ការទ្រទ្រង់ជិវិត ( ទី ១ )

 

សតិសម្បជញ្ជះ បានប្រាប់ឲ្យយើងដឹងថា
ជិវិតមនុស្សខ្លីណាស់ ដូច្នេះមធ្យោបាយ  ដែលនឹងធ្វើឲ្យជិវិត
រស់នៅលើលោកនេះ រលូនបំផុត គឺការធ្វើរឿង ដែលជា
ប្រយោជន៏ចំពោះខ្លួនឯង និង អ្នកដទៃ ផងនោះឯង ។

២            ក្នុងឋានះ ដែលយើងបានកើតមកជា
មនុស្ស យើងគ្រប់គ្នាសុទ្ធតែមានសក្ដានុពលដូចគ្នា លើក
លែងតែមនុស្សដែលមានបញ្ហា ខាងខួរក្បាលប៉ុណ្ណោះ ។
ខួរក្បាលដ៏អស្ចារ្យរបស់មនុស្ស ជាប្រភពកំណើតនៃភាព
ខ្លាំងក្លា ភាពរឹងមាំ និងជាប្រភពកំណើតនៃអនាគត់ របស់
យើងផងដែរ ប្រសិនបើយើងប្រើវាឲ្យកើតជាប្រយោជន៏
ក្នុងផ្លូវដែលត្រឹមត្រូវ ។ ប៉ុន្ដែ ខួរក្បាលដែលពោរពេញ
ទៅដោយ ភាពឈ្លាសវៃ របស់យើងនេះ មានទំនោរទៅរក
ក្ដីអាក្រក់ខ្លាំងណាស់ ដូច្នេះ ប្រសិនបើយើង ប្រើវានៅក្នុង
ផ្លូវអាក្រក់ ខុសនោះ វានឹងនាំយើងទៅរកផ្លូវនៃសេចក្ដី
វិនាស ជាក់ជាមិនខានឡើយ ។

៣               ខ្ញុំ គិតថា មនុស្សជាសត្វដែលមាន
សតិសម្បជញ្ជះលើសសត្វទាំងឡាយដែលមានជិវិត លើ
លោកនេះ ។ មនុស្ស មិនគ្រាន់តែមានសក្ដានុពលក្នុងការ
សាងសេចក្ដីសុខឲ្យខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងអាចជួយ
សាងសេចក្ដីសុខដល់អ្នកដទៃ បានទៀតផង ព្រោះមនុស្ស
មានសមត្ថភាពសាងខ្លួនឯងតាមបែបធម្មជាតិតាំងពីកំណើត។
តែរឿងដែលសំខាន់នោះ គឺមនុស្សត្រូវធ្វើដូចម្ដេច ទើបអាច
រក្សាធម្មជាតិ នេះ ឲ្យបានជាប់ជាប្រចាំ ???

៤            យើងមិនអាចបង្កើតជាប្រយោជន៏ចំពោះខ្លួនឯង
បានទេ ប្រសិនបើយើងមិនបំពេញប្រយោជន៏ដល់អ្នកដទៃជាមុន
នោះ ។ មិនថា​ យើងចូលចិត្ដ ឬមិនចូលចិត្ដនោះទេ មនុស្សយើង
គ្រប់គ្នា សុទ្ធតែមានចំណែកពាក់ពន្ធ័នឹងគ្នា ដូច្នេះទើបយើងមិនគួរ
គិតថា យើងនឹងមានសេចក្ដីសុខតែម្នាក់ឯង បានឡើយ ព្រោះ
នរណាក៏ដោយ ដែលគិតតែពីសេចក្ដីសុខរបស់ខ្លួនឯង នោះ
នៅទីបំផុត អ្នកនោះ នឹងជួបតែសេចក្ដីទុក្ខ វិញមិនខានឡើយ ។
ចំណែក អ្នកដែលគិតតែពីសេចក្ដិសុខ របស់អ្នកដទៃ ហើយមិន
ខ្វល់ខ្វាយដល់សេចក្ដីសុខ របស់ខ្លួនឯង តែបើពេលមួយ យើង
ងាកមកគិតពីប្រយោជន៏ផ្ទាល់ខ្លួនវិញនោះ  ជាដំបូងសូមឲ្យយើង
គិតប្រយោជន៏ផ្ទាល់ខ្លួននោះយ៉ាងមានសតិ នឹងជួយសង្គ្រោះអ្នក
ដទៃ ផង ។

៥              បើយើងមិនដឹងពីវិធីបែងចែកភាពខុសគ្នា
រវាងរឿងដែលចាំបាច់បំផុត នឹងរឿងធម្មតានោះទេ វាជាហេតុ
ធ្វើឲ្យយើងចំណាយជិវិតទៅជាមួយការដេញតាមចំណង់តណ្ហា
របស់ចិត្ដ ដែលវាតែងតែរត់គេច នឹងគេចវេះ ពីយើងរហូត
ហើយវា នឹងប​ន្សល់ទុកត្រឹមតែសេចក្ដីអស់សង្ឃឹមដល់ជិវិត
វិញប៉ុណ្ណោះ ។ យើងព្យាយាមធ្វើឲ្យមានសេចក្ដីសុខ ជាទីបំផុត
មិនថាជាលំបាកលំបិនប៉ុណ្ណា នោះទេ ហើយយើងក៏មិនដែល
គិតថា យើងកំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ ឬក៏អត់នោះទេ ?
ហើយយើង ចាត់ត្រៀមគ្រប់សព្វបែបយ៉ាងដើម្បីប្រមែប្រមូល
ថែរក្សាទ្រព្យសម្បត្ដិទុក ទោះបីជាដឹងថា វាមិនមែនជាទ្រព្យ
របស់ខ្លួន​ជារៀង រហូតនោះទេ ឬក៏មិនធ្វើឲ្យយើងមានសេចក្ដី
សុខពិតប្រាកដអ្វី នោះដែរ ។

សម្ដេចសង្ឃ ដាឡៃឡាម៉ា អង្គទី ១៤ .

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s