តើមានអ្វី នៅក្នុងស៊ុតដ៏តូចមួយនេះ​?

 

 

 

មនុស្សពិតជាមិនដឹង ឬនិយាយឲ្យចំថា វានឹងមានអ្វីឲ្យពិតប្រាកដ
នោះទេ នៅក្នុងស៊ុត ដែលបិទបាំងជិត ដ៏តូចមួយនេះ ។
អ្នកខ្លះ ប្រហែលជាគិតស្មាន យ៉ាងងាយៗថា ..វា គឺមានកូនសត្វ
ជាមិនខាន ។ បើស៊ុតនេះ រាងធំ ក៏តាំងគិតថា មានកូនទា
បើស៊ុតទំហំល្មម ក៏គិតថា ជាកូនមាន់ ហើយបើមានទំហំតូច
ក៏តាំងគិតយ៉ាងងាយថា ជាកូន លលក ឬ ចាប ជាដើម ។
ប៉ុន្ដែរឿងទាំងអម្បាលម៉ានខាងលើ វាគឺគ្រាន់តែជា សេចក្ដីសន្និដ្ឋាន
តែប៉ុណ្ណោះ ពីព្រោះការពិត គឺពុំមាននរណាម្នាក់ បានដឹងច្បាស់
នោះនៅឡើយទេ ។ ការដែលស៊ុត នោះមានគុណភាពល្អ
ឬមិនល្អ ក៏មិនទាន់ដឹង ហើយ ការដែលស៊ុតនោះ មានភេទអ្វី
ក៏រឹតតែមិនទាន់ដឹង ផងដែរ ។ ចំពោះ ការដែលគេហ៊ានសន្និដ្ឋាន ដូចខាងលើនេះ
គឺពឹងផ្អែក តែតាមសំបកក្រៅតែប៉ុណ្ណោះ ពុំបានដឹងយ៉ាងស៊ីជំរៅ
អំពីផ្ទៃខាងក្នុង របស់ស៊ុត នោះឡើយ ។

ជិវិតមនុស្សក៏ដូច្នោះដែរ ។ វេលាដែលអ្នកនៅក្មេងៗ មនុស្សចាស់
ក៏មិនដឹងជាក់ ថាអ្នកនឹងក្លាយជាអ្វីឲ្យពិតប្រាកដបាននោះដែរ ។
ពេលខ្លះ ពូកគាត់ ឃើញអ្នក មានជំនាញខាងនេះ ក៏គិតថា អ្នកអាច
ធ្វើការងារប្រភេទនេះ ឬនឹងក្លាយជាមនុស្សប្រភេទនេះ នៅថ្ងៃអនាគត់ ។
ពេលខ្លះ ពួកគាត់ ឃើញអ្នក ធ្វើអ្វីមិនបានល្អ ទាល់តែសោះ នៅពេល
បច្ចុប្បន្ន ហើយតាំងនាំគ្នា រិះគន់អ្នកថា អ្នកនឹងក្លាយជា មនុស្សសំអុយ
ប្រភេទនេះ ឬប្រភេទនោះជាដើម ទៅតាមទំនើងអារម្មណ៏
របស់ពួកគាត់ ។

តើជិវិត របស់អ្នក នឹងសុខចិត្ដ ឲ្យអ្នកដទៃ មកវិនិច្ឆ័យ ថាដូច្នេះ
ឬដូច្នោះ ដោយងាយៗ ដែររឺទេ ?
តាមពិត វាពុំមានអ្វីខុសទាស់ ធ្ងន់ធ្ងរ ប៉ុន្មានទេ ! កាលដែលសួរអ្នក
ដូច្នេះ គឺគ្រាន់តែ ចង់ដាស់អារម្មណ៏ អ្នក ខ្លះៗ តែប៉ុណ្ណោះ ។
ពីព្រោះ ពេលខ្លះ មានមនុស្សមួយចំនួន តែងតែ សំកុក អាកអន់
ចិត្ដ នឹងពាក្យសំដី របស់អ្នកដទៃ ពេលប្រមាថមកលើខ្លួន ។
ហេតុនេះហើយ បានជាឲ្យអ្នក ត្រូវពិនិត្យពិច័យ ខ្លួនរបស់អ្នក
ទៅនឹង ស៊ុត មួយខាងលើ នោះអញ្ចឹង ។
អ្នក នឹងក្លាយជាអ្វី មិនមែនអាស្រ័យ ទៅលើពាក្យសំដី ឬការទស្សន៏ទាយ
របស់អ្នកដទៃ នោះទេ តែវាអាស្រ័យ ទៅលើរូបអ្នកផ្ទាល់ ទៅវិញទេតើ !
ជិវិត របស់អ្នក នឹងក្លាយជាអ្វី គឺដោយសារ ការរៀបចំ ផែនការ ឬ
ដោយការធ្វេសប្រហេស ផ្ទាល់របស់ខ្លួន ។ ពេលដែលអ្នក មានទំនុក
បំរុងប្រុងប្រយ័ត្ន រៀបចំ ផែនការ ជិវិត មានរបៀបរៀបរយ
ជិវិត របស់អ្នក ក៏នឹងក្លាយជា អ្វីដែលអ្នក បានផ្ដួចផ្ដើម តាំងតែពីអ្នក
នៅក្មេង នោះអញ្ចឹង ។

ផ្ទុយទៅវិញ បើអ្នក មិនប្រុងប្រយ័ត្ន
ឬធ្វើផែនការ ជិវិត ឲ្យបានត្រឹមត្រូវ នោះទេ អ្វីដែលអ្នក ចង់ក្លាយជា
នោះ គឺបីដូចជា ក្ដីសុបិន ដែលត្រឹមតែ នៅក្នុងសុបិន អញ្ចឹង !
វានឹងមិនលេចចេញរូបរាង ឲ្យជាក់ពិតប្រាកដ នោះឡើយ ។
អ្នក នឹងជា ស៊ុត សំអុយ ដែលជិវិត គឺសូន្យសុង តាំងពីតំបូង
ឬអ្នក ជាស៊ុត ទន់ខ្សោយ ដែលមិនអាចទំលុះ សំបក ចេញមកក្រៅ
ដើម្បី សំលឹងមើល ពិភពលោក ខាងក្រៅ ឬ បញ្ចេញស្នាដៃជិវិត
ឲ្យអស់ពីទំហឹង នោះផងដែរ ។ នោះមកពី អ្នកផ្ទាល់ តែប៉ុណ្ណោះ!

សូមចូលរួម កែលម្អ ដល់មតិ ខាងលើនេះ ផង !

ដោយសេចក្ដីគោរព រាប់អាន ពីខ្ញុំ ពិសិដ្ឋ ..

Advertisements

4 responses to “តើមានអ្វី នៅក្នុងស៊ុតដ៏តូចមួយនេះ​?

  1. បង​យល់​អញ្ចឹង​ដែរ។

    យើង​មិន​ត្រូវ​វិនិច្ឆ័យ​លើ​សំបក​ក្រៅ​ទេ។ តាម​ពិត​ យើង​មិន​ត្រូវ​​វិនិច្ឆ័យ​ទាំង​អស់​ បើ​យើង​មិន​ទាន់​ឃើញ លទ្ធផល​ច្បាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​គោរព​គ្នា។ បើ​យើង​ចង់​អោយ​សង្គម​យើង​ចម្រើន​មាន​សុភមង្គល​​ អ្នក​ចេះ​ត្រូវ​បង្រៀន​អ្នក​ល្ងង់ អ្នក​ពូកែ​បម្រើ​អ្នក​ខ្សោយ​ អ្នក​មាន​ចែក​អ្នក​ក្រ​…។

    មនុស្ស​ម្នាក់ៗ​មាន​សមត្ថភាព​អាច​ទៅ​ដល់​គោល​ដៅ​របស់​ខ្លួន អោយ​តែ​យើង​មាន​សង្ឃឹម​និង​ខំ​តស៊ូ។
    ប៉ុន្តែ មនុស្ស​ខ្លះ​មាន​សំណាង ​​​ទៅ​ដល់​គោល​ដៅ​របស់​ខ្លួន យ៉ាង​ស្រួល។

    ​ដោយ​សេចក្តី​​គោរព​រាប់​អាន​ពី​បង

  2. ជំរាបសួរ បងប្រុស

    អរគុណម្ដងទៀត ចំពោះការចូលរួមនៅទីនេះ !

    ប្អូន សរសេរអត្ថបទនេះ លេងៗ ទេ ប៉ុន្ដែ មិនជឿជាក់ បានជា យកមក
    ដាក់ជា ប្លុក ចែកគ្នា មើល និងពិចារណា .
    ហើយលទ្ធផល គឺបានបង មកមុនគេ ! ហេហេហេ.
    អរគុណ ណា បងប្រុស សំរាប់ មតិ ល្អៗ បន្ថែម ដល់ប្អូន !

    ដោយសេចក្ដីគោរព ពិប្អូនប្រុស ពិសិដ្ឋ ..

  3. លោកពិសិដ្ឋបានវែកញែកយ៉ាងច្បាស់។
    ខ្ញុំមានតែត្រេកអរដែលបានស្គាល់ប្លក់មានសារៈសំខាន់មួយនេះ។
    ខ្ញុំសុំកូពីឯកសារខ្លះទាក់ទងនឹងព្រះធម៌ព្រោះខ្ញុំមានធ្វើការជាមួយគណៈកម្មាធិការមួយចំនួនជាមនុស្ស​ចាស់គាត់ចូលចិត្តជជែកគ្នាពីធម៌អាថ៌។ ខ្ញុំមិនសូវបានយល់ពី​ព្រះធម៌ព្រោះជាប់​ជំពាក់តែ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃពេកហេតុនេះចង់យក​ឱកាស​នេះសុំផ្សព្វផ្សាយចែកពួកគាត់អានពិចារណាតាមការចូលចិត្តរបស់គាត់។
    ពួកគាត់ជាអ្នកស្រុកដាច់ស្រយាលពីប្រជុំជន និងមានពេលទំនេរចូលចិត្តជជែកគ្នា និងខំអានព្រះធម៌ចែក គ្នាស្តាប់ អាទិត្យមុនខ្ញុំបាននិយាយរឿងជម្ងឺផ្តាសាយបក្សីឱ្យគាត់ប្រយ័ត្ន រឿងហ្នឹងសុំពីលោកចាន់ផល។
    ខ្ញុំជឿជាក់ថាលោកពិសិដ្ឋនឹងធ្វើបុណ្យដោយការចែកចាយចំណេះដឹងរបស់លោក ដែលខ្ញុំទុកជាទីគោរព​របស់ខ្ញុំ។

    • ជំរាបសួរ បងស្រី ជាទីគោរព…

      ប្អូន សូមអភ័យទោស សំរាប់ការយឹតយ៉ាវ អាកខាន មិនបាន
      ឆ្លើយតប ចំពោះ បង ឲ្យទាន់ពេលវេលា ។

      បងស្រី ជាទីគោរព.. ប្អូន ពិតជា សប្បាយចិត្ដ ជាពន់ពេក អនេក
      បើសិនជាប្អូន ពិតជា អាចចូលរួម ចែករំលែក អត្ថបទ ខ្លះៗ ដល់
      រូបបង និងក្រុម របស់ បង ។ អ្វីទាំងអស់នៅទីនេះ ពុំមានអ្វីជា ឯកសិទ្ធិភាព
      នោះឡើយ .. ប្អូន យកមកដាក់ចែកជូន នៅទីនេះ ក៏ព្រោះ ចង់ពង្រីក
      អត្ថបទទាំងឡាយ ឲ្យកាន់តែ រីករាល សុសសាយ ជាបន្ដបន្ទាប់ នោះដែរ បងស្រី​ ។

      ពេលខ្លះ ប្អូន យកមកពី សៀវភៅ ខ្លះយកមកពី តំបន់ផ្សេងៗ តាមប្រពន្ធ័ អ៊ិនធើណេត
      នេះ .. ប្អូន ចេះតែសន្សំ តាមដែលអាចធ្វើទៅរួច ប៉ុណ្ណោះ ..ព្រោះប្អូន ក៏មិនមែនជា អ្នក
      ជំនាញពូកែ ឬទំនេរច្រើន ប៉ុន្មានដែរ ។ ប្អូន មានកិច្ច រវល់រៀងរាល់ថ្ងៃ ! ត្រូវ ធ្វើវេនយប់
      វេនថ្ងៃ មួយសប្ដាហ៏ៗ រកពេលទំនេរ ច្រើនមិនបានទេ បង..ប៉ុន្ដែ នេះ សុទ្ធតែជាការ
      ឆ្លៀតពេល ដូចរូបបងស្រី អញ្ចឹង ។

      ហេតុដូចបានជំរាប សូមបងស្រី កុំក្រែងចិត្ដ អ្វីណា បង .. ប្អូន ស្ម័គ្រជានិច្ច
      បើប្អូន ពិតជា​មានអ្វី ដែលអាចចែកជូន បាន ..

      ដោយសេចក្ដីគោរព ពីប្អុនប្រុស ពិសិដ្ឋ

      សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s