ការចិញ្ចឹមជិវិតត្រូវ

តើអ្វីទៅជាការចិញ្ចិមជីវិតត្រូវ?

តើអ្វីទៅជាសេចក្តីបរិសុទ្ឋនៃការចិញ្ចឹមជីវិត?

 

                    មនុស្សគ្រប់គ្នាត្រូវតែមានការចិញ្ចឹមជីវិតបែបណាមួយ គេមិនត្រូវរស់នៅដោយការសុំទានម្ហូបអាហារពីអ្នកដ៏ទៃឡើយ។                        ​   
                  ជនគ្រហស្ថត្រូវតែធ្វើការចិញ្ចឹមជីវិតដោយខ្លួនឯង។                             ​​                       តើការចិញ្ចឹមជីវិតរបស់លោកអ្នកវាយ៉ាងដូចម្តេចដែរ? ខ្នាត់សំរាប់វ៉ាស់នោះគឺថាយើងត្រូវដឹងពីការចិញ្ចឹមជីវិតដែលមិនត្រូវ
និងមិនបរិសុទ្ឋជាមុនសិន ហើយសល់ពីនោះជាការចិញ្ចឹមជីវិតត្រូវ និងបរិសុទ្ឋ៖

 

–  បើការចិញ្ចឹមជីវិតនេះលោកអ្នកធ្វើទុក្ខដល់អ្នកដ៏ទៃ ធ្វើអោយអ្នកដ៏ទៃមានការឈឺចាប់ លោកអ្នកអាចរកលុយបានច្រើនតែការចិញ្ចឹមជីវិតនេះមិនមែនជាការចិញ្ចឹមជីវិតត្រូវទេ។

 

–  បើការចិញ្វឹមជីវិតរបស់លោកអ្នកជំរុញអោយអ្នកដ៏ទៃដាច់សីល
ដាច់សិក្ខាបទរបស់គេ ដែលជាហេតុនាំអោយគេមានទុក្ខកាន់តែខ្លាំងថែមទៀតនោះ
មិនមែនជាការចិញ្ចឹមជីវិតត្រូវទេ។ អ្នកខ្លះអាចនិយាយតវ៉ាថាខ្ញុំឥតបានសំលាប់
នរណាម្នាក់ទេ ប៉ុន្តែដោយគេរកស៊ីលក់គ្រឿងសត្រាវុធ លក់គ្រាប់រំសេវ គ្រឿងចំបាំង
 គ្រាប់បែក គ្រាប់បែបបរមាណូ យន្តហោះទំលាក់គ្រាប់បែកគេរកលុយកាក់បានច្រើន
តែរុញអ្នកដទៃអោយដាច់សីលរបស់គេ ហើយធ្វើទុក្ខដល់អ្នកឯទៀតនេះមិនមែន
ជាការចិញ្ចឹមជីវិតត្រូវទេ។

 

–  គេអាចនិយាយថាខ្ញុំមិនដែលផឹកគ្រឿងស្រវឹងទេ តែគេរកស៊ីលកគ្រឿងស្រវឹង
លក់ស្រា លក់គ្រឿងបំពុល និងបើកវង់ល្បែងស៊ីសង នោះមិនមែនជាការចិញ្វឹមជីវិតត្រូវទេ អំពើពាលណាមួយក៏មិនមែនជាការរកស៊ីត្រូវដែរគេអាចនិយាយថាខ្ញុំមិនដែលសំលាប់
នរណាម្នាក់ទេ ប៉ុន្តែគេរកស៊ីលក់សាច់ មិនមែនជាការរកស៊ីត្រូវទេ គេរកស៊ីលក់សត្វមានជីវិត គេចិញ្វឹមសត្វហើយ លក់ទៅអោយអ្នកលក់សាច់ មិនមែនជាការរកស៊ីត្រូវទេ។

 

–   ហើយដូចគ្នាដែរការរកស៊ីដែលមើលទៅមានរូបភាពជាការចិញ្ចឹមជីវិតត្រូវ
តែមានគំនិតអាក្រក់ មានគំនិតគ្រាន់តែធ្វើអាជីវកម្មលើអ្នកដ៏ទៃនោះទោះបីវាមានសភាពដូចជា
ល្អយ៉ាងណាក្តី ការចិញ្ចឹមជីវិតនេះក្លាយជាការចិញ្វឹមជីវិតអាក្រក់ ទៅវិញទេ ។

គោលគំនិតគ្រាន់តែធ្វើអាជីវកម្មលើអ្នកដ៏ទៃនេះមិនមែនជាការចិញ្ចឹមជីវិតត្រូវទេ មនុស្សជាសត្វសង្គមមួយដែលត្រូវរស់នៅក្នុងសង្គម គេត្រូវតែមានសីល ពីព្រោះគេមិនត្រូវធ្វើអំពើណាមួយដោយកាយ ដោយវាចារ ដែលផ្តល់ទុក្ខដល់អ្នកដទៃ ដូចដែលអ្នកមិនចង់អោយអ្នកដទៃធ្វើទុក្ខដល់អ្នកដែរ។ គេអាចប្រកបមុខរបរនេះ
ឫមុខរបស់នោះ ការចិញ្ចឹមជីវិតនេះឫការចិញ្ចឹមជីវិតនោះ បើគេចេះ តែគិតថា ការចិញ្ចឹមជីវិតរបស់ខ្ញុំជារបៀបមួយដើម្បីជួយដល់អ្នកដទៃ បំរើសមាជិក
ឯទៀតនៃសង្គម ហើយទទួលមកវិញនូវប្រាក់ឈ្នួលរបស់ខ្ញុំដើម្បីទ្រទ្រង់ខ្លួនខ្ញុំនិងអ្នក
ដែលរស់នៅដោយសារខ្ញុំ នោះគោលគំនិតជា គោលគំនិតត្រូវ ការចិញ្ចឹមជីវិតជា
ការចិញ្វឹមជីវិតត្រូវ ប៉ុន្តែបើអកប្បកិរិយា បើគោលគំនិតដោយគ្រាន់តែជាការទាញយកកំរៃ
ប្រមូល ប្រាក់កាក់អោយបានច្រើនដើម្បីបំរើការ សប្បាយរបស់ខ្លួនផ្ទាល់ នោះគំនិតចម្កួតនេះផ្ទុយពីការចិញ្ចឹមជីវិតត្រូវ។

ពិតណាស់ជនគ្រហស្ថត្រូវខំប្រឹងធ្វើការដោយមែនទែន និងដោយស្មោះត្រង់ដើម្បីរកប្រាក់ពីព្រោះគ្រហស្ថមិនត្រូវពឹងផ្អែកលើអ្នក៏ទៃទេ
ត្រូវរស់នៅដោយខ្លួនឯង។

 

ម្យ៉ាងទៀតកាលណាលោកអ្នកចាប់ផ្តើមរកប្រាក់បាន លោកអ្នកចាប់ផ្តើមបំប៉ោង អញ របស់លោកអ្នកផងដែរ  (អញ របស់អញៗ) នេះដោយសារប្រាជ្ញាឈ្លាសវៃរបស់អញ បានជាប្រាក់កាក់យ៉ាងច្រើននេះចូលមក អញ ប្រសើជាងអ្នកឯទៀតទាំងអស់ គំនិតឆ្កូតនេះ បានកើតឡើយ ការប្រកាន់ខ្ជាប់រឿងប្រាក់កាស់នេះបានកើតឡើងរួចហើយលោកអ្នក តាំងតែរត់ទៅរកទិសដៅផ្ទុយពីការរំដោះ។ តំណាក់ចុងបំផុតរបស់មនុស្សជាតំណាក់មួយ
ដែលគ្មាន អញ ការរលាយអញទាំងស្រុងជាតំណាក់នៃការរំដោះបរិបូរណ៍។

 

លោកអ្នកប្រាជ្ញបានរកវីធីមួយដើម្បីដោះស្រាយ កាលណាជនគ្រហស្ថខំប្រឹង
ធ្វើការបានប្រាក់មក គេត្រូវតែគិតថា អញ បានខំប្រឹងធ្វើការរកប្រាក់បាន មិនមែនគ្រាន់តែសំរាប់ទ្រទ្រង់ខ្លួនអញ និងអ្នកដែលរស់នៅដោយសារអញនោះទេ តែសំរាប់អ្នកឯទៀតផងដែរប្រាក់ដែលអញរកបានមួយចំនួនត្រូវតែចំណាយដើម្បី
ជាប្រយោជន៌ដល់អ្នកដទៃ នៅពេលនោះធម្មជាតិ នៃគំនិតអត្មានិយម ដែលគិតតែពីប្រយោជន៏ផ្ទាល់ខ្លួនក៏ចាប់រលាយផងដែរ នេះជាជំហានទីមួយសំរាប់
សម្មាជីវៈរបស់គ្រហស្ថ។ កាលណាគេរកប្រាក់បាន ប្រាក់មូយផ្នែកទោះតិចឫច្រើនត្រូវ
ចំណាយជាប្រយោជន៏ដល់អ្នកឯទៀត ហើយគោលគំនិតនេះត្រូវមានជាដរាប អញ រកប្រាក់បានមិនមែនសំរាប់តែខ្លួនអញទេ តែសំរាប់ជួយសង្រ្គោះដល់អ្នកឯទៀតផងដែរ ដូច្នេះសម្មាអាជីវៈ និងក្លាយជាសម្មាអាជីវៈពិតប្រាកដ។

 

សូមអោយការចិញ្វឹមជីវិតរបស់អ្នកក្លាយជាការចិញ្វឹមជីវិតបរិសុទ្ឋ សូមអោយអ្នកទទួលបាននូវសន្តិភាពពិតប្រាកដ សុខដុមរមនាពិតប្រាកដ!!!!!!!!។

 

                                                     អត្ថបទដកស្រង់ចេញពី ធម្មទេសនាថ្ងៃទីពីរក្នុងកម្មសិក្សា វិបស្សនារយៈពេលដប់ថ្ងៃរបស់

                                                                                                                                                            លោកគ្រូ  S.N GOENKA

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s