ឆ្លើយមិនចេញ ???

ឆ្លើយមិនចេញ ???

                    ម៉ឹងជឺ បានទូលសួរទៅព្រះអង្គម្ចាស់ សួន ស្ដេចនគរឈី ថា៖
” មាននាម៉ឺនម្នាក់ យកភរិយា និងកូន របស់ខ្លួនទៅផ្ញើនឹងមិត្ដម្នាក់ ក្នុងពេល
ដែលខ្លួនធ្វើដំណើរទៅបំពេញកិច្ចការនៅនគរឈូ ។ ពេលត្រលប់មកវិញ
ស្រាប់តែឃើញប្រពន្ធកូន របស់ខ្លួន ស្ថិតនៅក្នុងសភាពដ៏សែនយ៉ាប់ លំបាក
លំបិន វេទនា អត់ឃ្លានស្ទើរតែស្លាប់ ។ មិត្ដប្រភេទនេះ តើព្រះអង្គ គួរធ្វើ
ដូចម្ដេចដែរ ក្រាបទូល ??​ “

                    ស្ដេចទ្រង់ត្រាស់ថា “ ឈប់សេពគប់នឹងគេទៅ  “
                   ម៉ឹងជឺ សួរបន្ដថា  ” ប្រសិនជាមន្ដ្រីទទួលមើលការខុសត្រូវ ទឹកដី
តែបែរជាមិនគ្រប់គ្រងមនុស្សក្រោមឱវាទឲ្យបានល្អ តើព្រះអង្គ គួរចាត់ការ
ពួកគេ ដូចម្ដេចដែរ ក្រាបទូល ?​  “
         
                  ព្រះអង្គត្រាស់ថា  “ ទម្លាក់គេ ពីមុខតំណែងចោល !  “
                 ម៉ឺងជឺ សួរបន្ដថា   ” ឧបមាថា មានប្រទេសមួយ ដែលនយោបាយ
គ្រប់គ្រងក្នុងប្រទេស មានស្ថានភាពដុនដាបជាខ្លាំង តើព្រះអង្គមានព្រះតំរិះ
ថាគួរនឹងចាត់ការដូចម្ដេចទៅ ក្រាបទូល ??? “

               ព្រះមហាក្សត្រ ទ្រង់បែរព្រះភក្រ្ក័ ទតមើលនាយ មើលអាយ ហើយទ្រង់
រំឭកពីរឿងឯណាឯណីទៅវិញ ??? …..

             សូមពិចារណា ដោយផ្ទាល់ខ្លួន ..

                                                              សូមអរគុណ

……………………………………..

Advertisements

7 responses to “ឆ្លើយមិនចេញ ???

  1. ផ្កាយ​ដុះ​​កន្ទុយ​

    មែន​ហើយ! ហេតុអី​ក៏​មនុស្ស​ចឹង​ន៎?
    ឃើញ​អ្នក​ដទៃ​ខុស ថា​ចេះ​ ថា​ចុះ…
    តែ​បើ​​​ខ្លួន​មាន​កំហុស​វិញ​ បែរ​ជា​មិន​ព្រម​ទទួល​ទៅ​វិញ…
    ហ៊ើយ!

  2. សួស្ដី ផ្កាយ !

    យ៉ាងម៉េច សុខសប្បាយដែរទេហ្នឹង មួយរយះ កន្លងមកនេះ ??

    ! អរគុណច្រើនណា ដែលបានឈាងចូលមកលេង ថែមទាំង
    គំនិតយោបល់​ល្អៗ ផងនោះដែរ ..

    តាមពិតទៅ សារធាតុជាមនុស្ស តែងមានដូច្នោះ អញ្ចឹងទៅហើយ …
    ពេលខ្លះ អគតិ ច្រើន ហើយជ្រៅពេក ទើបចូលចិត្ដ ប្រព្រឹត្ដ អញ្ចឹង
    ជាកន្លង ជាទំលាប់ទៅ …យ៉ាងណា យើងរៀនអប់រំ ខ្លួនទៅណា !

    ជឿយ៉ាងនេះសិនចុះ ថ្ងៃមួយ នឹងឃើញច្បាស់ថា ជាយ៉ាងណា !

    សូមអរគុណ

  3. ផ្កាយ​ដុះ​​កន្ទុយ​

    មួយ​រយៈ​នេះ ខ្ញុំ​រៀន​បាន​ច្រើន សូម្បី​តែ​រឿង​ស្នេហា!​ ឥឡូវ​យល់​ហើយ ពី​អារម្មណ៍​ ហេតុអី​បាន​ជា​ស្រឡាញ់​មនុស្ស​ម្នាក់ វា​មាន​ន័យ​លើស​ពី​អ្វី​ដែល​យើង​គិត​ទៅ​ដល់? ស្រឡាញ់​មនុស្ស​ម្នាក់ ការពិត​វា​ចឹង! ស្រឡាញ់​ដោយ​គ្មាន​ហេតុផល!
    អរគុណ​ណា​ពិសិដ្ឋ ដែល​តែង​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំតាំង​ពី​ដើម​រហូត​មក! អរគុណ​ 😀

    • តាមពិត នេះជារឿងបន្ដិចបន្ដួច ដែលខ្ញុំអាចជួយបាននោះទេ ..

      ហេតុនេះ សុំកុំទុកក្នុងចិត្ដធ្វើអ្វី ណា ..

      អំណោយដល់ល្អ របស់មិត្ដភាព គឺការលើកទឹកចិត្ដ
      ចែករំលែក …នេះហើយ ។

      ទោះបី យើងស្គាល់គ្នា នៅតាមអ៊ិនធើណេត ក៏ពិតមែន ..ប៉ុន្ដែ បើអាចចែករំលែក
      បាន…ខ្ញុំ ចេះតែប្រឹង ទៅតាម សមត្ថភាព នឹងទឹកចិត្ដ ប៉ុណ្ណោះ ..

      ជួយបាន ឬមិនបាន…មិនមែន ខ្ញុំ ជាម្ចាស់ លើអ្វីគ្រប់យ៉ាង នោះទេ ..
      ការដែលខ្ញុំ បានចូលរួម ដូចនោះ …ពេលខ្លះ ក៏ជាសេចក្ដីរលឹកត្រូវ
      ចំពោះជិវិត ខ្ញុំ ដែរ …

      ព្រហ្មលិខិត ពិតជា យុត្ដិធម៌ណាស់ សំរាប់ខ្ញុំ ថ្វីដ្បិត ខ្ញុំ មិនដឹងអំពី
      ដំណើរការ របស់វា ជាយ៉ាងណា …ប៉ុន្ដែ ហេតុផល របស់ ព្រហ្មលិខិត
      គឺសុក្រិត បំផុត មិនបាច់ រកលេស ដោះសារ ណាមកបដិសេធ នោះឡើយ ៕

      សូមឲ្យអ្វីគ្រប់យ៉ាង បានដំណើរការ ល្អ ជាប្រសើរ សំរាប់ជិវិត របស់អ្នក !!!

      សូមអរគុណ

  4. On voit la paille dans l’oeil de son voisin, mais pas la poutre dans le sien.
    You see the straw in the eye of his neighbor, but not the beam in your own eye.
    ឃើញ​ចំបើង​ក្នុង​ភ្នែក​គេ តែ​អត់​ឃើញ​សសរ​ក្នុង​ភ្នែក​ខ្លួន​!​

    • អីយ៉ាស់ !

      បងប្រុស បានទ្រឹស្ដី អ្វីក៏ចំឡែកម្ល៉េះ បង ???

      សូមជួយពង្រីកន័យ ឲ្យធំ ជាងនេះ ទៀតបានទេ បងប្រុស​ …គ្រាន់ប្អូន
      បានយល់ បន្ថែម អំពី ន័យនេះ ណា បង..

      សូមអរគុណ

      • មាន​ន័យ​ថា៖

        កំហុស​គេ​តូច​ប៉ុន​គ្រាប់​ខ្សាច់​យើង​មើល​ឃើញ​ឬ​ទាស់​ភ្នែក​យើង រីឯ​កំហុស​យើង​ធំ​ប៉ុន​ម៉ា​ភ្នំ​ យើង​មើល​មិន​ឃើញ​ឬ​ធ្វើ​មិន​ដឹង! ហេតុ​នេះ​ហើយ​មុន​នឹង​រិះគន់​ឬ​វិនិច្ឆ័យ​គេ យើង​គួរ​តែ​មើល​ខ្លួន​យើង កំហុស​យើង​ដែរ។ បើ​គេ​រិះគន់​ យើង​គួរ​តែ​ស្ដាប់​និង​យក​មក​ពិចារណា។ គ្មាន​មនុស្ស​ណា​អាច​ចៀស​ពី​កំហុស​បាន​ទេ។ ប៉ុន្តែ​យើង​ត្រូវ​ព្យាយាម​ប្រចាំ​ថ្ងៃ កុំ​អោយ​ធ្លាក់​ក្នុង​កំហុស។ ហេតុនេះ​ កុំ​បង្អាប់​គ្នា យើង​គួរ​បំភ្លឺ​គ្នា អត់​អោន​គ្នា ជួយ​គ្នា​លើក​ចេញពី​កំហុស…

        ដោយ​ក្តី​រាប់អាន​ពី​បង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s