បាត់ពូថៅ

តាចាស់ម្នាក់ បានបាត់ពូថៅ របស់ខ្លួនរកមិនឃើញ

គាត់សង្ស័យថា ក្មេងម្នាក់នៅក្បែរផ្ទះជាអ្នកលួចយកពូថៅ របស់គាត់ជាមិនខាន ។

ដោយសារតែការសង្ស័យនេះ គាត់ខំតាមដាន សង្កេតទៅលើ

អាកប្បកិរិយាគ្រប់យ៉ាងរបស់ក្មេងនោះ ។ កាន់តែសង្កេត គាត់កាន់តែមើលឃើញតាំង

ពីដំណើរ ទឹកមុខ សម្ដីនិយាយ គ្រប់ឥរិយាបថរបស់គេ សុទ្ធតែបង្ហាញឲ្យឃើញកាន់តែច្បាស់

ថា ក្មេងនោះ ជាអ្នកលួចពូថៅ របស់គាត់ ។

 

ក្រោយពីនោះមិនយូរប៉ុន្មាន តាចាស់នោះ បានរកឃើញពូថៅនោះវិញ

ដោយសារតែគាត់បានភ្លេចវា នៅពេលដែលគាត់ទៅកាប់ឈើនៅលើភ្នំ ។

លុះព្រឹកឡើង ពេលគាត់ជួបនឹងក្មេងនោះ គាត់គិតពិចារណាអំពីអាកប្បកិរិយា

របស់គេសារជាថ្មី ឃើញថា ពុំមានអ្វីគួរឲ្យសង្ស័យថាជាអ្នកលួចពូថៅ របស់គាត់

បន្ដិចណាឡើយ ៕

 

រឿងនេះ ចង់បង្រៀនថា ៖

តាមពិត សកម្មភាពរបស់ក្មេង នោះពុំមានប្រែប្រួលអ្វីឡើយ

ប៉ុន្ដែដោយសារតាចាស់ មានអារម្មណ៏ពីរបែបខុសគ្នា

ទើបគាត់មើលឃើញក្មេងនោះទៅតាមរូបភាពពីរយ៉ាង…

ទាំងពេលកំពុងបាត់ និងក្រោយពេលរកឃើញពូថៅ ។

ក្នុងសង្គមមនុស្សយើងគឺវាដូច្នោះ  បើយើងមើលនរណាម្នាក់ក្នុង

ផ្លូវអាក្រក់ យើងនឹងឃើញគេ អាក្រក់

ផ្ទុយទៅវិញ បើយើងមើលនិងគិតឲ្យល្អ យើងនឹងឃើញផ្លូវល្អៗច្រើនជាង ។

ការវិនិច្ឆ័យរឿងអ្វីមួយដោយគ្រាន់តែស្មានព្រាវៗ ពុំមានគោលការណ៏

ឬភស្ដុតាងជាក់លាក់ វាតែងតែនាំឲ្យខុស ប៉ុន្ដែនៅក្នុងជិវិតពិត

មនុស្សចូលចិត្ដបង្កើតរូបារម្មណ៏ ( Imagine ) ដោយខ្លួនឯង

ធ្វើឲ្យមានអគតិ ឬលំអៀងដែលឈានទៅដល់វិធី លាបពណ៌ឲ្យអ្នកដទៃ

ធ្វើឲ្យសទៅជាខ្មៅ ឯខ្មៅទៅជា ស នោះឯង ៕

Advertisements

6 responses to “បាត់ពូថៅ

  1. សួស្តីពិសិដ្ធ
    ត្រូវ​ហើយ​ យើង​មិន​អាច​សម្រាច​ចោទ​ដោយ​រូប​អារម្មណ៍។ អ្វីៗត្រូវ​វិនិច្ឆ័យ​តាម​គោលការណ៏
    ឬ​ភស្ដុតាង​ជាក់​លាក់។

    បើ​បង​ជា​តា​ចាស់​ បង​ធ្វើដូចឆ្នេះ:
    ទី១ បង​ពិនិត្យ​ជុំ​វិញដោយ​អព្យាក្រឹត​និង​ព្យាយាម​រក​ពូថៅ។
    ទី២ បងប្រាប់​អ្នកជិតខាង​អោយ​ជួយ​បងរកផងព្រោះបងចាស់ឆាប់ភ្លេច។​​​

    ដោយ​សេច​ក្ដី​គោរព​ពី​បង

    • ជំរាបសួរ បងប្រុស ជាទីគោរព ..

      អត្ថបទខ្លីនេះ ពិតជា មិនអត់ប្រយោជន៏នោះទេ !
      យ៉ាងណា ក៏អាចទាញបងប្រុស បានម្នាក់ ចូលរួម មកសន្ទនា
      ជាមួយប្អូននោះដែរ ! ហេហេហេ.. បើរបៀបហ្នឹង ប្អូន នឹងពុំ
      ខ្ជឹលច្រអូស ក្នុងការសរសេរ អត្ថបទជាច្រើន ទៀត
      ដែរ ពីព្រោះ នៅមានរឿងល្អៗ ជាច្រើន សំរាប់ បងជាពិសេស
      តែម្ដង ណា ! ហេហេហេ..ប្អូនសង្ឃឹមថា បង នឹងចូលរួម នៅទីនេះ
      ជាបន្ដ នាមជារៀមច្បងម្នាក់ ជួយដាស់តឿន ស្មារតី ប្អូន ឲ្យរឹងមាំ
      អូខែ បងប្រុស ??

      សំរាប់មតិ របស់ បងប្រុស នោះ ប្អូនពិតជាយល់ស្របណាស់ ! ប្អូន មិនហ៊ាន ចូលខ្លួន
      មកកែតំរូវអ្វីនោះទេ ។ ប៉ុន្ដែនេះ គ្រាន់តែជា រឿងរ៉ាវ សំរាប់យកពិចារណា ហេតុនេះហើយ
      បង ហើយនឹងប្អូនប្រុស គួរគប្បី ចងចាំ នូវមេរៀន នេះ ពីព្រោះ វាបានកើតឡើងជាញឹកញាប់
      ណាស់ ក្នុងសកលលោក មិនថាតែចំពោះ ជនជាតិខ្មែរយើងនោះទេ ។

      ដោយសេចក្ដីគោរព ពីប្អូនប្រុស ពិសិដ្ឋ !!

      សូមអរគុណ !!

      • ពេល​បង​សរសេរ​នេះ ពិសិដ្ធ​កំពុង​តែ​គេង​ហើយ។
        បង​រីករាយ​ចូល​រួម​ ចែក​យោបល់ ​ទង្គិតមតិ​ នៅផ្ទះនេះ។
        យើង​ត្រូវ​ជួយ​បំភ្លឺ​ផ្លូវ​គ្នា។​
        ការមានយោបល់​ខុស​គ្នា​ ផ្ទុយ​គ្នា ឬ​ ទង្គិតមតិ​គ្នា​ជា​ការប្រ​សើរ
        បើ​យើង​ពន្យល់​គ្នា​​ដោយ​ចិត្ត​គោរព​ រាប់អាន និង​ស្រលាញ់​គ្នា។
        ដំរីជើងបួនជួនមានភ្លាត់ ឣ្នកប្រាជ្ញចេះស្ទាត់ជួនមានភ័ន្តច្រឡំ។
        កុំខ្លាចចិត្តបងៗអត់ចេះ​ប្រកាន់​ទេ។ បើ​យើង​ខ្លាច​មិន​ហាន​ចេញមតិ
        យើងក៏មិន​អាច​ធ្វើ​ដំណើរ​​ជួយ​បំភ្លឺ​ផ្លូវ​គ្នា បានដែរ។

        ក្នុង​ពេល​បុណ្យនៃក្តីស្រលាញ់នេះ បង​សូម​ជូន​មិត្តភាពរបសើបង​ទៅប្អូន​ពិសិដ្ធ។

        ដោយ​សេច​ក្ដី​គោរព​ពី​បង

      • ជំរាបសួរ បងប្រុស !

        ប្អូន ពិតជារីករាយ ដែលបានទទួលពាក្យ ប៉ុន្មានម៉ាត់ នេះ
        ពីបងប្រុស​!

        ប្អូន នឹងខិតខំ ព្យាយាម ថែរក្សា ប្លុក មួយនេះ ដើម្បីថែរក្សា គំនិតយោបល់
        ល្អៗ សំរាប់ជនផងទាំងឡាយ ដែលមាន បំណង ចង់ចេះ ចង់ដឹង ទស្សនះ
        ល្អ ៗ របស់ ពិភពលោក !

        សូមអរគុណ ធំៗ ណា បងប្រុស !

        ពី ប្អូនប្រុស ពិសិដ្ឋ !

  2. អត្ថបទល្អណាស់បង! រីករាយបុណ្យនៃក្តីស្រលាញ់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s