បញ្ហា និង ឧបសគ្គ

បញ្ហាហើយនឹងឧបសគ្គ

“បញ្ហាធ្វើឲ្យបង្កើនចំនេះដឹង” រឹ “ចូរត្រឡប់វិបត្តិឲ្យក្លាយជាឪកាស”

គឺជាសម្តីដែលយើងបានឭបានស្តាប់មកជាប្រចាំ គ្រាន់តែថាតើយើងនឹងអាចធ្វើវាបានល្អ
ប៉ុណ្ណាពេលដែលឧបសគ្គចូលមកសួរសុខទុក្ខយើងពិតមែននោះ។

យើងទាំងអស់គ្នាដឹង ថាហាមអស់សង្ឃឹមហាមរួញរាពេលជួបប្រទះនឹងឧបសគ្គ ដឹងថាគ្រប់
បញ្ហាតែងមានមធ្យោបាយដោះស្រាយ ដឹងថាបញ្ហានឹងធ្វើឲ្យយើងមាំទាំខ្លាំងឡើង……..គឺដឹង
គ្រប់យ៉ាងតែលុះដល់បានប្រឈមមុខជាមួយបញ្ហាពិតប្រាកដមែន ត្រឡប់អាចធ្វើបានត្រឹម
រួញរាអស់សង្ឃឹមហាក់ដូចជានឹងដាច់ខ្យល់ ហើយវាមិនមែនជារឿងប្លែកទេដែលយើងមាន
អារម្មណ៍កើតឡើងដូច្នោះ។

មុននឹងស៊ូសាកល្បងសម្រាកបន្តិចសិន ធ្វើចិត្តឲ្យស្ងប់ គិតឲ្យបានល្អិតល្អន់ហើយសិមក្រោក
ឡើងស៊ូក៏វានៅមិនទាន់យឹតពេលដែរ។

ខ្ញុំគិតថាបញ្ហាវាមានពីយ៉ាង គឺ បញ្ហាដែលយើងគ្រប់គ្រងបានរឺដោះស្រាយបាន ហើយនឹង
បញ្ហាដែលយើងគ្រប់គ្រងវាមិនបាន តែមិនថាបញ្ហាវាមានមុខមាត់ដូចម្តេច ចូរដឹងថាបញ្ហា
ដែលចូលមកវាស្គាល់យើងបានល្អណាស់វាដឹងថានឹងវាយប្រហារយើងពីចំនុចណា ដូច្នេះ បើមិនចង់បរាជ័យចូរយើងស្វែងយល់ឲ្យបានជាក់ច្បាស់នូវបញ្ហានោះឲ្យដូចដែលវាស៊ីជម្រៅ
មកលើយើង ស្រេចហើយយើងនឹងបានឃើញថាការត្រឡប់វិបត្តិឲ្យក្លាយជាឪកាសនោះតើ
គេធ្វើដូចម្តេច ដូចមាននិទានមួយដែលគេនិយាយតៗ គ្នាមកថាៈ-

កាលគ្រាមួយយូរមកហើយ មានកសិករម្នាក់ចិញ្ចឹមសត្វលាដែលមានវ័យចំណាស់មួយ
ក្បាល។ ថ្ងៃមួយកសិករនាំលាចាស់នោះចេញទៅខាងក្រៅ ដោយភាពល្ងង់ខ្លៅវាបានដើរ
ពាសវាលរហូតធ្លាក់ទៅក្នុងអណ្តូងមួយកន្លែង វាស្រែកទ្រហ៊ោយំអស់កាលយូរគ្រាន់បើ
ចំណែកឯកសិករក៏ត្រិះរិះរកវិធីជួយសត្វលានោះឲ្យឡើងមកខាងលើ នៅទីបំផុតពូកសិករ
គាត់គិតឃើញដូច្នេះថាៈ-

សត្វលានេះវាមានវ័យចំណាស់ខ្លាំងណាស់ទៅហើយ ម្យ៉ាងអណ្តូងនេះក៏នឹងត្រូវលប់
ផងដែរ វាមិនរួចថ្លៃទេក្នុងការជួយលានោះ     គិតហើយគាត់ក៏ទៅសុំកម្លាំងអ្នកភូមិផង
របងជាមួយឲ្យមកជួយលប់អណ្តូងនោះ។ អ្នកភូមិនាំគ្នាយកប៉ែលចូកដីបាចសាចទៅក្នុង
អណ្តូង គ្រាដំបូងពេលដែលដីធ្លាក់ទៅត្រូវខ្នង លាភ្ញាក់ព្រើតភ័យហើយវាដឹងជតាកម្ម
របស់ខ្លួនភ្លាមផងដែរ ទើបវាស្រែកទ្រហ៊ោយំឲ្យគេជួយ។

តែមួយសន្ទុះក្រោយមក ទាំងអស់គ្នាក៏ចម្លែកក្នុងចិត្តដែលសត្វលានោះឈប់ស្រែក ពេល
គេនាំគ្នាចូកដីចាក់ទៅក្នុងអណ្តូងពីបីប៉ែលក៏ឪនមើលទៅក្នុងអណ្តូង ទើបប្រទះនឹងសភាព
ដែលគួរឲ្យប្លែកគឺថា គ្រប់ពេលដែលដីធ្លាក់ទៅត្រូវខ្នង លាក៏រលាស់ដីនោះចេញពីខ្នងរួច
ហើយក៏ឈានឡើងទៅជាន់លើដីនោះ កាលបើអ្នកស្រុកនាំគ្នារវាសដៃរវាសជើងបាចដី
ចុះទៅលឿនប៉ុណ្ណា លាក៏ឈានឡើងមកបានកាន់តែលឿនឡើងប៉ុណ្ណឹងផងដែរ មិនយូរ
ប៉ុន្មាន លាក៏អាចចាកចេញពីអណ្តូងនោះបាន។

និទានរឿងនេះផ្តល់ចំនុចដែលគួរឲ្យគិតបានល្អណាស់ គឺសត្វលានោះចេះបំប្លែងគ្រោះឲ្យ
ក្លាយជាឪកាសបាន បើសិនវាចុះចាញ់តាំងពីដំបូង មិនព្រមរើបម្រាស់ ម្ល៉េះសមជីវិតរបស់
វាប្រហែលត្រូវបានកាត់ក្តីដោយអ្នកដទៃ ហើយខ្លួនវាត្រូវបានដីលប់បាត់នៅក្នុងបាតអណ្តូង
នោះស្រេចបាត់ទៅហើយ ដូចគ្នានេះដែរ ឧបសគ្គដែលជោរជន់ចូលមកក៏ប្រដូចដីដែលបាច
សាចចូលមករកខ្លួនយើង កុំចុះចាញ់ចូរកែខៃដើម្បីឲ្យយើងបានឈានជើងជាន់ពីលើវាហើយ
ឈានឡើងឲ្យកាន់តែខ្ពស់ថែមទៀត។

“មនុស្សយើងកើតមកដូចគ្នា បញ្ហាហើយនឹងឧសគ្គតែងមានជាប្រចាំ ជួបឧបសគ្គគ្រាដំបូង អាចមានអារម្មណ៍រួញរាអស់កម្លាំង ព្រមទាំងនឿយណាយ តែបើបានតម្រង់ស្មារតី រមិលមើល ហើយរំពៃត្រិះរិះស៊ីជម្រៅឲ្យឃើញជាក់លាក់ថាតើបញ្ហាវាកើតចេញពីប្រភពណា នោះយើងក៏ អាចនឹងយកឈ្នះហើយឆ្លងកាត់បញ្ហាទាំងពួងទៅបាន”

Advertisements

6 responses to “បញ្ហា និង ឧបសគ្គ

  1. អត្ថបទល្អណាស់! តែមធ្យោបាយជួយលាច្រើនណាស់ ហេតុអ្វីមនុស្សនឹកមិនឃើញ? តែចំនុចមួយ​ទៀត​ដែលប្អូនចាប់អារម្មណ៍ ហេតុអ្វីមនុស្សឃោឃៅម្លេះ?

    • សួស្ដី ប្អូនប្រុស !

      បើសិនជាប្អូន ជាម្ចាស់ លា មួយក្បាលនោះ តើប្អូននឹងប្រើវិធីយ៉ាងដូចម្ដេចដែរ
      ដើម្បីរំដោះ សត្វលា នោះឲ្យរួចពីសេចក្ដីនិរភ័យ ក្នុងគ្រានោះ​?

      ហើយបើប្អូននិយាយថាមនុស្សគឺឃោរឃៅ តើហេតុអ្វីមនុស្ស​មិនកាប់សំលាប់ សត្វលា នោះយកទៅសាច់ទៅលក់ ឬ ធ្វើជាចំណី តាំងពីតំបូង​តែម្ដងទៅ ? តើចាំបាច់ ទុកឲ្យរស់នៅ
      ឲ្យចំណី ស្មៅ ដល់សត្វលា រហូតមកដល់ថ្ងៃមានគ្រោះភ័យដូច្នេះទៅវិញ ?

      ហើយតើ និទាន មួយនេះ បានបង្រៀនអ្វីខ្លះដល់រូបប្អូននោះ ? តើប្អូន មានសេចក្ដីរីករាយជាមួយ
      នឹងការស្វែងរកឃើញ បញ្ញាថ្មី ឬ មានសេចក្ដីសោកស្ដាយ ដល់ទង្វើ នៃមនុស្ស ដែលប្អូន គិតថា ជាអំពោះ ឃោរឃៅ នោះ​?
      សូមសួរ ប្អូនច្រើនបន្ដិចហើយ ថ្ងៃនេះ !
      សូមអរគុណ !

  2. ប្អូនប្រុស ចេះតែអញ្ចឹង !

    គិតមើលបន្ដិចទៅ បងជឿថាប្អូន នឹងមានមធ្យោបាយល្អ ក្នុងការរំដោះសត្វលា ចេះពីគ្រោះ
    លំបាកនោះ ជាមិនខាន !
    ប្អូនជា មនុស្សឆ្លាត ទទួលបានចំណេះដឹងច្រើន ពីការសិក្សា ប្អូនប្រាកដជាដឹងច្បាស់ថា ការធ្វើអ្វី
    សំខាន់យ៉ាងណានោះហើយ !
    អង្គុយឲ្យបានល្មម គិតឲ្យបានយូរ រួចចាំសរសេរ តបបងណា​! បង នឹងរងចាំជាថ្មីម្ដងទៀត !

    អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s