រឿងព្រះអាទិត្យ

រឿងព្រះអាទិត្យ

          ពេលដែល លោក ខុងជឺ កំពុងធ្វើតំណើរផ្សព្វផ្សាយ ទស្សនះរបស់ខ្លួន
នៅភាគខាងកើតនៃប្រទេសចិន គាត់ក៏បានជួបនឹងក្មេងពីរនាក់ កំពុងប្រកែក
សំដីគ្នាឡើងមុខក្រហម នៅតាមផ្លូវ ទើបគាត់សម្រូតខ្លួន ពីលើខ្នងសេះ ដើម្បី
ចុះមកពិនិត្យ មើលឲ្យដឹងរឿង ។  ពេលឃើញ លោក ខុងជឺ ដើរមកដល់ដូច្នេះ
ក្មេងទាំងពីរ ក៏ប្រជែងគ្នារៀបរាប់រឿងរ៉ាវ ឲ្យគាត់ស្ដាប់ ។

         ក្មេងទីមួយ និយាយថា ៖
” ខ្ញុំថា ពេលព្រឹក ព្រះអាទិត្យនៅជិតយើងជាង លុះដល់ពេលថ្ងៃត្រង់ ព្រះអាទិត្យ
ក៏កាន់តែខិតទៅឆ្ងាយ…”
 ” មិនមែនទេ !!! …” ក្មេងទីពីរ ប្រកែក …
” ពេលថ្ងៃ ព្រះអាទិត្យគួរតែនៅជិតជាង ហើយចំណែកពេលព្រឹក ព្រះអាទិត្យ
គួរតែនៅឆ្ងាយជាង ទើបវាត្រូវ …”

         ក្មេងទីមួយប្រញ៉ាប់តំឡើងសំលេងបន្ថែម …
” ឯងនិយាយខុសហើយ !!! ឯងមិនឃើញទេឬ ? នៅពេលព្រះអាទិត្យរះ
មានរូបរាងធំប៉ុនឆ័ត្រឯណោះ  តែលុះដល់ពេលថ្ងៃ ព្រះអាទិត្យបែរជា
មានរូបរាងតូច ប៉ុនចានបាយទៅវិញ នេះមិនមែនមកពីនៅឆ្ងាយ ទើប
ឃើញតូចទេឬ ? “

” ឯងហ្នឹងហើយ ជាអ្នកខុស!!!…”  ក្មេងម្នាក់ទៀត ប្រកែកញ៉ាញ….
” នៅពេលព្រឹក ធាតុអាកាសត្រជាក់ស្រួល តែដល់ពេលថ្ងៃត្រង់បែរជា
ក្ដៅដូចអង្គុយលើខ្ទះ អញប្រាប់ឲ្យដឹងទៅ ! ប៉ុណ្ណឺងហើយ នៅតែមិនមែន
មកពី ព្រះអាទិត្យនៅជិតទៀតឬ បានជាក្ដៅដូច្នេះ ? ”

           ក្មេងនីមួយៗ ពុំមាននរណាព្រមស្ដាប់ហេតុផល របស់អ្នកណាម្ខាងឡើយ
ទើបពួកគេសួរទៅ លោក ខុងជឺ ឲ្យជួយកាត់សេចក្ដី ឲ្យបានដឹងឈ្នះចាញ់ ។

           ខុងជឺ ស្ដាប់ហើយ បានតែត្រឹមលើកដៃ ប្រណម្យលើដើមទ្រូង មិនព្រម
និយាយស្ដីអ្វីទាំងអស់ ។

           កាលក្មេងទាំងពីរ បានឃើញហើយ នាំគ្នាទះដៃចំអក …
” ពុទ្ធោអ្ហើយ !!…មនុស្សចេះតែនាំគ្នា សរសើរថា ខុងជឺ ជាមនុស្សឆ្លាត
គ្រប់យ៉ាងទៅកើត ? ដឹងអី រឿងប៉ុណ្ណឹងៗ ក៏គិតមិនឃើញដែរ ? ” …

                សូមពិចារណា ផ្ទាល់ខ្លួន…

                                                                 សូមអរគុណ…

Advertisements

25 responses to “រឿងព្រះអាទិត្យ

  1. សួស្តី​​ពិសិដ្ឋ

    ពិតមែន​ហើយ​ ឃើញ​របៀប​អញ្ចឹង បង​ក៏​សុំ​​ប្រណម្យ​ដែល!

    ដោយ​ក្តី​រាប់​អាន​ពី​ហង្ស

  2. គាត់ចង់​និយាយថា អ្វីៗ​វាស្រេច​តែ​លើ​បេះដូង​ដឹង?

  3. ជំរាបសួរ បងប្រុស និង សំឡាញ់ ក្មេងស្រែ …

    យើងដឹងហើយថា សម័យ ខុងជឺ មានរយះពេលវែងណាស់ !
    គាត់កើតនៅ ៥៥១ ហើយទទួលមរណះនៅឆ្នាំ ៤៧៩ មុនគ្រឺស្ដសករាជ ដែលសម័យនោះ មនុស្ស ផ្នែកវិទ្យាសាស្ដ្រ មិនទាន់មានភាពជឿនលឿន
    ហើយជាពិសេស ក៏មិនទាន់ដឹងថា ផែនដី មានរាងមូល នោះនៅឡើយដែរ
    ព្រោះ ទើបតែដោយសារ លោក គ្រីស្ដុហ្វ កូឡុមប៏ ឆ្នាំ ១៤៥១ ដល់ ១៥០៦
    ឯណេះទេ ដែលជាអ្នករកឃើញថា ពិភពលោកយើង មានរាងមូល ។

    ព័ត៏មានទាំងនេះ អាចបង្ហាញឲ្យដឹងបានខ្លះៗថា …លោក ខុងជឺ គាត់ក៏ពុំមែន
    ជាបុគ្គលចេះដឹង គ្រប់សព្វបែបយ៉ាងអ្វីនោះដែរ …បើនិយាយដោយស្រួល
    យល់ លោកត្រឹមជា ទស្សនះវិទូ ដូចទស្សនះវិទូ ដទៃ មានសូក្រាត អារីស្ដូត
    ឬ ប្លាតុង ជាដើម ដែលបុគ្គលទាំងអស់នេះ ក៏អះអាងបញ្ជាក់ថា ខ្លួន មិនមែន
    ចេះដឹងទាំងអស់ នោះទេ អំពី អ្វីៗក្នុងធម្មជាតិ យើងនេះ ។

    ហេតុដូច្នេះហើយ បានជាគាត់ មិនឆ្លើយតប អ្វីដល់ក្មេងៗ ទាំងពីរ នាក់នោះ !
    អាចនិយាយបានថា គាត់មិនចេះ ក៏ថាបាន ហើយអាចនិយាយថា ទោះបីជា
    គាត់ចេះ តែមិនប្រាប់ ព្រោះបើប្រាប់ថា ម្នាក់ត្រូវ ម្នាក់ខុស ក៏មិនជាការអ្វី
    ព្រោះមនុស្សដែលមានទិដ្ឋិមានះ គឺមិនងាយទទួលយកហេតុផល ដោយងាយៗ
    នោះបានទេ …( ជាទស្សនះ របស់ខ្ញុំ តែប៉ុណ្ណោះ​ ) ..

    ម្យ៉ាងទៀត ក្នុងប្រវត្ដិសាស្ដ្រ របស់ចិន ក៏មានបញ្ជាក់ថា
    ខុងជឺ ធ្លាប់ទទួលសុំ ក្មេង អាយុ ៦ ឆ្នាំម្នាក់ជា គ្រូ នោះដែរ …ព្រោះ
    មនុស្សគ្រប់គ្នា សុទ្ធតែមានលក្ខណះល្អ ម្យ៉ាងៗ ដែលលោកខុងជឺ
    អាចរៀនសូត្រ តាម …៕

    សូមអរគុណ….

  4. សួស្តី​ពិសិដ្ឋ

    បង​សង្កេត​ឃើញថា​មាន​មនុស្ស​ខ្លះ​រៀន​ដើម្បី​អំណាច​មោទនភាព​និង​អំនួត​ ធ្វើ​អោយ​សង្គម​វីវរ ឈ្លោះ​គ្នា​​៖ ​អញ​ត្រូវ​​ ឯង​ខុស! ហេតុ​នេះ​ហើយ​គ្មាន​គ្រូ​ណា​ហាន​បង្រៀន​មនុស្ស​របៀប​នេះ​ទេ។​ ​សម័យ​មុន នៅ​ស្រុក​ចិន គ្រូ​ពូកែ​ក្បាច់​ប្រដាល់​មិនដែល​បង្រៀន​សិស្ស​គ្មាន​សីលធម៌​ទេ។​​ ម្យ៉ាង​ទៀត​គ្មាន​គ្រូ​ណា​ចង់​បង្រៀន​សិស្ស​ដែល​ថា​ខ្លួន​ពូកែ​ជាង​គ្រូ​ទេ! សម្រាប់​បង​សំខាន់​ជាង​គេ​មិន​មែន​​​​វិទ្យា​សាស្ត្រ​ទេ​ គឺ​គុណធម៌​និង​សីលធម៌​​ដែល​សង្គម​មនុស្ស​ត្រូវ​ការ​បំផុត! ហេតុនេះ​ហើយ​បាន​លោក​ខុងជឺ​ប្រណម្យ​ដើម្បី​ប្រាប់​ការ​ពិត​អោយ។

    បង​រីករាយ​ឃើញ​អ្នក​ភូមិ​ខំ​រៀន​ដើម្បី​ជួយ​បំភ្លឺ​ រួបរួម​ចែក​យោបល់​គ្នា ជួយ​ពិចារណា​គ្នា​ ដើម្បី​ចៀស​វៀង​​ពី​គ្រោះ​ថ្នាក់​ ដោះស្រាយ​បញ្ហា​រស់​នៅ និង​អោយ​សង្គម​ជួបប្រទះ​សុភមង្គល​នៅ​អនាគត។ ​​ ម្យ៉ាង​ទៀត​រៀន​ចេះ​យ៉ាង​ណា​ក៏​គ្មាន​ប្រយោជន៍​ដែរ បើ​យើង​គ្មាន​សមត្ថភាព​ឬ​ចិត្ត​ចង់ អនុវត្តន៍​ ប្រតិបត្តិ បម្រើ​សង្គម! ​​​​

    ដោយ​ក្តី​រាប់​អាន

    • បងប្រុស ជាទីគោរព…

      ពាក្យមួយពោលថា ៖ បុគ្គលដែលចូលចិត្ដ ប្រើតែ សភាគតិ គឺជាសត្វ …
      រីបុគ្គលដែលចូលចិត្ដ ប្រើតែ ហេតុផល គឺជា ខ្មោចឆៅ …។

      ពាក្យពីរឃ្លារនេះ អាចតោងយកមកអធិប្បាយបន្ដិចបានថា…មនុស្សយើង
      បើចេះតែស្របនឹងធម្មជាតិ ដោយមិនគិតពិចារណារកត្រូវ នឹងខុសនោះ
      គឺពិតជារឿងគួរឲ្យសង្វេកណាស់ …ព្រោះមនុស្សមានរឿងពីរយ៉ាង ដែល
      ខុសប្លែកពីសត្វដទៃ ៖
      ១ គឺសតិបញ្ញា ដែលចូលចិត្ដគិតពិចារណា រករិះ ត្រិះរិះគិត រកត្រូវ ឬខុស
      ២ គឺគុណធម៌ ដែលមានក្ដីមេត្ដា​ ករុណា លើកលែងទោស ចេះផ្ដល់ឱកាស
      ចេះដាក់ខ្លួន ដាក់ប្រាណ …ឲ្យសុភាព ជាដើម …

      ពេលដែលយើងមិនចេះប្រើបញ្ញា ដើម្បីរស់ យើងដូចជាសត្វ ចំតួអញ្ចឹង
      ប៉ុន្ដែ បើយើងរស់ដោយត្រឹមតែប្រើបញ្ញាម្យ៉ាង ( ហេតុផល ) យើង
      ជួនកាល ដូចជា ខ្មោចឆៅ ដែលពុំមានមនោសញ្ចេតនា មិនមានចិត្ដ
      ឥតថ្លើម អីអញ្ចឹងទៅ …

      ហេតុនេះហើយ បានជាមនុស្សចាំបាច់ ត្រូវប្រកបដោយរឿងពីរយ៉ាងនេះ
      ទើបបានធ្វើឲ្យជិវិតខ្លួន រស់ប្រកបដោយសេចក្ដីសុខ និងធ្វើឲ្យសង្គម
      មានស្ថេរភាព រីកចម្រើន លូតលាស់ ជាដរាបរៀងទៅ ..៕

      សូមអរគុណ…

      • ពិត​មែន​ហើយ​ពិសិដ្ឋ!
        សតិបញ្ញា​និង​គុណធម៌​ដូច​ជើង​របស់​មនុស្ស​ដែរ ទាល់​តែ​មាន​ទាំង​ពីរ​ទើប​ដើរ​ទៅ​មុខ​រួច! 🙂

  5. ផ្កាយ​ដុះ​​កន្ទុយ​

    បើ​ខ្ញុំ​ជា​ខុង​ជឺ បើ​មិន​យក​ដៃ​លើក​ប្រណម្យ ក៏​គ្រវីក្បាល​ដែរ!​
    ពេល​មាន​រឿង គិត​តែ​ពី​រឿង​ឈ្លោះ រឿង​ប្រកែក មិន​ព្រម​ស្តាប់​ហេតុផល​របស់​អ្នក​ណា​… សួរ​ថា​បញ្ហា​វា​ដោះ​ស្រាយ​ចេញ​ឬ?

    • អេហ៏ !

      ចាំបាច់ គ្រវីក្បាលធ្វើអ្វី ! ចាក់ឌីស្កូ តែម្ដងទៅ ! ហេហេហេ…

      ធ្វើដូចជា បរមគ្រូ Albert Einstein ក៏បានដែរ ..” ថ្ងៃមួយ គេសួរគាត់ថា
      តើមួយម៉ៃល៏ ស្មានប៉ុន្មានហ៊្វូតដែរ ? …គាត់ឆ្លើយថា ” ខ្ញុំ មិនដឹងទេ ! …
      តើខ្ញុំ ចាំបាច់ត្រូវខំចាំវា នាំឲ្យស្ដុកខួរក្បាលធ្វើអ្វី បើខ្ញុំ អាចរកមើលចម្លើយ
      ត្រឹមតែ ២ នាទី ក្នុងសៀវភៅ ប៉ុណ្ណោះនោះ ??? ”

      ម៉េច គិតដូចខ្ញុំ ទេ ..

      បើបានជា លោក ខុងជឺ ហើយ ឆ្លើយថា មិនចេះតាហ្មងទៅ …មិនស្រួលជាង
      ការខំប្រឹងបកស្រាយ វែងឆ្ងាយ តែចុងក្រោយ គេនៅតែមិនយល់ …

      សូមអរគុណ

  6. ផ្កាយ​ដុះ​​កន្ទុយ​

    😀 មែន​ហ្នឹង! មិន​ដឹង គឺ​មិន​ដឹង​ហើយ កុំ​បាច់​បូរ​បាច់​វែង​ឆ្ងាយ…

  7. ឈ្មោះ ខុង​ ជឺ ជាភាសា​អង់គ្លេស​សរសេរ​ម៉េច​ដែរ? ព្រោះ​ខ្ញុំ​ចង់​មើល​រឿង​រ៉ាវ​របស់​គាត់​ខ្លះ! អរគុណ​ទុក​ជាមុន!

    • The Art of the War is the special one of
      Confucius .

      Thanks a lot …

      • ខ្ញុំចែករំលែក

        Art of War by Lao Tzu (Sun Tzu)?

      • ប្រហែលគឺ ជារូបគាត់ ហ្នឹងហើយ សំឡាញ់ …

        ខ្ញុំ បានថតចំលង ឯកសារ នោះរួចមកហើយ ប៉ុន្ដែមិនទាន់បានអាន
        ព្រោះជាប់រវល់ ដាក់កំហិត អានលើសៀវភៅមួយចំនួន ផ្សេងៗ
        ជាខេមរភាសា … អញ្ចឹងបានជា ដឹងមិនច្បាស់ អំពីឈ្មោះ ពិតប្រាកដ
        របស់ ម្ចាស់សៀវភៅ ម្នាក់នេះ …

        ក្នុងប្រវត្ដិសាស្រ្ដ ចិន …អ្នកប្រាជ្ញល្បីៗ មានច្រើន ជាអនេក …ក្នុងនោះ
        ខ្ញុំ បានស្គាល់ឈ្មោះមួយចំនួនដែរ ដូចជា ខុង ជឺ ឡៅជឺ ខុងមេង
        ( ជូគឺលេង ) ​និង ចានគួក ជាដើម … លឺថា បុគ្គលទាំងនេះ ល្បីល្បាយ
        ជាខ្លាំង ក្នុងប្រវត្ដិសាស្រ្ដ របស់ចិន …ប៉ុន្ដែគួរឲ្យសោកស្ដាយ ដែលខ្ញុំ
        ពុំមាន ឯកសារ អំពីពួកគាត់ .. ហើយភាគច្រើនដែលខ្ញុំ បានដឹង គឺ
        តាមរឿននិទាន ខ្លីៗ ប៉ុណ្ណោះ …ចំពោះឯកសារ ជាភាសា អង់គ្លេស
        ខ្ញុំ ពុំសូវបានដែរអាន នោះទេ …

        តែចាំមានពេលវេលា ល្មម នឹងដាក់ចិត្ដ អានសៀវភៅ ” សិល្បះ នៃការ
        ធ្វើសង្រ្គាម ” របស់ លោក ឡៅ ជឺ ឬ ស៊ុន ជឺ នោះម្ដង ..៕

        សូមអរគុណ​ដែលបាន​ចូលរួម…

  8. @ បង Piset និយាយអំពីសៀវភៅ សិល្បះ នៃការ
    ធ្វើសង្រ្គាម ” របស់ លោក ឡៅ ជឺ ឬ ស៊ុន ជឺ។
    ខ្្ញុំចាប់អារម្មណ័ សៀវភៅនឹង តើសៀវភៅនឹង និព្ធនដោយអ្នកណា រកជាវទិញនៅកន្លែងណា?សូមអរគុណ។

  9. លើកទីមួយហើយដែលខ្ញុំបានអាននូវរៀងនេះ។ សូមអរគុណខ្លាំងណាស់។ ខ្ញុំសូមផ្សាយនៅប្លុករបស់ញ៉ុមបានទេ?

    • សុំទោស ចំពោះការឆ្លើយតប យឺត …

      ចំពោះរឿងស្នើសុំ ដូច្នោះ ខ្ញុំមិនដែលបដិសេធអ្វីនោះទេ ..ពីព្រោះ
      នេះក៏មិនមែនជាស្នាដៃ តែងនិពន្ធ របស់ខ្ញុំ អ្វីដែរ … ខ្ញុំគ្រាន់តែចំលង
      ចេញពីសៀវភៅ យកមកដាក់ប៉ុណ្ណោះ ..

      ជាការប្រសើរ បើបានការចូលចិត្ដ ពីអ្នក យកទៅចែករំលែក បន្ដ …

      ” ទៀនមួយដើម បំភ្លឺបានតែខ្ទមដ៏តូចមួយប៉ុណ្ណោះ …បើចេតនា ចង់ឲ្យ
      ទៀនច្រើន កើតមាន នោះពន្លឺក៏មានច្រើនទៅតាមនោះដែរ …”

      សូមអរគុណ

  10. អត់បញ្ហាអ្វីសោះឡើយ។ យើងទាំងអស់គ្នាសុទ្ធតែមានភារកិច្ចដែលត្រូវបំពេញ។ ដូច្នេះញ៉ុមសូមដុតទៀនបន្ដចេញមួយដើមទៀតហើយ ច៎ាស ។ សូមអរគុណ។

  11. បាទ … រីករាយណាស់ ដែលអ្នក ព្រមអុជ ទៀន ចំលងភាពអវិជ្ជា
    របស់មនុស្ស​….

    សូមឲ្យទទួលបានក្ដីសុខភាពល្អណា …

  12. សួស្តី! បងៗ
    ក្រោយពីបានអាចនូវ រឿងភាគខ្ឡី ខុងជឺ ត្រង់វគ្គ ព្រះអាទិត្យ នេះរួចមក ព្រមទាំងគតិមតិ របស់បងៗ ពិតជាធ្វើឱ្យខ្ញុំ ទ្រាំមិនចូលរួមមិនបាន ព្រោះមានសេចក្តីរីករាយ នឹងការទទួលបាន នូវចំនេះថ្មី គំនិតថ្មី តាមរយៈ លោក ខុងជឺ និង មតិ របស់ បងៗ។ ខ្ញុំសង្ឃឹមថា នឹងអាចយក តំណភ្ជាប់នៃ ទំព័រនេះទៅ Comment ឫ ផ្សព្ពផ្សាយ នៅលើ Facebook របស់ខ្ញុំដើម្បីចែករំលែកនូវ ចំនេះថ្មី គំនិតថ្មីនេះ ដល់ំមិត្តភក្តិរបស់ខ្ញុំទាំងអស់៕

  13. បាទ សួស្ដីណា បញ្ញា …
    នេះពិតជារីករាយណាស់ ដែលបានបញ្ញា ចូលចិត្ដ អត្ថបទ
    មួយនេះដែរ .. អត្ថបទមួយនេះ បញ្ញា យកទៅធ្វើអ្វីក៏បានដែរ
    ខ្ញុំ ឥតមានហាមប្រាម ខានមិនឲ្យនរណាយកទៅនោះទេ ..
    បើបានបញ្ញា យកទៅចែករំលែក បានជាចំណេះដឹងនោះ ខ្ញុំ
    ក៏រឹងរឹតតែសប្បាយចិត្ដ ទៀតផង …ហេតុនេះ សុំកុំស្ទើរស្ទាក់អ្វី
    ចង់ធ្វើអ្វី ក៏ធ្វើចុះណា បញ្ញា​ !

    រីករាយដែលបានជួបនៅទីនេះ ..

  14. អរគុណណាស់បងប្រុស ដែលបានអនុញ្ញាត ឱ្យខ្ញុំយកអត្ថបទនេះទៅផ្សព្វផ្សាយ ខ្ញុំនិងដឹកនាំ ដំណឹងដែលខ្ញុំបានអានពីអត្ថនេះទៅចែកជូនមិត្តដែលខ្ញុំបានស្គាល់..!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s