លក្ខណះមនុស្សពូកែ

មនុស្សយើងពូកែផ្សេងៗគ្នា ខ្លះពូកែខ្លាំង ខ្លះពូកែល្មម ខ្លះពូកែច្រើនមុខ ។
ភាពខ្លាំងពូកែ របស់មនុស្សយើងនេះឯង ដែលធ្វើឲ្យមនុស្សយើង
អាចរស់នៅបាន ព្រោះយកភាពខ្លាំងពូកែរបស់ខ្លួននោះ
មកប្រើក្នុងការប្រកបអាជីវកម្ម ចិញ្ចឹមជីវិតព្រមទាំងក្រុមគ្រួសារ ។
អ្នកណាពូកែខ្លាំងអ្នកនោះក៏បានផលតបស្នងច្រើន អ្នកណាពូកែល្មម
អ្នកនោះក៏បានផល ថយចុះទៅតាមភាពពូកែរបស់ខ្លួននោះដែរ ។

មនុស្សល្អ មានលក្ខណៈសម្គាល់ នៅត្រង់ការដឹងគុណ និង​ តបគុណ។
យ៉ាងណា មនុស្សពូកែក៏មានលក្ខណៈជាគ្រឿងសម្គាល់ យ៉ាងនោះដែរ ។
លក្ខណៈរបស់មនុស្សពូកែគឺ “ ការងារ ” ហ្នឹងឯង ។
នៅក្នុងមង្គលសូត្រព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សំដែងថា ” សិប្ប
ជាមង្គលដ៏ឧត្តម ១​ ក្នុងមង្គលសូត្រទាំង ៣៨ ប្រការ ។

សិប្ប គឺជាសិល្បៈ បានដល់ស្នាដៃដែលសម្ដែងចេញមកអំពីការចេះដឹង
បញ្ចាក់អំពីសមត្ថភាពដែលខ្លួនមាន ។មនុស្សដែលមានសិល្បៈ
គឺជាមនុស្សដែលមានស្នាដៃក្នុងការងារ មិនថាការងារនោះ ត្រូវប្រើដៃ ប្រើជើង ឬប្រើ
មាត់ឡើយ សុទ្ធតែអាចហៅបានថា ជាមនុស្សមានស្នាដៃទាំងអស់ ។
មនុស្សដែលមានស្នាដៃ ធ្វើការងារល្អ​បញ្ចេញនូវសមត្ថភាព
និងចំណេះដឹងឲ្យប្រកដជាក់  ចាត់ថាជាមនុស្សពូកែ ក្នុងទីនេះ ។

មនុស្សដែលមានការចេះដឹង និងចងចាំបានច្រើន លោកហៅថា
ពហុស្សូត ប៉ុន្ដែ ពហុស្សូតនោះប្រសិនបើនៅមិនទាន់បញ្ចេញស្នាដៃមកទេ
គឺមិនទាន់ធ្វើការងារឱយប្រាកដ ក៏មិនទាន់ចាត់ថាជាមនុស្សពូកែក្នុងសិល្បៈ
ដែរ ព្រោះសិល្បៈនោះត្រូវសម្ដែងបញ្ចេញមកឲ្យគេដឹងបាន គឺសម្រេចបាន
មកជាកិច្ចការងារ ទាំងដែលជាការងារប្រាសចាកទោសទៀតផង ទើបជាមង្គលដ៏ឧត្តម ។

តាមប្រក្រតីនៃមនុស្សភាគច្រើន ដែលមានស្នាដៃ គឺមនុស្សដែលបានរៀនសូត្រ
ពូកែមកហ្នឹងឯង ព្រោះបានប្រើនូវចំណេះដឹងដែលមាន ឲ្យសម្រេចជាការងារមានស្នាដៃល្អ ។
ការងារដែលចាត់ជាសិល្បៈនោះ មានច្រើនបែប ដូចជាការសរសេរ ការនិយាយ
ការសម្ដែងដោយកាយ និងការងារជាប្រយោជន៍ច្រើនសម្រាប់សង្គមទួទៅ ។
អុ្នកណាស្ទាត់ផ្នែកណា និងធ្វើបានល្អជាពិសេសក៏ជាមនុស្សពូកែទៅតាមនោះ ។
បើរឹងរឹតតែខ្លាំងពូកែរហូតដល់អ្នកដទៃធ្វើមិនបាន ឬថាពូកែដាច់ទៅតែម្នាក់ឯង
ដូច្នេះកេរី្តឈ្មោះ កិត្តិយស រួមទាំងលុយកាក់ក៏រមែងហូរចូលមក​ដោយស្រួល ។
ភាពខ្លាំងពូកែនៃមនុស្សម្នាក់ៗ ទាំងប្រកបដោយសីលធម៌ផងនោះ គឺជាអណ្ដូងទឹក

នាំកើត នៃសេចក្តីចម្រើនឈានទៅមុខ​ ។

ដើម្បីឲ្យបានជាមនុស្សពូកែ ត្រូវរៀនផង ធ្វើផង ព្រមដោយកុសលឆន្ទៈ
គឺពេញចិត្តនឹងធ្វើនូវការងារដែលប្រាសចាកទោស ។
ត្រូវហ្វឹកហាត់ឱយរឿយៗដោយសេចក្តីអត់ធន់ដើម្បីការងារបានល្អ និងមានព្យាយាម
ទើបការងារបានសម្រេច ។ ត្រូវចាំថា ” មនុស្សសាងការងារ ការងារសាងមនុស្ស ”
ការដែលគ្រាន់តែនិយាយថាចង់បានយ៉ាងនេះ ចង់បានយ៉ាងនោះ
គឺមិនអាចសម្រេចផលបានឡើយ ត្រូវធ្វ់តាមដែលនិយាយផង ឬត្រូវធ្វើឱយសម្រេចតាម
ដែលប្រាថ្នា ទើបជាមនុស្សពូកែពិត ។ ត្រូវចាំថា ” ការនិយាយជាការសាងសេចក្តីសង្ឃឹម
ឯការធ្វើជាការសាងនូវការពិត ” ។

កើតមកជាមនុស្ស បើមិនពូកែអ្វីច្រើនមុខ ក៏ត្រូវឱយពូកែមួយមុខដែរ ហើយត្រូវតែពូកែពិតៗ
ដែលអាចចិញ្ចឹមជីវិតបានផង ជាកិតិ្តយសផង និង ជាប្រយោជន៍ដល់សង្គមផង ៕

សូមអរគុណ !

Advertisements

4 responses to “លក្ខណះមនុស្សពូកែ

  1. ផេនដាអត់ដឹងខ្លួនឯងពូកែអីផង?

    • ប្អូន ពូកែ យកបទចំរៀង ទៅដាក់ក្នុង ហ្វេសប៊ុក ស បង្ហាញអំពីទំនុក ខូចចិត្ដ រន្ធត់
      សង្វេគ របស់ខ្លួន ! ហេហេហេ ! និយាយលេងទេ !

      • ចំពោះបងវិញ ពូកែខាងផាគេ! ហិហិ

      • ហេហេហេ…ទាល់តែចឹង ទើបបាន !
        បើមិនចេះថា គេ ម្ដេចនឹងស្គាល់អំពីខ្លួន ឯង បានទៅ ?
        បង រៀនថា គេ ឲ្យច្រើន ព្រោះចង់បានគេថា ឲ្យវិញហ្នឹងណា​!
        បើរាល់ថ្ងៃ គេមិនថាឲ្យនោះទេ ម្ដេចនឹងស្គាល់ថា ខ្លួនមានកំហុសអ្វីនោះ ឬ មានអ្វីត្រូវកែកុន នោះ ?
        ហេហេហេ ! និយាយលេងទេ !
        បងក៏ពុំមានអ្វីជាលក្ខណះពូកែ នោះដែរ !
        ដូចតែគ្នា ហ្នឹងអី !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s