បើមិនសើច ! មិនអាចសប្បាយ !

កាលសម័យដើម  មានបុរសអន្ទះសា ( ចិត្ដក្ដៅ ) មា្នក់ចូលទៅ

ក្នុងហាងគុយទាវមួយកន្លែង ។ គេមិនទាន់បានកុម្ម៉ង់អ្វីនៅឡើយផង ស្រាប់តែ

ស្រែកឡោងៗថា “ ហេតុអីបានជាមិនដាក់គុយទាវមកឲ្យយើង? ”

ថាហើយគេក៏អង្គុយចុះទៅ ! ឯម្ចាស់ហាងក៏ចិត្ដក្ដៅមិនធម្មតាដែរ។ គេយកគុយទាវ

មួយចានចាក់លើតុពីមុខបុរសនោះ ហើយនិយាយថា “ ឆាប់ប្រមូលស៊ីទៅ ! យើង

ប្រញាប់យកចានទៅលាង ! ” ??? បុរសនោះខឹងជាខ្លាំង ពេលត្រឡប់មកដល់ផ្ទះ

គេក៏រអ៊ូដាក់ប្រពន្ធ ” យឺស ! អាគាត់នេះ វាធ្វើឲ្យអញ ខឹងចង់ងាប់!…”

និយាយមិនទាន់ចប់ស្រួលបួលផង  ប្រពន្ធក៏ប្រមែប្រមូលសំពត់អាវ ហើយនិយាយ

ខ្លាំងៗដាក់ប្ដី...” បើឯងងាប់ ខ្ញុំនឹងអាលទៅរៀបការប្ដីថ្មីទៀត ! ”

គ្រាន់តែនិយាយចប់ភ្លាម ប្រពន្ធនោះក៏មិនអន់ប៉ុន្មានដែរ នាងវេច បង្វេចចេញពីផ្ទះ

ទៅរៀបការប្ដីថ្មីតាមចិត្ដក្ដៅអញ្ចឹងទៅ ។ ការបានត្រឹមតែ មួយយប់ ស្អែកឡើង

លោកប្ដីថ្មីក៏បន្ទាន់ណាស់ដែរ គេសុំលែងក្ដៅៗ តែម្ដង ។ ដល់ប្រពន្ធសួរថា” ម៉េចក៏

ប្រញាប់លែងគ្នាម្ល៉េះ ? ” ប្ដីថ្មីនោះឆ្លើយដោយអាការះ មិនសប្បាយចិត្ដថា “ រហូតមកដល់

ថ្មើណេះហើយ ឯងរកកូនប្រុសឲ្យយើង តែម្នាក់ក៏មិនបានដែរ តើឲ្យយើងចាំដល់អង្កាល់

ណាទៀត ! ” ???…

រឿងនេះ ចង់បង្រៀនថា ៖

ជំងឺអន្ទះសា ឬចិត្ដក្ដៅ  គឺជាចរិតនិស្ស័យរបស់បុគ្គលម្នាក់ៗ ប៉ុន្ដែបើវាជ្រុលហួសពី

បែបបទពិតរបស់ធម្មជាតិ  វានឹងនាំឲ្យកើតជាវិបត្ដិផ្សេងៗ មកដល់ខ្លួនទៅវិញ

ព្រោះដំណើរការវិវត្ដន៏របស់វត្ថុទាំងពួង វាអាស្រ័យទៅលើ បែបបទដ៏សមស្រប

នឹងពេលវេលាកំណត់មួយដ៏ជាក់លាក់ ។ ហេតុនេះ យើងត្រូវសម្របទៅតាម

បែបបទ មិនមែនអាចបញ្ជាបែបបទផ្សេងៗ ឲ្យស្របតាមតែចិត្ដយើងទេ ។

ការចង់ឲ្យអ្វីៗកើតភ្លាមៗ តាមចិត្ដក្ដៅរបស់ខ្លួន វាមិនខុសពីយកខ្ញែរ មករោយ

លើខ្លួននោះឡើយ …។

Advertisements

2 responses to “បើមិនសើច ! មិនអាចសប្បាយ !

  1. សួស្តី​ពិសិដ្ធ

    និយាយ​អោយ​​ត្រង់​ទៅ​ពិសិដ្ធពូកែ​សរសេរ​មែន។ ពី​មុន​បង​ពិបាក​យល់​អត្ថបទ​ពិសិដ្ធ។ អីឡូវគ្រាន់​បើ​បន្តិច បង​យល់សឹង​ទាំង​អស់។
    រៀង​នេះ​រំលឹក​យើងថា មនុស្សមាន​ខួរ​ពីរ​សម្រាប់​សម្រេច​ធ្វើអ្វីៗ​ក្នុង​ដំណើ​ជីវិត​ខ្លួន : ខួរ​​ក្បាល​ និង​​ ខូរបេះដូង។ ខួរ​​ក្បាល​ជា​កន្លែង​បញ្ញា។​ បេះដូងជាកន្លែងមនោសញ្ចេតនា។ ពេល​យើង​សម្រេច​ធ្វើអ្វី​មួយ យើង​ត្រូវ​ដឹង​ថា​ តើយើងធ្វើតាម​ខូរ​ណា ​បញ្ញាឬមនោសញ្ចេតនា។
    មាន​មនុស្ស​ ​បញ្ញាល្អពូកែ តែ បេះដូង​អាក្រក់។
    មាន​មនុស្ស ចិត្តបេះដូងល្អបរិសុទ្ធ តែល្ងង់​អត់បញ្ញា។
    ហែតុនេះ​ក្នុង​ការ​អប់រំ យើង​ត្រូវ​ខំ​​អប់រំ​ខួរ​ទាំងពីរ ព្រោះ​យើង​ត្រូវ​ការ​វា​ទាំង​ពីរ ដើម្បី​បំភ្លឺផ្លូវជីវិត​យើងនិង​បង​ប្អូន​ក្នុង​សង្គម។
    សូម​ពិសិដ្ធជួប​សេចក្តី​សុខ​សប្បាយ​និង​ជោគជ័យ​ក្នុង​ការ​រៀន​សូត្រ។
    អរគុណពិសិដ្ធ

    • ជំរាបសួរ បងប្រុស ជាទីគោរព ..

      អត្ថបទនេះ មិនមែនប្អូនជាអ្នកសរសេរ នោះឡើយ ប៉ុន្ដែ ជាភាគនិទានខ្លី របស់ជនជាតិចិន ក្នុង
      សៀវភៅ ” និទានប្រាជ្ញា ” ទេណាបង ។ ហើយ បើសិនជា អ្វីដែលប្អូនសរសេរវិញនោះ ប្អូននឹង
      ភ្ជាប់ទៅក្នុង ចំណាត់ក្រុម ” ខ្ញុំ រៀននិយាយ ” នោះទេ ! ពុំមែន ក្នុងចំណាត់ក្រុម ” ខ្ញុំ រៀនគិត ” ទេ
      ណា បង ។ សំរាប់ប្អូន ប្អូនមិនទាន់មានលទ្ធភាព ធំធេងម្លឺង នោះឡើយ ! ហេហេហេ !
      តែក៏កំពុងតែសិក្សាបំពេញដែរ ! ហេហេហេ ! បើមិនចេះហើយ ថែមទាំងមិនចង់ចេះនោះទៀត ទើប
      ពិតជាចោលម្សៀត ចំតួ ! ហេហេហេ »!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s