មាន់ស្រុក និង ក្ងានព្រៃ

ធានយ៉ូវ ជាអ្នកនយោបាយដ៏មានសមត្ថភាពខ្ពស់ម្នាក់។

គេបានធ្វើការបម្រើរាជការ ក្រោមព្រះរាជកិច្ចគ្រប់គ្រងរបស់ព្រះមហាក្សត្រ អៃកុង នៃនគរលូ

អស់រយះពេលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែព្រះអង្គ ពុំបានយកព្រះទ័យទុកដាក់ឲ្យសក្ដិសមទៅ

តាមគុណសម្បត្ដិរបស់គេឡើយ ។ ព្រះអង្គ ទ្រង់ប្រគល់តែកិច្ចការកំប៉ិកកំប៉ុកឲ្យគេធ្វើប៉ុណ្ណោះ។

 

ថ្ងៃមួយ ធានយ៉ូវ បានរៀបចំវេចបង្វេចខោអាវ

ធ្វើដំណើរចូលគាល់ព្រះមហាក្សត្រដល់ទីអាសនះ ហើយក្រាបទូលថ្វាយថា៖

” បពិត្រព្រះករុណាថ្លៃវិសេស! ទូលបង្គំមកនេះ ដើម្បីសូមក្រាប ថ្វាយបង្គំលា ព្រះអង្គទៅរស់នៅ

ទីកន្លែងផ្សេងហើយក្រាបទូល!! “

 

ព្រះមហាក្សត្រទ្រង់ចំឡែកក្នុងព្រះទ័យ ក៏ត្រាស់សួរទៅគេថា ៖

” តើលោកចង់ទៅនៅឯណាវិញ ? ”

ធានយ៉ូវ ទូលថ្វាយព្រះអង្គវិញ …” ទូលបង្គំ ចេញទៅរៀនហើរឲ្យដូចជាក្ងានព្រៃ

វិញក្រាបទូល! ” …

ព្រះមហាក្សត្រនៅតែមិនទាន់បាត់ឆ្ងល់…” លោកចង់និយាយថាម៉េច ? “

ធានយ៉ូវ បកស្រាយថា៖..” ព្រះអង្គ ពិតជាទ្រង់ជ្រាបអំពីមាន់ស្រុក បានច្បាស់លាស់ណាស់ ។

មាន់ស្រុក វាមានសិរ នៅពីលើក្បាល បានន័យថា វាមានចំណេះទូទៅដូចរាស្រ្ដធម្មតាដែរ ….

ជើងវាមានខ្នាយ ជាការបញ្ជាក់ថា វាមានចំណេះវិជ្ជាខាងធ្វើសឹកសង្រ្គាម ពេលជួបនឹងសត្រូវ

វាហ៊ានតស៊ូប្រយុទ្ធ បានន័យថា វាមានសេចក្ដីក្លាហាន ..ពេលបានចំណី វាបញ្ចេញសំលេងឲ្យ

គ្នីគ្នាដឹង នោះបង្ហាញថា វាមានចិត្ដមេត្ដា..ដល់ពេលទៀបភ្លឺ វាតែងរងាវ យ៉ាងទៀងទាត់ នោះ

បង្ហាញថា វាមានចិត្ដស្មោះត្រង់…សូម្បីតែមាន់ វាមានគុណសម្បត្ដិល្អៗគ្រប់ទាំង៥យ៉ាង បែបនេះ

ក៏ដោយ  ព្រះអង្គទ្រង់នៅតែសោយសាច់មាន់ ក្លែមជាមួយទឹកច័ណ្ឌ ( សុរា ) ជាប្រចាំ…….ព្រះអង្គ

ពុំបានរឮក ព្រះទ័យអំពីមាន់សោះឡើយ ហេតុអ្វីបានទៅជាដូច្នោះ? នោះក៏ដោយសារ មាន់វា នៅកៀក

ជិតនឹងព្រះអង្គពេក ទើបបានជាព្រះអង្គ ទតមិនសូវឃើញ នឹងបើធៀបទៅនឹងក្ងានព្រៃ វាជាសត្វ

ដែលហើរមកពីឆ្ងាយ ចុះមកមាត់ស្រះក្បែរឧទ្យានព្រះអង្គ ទោះជាវាចាប់ត្រី ចាប់ក្ដាមដែលព្រះអង្គ

បានចិញ្ចឹម នៅក្នុងស្រះ ទាល់តែអស់រលីង វាបំផ្លិចបំផ្លាញស្រូវស្រែចំការ ច្បារដំណាំរបស់ប្រជារាស្រ្ដ

រហូតហិនហោចខ្ទេចខ្ទី ដែលគិតមើលទៅ វាគ្មានគុណសម្បត្ដិអ្វីសោះ តែព្រះអង្គបែរជាសណ្ដោស

ប្រោសប្រណី ទ្រង់ហាមមិនឲ្យអ្នកណា ធ្វើអ្វីពួកវាជាដាច់ខាត ហេតុអ្វីបានជាដូច្នោះ ? ទាំងនេះក៏ដោយ

សារតែ ក្ងានព្រៃ វាជាសត្វដែលហើរមកពីទីឆ្ងាយ ហើយវាមានចំនួនតិចទៀត ផង ។ ហេតុនេះ សូមព្រះអង្គ

ទ្រង់មេត្ដាប្រោសប្រណី ឲ្យទូលបង្គំបានហិចហើរដូចជាសត្វ ក្ងានព្រៃ ផងចុះក្រាបទូល‌‌‌‌!!…”

 

រឿងនេះចង់បង្រៀនថា៖…

ធានយ៉ូវ បាននាំយកមាន់ស្រុក និង ក្ងានព្រៃ មកប្រៀបធៀបអំពីវិធី ប្រើមនុស្ស

របស់ព្រះមហាក្សត្រ អៃកុង ឲ្យទ្រង់បានជ្រាប ។ នេះជាការពិចារណាប្រៀបធៀប

មានលក្ខណះស៊ីជំរៅ…ដែលមិនមែនមានតែនៅក្នុងសម័យបុរាណនោះទេ ។

 

លោក មីហាលី ស៊ិកសិនមីហាយ ជាចិត្ដវិទូដើមកំណើតហុងគ្រី

បានកត់សំគាល់ថា មនុស្សពូកែៗ អ្នកគិតច្នៃប្រឌិត ទោះបីជាគេ អាចធ្វើកិច្ចការ

នៅទីកន្លែងណាក៏បាន….ប៉ុន្ដែគេចូលចិត្ដ ទៅរស់នៅទីកន្លែងដែលមនុស្សនៅទីនោះ

ស្គាល់ពីតម្លៃការងាររបស់ខ្លួន ។ ហេតុនេះ អ្នកដឹកនាំ ស្ថាប័នធំៗ ឬអ្នកដឹកនាំប្រទេស

បើមិនចាប់អារម្មណ៏មិនស្គាល់ពីតម្លៃរបស់បុគ្គលទាំងនោះទេ ហើយត្រឡប់ជាទៅលើក

តម្កើនពួកក្ងានព្រៃទៅវិញ អ្នកនោះក៏មិនខុសអីពី សេ្ដច អៃកុង នៃនគរលូ អញ្ចឹងដែរ …៕

 

សូមអរគុណ…

 

Advertisements

2 responses to “មាន់ស្រុក និង ក្ងានព្រៃ

  1. សួស្តីម្ចាស់ប្លក!
    តើអាចប្រាប់ផងបានទេ ថាដាក់ចម្រៀងឲ្យដើរពេលបើកតាមរបៀបណាទៅ?
    អរគុណ

    • ជំរាបសួរ បងប្រុស …
      សូមបង សាកល្បង មើលទីនេះ បន្ដិច នៅត្រង់ ឧបករណ៏ ចាក់ភ្លេង
      របស់ បងស្រី ឡាវ័ន ។ ទីនោះ មានបង្ហាញ អំពីកន្លែងបង្កើត Track List សំរាប់
      ដាក់បទចំរៀង ទៅក្នុងប្លុក .
      http://vylavorn.wordpress.com/

      សុំទោស បងផង ដែលប្អូន មិនបានជំរាបដោយផ្ទាល់ ពីព្រោះ ប្អូន
      បានភ្លេចបាត់ ខ្លះៗ ហើយនូវរបៀបធ្វើ ប៉ុន្ដែ ប្អូន ក៏ទៅលួចរៀន
      ពីផ្ទះ របស់ បងស្រី ឡាវ័ន ដែរ ..

      សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s