អ្វីគ្រប់យ៉ាង សុទ្ធតែអាចទៅរួច



          បន្ទាប់ពីបានស្នាក់នៅលេង ក្នុងទ្វីបអឺរ៉ុប មូយរយៈពេលយ៉ាងយូរមិត្ត
របស់ខ្ញុំម្នាក់ បានធ្វើដំណើរត្រឡប់ទៅទ្វីបអាហ្វ្រិកវិញ។នៅពេលអង្គុយរង់ចាំ
ឯវាលចំណតយន្តហោះ Heathrow មុននឹងចាកចេញពីក្រុងឡុងដ៍ នារីយើងបាន
ទិញកាហ្វេមួយពែងនិងនំដុតមួយកញ្ចប់មកបរិភោគ បន្ទាប់មកក៏ដាក់ថង់នំនោះ
ត្រូតពីលើអីវាន់ នៅលើតុទំនេរមួយ។នារីឈ្ងោកអានកាសែតពេលព្រឹកបណ្តើរ
បរិភោគនំបណ្តើរស្រាប់តែឮសំឡេងថង់ ក្រោកក្រាក នៅពីក្រោយកាសែត
ដែលនាងកំពុងអាន។ មាណវី នឹងពិភាល់ក្នុងចិត្តភ្លែតតែម្តង ពេលក្រឡេកឃើញ
បុរសម្នាក់ស្លៀកពាក់យ៉ាងស្អាតបាត កំពុងលូកយកនំដុតរបស់នាង
យកទៅបរិភោគ។ដោយមិនចង់អោយមានការឆោឡោនាំអាមាស់ នាងក៏នៅស្ងៀម ហើយលូកដៃចាប់នំដុត មកបរិភោគបន្តធ្វើដូចមិនដឹង។ជាងមួយនាទីក្រោយមក
នារីក៏ឭសំឡេងថង់ក្រោកក្រាកសាជាថ្មីទៀត។

          នោះ គឺបុរសដដែលនោះបានលូកយកនំដុតទៅបរិភោគមួយទៀតហើយ។
លុះឃើញនំដុតនៅសល់តែមួយមាណវីនឹកខឹងឆេវក្នុងចិត្តថ្វីត្បិតតែមិនព្រមនិយាយអ្វី។
បន្តិចមកបុរសនោះក៏បំបែកចំនួននំដុតពាក់កណ្តាលហុចមកអោយនាងរួច
ហើយក៏ងើបដើរចេញទៅ។

      នៅពេលគេប្រកាសឈ្មោះនារីយើង អោយបង្ហាញសំបុត្រដើម្បីឡើងចេញដំណើរ
នារីនៅមានការតានតឹងក្នុងចិត្តជាខ្លាំងនៅឡើយទេ។ចៃដន្យពេលនាងលូកកាបូបរាវ
យកសំបុត្រយន្តហោះស្រាប់តែប្រទះឃើញថង់នំដុតរបស់នាងពេញដល់មាត់ដដែល
មិនទាន់ទាំងបើកផង។

ការពិតគឺនាងទេតើដែលបានច្រឡំដៃលូកយកនំដុតរបស់បុរសម្នាក់នោះមកបរិភោគ។
ពេលនេះយើងអាចគិតឃើញហើយថាតើនាងមានការអាមាស់ប៉ុនណា
នៅគ្រាដែលដឹងការពិតនេះ?

          សូមគិតអំពីអារម្មណ៍ របស់មាណវីមួយរូបនេះ ចំពោះបុរសម្នាក់នោះ
នៅពេល ស្ថានការណ៍ មិនទាន់ផ្លាស់ប្តូរ ៖
 “បុរសនេះព្រហើនណាស់ចេះមកច្រឡំថានំដុតជារបស់ខ្លួន ទៅកើត………”

         តើអ្វីទៅដែលជាគោលសំខាន់នៃការគិតរបស់មនុស្ស?
នោះគឺយើងទាំងឡាយងាយស្រួលយល់ច្រឡំណាស់អំពីគម្រូទាំងឡាយជុំវិញខ្លួនយើង
ថាគេមិនពេញលក្ខណៈមិនច្បាស់លាស់ឬក៏គេខុសទាំងស្រុង។
ដូច្នេះដើម្បីចៀសវាងការយល់ច្រឡំយើងមិនគួរប្រញាប់វាយតម្លៃ, ដាក់ផ្លាក,
ឬប្រកាន់ទិដ្ឋិរឹងត្អឹងតឹងតែង ចំពោះអ្នកដទៃមុននឹងយល់ការពិតឡើយ។
គំហើញរបស់យើងអាចបង្ហាញត្រឹមតែទស្សនៈមួយជ្រុងតែមិនអាចបង្ហាញតាំង
រូបភាពទាំងមូល ឬការពិតទាំងអស់បានឡើយ។

          ថែមពីលើនេះ យើងគប្បីរៀនបើកចិត្តគំនិត និងសតិប្រាជ្ញារបស់យើង
អោយទូលាយសម្រាប់ត្រងទទួលយកពត៌មានថ្មីគំនិតថ្មីនិងទស្សនៈថ្មីហើយមានបន្ទន់ខ្លួន
ទទួលយកការកែប្រែខ្លួននៅពេលណាដែលគម្រូសមគួររបស់យើងនោះ
ខុសយ៉ាងជាក់ច្បាស់។

         សំខាន់គឺយើងចង់បានការកែប្រែផ្លាស់ប្តូរប្រសើរសម្រាប់ជីវិត។
គន្លឹះពិសេសបំផុតគឺយើងត្រូវផ្លាស់ប្តូរកញ្ចក់វ៉ែនតាដែលយើងប្រើសម្រាប់
សម្លឹងមើលពិភពលោក(គម្រូ ឬគំហើញរបស់យើង)។ នៅពេលបានប្តូរកញ្ចក់បានភ្លឺថ្លាច្បាស់ទែងហើយអ្វីៗផ្សេងទៀតនឹងផ្លាស់ប្តូរ
ប្រសើរតាមពីក្រោយដោយស្វ័យប្រវត្តិ។

     ប្រសិនបើយើងពិនិត្យមើលឲ្យដិតដល់ យើងនឹងបានឃើញថា ភាគច្រើននៃបញ្ហា
របស់យើង(បញ្ហាទំនាក់ទំនង, រូបភាពខ្លួនឯង, ឥរិយាបថ) គឺជាលទ្ធផលនៃគំរូ
ខុសសណ្តាប់មួយឬពីរ។ ឧបមាថាពេលណាយើងមានទំនាក់ទំនងមិនល្អ
ជាមួយឳពុករបស់យើង,ទាំងសងខាងប្រហែលជាមានគំរូវេញរមួលគ្នាទៅវិញទៅមក។
ពីជំហរយើងយើងប្រហែលមើលឃើញថាគាត់បានឃ្លាតដាច់ពីសង្គមថ្មីទំនើប។
ចំណែកខាងគាត់វិញក៏ប្រហែលជាគាត់មើលឃើញថាយើងជាក្មេងទំនើងឬក្មេង
ល្មើសគុណដែរ។នៅក្នុងភាពពិតនៃគំរូរបស់ទាំងសងខាងប្រហែលជាមានត្រង់ណា
មិនពេញលក្ខណៈពិតដែលរារាំងយើងទាំងសងខាងមិនអោយយល់គ្នាទៅវិញ
ទៅមកគ្រាប់គ្រាន់។

         ពេលនេះអ្នកអានទាំងឡាយនឹងបានឃើញថាសៀវភៅនេះបានបង្ហាញនូវ
ឧទាហរណ៍ប្លែកៗយ៉ាងច្រើនទាក់ទងទៅនឹងគំរូរបស់យើងដែលជាមូលដ្ឋាន
ដ៏ប្រសើរសម្រាប់ជួយអ្នកអានអោយគិតហើយបណ្តុះគំរូល្អៗ
ថ្មីៗទៀតដែលពេញលេញ ច្បាស់សុក្រិត បរិបូណ៌។

          ដកស្រង់ពី ទម្លាប់ប្រាំពីរយ៉ាងនៃយុវជនឆ្នើម….

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s