អំណាចអ្នកណា ?

អំណាចអ្នកណា?

                 ….ដោយគ្រួសារមានឋានះក្រីក្រលំបាក វ៉ាំងវើយ ត្រូវចំណាយពេលវេលា
ទំនេរក្រោយពីរៀននៅសាលា មកធ្វើជាគ្រូបង្រៀនក្រៅម៉ោង នៅតាមគេហដ្ឋាន
របស់ត្រកូលអ្នកមានផ្សេងៗ ដើម្បីរកចំណូលបន្ដការសិក្សា របស់ខ្លួន នៅមហា
វិទ្យាល័យ ។
                   ពីរខែ កន្លងមកហើយដែល នាង បានមកបង្រៀនក្រៅម៉ោងនៅ
គេហដ្ឋាន របស់លោក លី ។ ថ្ងៃនេះ លោក លី បានហៅ នាង ឲ្យមកជួប ដើម្បីប្រគល់
ប្រាក់ឈ្នួលថ្លៃបង្រៀនដល់នាង ។

            លោក លី.…” អង្គុយចុះទៅ វ៉ាំងវើយ!…ថ្ងៃនេះ យើងគិតថ្លៃបង្រៀនអោយនាង
តើយ៉ាងម៉េចដែរ?…នាងបង្រៀនបានមួយរយះទៅហើយ…នាងមុខជាត្រូវការលុយយក
ទៅប្រើប្រាស់ជាមិនខាន …មើលទៅ នាងហាក់ដូចជាមិនសូវនិយាយស្ដីអ្វីសោះ !
បើចាំទម្រាំ នាងហើបមាត់ខ្លួនឯងនោះ ប្រហែលមិនងាយទេមើល៏ទៅ !!! អឺ…កាលដែល
យើងព្រមព្រៀងគ្នា ថ្លៃបង្រៀនរបស់នាងមួយខែ គឺ ៤០០ ដុល្លា ! មែនទេ ??? ”

            វ៉ាំងវើយ...” ៦០០ ដុល្លា ..”
            លោកលី ...” មិនមែនទេ ! ៤០០ ដុល្លា ទេតើ ! …ខ្ញុំ បានកត់ទុកហើយ…
ខ្ញុំ បង់ថ្លៃឲ្យគ្រូបង្រៀន ៤០០ ដុល្លារ ជារៀងរហូត !
នាង ធ្វើបាន ពីរខែ ហើយ មែនទេ ???​ “
           វ៉ាំងវើយ..” .ចា៎ស !  ២ ខែ ៥ ថ្ងៃ “
          លោកលី...” ២ ខែគត់ ! តាមដែលខ្ញុំ កត់ទុក…អញ្ចឹងមានន័យថា ខ្ញុំត្រូវបង់ថ្លៃ
អោយនាង ៨០០ ដុល្លារ…ប៉ុន្ដែត្រូវកាត់អស់ ១៥ថ្ងៃ ! ព្រោះនៅក្នុង ១៥ ថ្ងៃនេះ
នាង មិនបានបង្រៀនអ្វី ឲ្យកូនយើងទេ  …គឺគ្រាន់មកធ្វើជាមិត្ដ លេងជាមួយ
គេប៉ុណ្ណោះ …ក្រៅពីនេះ នៅមានថ្ងៃឈប់ ៣ថ្ងៃទៀត ខ្ញុំ ពិតជាចាំមិនខុសទេ !…”

        វ៉ាំងវើយ មុខឡើងក្រហមងាំងភ្លាមៗ នាងខឹងឡើងញ័រខ្លួនចំប្រប់ យកដៃ
ក្ដាប់ជាយអាវ ប៉ុន្ដែនាងខំសង្កត់ចិត្ដ ដោយមិននិយាយស្ដីអ្វីទាល់តែសោះ …
បានត្រឹមតែសម្លឹងមុខ លោកលី ដោយក្ដីក្ដៅក្រហាយ ប៉ុណ្ណោះ ….។

       លោក លី ... “​  កាត់ ១៥ ថ្ងៃហើយ និងថ្ងៃឈប់ ៣ថ្ងៃទៀត គិតជាប្រាក់ទៅ
ឃើញ ២៣៤ ដុល្លារ…កូនយើង អាលីន ឈឺ ៤ ថ្ងៃ មិនបានរៀន..ឯនាង ឈឺធ្មេញ
៣ ថ្ងៃ ប្រព​ន្ធខ្ញុំ អនុញ្ញាតអោយនាងឈប់សម្រាក …ដូច្នេះត្រូវកាត់ ៨៥ ដុល្លារ ទៀត..
អញ្ចឹងនៅសល់ ….អឺ…៤៨១ ដុល្លារ…ម៉េចត្រូវទេ ? ..”

      ពេលនេះ វ៉ាំងវើយ ភ្នែកឡើងក្រហម មានទឹកភ្នែករលីងរលោង នាងសង្រ្គឹត
ធ្មេញត្រឹកៗ ចាប់ផ្ដើមមានកម្ដៅភាយៗចេញពីខ្លួន​ នឹងក្បាល ហើយក៏កណ្ដាស់
ឆែតៗ ។ នាងយកដៃឈ្លីច្រមុះ ឡើង អារម្មណ៏ច្របូកច្របល់រកថាអីមិនត្រូវ
ប៉ុន្ដែនៅតែមិនព្រមនិយាយស្ដីអ្វីមួយម៉ាត់ ជាដដែលហ្នឹង …។

           លោក លី….” ប៉ុន្មានថ្ងៃមុន  នាងធ្វើអោយទ្រនាប់ប៉ាន់តែ បែក…
ដូច្នេះត្រូវកាត់ ២៥ ដុល្លារទៀត …តាមពិត តម្លៃរបស់វា ថ្លៃជាងនេះច្រើនណាស់
ព្រោះជារបស់ អោយគេ កុម៉្មង់ពីខាងក្រៅ…នាងក៏ប្រហែលជាដឹងដែរថា តាំងពី
មកធ្វើការនៅទីនេះ របស់របរផ្ទះខ្ញុំត្រូវខូចខាត ដោយសារនាងមិនតិចទេ ។
ថ្ងៃមុន ដោយសារការធ្វេសប្រហែសរបស់នាង នាងបណ្ដោយអោយ អាលីន
ឡើងដើមឈើ រហូតដល់រហែកអាវទាំងថ្មី ហេតុនេះ ត្រូវកាត់ ៥០ ដុល្លារ
បាត់អស់ស្បែកជើងមួយគូ ក៏ព្រោះតែនាងដែរ ចឹងនាងត្រូវសង ៦០ ដុល្លារ ។
ហើយកាលពីថ្លៃទី ៩ ខែមុន នាងសុំបើកលុយមុនផងដែរ ..”

            វ៉ាំងវើយ...” ខ្ញុំមានបានបើកលុយ មុនពីអង្កាល់ ? ” នាងប្រកែកទាំង
ហួសចិត្ដ ..។
            លោក លី..” នាងប្រហែលជាភ្លេចហើយ ! មើលក្នុងបញ្ជី របស់ខ្ញុំ
នេះទៅ ! ប្រាក់ខែ របស់នាង  ៤៨១ ដុល្លារ កាត់ប្រាក់ដែលបើកមុន ១៣៥ ដុល្លារ
និង ៥០ ដុល្លារ ទៀត បើកពីមុននេះបន្ដិច អញ្ចឹងប្រាក់នៅសល់ គឺ ២៧៦ ដុល្លារ  “

           វ៉ាំងវើយ  មានទឹកភ្នែករលីងរលោងទាំងសងខាង ច្រមុះដ៏ស្រួចស្អាត
របស់នាង ចាប់ផ្ដើមមានទឹកសំបោរ ចេញមកដូចកូនក្មេង មើលទៅគួរឲ្យ
អាណិតជាខ្លាំង ។ នាងនិយាយដោយសំលេងញ័រៗថា …
មានតែម្ដងគត់ ដែលខ្ញុំ បើកលុយពីភរិយា របស់លោក ២០ ដុល្លារ
ព្រោះកាលនោះ ខ្ញុំភ្លេចកាបូបលុយនៅផ្ទះ អត់មានលុយជាប់នឹងខ្លួ​នសោះ ទើបបាន
ជាខ្ញុំសុំខ្ចីប្រាក់នោះ ! ..”
              លោក លី...”  បើអញ្ចឹង មានតែខ្ញុំ ភ្លេច កត់ក្នុងបញ្ជី…ដូច្នេះ ត្រូវកាត់
ថែម ២០ ដុល្លារទៀត ដែលនាងបានខ្ចីពីប្រពន្ធរបស់ខ្ញុំ …ណេះ! យកទៅ !
ប្រាក់ខែ របស់នាង ២៧៦ ដុល្លារ…”

            វ៉ាំងវើយ ទទួលយកទាំងក្ដុកក្ដួលក្នុងចិត្ដ ព្រមទាំងនិយាយ
ដោយសំលេងតិចៗថា …”​  អរគុណ ..”
              លោក លី ក្រោកចេញពីកៅអី ដើរក្រពាត់ដៃចុះឡើងក្នុងបន្ទប់
ដូចជាមានអ្វីម្យ៉ាងទៀត មករំខានចិត្ដ គាត់ជាខ្លាំង ។ គាត់ មានលាក់ទុកអ្វី
ម្យ៉ាង ប៉ុន្ដែគាត់មិនទាន់បញ្ចេញ ទើបបានត្រឹមតែសួរទៅ វ៉ាំងវើយ ថា…
“..តើហេតុអ្វីបានជានាងត្រូវ អរគុណដល់ខ្ញុំ  ? នាងធ្វើការ ២ ខែ បានទទួល
ប្រាក់តែ ២៧៦ ដុល្លារ ឬមួយប្រាក់ត្រឹមប៉ុណ្ណេះ នាងអាចចាយវាយគ្រប់គ្រាន់
ក្នុងរយះពេល ២ ខែ មកនេះ ?  “
 
              វ៉ាំងវើយ  …”   ព្រោះលោកបានបង់ប្រាក់ឲ្យខ្ញុំ   ”
              លោក លី...តាមពិត នាងគួរតែបានប្រាក់ឈ្នួល ១២០០ ដុល្លារ ឯណោះ​ !
​ប៉ុន្ដែពេលនេះ  នាងទទួលបានត្រឹមតែ ២៧៦ ដុល្លារ ទៅវិញ ! នេះជាការកេងប្រវ័ញ
ស្រស់ៗ ! … នរណា ក៏ដឹងដែរ ! ការពិត នេះគឺជាការបោកប្រាស់លុយរបស់នាង
រឿងអីត្រូវនាង និយាយ ពាក្យថា​ ” អរគុណ ” នឹងខ្ញុំអញ្ចឹង  ?​ 
         
             វ៉ាំងវើយ… “​ មានកន្លែងខ្លះ គេមិនអោយសោះ ក៏មានដែរ .. ”
            លោក លី...” មានអញ្ចឹងដែរ ?…នាងនិយាយលេងទេដឹង ??
ដល់សម័យនេះហើយ  នៅមានមនុស្សធ្វើដល់ថ្នាក់ហ្នឹងទៀតឬ ? នាងកុំភ័យ
 ខ្ញុំ ធ្វើលេងទេ…តាមការពិត ខ្ញុំគ្រាន់តែ ចង់អោយនាងរៀនពីមេរៀនអាក្រក់ខ្លះៗ
ប៉ុណ្ណោះ…រឿងខ្លះ ដែលយើងស្មានថា វាមិនអាចទៅរួច វាក៏អាចទៅរួចកើតដែរ..
នេះគឺលុយ ១២០០ ដុល្លារ ដែលនាងត្រូវទទួលបាន ! ខ្ញុំបាន ដាក់វានៅក្នុង
ស្រោមសំបុត្រ តាំងពីតំបូងមកម្ល៉េះ …អ្វីដែលខ្ញុំ មិនពេញចិត្ដនោះគឺ
មូលហេតុអីបានជានាង មិនព្រមតវ៉ា អ្វីសោះ ?…ហេតុអី បានជានាង ចេះតែ
ស្ងៀមព្រមចុះចាញ់ បែបហ្នឹង ??? ឬមួយនាងគិតថា ខ្លួនអាចរស់នៅលើលោក
នេះ បានស្រួល  ដោយការបិទមាត់ មិននិយាយស្ដី ឬដោយអាការះទន់ជ្រាយ
បែបនេះឬ ??  ”

                    លោក លី មិនចាំអោយ វ៉ាំងវើយ  ឆ្លើយទាន់ទេ គាត់និយាយបន្ដភា្លម
ព្រោះគាត់ដឹងច្បាស់ថា  វ៉ាំងវើយ ប្រាកដជាមិនអាចដោះសារ ឲ្យខ្លួនឯងបានជា
ដាច់ខាត …
                   ” …នាងដឹងទេ ! ការបិទមាត់នៅស្ងៀមបែបនេះ វាប្រៀបដូចជា
ជួយលើកទឹកចិត្ដដល់ពួកកេងប្រវ័ញញើសឈាមអ្នកដទៃ ឲ្យកាន់តែបានចិត្ដ
នឹងកាន់តែព្រហើនឡើងប៉ុណ្ណោះ ។ ដូច្នេះចាប់ពីថ្ងៃនេះទៅ បើត្រូវប្រឈមមុខ
នឹងហេតុការណ៏ដូចនៅថ្ងៃនេះទៀត  នាងមិនគួរនៅស្ងៀមជាមិនដឹងមិនលឺ
តទៅទៀតទេ គឺត្រូវក្លាហានចេញមុខការពារសិទ្ធិរបស់ខ្លួន ! បើយើងមិនគិត
ខ្លួនឯង តើសង្ឃឹមអ្នកដទៃ គេឈឺឆ្អាលជាងម្ចាស់ខ្លួនឬ ???  “
 
                    ត្រូវប៉ុន្មានផ្លែ…វ៉ាំងវើយ  ទទួលយកទាំងញញឹមស្ងួតថា កន្លងមកនេះ
នាងពិតជាមានការទម្លាប់ដូចអ្វីដែលលោកលី បាននិយាយមែន ។ ក្នុងអារម្មណ៏
ទឹកមុខ និងកែវភ្នែករបស់នាង បង្ហាញអោយឃើញថា នាងពុំមែនបានទទួល
ត្រឹមតែប្រាក់ឈ្នួល យ៉ាងគ្រប់ចំនួនប៉ុណ្ណោះទេ នាងបានទទួលកំណប់ទ្រព្យ ដ៏មាន
តម្លៃបំផុតពីលោកលី ដែលនាងនឹងប្រើវាធ្វើជាអាវុធការពារ ជិវិតរបស់ខ្លួន
តទៅថ្ងៃមុខទៀតផងដែរ …


                                                                   សូមអរគុណ…
 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s