សេចក្ដីឱនលំទោន

              មនុស្សដែលចចេសរឹងរួស អួតក្អេងក្អាងយ៉ាងល្ងង់ខ្លៅ តែងតែបញ្ចប់ជិវិតដោយសេចក្ដី
សោកសៅ ។ បើមិនក្លាយជាមនុស្សឯកា ក៏មនុស្សម្នា គេនឹងនាំគ្នារត់គេឆ្ងាយពីខ្លួនដែរ …
លុះពេលស្លាប់ទៅជាខ្មោច ស្ទើរតែរកមនុស្សជួយហែក៏មិនបាន..ប៉ុន្ដែមនុស្សឆ្លាត មានវិធីម្យ៉ាង…

ឱនលំទោន

កាលពី សម័យ ហានស៊ិន និង​ ចាងអឺ នាំទ័ពនគរហាន់ ជាច្រើនម៉ឹននាក់ ឆ្លងកាត់ ថៃហាង វាយលុក
ចូលនគរ ចាវ ភាគខាងកើត ព្រះរាជា ចាវវ៉ាំងសៀ និងមេទ័ពធំ បានបញ្ជាឲ្យ ឈិនវី នាំកងពលដែល
មានថ្វីដៃល្អៗ ចំនួន ២ សែននាក់ ត្រៀមធ្វើសង្គ្រាមយ៉ាងប្ដូរផ្ដាច់ជាមួយ ហានស៊ិន នៅតំបន់ច្រកភ្នំ
ថៃហាង ។

លីជួឆឺ មេទ័ព របស់នគរ ចាវ បានគិតរៀបចំគិតផែនការជាមួយ ឈិនវី ដោយឲ្យយោបល់ខ្លួនថា
ខ្លួនផ្ទាល់ នឹងនាំកំលាំងពិសេស ៣ ម៉ឹននាក់ដើរកាត់តាមផ្លូវច្រកតូច ទៅវាយកាត់ផ្ដាច់ទ័ព កងទ័ព
ជួរក្រោយរបស់ ហានស៊ិន ដើម្បីរារាំងកងដឹកជញ្ជូនស្បៀង កុំឲ្យគេបញ្ជូនស្បៀងអាហារ មកឲ្យទព័
ហានស៊ិន បាន ។ ការធ្វើបែបនេះ វានឹងធ្វើឲ្យទ័ពហាន់ មានការរារែក ទោះជាចង់សម្រុកចូលក៏ពិបាក
ឬចង់ដកថយក៏ពិបាក ។ នៅទីបំផុត ពួកគេមុខជាត្រូវស្ថិតនៅក្រោមការត្រួតត្រា ក្រោមការឡោម
ព័ទ្ធឲ្យអត់អាហារ និង អស់កំលាំងបន្ដិចម្ដងៗ ជាមិនខាន ។
ប៉ុន្ដែ ពេលនោះ ឈិនវី បែរជាមិនព្រមស្ដាប់តាមមតិយោបល់ របស់ លីជួឆឺ ឡើយ ។

ដោយសារតែការអួតក្អេងក្អាង មើលស្រាលសត្រូវ​ អាចលើចំនួនកងទ័ព និងចរិតអញនិយមរបស់
ឈិនវី ទ័ពនគរហាន់ ដឹកនាំដោយ ហានស៊ិន បានវាយលុកទ័ពនគរ ចាវ យ៉ាងប្ដូរផ្ដាច់ រហូតដល់បាន
ជ័យជំនះ។  រីឯវីរបុរស អំនួត ឈិនវី ត្រូវបរាជ័យ ហើយក៏ត្រូវគេកាត់ក្បាលសំលាប់តែម្ដងទៅ ។
ចំនែក ស្ដេច ចាវវ៉ាំងសៀ លីជួឆឺ និងអ្នកដទៃផ្សេងទៀត ត្រូវទ័ពហាន់ ចាប់ជាឈ្លើយសឹកទាំងអស់ ។

មុនពេលមកធ្វើសឹកនេះ ហានស៊ិន បានដឹងរួចមកហើយថា លីជួឆឺ គឺជាមនុស្សពូកែ មានប្រាជ្ញាវៃឆ្លាត។
គាត់តែងតែមានគំនិតថា ថ្ងៃណាមួយ គាត់នឹងសុំយក លីជួឆឺ ធ្វើជាគ្រួរបស់ខ្លួន។ ហេតុនេះគាត់បានដាក់
បញ្ជាតាំងពីតំបូងថា ហាមសម្លាប់ លីជួឆឺ ជាដាច់ខាត ហើយបើនរណាចាប់ លីជួឆឺ បាន អ្នកនោះ នឹងបាន
ទទួលរង្វាន់ជាទីគាប់ចិត្ដ ទៀតផង ។

ពេលគេនាំខ្លួន លីជួឆឺ មកជួប ហានស៊ិន បានចូលទៅដោះខ្នោះ ច្រវាក់ឲ្យ លីជួឆឺ ដោយខ្លួនឯង នឹង
សម្ដែងការគោរពយ៉ាងទន់ភ្លន់ ។ ហានស៊ិន និយាយទៅកាន់ លីជួឆឹ ថា
” ខ្ញុំបានឮល្បីល្បាញជាយូរមកហើយថា  លោកនាយ គឺជាមនុស្សដែលមានសមត្ថភាព និងពោរពេញទៅដោយគំនិតប្រាជ្ញាឈ្លាសវៃ ក្នុងការធ្វើសឹកសង្រ្គាម ។ ពេលនេះខ្ញុំមានរឿងម្យ៉ាងចង់សុំមតិពីលោក  ខ្ញុំនឹង ចាងអឺ ចង់លើកទ័ពទៅវាយនគរវ៉ើយ និង នគរចាវ ហើយឆ្លៀតពេលដែលកំពុងទទួលជោគជ័យនេះ បន្ដសម្រុកទៅវាយ នគរ អៀន ។ បន្ទាប់មកទើប
យើងសំរេចវាយយក នគរ ឈី ទៀត ។ មិនដឹងថា លោកនាយ មានគំនិតអ្វីអាចជួយណែនាំដល់យើង
ខ្ញុំខ្លះបាននោះទេ ?​”

លីជួឆឺ ឆ្លើយតបដោយសម្ដីកំបុតកំបុយថា ” មេទ័ពចាញ់សង្រ្គាមដូចយើងនេះ តើមានមុខមាត់ឯណា
មកនិយាយរឿងសឹកសង្រ្គាមទៀតនោះ! មនុស្សបាត់បង់ប្រទេសជាតិ អស់ទៅហើយ តើមានអ្វីនឹងអួត
ទៀត ? ខ្ញុំគ្រាន់តែជាឈ្លើយសឹកម្នាក់របស់ពួកលោកប៉ុណ្ណោះ !ដូច្នោះ គ្មានហេតុផលអ្វីដែលត្រូវហ៊ាន
បញ្ចេញមតិគំនិតទៅឲ្យអ្នកណាទៀតឡើយ ! ”

ហានស៊ិន ក៏លើកហេតុផលមកពន្យល់ថា ” តាមដែលយើងខ្ញុំបានដឹង បើ ឈិនវី ស្ដាប់តាមគំនិតរបស់
លោក ប្រហែលជាថ្ងៃនេះ  ពួកយើងបានក្លាយជា ឈ្លើយសឹករបស់នគរ ចាវ អស់ទៅហើយ !
ហេតុនេះហើយ ទើបយើងមកសុំពាក្យណែនាំពីលោកដោយទឹកចិត្ដស្មោះសរ ..សូមលោក កុំបដិសេធ
នឹងយើងធ្វើអ្វី! ”

លីជួឆឺ ឃើញ ហានស៊ិន ហ៊ានបន្ទាបកិត្ដិយស មកសួរអ្នកទោសដែលតូចទាបជាង ដោយមិនប្រកាន់ខ្លួន
ព្រមទាំងមានអាកប្បកិរិយាទន់ភ្លន់ ឱនលំទោន និងស្មោះសរ ដូច្នេះ ទើបគាត់ផ្លល់យោបល់ថា
” កងទ័ពហាន់ របស់លោក លំបាកលំបិនក្នុងការធ្វើតំណើរ និងបានប្រយុទ្ធជាបន្ដបន្ទាប់រហូតមក 
គ្រប់ៗគ្នា នឿយហត់ច្រើនណាស់ទៅហើយ ។ ក្នុងពេលនេះ លោកគួរតែសម្រាកបណ្ដោះអាសន្ន
ដើម្បីប្រមូលកំលាំង និងគួរតែរកឱកាសលួងលោម លើកទឹកចិត្ដដល់កងទ័ព និងប្រជារាស្រ្ដបន្ដិចសិនទៅ
លោកគួរយកអាហារទៅចែកឲ្យប្រជារាស្រ្ដស្រេកឃ្លាន ផ្ដល់រង្វាន់តបស្នងជាគុណបំណាច់ដល់នាយទាហាន និងពលទាហាន ទៅតាមគុណសម្បត្ដិរៀងៗខ្លួន និងជប់លៀងពួកគេដោយផ្ដល់ជាសុរា អាហារល្អៗ ដើម្បីជាការលើកទឹកចិត្ដ ។ បន្ទាប់មកនោះ លោកគួរបញ្ជូនទ័ពដែលរឹងម៉ាំ រំកិលទៅជិតដែនដីនគរ អៀន ធ្វើដូចជាចង់ចូលវាយលុក ។ បន្ទាប់មក
បញ្ជូនទូតឲ្យចូលទៅចរចាជាមួយ នឹងនគរ អៀន ប្រាប់ពួកគេថា ទ័ពធំសម្រុកចូលមកជិតព្រំដែនហើយ។
ដូចនេះនគរ អៀន មុខជាសុខចិត្ដចុះចូលជាមិនខាន …ពេលនគរឈី ដឹងថា នគរ អៀន ព្រមចុះចូលហើយ នគរ ឈី ក៏ប្រហែលជានឹងព្រមចុះចូលតាមដែរ ..តាមពិតទៅ ដើម្បីធ្វើសឹក
គេគួរតែបង្កើតយុទ្ធសាស្រ្ដជាមុន បន្ទាប់មកទើបនាំទ័ពទៅវាយលុកជាក្រោយ ។ វាគឺមានតែប៉ុណ្ណឹងឯង! ”

ហានស៊ិន យល់ឃើញថា លីជួឆឺ មានយោបល់ត្រឹមត្រូវ ល្អណាស់ទើបគេ រៀបចំផែនការណ៏អនុវត្ដតាមជាបន្ទាន់ រួចតែងតាំងទូតឲ្យបញ្ជូនសារយកទៅប្រគល់ឲ្យនគរ អៀន ។
នគរ អៀន ឃើញកងទ័ពរបស់ ហានស៊ិន មកជិតដល់ព្រំដែន ត្រៀមវាយលុកបានគ្រប់ពេល ទើបគេប្រញាប់ចុះចូលតែម្ដងទៅ ៕

                                                                                                សូមអរគុណ….

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s