ភាពសាមញ្ញដ៏អស្ចារ្យ

ភាពសាមញ្ញដ៏អស្ចារ្យ


                            ព្រំដែននៃចំណេះដឹងខាងវិទ្យាសាស្រ្ដ បានរីករាលដាល
ជាខ្លាំង ឯទ្រឹស្ដីក៏កាន់តែមានភាពលម្អិតស៊ីជម្រៅទៅលើគ្រប់សាខា
តែការយល់ដឹងរបស់មនុស្ស នៅតែមានកម្រិតដូចមុនជាដដែល ។
 ហេតុនេះ វាគឺជាប្រការដ៏មិនអាចជៀសរួចដែលថា ការស្រាវជ្រាវ របស់
បុគ្គលម្នាក់ៗ ត្រូវតែលំអិត ស៊ីជម្រៅទៅលើគ្រប់ជ្រុងជ្រោយ របស់មនុស្ស។
ប៉ុន្ដែអ្វីដែលកាន់តែនាំឲ្យពិបាកជាងនេះទៅទៀតនោះគឺ ភាពឯកទេសនៃ
ចំណេះវិជ្ជា ធ្វើឲ្យយើងមើលមិនឃើញភាពរួមនៃវិទ្យាសាស្រ្ដទាំងមូល
ហើយកាន់តែធ្លាក់ដុនដាប់បន្ដិចម្ដងៗ  ប្រសិនបើខ្វះវិចារណាញាញ ដ៏ទូលំទូលាយ
ជាក់លាក់ក្នុងការវិភាគបែបនេះ វិទ្យាសាស្រ្ដ នឹងមិនអាចរីកចំរើន បានដោយពិត
ប្រាកដឡើយ ។

                                   អ្នកវិទ្យាសាស្រ្ដគ្រប់រូបដឹងច្បាស់ថា ការកំណត់ព្រំដែន
នៃការសិក្សា ឲ្យចង្អៀតដូចបច្ចុប្បន្ននេះ ធ្វើឲ្យពួកគេបំព្រួញចក្ខុវិ័យដ៏វែងឆ្ងាយ
ហើយបែរមកធ្វើការប្រៀបដូចជាកូនម៉ាស៊ិនតូចៗទៅវិញ ។ វាមានសារះសំខាន់
ជាខ្លាំងដែលត្រូវខំស្វែងយល់ឲ្យមានជិវិតតាមធម្មជាតិពិតៗ សូម្បីតែការដោះស្រាយ
បញ្ហាតិចតួច ក៏ដោយ ។

                   ការលើកយកបញ្ហាថ្មី ភាពអាចទៅរួចឬមិនរួច ឬមួយការ
ពិចារណាបញ្ហាចាស់ទៅតាមវិធីថ្មី តែងត្រូវការរូបារម្មណ៏កំរិតខ្ពស់ ហើយអ្វីៗ
ទាំងនោះសុទ្ធតែសាងនូវភាពរីកចម្រើនដល់វិទ្យាសាស្រ្ដទាំងអស់ ។
                            
                ការស្រាវជ្រាវខាងវិទ្យាសាស្រ្ដ ស្ថិតនៅលើគោលការណ៏
ដែលថា អ្វីៗគ្រប់យ៉ាងដែលកើតឡើង សុទ្ធតែស្របទៅតាមច្បាប់ធម្មជាតិ
រួមទាំងការ ប្រព្រឹត្ដទាំងឡាយ របស់មនុស្សផងដែរ ។
                             
              ការងារដ៏ខ្ពង់ខ្ពស់របស់អ្នករូបវិទ្យា គឺការរកឃើញច្បាប់
ធម្មជាតិនីមួយៗ ដែលបានអភិវឌ្ឍចក្រវាឡដ៏មហិមាដូចសព្វថ្ងៃនេះ ។
                          
                រូបវិទ្យា បានរកឃើញអំពីប្រពន្ធ័ហេតុផលក្នុងការគិត
ដែលវិវត្ដមកជាលំដាប់ ។ គោលការណ៏ធំៗ មិនមានអ្វីប្រែប្រួលខុសពីមុនទេ
តែវាក៏នៅតែ អាចអភិវឌ្ឍបង្កើនស្នាដៃថ្មីៗដែរ ។

              វិវឌ្ឍនាការ គួរធ្វើដំណើរនៅលើគោលការណ៏ដ៏សាមញ្ញបំផុត ។

              វាជាទ្រឹស្ដីដ៏ល្អប្រសើរណាស់ ប្រសិនបើគេអាចធ្វើអ្វីៗ ឲ្យកាន់តែ
ងាយហើយប្រើប្រាស់ចំនួនដ៏តិចបំផុតបាន ។

             គ្មានវិធី ឬហេតុផលអ្វីផ្សេងដែលនឹងនាំទៅដល់ភាពសាមញ្ញ
ដ៏អស្ចារ្យនេះបាន ក្រៅពីបញ្ញាញាណឈ្វេងយល់ ដែលឈរលើជំហរ
នៃក្ដីមេត្ដា នឹងការយល់ដឹងពីបទពិសោធន៏នៃជិវិតនោះឡើយ ។

                                                                           Albert Einstein .
                          

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s