក្ដីសុខជាមួយអ្វីដែលអ្នកមាន ! អ្នកនឹងមានអ្វីៗដ៏ច្រើនសន្ធឹកសន្ធាប់ចាំជួយរកក្ដីសុខឲ្យជាក់ជាមិនខាន។
    នេះជាពេលវេលា និងកាលៈទេសៈដែលកំពុងជាប់ក្នុងដៃ ក្តីស្រមៃគឺជាអនាគតតែប៉ុណ្ណោះ។

    • សួស្ដី បងប្រុស​ !

      ប្អូនសូមអរគុណ ដែលបានចូលរួម និង ពេញចិត្ដ អ្វីដែលមាននៅទីនេះ !
      ប្អូនមានសេចក្ដីរីករាយ ដែលបានបងប្រុស ចូលរួមជាមួយ ..

      សូមអរគុណច្រើន ជាអនេក ណា បងប្រុស !
      សូមឲ្យបង ទទួលបានសុខភាពល្អ ..

      ពិសិដ្ឋ ..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s