កម្មចាស់ កម្មថ្មី

អត្ថបទសំរង់ចេញពី សៀវភៅ ព្រះពុទ្ធដឺកា
(………សុភមាណព បានសួរទៅព្រះពុទ្ធបរមគ្រូថា ៖ “ ព្រះអង្គ ! តើហេតុបច្ច័យអ្វីទៅ
ដែលធ្វើឲ្យបុគ្គលខ្លះ មានអាយុខ្លី ហើយ បុគ្គលខ្លះ មានអាយុវែង ? “
ព្រះពុទ្ធ បរមគ្រូ តបវិញថា ៖ ” ការសម្លាប់សត្វ ជាហេតុនាំឲ្យមានអាយុខ្លី ។ ការដែល
មិនសម្លាប់សត្វ ជាហេតុធ្វើឲ្យមានអាយុវែង ។ ប៉ុន្ដែ នេះជារឿងកម្មចាស់ តែប៉ុណ្ណោះ ។ “
ព្រះអង្គ ទ្រង់សម្ដែង បន្ដទៀតថា ” ដល់មករឿង កម្មថ្មី ហេតុដែលនាំឲ្យមានអាយុខ្លី មាន ៥ យ៉ាង គឺ ៖
១ មិនចេះធ្វើខ្លួនឲ្យសប្បាយ
២ មិនស្គាល់ប្រមាណក្នុងការសប្បាយ
៣ បរិភោបភោជនាហារស្លែងដល់សុខភាព
៤ ត្រាច់ចរមិនស្គាល់កាលះទេសះ
៥ មិនប្រព្រឹត្ដព្រហ្មចារ្យ គឺការសេពកាមហួសប្រមាណ ។
បើប្រព្រឹត្ដផ្ទុយគ្នាពីនេះ នោះនឹងទៅជាហេតុ នាំឲ្យមានអាយុវែង ។ បើកម្មចាស់បានកំណត់ទុករួចស្រេច
ទៅហើយ នឹងចាំបាច់មានកម្មថ្មីនេះ ធ្វើអ្វីទៀត ? ” …………………)

ក្រោយពីបានអានបញ្ចប់ អត្ថបទសំរង់ខាងលើនេះរួចហើយ តើបងៗ នឹងមានយោបល់យ៉ាងណាដែរ
ចំពោះ បុគ្គលដែលមានអាយុខ្លី និង បុគ្គលមានអាយុវែង ?

ដោយសេចក្ដីគោព ពីប្អូនប្រុស ពិសិដ្ឋ …

សូមអរព្រះគុណ និង សូមអរគុណ !

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

Advertisements

6 responses to “កម្មចាស់ កម្មថ្មី

  1. អ្នកមានអាយុវែង គឺមានទុក្ខ។ ឯអ្នកមានអាយុខ្លី គឺមានរីករាយ!

    • សួស្ដី ប្អូនប្រុស !

      និយាយចឹង ក៏ម្យ៉ាងដែរ តែជិវិត គឺមានចិត្ដ ដឹកនាំឲ្យចាប់បដិសន្ធិ
      ជាបន្ដ ណា !បើស្លាប់ទៅ ទាំងអាយុខ្លី ប្រហែលជា
      មិនស្រណុកសុខស្រួល ក៏ថាបាន នៅពេលអនាគត់ជាតិ ពីព្រោះ
      ស្លាប់ទាំងមិនបាន សាងអំពើល្អ ដូច ប្រការ ៥ យ៉ាង ខាងលើនេះ ។

      តាមពុទ្ធវចនះ ជិវិត គឺជាទុក្ខ ដែលទុក្ខនេះ សំដៅដល់សភាពគ្រប់យ៉ាង
      នៃតួចិត្ដ ដោយមិនសំដៅដល់ភាពរីករាយ ឬ សោកសៅ អ្វីនោះឡើយ !
      ល្គឹកណា ចិត្ដមិនស្ងប់ នោះមានន័យថា
      កើតទុក្ខ រួចបាត់ទៅហើយ ។

      សូមអរគុណ !

  2. សួស្ដី ពិសិដ្ធ

    រស់​មួយ​ថ្ងៃ​ បាន​មួយ​ថ្ងៃ។ អត់​គិត​ទេ។ ថា​ដោយ​សារ​ កម្ម​ចាស់​និង​កម្ម​ថ្មី​ ក៏បាន ព្រោះ​បង​អត់​មាន​សមត្ថភាព​យល់​ហេ​តុ​អ្វី​បាន​កើត​ជា​មនុស្ស​​។
    សម្រាប់​បងៗ​​​ដឹង​ក្នុង​ចិត្ត​ថា ទុក្ខ​ប៉ុន្មាន​ក៏​រលាយ​ដែរ​ បើ​យើង​មាន​សេចក្តី​ស្រលាញ់​និង​ព្រហ្មចារ្យ។

    លើ​ប្លក​បងៗ​ដូរ​ម្ដង​ទៀត : ពិសិដ្ធ អាចារ្យមានឬ​ចោលម្សៀត?​
    គួរពុំគួរ​ សូម​ទោស​ជា​មុន​ពិសិដ្ធ។

    សូម​អរគុណ​បាទ។

    • ជំរាបសួរ បងប្រុស ជាទីគោរព

      តើអ្វីទៅជា ” អាចារ្យមែន ឬ ចោលម្សៀត ” នោះ ?
      ប្អូនបានជំរាបបងប្រុស រួចមកហើយថា សូមបងប្រុស ដាក់ត្រឹមតែ
      ឈ្មោះថា ” ពិសិដ្ឋ ” ទៅបានហើយ ។ តែប៉ុណ្ណេះ ប្អូនរីករាយជាពន់
      ប្រមាណ គ្មានអ្វីមកជំនូស បាត់ទៅហើយ ណា បង ។
      គុណតំលៃ របស់មនុស្សម្នាក់ មិនសំខាន់នៅត្រង់ អ្វីដែលគេបានសរសេរ
      ឬ យកមកដាក់តាំង នោះទេ ប៉ុន្ដែ អាស្រ័យ ទៅលើ សកម្មភាព ដែលផុស
      ចេញពីចិត្ដពិត របស់គេ ទៅវិញនោះទេ !
      នេះហើយ ជាសណ្ដានពិតប្រាកដ ជាគុណតំលៃពិតៗ របស់មនុស្ស​ ។
      អ្វីដែលប្អូនសរសេរ នៅទីនេះ គ្រាន់តែការចូលរួមចំនែក ចែករំលែក ចំណេះដឹង ដែល
      មានតែប៉ុណ្ណោះ ។ ប្អូន មិនដែលនឹកចង់ឲ្យខ្លួនរបស់ប្អូន ក្លាយជា កវិវិទូ អាចារ្យ ឬ អ្នកពូកែ
      អ្វីនោះឡើយ ហើយកាដែលព្យាយាមចូលរួម ឆ្លើយឆ្លង ទៅវិញទៅមក ដល់សំណាក់មនុស្ស
      គ្រប់គ្នា ក៏មិនមែនអ្វីសំខាន់អស្ចារ្យនោះដែរ ! ប្អូន គ្រាន់តែ ចង់មានទំនាក់ទំនង ល្អ
      មួយដែលប្អូនចង់បាន រវាងខ្មែរ និង ខ្មែរ តែប៉ុណ្ណឹងឯង ។ ពុំមានអ្វីធំដុំ លើសលប់ នោះទេ !

      ចំពោះ ហេតុបច្ច័យ ដែលនាំឲ្យមានជិវិត នោះ ប្អូនក៏មិនដឹងច្បាស់នោះដែរ តែប្អូនសូមចូលរួម
      ខ្លះៗ សង្ឃឹមថា នេះជាព័ត៌មាន មួយ អាចឲ្យបងប្រុស បានយល់បន្ថែម ថាហេតុអ្វីបានជាមានជិវិត
      នៅលើលោកនេះ ។

      “​ ជិវិត ” តាមព្រះពុទ្ធបរមគ្រូ បានសំដែងថា គឺជាទុក្ខ ពីព្រោះគ្រប់ជិវិត ដែលកើតមាន សុទ្ធតែ
      ដោយសារ កម្ម របស់ខ្លួន ដែលកម្មនេះ បានន័យទៅដល់ អវិជ្ជា នេះតែម្ដង ។ តំនើរកើតស្លាប់
      របស់មនុស្ស វាមិនមែន ងាយស្រួល យកមកអធិប្បាយ ឬ ពន្យល់ដល់មនុស្សសាមញ្ញ បាននោះទេ
      ពីព្រោះ វាអាចនិយាយបានថា បញ្ញា របស់មនុសុ្ស មិនអាចចាក់ធ្លុះ ទៅដល់បាននោះទេ លុះត្រា តែបុគ្គលនោះ បានរៀនចេះ ផ្នែកមួយចំនូន របស់ពុទ្ធវចនះ និង ឈានបានសំរេច ដល់ការធ្វើវិបស្សនា
      បានជ្រៅជ្រះ ទើបអាចងាយយល់ អំពី ដើមចម នៃជិវិត នេះបាន ។ តែសូមបង្ហាញបងប្រុស ដោយខ្លីថា
      ជិវិត ជាបណ្ដុំ រូបធម៌ និង នាមធម៌ ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ទៅនឹង ធម្មជាតិ ឬ សង្ខារធម៌
      ( ធម្មជាតិតាក់តែង ឬ ធម្មជាតិ ដែលមានទំនាក់ទំនង ជាមួយនឹងគិមីវិទ្យា​ ) ។
      រូបធម៌ សំដៅ ដល់ធម៌ទាំងពួង មាន ទឹក ដី ភ្លើង និង ខ្យល់ រីឯ នាមធម៌ សំដៅ ដល់ថាមពល ហើយពីនេះ វាអាស្រ័យគ្នា មិនអាចឃ្លាតគ្នាបាននោះឡើយ ។ បើគ្មានរូប ថាមពលក៏បាត់បង ដូចជា
      អណ្ដាតភ្លើង និង ធ្យូង អញ្ចឹង ។ អណ្ដាតភ្លើង គឺថាមពល អាស្រ័យរូប គឺ ធ្យូង ឬ អុស ។

      ហើយការដែលកើតចុះកើតឡើង នៃជិវិត នេះ គឺអាស្រ័យ ដោយអវិជ្ជា ជាធំ ។ កាលណា ដែល
      មនុស្សអស់អវិជ្ជា ជិវិតក៏សូន្យសុង ដែរ ! តែ វាពិបាកណាស់ ដែលមនុស្សអាចរំលត់ អវិជ្ជាបាន លើកលែងតែ អរិយបុគ្គល ទេ ដែលអាចធ្វើរបៀបនេះ បាន ។

      ប្អូនសូមចូលរួមតែប៉ុណ្ណោះ ពីព្រោះប្អូន ក៏ពុំចេះអ្វីដែរ !

      ដោយសេចក្ដីគោរព ពីប្អូនប្រុស ពិសិដ្ឋ

      សូមអរគុណ !

  3. បង​បាន​ដាក់​ដូច​ប្រាថ្នា​ប្អូន​ពិសិដ្ឋ​ហើយ។
    បង​ស្រលាញ់​ការ​តស៊ូ​ខំរៀន​សូត្រ​និង​ពិចារណា​របស់​ប្អូន។ បង​ស្ដាយ​ណាស់​ដែល​បង​អត់​ទាន់​បាន​រៀន​ភាសា​ខ្មែរ​អោយ​បាន​ខ្ពង់ខ្ពស់​ ដើម្បី​ជជែក​និង​ពិចារណា​ជាមួយ​ប្អូន។
    ដល់​ពេល​បាយ​ហើយ បង​សូមលា​បន្តិច។
    ​ដោយ​សេចក្ដី​គោរព​និង​មិត្ត​ភាព​ពី​បង។
    លើកក្រោយ​មក​លេង​ទៀត!

    • បងប្រុស ជាទីគោរព …

      ប្អូនសូមអរគុណ ជាអនេកម្ដងទៀត ដែលបងប្រុស
      បានបំពេញចិត្ដ របស់ប្អូន ចំពោះរឿងមួយនេះ ។ រឿងនេះ
      ពុំមានអ្វី សំខាន់នោះទេ ណា បងប្រុស ! បើ បង ដាក់ឲ្យ ប្អូន
      ជាតួកំប្លែង ក៏ប្អូន នៅតែរីករាយ ដូចពេលនេះអញ្ចឹង ។

      បងប្រុស . សូមបង កុំមានចិត្ដដូច្នោះធ្វើអ្វី ! បង ជារៀមច្បង
      បង ក៏មានកិច្ចការជាច្រើន ដើម្បីបំពេញ យ៉ាងចាំបាច់ ច្បាស់លាស់
      ហើយបើទោះជា បង មិនទទួលបានការរៀនសូត្រជ្រៅជ្រះ មែនពិត
      តែ បងបានចូលរួម យ៉ាងសកម្ម រួចទៅហើយ ទេតើ ! ចំនេះដឹង មិនមែន
      សំដៅដល់អ្វីដែលមានតែត្រឹម ក្នុងសៀវភៅ នោះទេ ប៉ុន្ដែ វាក៏បានមកពី
      បទពិសោធន៏ ជិវិត របស់មនុស្សម្នាក់ៗ នោះដែរ ។ លោកនេះ ពុំមានអ្វី
      អាថ៏កំបាំង ឬ រឿងដែលយើងមិនអាចដឹងបាននោះទេ ប៉ុន្ដែមានត្រឺមតែរឿង
      ដែលយើងមិនទាន់ដឹងតែប៉ុណ្ណោះ ។ អ្នកខ្លះ រំពៃ តែវត្ថុក្បែរៗខ្លួន ក៏មានជា
      មេរៀន ជាច្រើនសន្ធឹក យកមកបរិយាយ មិនអស់នោះដែរ ដូចជា ទឹក ដី
      ភ្លើង ខ្យល់ ឬ វត្ថុគ្រប់បែបយ៉ាង ក្បែរៗ ជិវិត របស់យើង ។ ពួកវា មានសភាព
      ដូចរួបមនុស្សយើងអញ្ចឹង ! ឧទាហរណ៏ថា មេរៀនមាន់គក ក្នុងការដឹកនាំ គ្រួសារ
      រឿងលា និង គោ រឿងធ្មេញ និង មាត់ រឿង ទន្សាយ និង អណ្ដើក ជាដើម ។
      បើយើង គ្រាន់តែ យកចិត្ដ របស់យើង រំពឹងនឹកលេង បន្ដិច យើងនឹងបានដឹងថា
      តំណើរសិក្សា នៃជិវិត ស្ទើរតែមិនមានភាពខុសគ្នា នោះទេ ។

      ដោយសេចក្ដីគោរព ពីប្អូនប្រុស ពិសិដ្ឋ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s