ចំណេះដឹង

ចំណេះដឹង

 

       ចំណេះដឹងអំពីប្រវត្ដិនៃការវិវឌ្ឍន៏ខាងទស្សនះ គឺជាប្រការដ៏ចាំបាច់
ដែលត្រូវរៀនសូត្រដើម្បីស្វែងយល់ពីខ្លួនឯង និងមនុស្សទាំងឡាយ ហើយ
ចាំបាច់ត្រូវរៀនសូត្រទៅតាមច្បាប់ដើម មិនមែនទៅតាមច្បាប់សម្រាយ
ដែលតែងតែធ្វើឲ្យមានការងាកចេញពីលំនាំដើមជាញឹកញាប់នោះឡើយ ។

តាមចក្ខុវិស័យរបស់ខ្ញុំ អ្នកដែលនិយមអានតែកាសែត និងសៀវភៅ
របស់អ្នកនិពន្ធល្បីៗ គឺជាជំពូកមនុស្សមីញ៉ូបដែលស្អប់វែនតា ។ គេ ជាទាសករ
នៃក្ដីលំអៀងរបស់យុគសម័យ ដោយសារតែមិនបានលឺ ឬមិនបានស្ដាប់ពីអ្វី
ផ្សេងឲ្យបានច្រើនខុសពីនោះ​។

ការអានច្រើនក្នុងពេលដ៏យូរ នឹងអូសទាញចិត្ដគំនិតឲ្យឃ្លាតចាកឆ្ងាយ
ពីសក្ដានុភាពនៃក្ដីរីកចំរើន ( គួរប្រើពេលអានផង និងត្រិះរិះផង ) ។

មនុស្សដែលគិតតែខ្លួនឯង ដោយមិនព្រមទទួលស្ដាប់អ្វី ពីអ្នកណាសោះ
វាប្រៀបបានទៅនឹងអ្នកចំរៀង ដែលច្រៀងគោក ដូច្នេះដែរ ។

មានអ្នកដឹងច្បាស់មួយចំនួនដែលមានគំនិតភ្លឺថ្លា ។ លទ្ធផលការងារ
របស់គេ ទាំងនោះជាសម្បត្ដិរបស់មនុស្សជាតិ ។ យើងជំពាក់គុណបុព្វបុរស
ដូចជា ប្លាតុង សូក្រាត និងអ្នកផ្សេងៗទៀត ដោយបានរំដោះខ្លួនឲ្យបានផុត
ពីភាពល្ងង់ខ្លៅ ដែលគ្របដណ្ដប់មកលើមនុស្សយើង ជាច្រើនសហស្សសតវត្សរ៏
មកហើយ ។ លោកយើងក្នុងសម័យបច្ចុប្បន្ន ក៏មិនមានត្រូវការអ្វីលើស
ពីនោះទៀតដែរ ។

          ដើម្បីភាពរីកចម្រើននៃជិវិតសង្គម គេត្រូវបើកឲ្យមានការប្ដូរ
ចំណេះដឹងពីគ្នាដោយសេរី ។

ចំណេះដឹងត្រូវឲ្យមានការពិនិត្យពិច័យជាប់ជាប្រចាំដោយមិនមានការ
ធុញទ្រាន់ ទើបអាចរក្សាបែបផែននៃការរៀនសូត្របាន បើពុំដូច្នោះទេ វាប្រៀប
ទៅនឹងវត្ថុអនុស្សាវរីយ៏ នៅកណ្ដាលសមុទ្រខ្សាច់ ដែលត្រូវខ្សាច់កប់ម្ដងបន្ដិចៗ
ជារៀងរាល់ថ្ងៃ ។ ហេតុនេះ គេត្រូវដុសខាត់ វាជាប​ន្ដបន្ទាប់ ទើបវត្ថុអនុស្សាវរីយ៏
ទាំងនោះ ភ្លឺរលោងចែងចាំង គួរជាទីគយគន់បាន ។
   រីឯចិត្ដគំនិតរបស់យើងក៏ដូច្នោះដែរ គឺត្រូវតែដុសខាត់ជារៀនរាល់ថ្ងៃ ។

បន្ទាប់ពីបានអាន ជាច្រើនម៉ោងមក ខ្ញុំក៏វឹលត្រឡប់មកសួរខ្លួនឯង
និងពិនិត្យពិចារណាមើលថា តើមានអ្វីខ្លះដែលទាក់ទាញការចាប់អារម្មណ៏របស់ខ្ញុំ ?
ការចង់ចង់ដឹងខាងវិទ្យាសាស្រ្ដ គឺជាកម្លាំងជំរុញឲ្យយើងដឹងថា តើវា មានអ្វី
លើសពីនេះ ដែលគួរឲ្យយើងចង់អានដែរឬទេ ?
បន្ទាប់ពីនោះ ការស្វែងរកសច្ចភាព ក៏ចាប់ផ្ដើមបោះជំហានឡើង។

       ភាពច្បាស់លាស់ខាងបញ្ញារបស់អ្នកនិពន្ធ
                      ជាទូទៅតែងតែធ្វើឲ្យយើងមានអារម្មណ៏ល្អ ។

ចំណេះដឹង ស្ថិតនៅលើបន្ទុកពីរយ៉ាង គឺ ៖
១  ស្ថិតនៅលើវត្ថុមានជិវិត គឺក្នុងចិត្ដគំនិតរបស់មនុស្ស
២  ស្ថិតនៅលើវត្ថុឥតជិវិត ដូចជាសៀវភៅ ជាដើម ។

                ចំណេះដឹង ដែលស្ថិតនៅក្នុងចិត្ដគំនិតមនុស្ស
គឺជារបស់ដែលមានតម្លៃបំផុត ។ ឯចំណេះដឹងដែលមានក្នុងតម្រា ក៏ជា
ការចាំបាច់ផងដែរ ប៉ុន្ដែទុកសម្រាប់ប្រើនៅក្នុងពេលដែលខ្វះខាត អ្នកចេះដឹង
ប៉ុណ្ណោះ ៕

                                                                                           Albert Eistein.

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s