ភ្នំ និងសមុទ្រ

នៅក្នុងពិភពលោកមួយនេះ អ្វីគ្រប់បែបយ៉ាងដែលមាន
រូបរាង សុទ្ធតែកកើតឡើងពីបណ្ដុំតូចៗ ទើបវាក្លាយជាមានទំហំ ទៅតាមបែបបទ
ឬក្រិតក្រម របស់ធម្មជាតិ ទាំងនោះ ។

…កាលដែលភ្នំថៃសាន មានកម្ពស់ខ្ពស់ ហើយធំ ក៏ពីព្រោះវា មិនដែលបាន
បដិសេធ នឹងបណ្ដុំដី ឬថ្មតូចៗ និង កំទេចស្លឹកឈើល្អិតៗ ពុកផុយ
នោះហើយ ។ វា ក៏មិនដែលនឹកព្រួយ ឬខ្លាចរំពៃ ដល់ពពួកព្យុះព្យោមា
មហាទឹកជំនន់ ឬធាតុអាកាស ក្ដៅ ឬត្រជាក់ នោះដែរ ជាពិសេសជាងនេះ
វា ក៏មិនដែលនឹក រំពឹងថា ខ្លួននឹងរលត់រលាយ ដូចជា ដំបូក របស់
ស្រមោច នឹងកណ្ដៀរ នោះម្ដងណាឡើយ….
ហេតុនេះហើយ បានជាវា មានភាពអស្ចារ្យ យ៉ាងដូច្នេះ ។

កាលដែលមហាសមុទ្រ មានទំហំធំ ល្វឹងល្វើយ ហើយជ្រៅ ក៏ពីព្រោះវា
មិនដែលបដិសេធ ជាមួយ រាប់កោដ នៃតំណក់ទឹកភ្លៀង ខ្សែបណ្ដាញទឹកតូចៗ នៃទន្លេ ស្ទឹង …
ទោះជាមិនក្លិនល្អ ឬមិនល្អ នោះហើយ ។ ជាពិសេស ជាងនេះទៅទៀត
វានៅតែ រក្សាបាន នូវរសជាតិប្រៃ របស់វា នៅជាប់ដដែល ហេតុនេះហើយ
បានជាវា អស្ចារ្យ ដល់កំរិតហ្នឹង ។

ថ្វីបើ របស់ខាងលើទាំងពីរ មានភាពអស្ចារ្យ យ៉ាងណាមិញ មនុស្សយើង
ក៏ អស្ចារ្យយ៉ាងដូច្នោះដែរ ។ មនុស្សយើងម្នាក់ៗ សុទ្ធតែមាននូវ
សក្ដានុភាព រៀងៗខ្លួន ដែលអាចធ្វើឲ្យខ្លួន ទទួលបានជ័យជំនះ
រាប់ពាន់ដង បង្កើតជាសមិទ្ធិផល ល្អៗ រាប់លាន មិនចេះតិច ។
អ្នកខ្លះ បង្កើតរថយន្ដ សំរាប់ធ្វើតំណើរ ! ខ្លះ បង្កើតកំព្យូទ័រ និងប្រពន្ធ័
សំរាប់ទាក់ទង គ្នាយ៉ាងទូលំទូលាយ ! ខ្លះបង្កើត ឧសថ ថ្នាំសង្កូវ
ឧបករណ៏ប្រើប្រាស់ ផ្សេងៗ សំរាប់តំរូវការ មិនថាផ្លូវកាយ និងចិត្ដ
នោះឡើយ ។ កាលដែល ពួកគេ បានក្លាយជា ដូច្នោះ ក៏មិនមែន
ពួកគេ មិនចេះរស់នៅ ដោយក្ដីលំបាក យ៉ាប់យឹន ស្គាល់តែសុខ
ស្រណុកស្រួល តែម្យ៉ាងនោះទេ ។ ភាពអស្ចារ្យ របស់មនុស្ស មិនមែន
មានដោយសារ ជាតិកំណើត ឋានះយសសក្ដិ ឬកិត្ដិយស របស់បុគ្គល
ដទៃនោះឡើយ ប៉ុន្ដែគឺដោយសារ ដៃទាំងពីរ របស់យើងផ្ទាល់
តែប៉ុណ្ណោះ ។

កាលដែលយើង ដើរយ៉ាងនឿយហត់ អស់កម្លាំង ក្ដៅដង្ហក់
ក៏គង់នៅមាន ម្លប់ឈើ ត្រជាក់ ដ៏ត្រឈៃ នឹងទឺកទន្លេ ឬរណ្ដៅ ដ៏ផ្អែម
ឈ្ងុយឆ្ងាញ់ សំរាប់ពិសារ ។
កាលដែលយើង បាក់កំលាំងចិត្ដ បាត់បង់ ឬចាញ់អ្វីមួយ ក៏គង់នៅមាន
មនុស្សលួងលោមចិត្ដ ( ជាមិត្ដ ឬញាតិ ) នៅក្បែរ ជាអ្នកជួយជ្រុមជ្រែង
ពង្រឹងស្មារតី ជួយ ចែករំលែក ឬ ផ្ដល់កំលាំងចិត្ដ ពីក្រោយ ។
តើរឿងទាំងអម្បាលម៉ានខាងលើ នៅតែមិនអាចធ្វើឲ្យអ្នក អាចលះបង់
អារម្មណ៏ កំសត់ ទុរគត៌ ភិតភ័យ ទោមនស្ស នឹងភាពឯកា បាននោះទេឬ ?

រាល់លើក ដែលមនុស្សជួប បញ្ហា មិនមែនប្រាកដជាក់ថា មនុស្សសុទ្ធតែ
ត្រូវអង្គុយ សំកុក គិតរំពៃ ដល់តែសេចក្ដីព្រួយ លំបាកចិត្ដ នោះទេ ។..
ទោះបីជាពេលខ្លះ មនុស្សត្រូវស្ងៀមស្ងាត់ ក៏ពិតមែន ប៉ុន្ដែ មិនមែនមាន
ន័យថា មនុស្សត្រូវស្ងៀមស្ងាត់ ឬគ្រវាត់ចោល ដំណោះស្រាយ ជារៀង
រហូតនោះឡើយ ។ មនុស្សត្រូវក្រោក ហើយគិត ពិចារណា ដោយ
មធ្យោបាយ យ៉ាងណា ដែលអាចឲ្យខ្លួន ឈានផុតពី ផលវិបាក
ទាំងពួងនោះ ។

ភាពក្លាហាន រឹងមាំ ចិត្ដរឹងប៉ឹង មោះមុត នឹងបញ្ញា របស់មនុស្ស នឹងដឹកនាំ
ឲ្យមនុស្សទាំងឡាយ ឈានផុត ផលលំបាក ទាំងនោះ ហើយបោះជំហាន
យ៉ាងសន្ទុះឡើង ទៅរកឧត្ដមភាព ជោគជ័យ នឹង ឥស្សរភាព របស់ខ្លួន
ជាមិនខាននោះឡើយ …៕

ដោយសេចក្ដីរាប់អាន ពីខ្ញុំ ពិសិដ្ឋ ..

Advertisements

4 responses to “ភ្នំ និងសមុទ្រ

  1. កុំ​តូច​ចិត្ត​ កុំ​ភ័យ… ត្រូវ​ក្លាហាន​ហ៊ាន​សប្បាយ​ជា​មួយ​បង​ប្អូន​មិត្ត​។ ក្នុង​ជីវិត​ និមួយៗ​ មិន​មែន​មា​ន​តែ​ការ​ត​ស៊ូ​នោះ​ទេ៕

    ​ដោយសេចក្ដីរាប់អាន​ពី​​បង

  2. ជំរាបសួរ បងប្រុស ជាទីគោរព

    ប្អូន សូមអរគុណ សំរាប់វត្ដមាន របស់បង នៅទីនេះ ។

    ប្អូន សុំសួរ បង បានទេ ថាតើ បងយល់យ៉ាងណាដែរ
    ចំពោះ អត្ថបទមួយនេះ ? ប្អូន សរសេរផ្ទាល់ តែមិនដឹង ជាត្រូវ
    ឬយ៉ាងណា នោះទេ ហេតុនោះហើយ ប្រសិនបើបង មានមតិ
    អ្វី ជួយកែតំរូវ បន្ថែម សូមបង ជួយណែនាំ ផងណា !
    ពីប្អូន ពិសិដ្ឋ ដោយសេចក្ដីគោរព..

  3. សួស្តី​​ពិសិដ្ឋ

    បង​ចូល​ចិត្ត​អាន​អត្ថបទ​ប្អូន​ ព្រោះ​ដូច​បង​ថា​ពី​មុន​អញ្ចឹង​ ពិសិដ្ឋ​ពូកែ​សរសេរ​ខ្មែរ​មែន។

    ភ្នំ​និង​សមុទ្រ​កែ​ប្រែរូប​រាង​ទៅ​តាម​ច្បាប់​ធម្មជាតិ។ វត្ថុ​ទាំង​ពីរ​អត់​សេរី​ភាព​គេច​ពី​​ច្បាប់​ធម្មជាតិ​បាន​ទេ។​ វា​អាច​ទៅ​ធំ​ឬ​តូច​តាម​ច្បាប់​ធម្មជាតិ។

    ចំណែក​មនុស្ស​វិញ យើង​មាន​​សេរី​ភាព​អាច​ធ្វើ​អ្វីៗ​តាម​ចិត្ត​យើង គ្មាន​អ្វី​មួយ​អាច​ឃាំង​យើង​បាន​ទេ។
    ទោះបី​​ជា​មាន​អ្នក​ណា​​ឃាំង​​ មិន​អោយ​យើង​មាន​​​សេរី​ភាព​និង​ធ្វើ​ដំណើរ​ទៅ​គោល​បំណង​យើង​ក៏​ដោយ គ្មាន​អ្វី​មួយ​អាច​ឃាំង​យើង​មិន​អោយ​គិត​ ស្រមៃ សង្ឃឹម នោះ​ដែល។​ មិន​មែន​ច្បាប់​ធម្មជាតិ​ទេ​ដែល​ធ្វើ​អោយ​យើង​ទៅ​តូច​ឬ​ធំ គឺ​សេរី​ភាព​យើង​ដែល​បាន​សម្រេច​ចិត្ត​​ធ្វើ​ដំណើរ​ទៅ​គោល​បំណង​យើង។ នេះ​ជា​ការដែល​ធ្វើ​អោយ​មនុស្ស​ខុស​ពី​វត្ថុ។
    មនុស្ស​ម្នាក់ៗ​អាច​​​ធ្វើ​ដំណើរ​ទៅ​គោល​បំណង​​ខ្លួន​ដោយ​ជោគជ័យ បើ​អ្នក​នោះ​ចេះ​តស៊ូ​ អត់ធ្មត់ ព្យាយាម​ធ្វើ​ដំណើរ​​មួយ​ថ្ងៃ​បន្តិច​ម្តងៗ។ គ្រាន់​តែ​អ្នកខ្លះ​បាន​រហ័ស​​ ​អ្នក​ខ្លះ​យូរ​ទើប​បាន ​ តាម​សមត្ថភាព​និង​សំណាង​រៀង​ខ្លួន។ ​

    សូម​ប្អូន​ជួប​សេចក្តី​សុខសប្បាយ​និង​សុខភាព​ល្អ។

    ដោយ​សេចក្ដី​ស្រឡាញ់​រាប់អាន​​ពី​​បង

    • បាទ បងប្រុស

      ប្អូន សូមអរគុណ សំរាប់ការសរសើរ លើកទឹកចិត្ដ !
      ប្អូ នឹងខិតខំ ជាបន្ដ ដើម្បី កុំឲ្យ បងប្រុស របស់ ប្អូន
      បាក់ មុខ បាក់មាត់ ដោយសារតែ មានរូបប្អូន ម្នាក់នេះ !

      ហេហេហេ

      សូមឲ្យ បងប្រុស មានសុខភាពល្អ ដូចគ្នា

      ពីប្អូន ពិសិដ្ឋ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s