គុណធម៌ អណ្ដាត

សម័យ ឡៅ ជឺ ( 570 – 490 BC )

                 មានតំណាលមួយថា …គ្រាមួយ ពេលដែល លោកគ្រូ របស់
ឡៅ ជឺ ឈ្មោះ ឆាងចាំង ធ្លាក់ខ្លួន ឈឺ ជាទម្ងន់ ..គាត់ ក៏បានហៅ ឡៅជឺមកឲ្យជួប …

ពេល ឡៅជឹ មកដល់ គាត់ ក៏បាននិយាយទៅកាន់ គ្រូ របស់គាត់ថា ៖
លោកគ្រូ ជិតដល់ ពេលឡើងឋានសួគ៌ហើយ …តើលោកគ្រូមានតំបូន្មានអ្វី
ដល់សិស្សទៀតដែរឬទេ ? “

ឆាងចាំង និយាយដោយសំលេងខ្សាវៗ ថា ៖
” ទោះបីជា ឯងមិនសួរ ក៏យើងនៅតែប្រាប់ឯងជាដដែល. ..ពេលឆ្លងកាត់ស្រុកកំណើត
ត្រូវចុះពីរទេះ ! តើឯងដឹងទេ ? “

” ខ្ញុំដឹងហើយ លោកគ្រូ ! “ ឡៅជឺ ឆ្លើយ ..

ឆ្លងកាត់ស្រុកកំណើត ឲ្យចុះពីរទេះ បានន័យថា …កុំឲ្យយើងភ្លេច
រឿងដើម មែនទេលោកគ្រូ ? ..”

ឆាងចាំង ញញឺមហើយពោលបន្ដ …. “ ត្រូវហើយៗ ! ចុះចំណែកពាក្យថា
បើដើរកន្លងដើមឈើធំ ឲ្យឈានជំហានខ្លីៗ តើឯងដឹងទេ ?? “

” បាទ ដឹង .. ឡៅជឺ ឆ្លើយ … កន្លងឈើធំ ឲ្យឈានខ្លីៗ មានន័យថា
ត្រូវគោរពមនុស្សចាស់ទុំ អ្នកចេះដឹង មែនទេលោកគ្រូ ?? ..””

” ត្រូវហើយ ! ” ឆាងចាំង ងក់ក្បាលញញឺមមួយសន្ទុះ ក៏សួរបន្ដ
” ឯងមើលមកយើងមើល៏ ! អណ្ដាតយើងនៅសល់ដែរទេ ? “
” នៅលោកគ្រូ “ ឡៅជឺ ឆ្លើយ …
” ចុះ ធ្មេញរបស់យើងមាននៅសល់ទេ ?? ” លោកគ្រូ សួរបន្ដ ..
សូម្បីតែមួយ ក៏គ្មានដែរ លោកគ្រូ ” ឡៅជឺ ឆ្លើយតប ..

 ឆាងចាំង សួរបន្ដ …” ឯងគិតទៅមើល៏ថា តើរឿងនេះ យើងចង់
និយាយពីអ្វីដែរ ?? “

ឡៅជឺ គិតមួយសន្ទុះ ទើបឆ្លើយ ..

” ឱ ! ខ្ញុំ នឹកឃើញហើយលោកគ្រូ ! ការដែលអណ្ដាតនៅសល់
គឺព្រោះតែ វាទន់ …ឯធ្មេញដែលបាកអស់ គឺព្រោះពីវា រឹងហួសហេតុពេក
…អញ្ចឹងមែនទេ លោកគ្រូ ??

ឆាងចាំង អង្អែលខ្នងដៃរបស់ ឡៅជឺ ហើយពោលដោយក្ដីរំភើបថា ៖

” ពិតមែនហើយ ! រឿងរ៉ាវផ្សេងៗ សព្វបែបយ៉ាង នៅលើលោកនេះ
ហេតុផលនៃការប្រព្រឹត្ដចំពោះខ្លួនឯង និងការប្រព្រឹត្ដចំពោះអ្នកដទៃ
វាស្ថិតនៅលើរឿងអណ្ដាត និងធ្មេញ តែប៉ុណ្ណោះ … យើងពុំមានអ្វី
នឹងប្រាប់ ឯងឲ្យលើសពីនេះទៀតទេ …! “

សូមអរគុណ…

About these ads

7 responses to “គុណធម៌ អណ្ដាត

  1. ធ្វើជាមនុស្សត្រូវចេះបត់បែនតាមកាលៈទេសៈ ។

    • ជំរាបសួរ បងស្រី ជាទីគោរព

      ប្អូន សូមអរគុណ ចំពោះការអញ្ជើញចូលរួម ជាកិត្ដិយស
      នៅទីនេះ …រីករាយជាពន់ពេក ដែលបានបង អញ្ជើញចូលមកទស្សនា
      អ្វីដែលមាននៅក្នុងប្លុក របស់ប្អូន …នេះ មិនធ្វើឲ្យប្អូន ខ្ជឹលច្រអូស
      ក្នុងការរុករក អត្ថបទជាបន្ដបន្ទាប់ នោះទៀតទេ ..ប៉ុន្ដែមួយរយះនេះ
      ប្អូន ដូចជារវល់ ក្រាស់ដៃ បន្ដិច ហេតុដូច្នោះ មិនសូវជា បានមកជជែក
      ឬបញ្ចូលអត្ថបទ បន្ថែម នោះឡើយ…

      មានចំណុចណា មិនសមរម្យ សូមបងស្រី ជួយណែនាំ ដោយសេចក្ដី
      អនុគ្រោះ

      សូមអរគុណ

  2. ពិតជាមានន័យ​ជ្រៅ ដូចស្រាផែនដីម៉ែន។
    ពាក្យទាំងអស់សុទ្ធតែជា ដំបូន្មាន ដ៏ល្អ។

    • សូមអរគុណ សំរាប់ការចូលរួម …

      រីករាយដែលបានទទួលវត្ដមាន របស់អ្នក នៅទីនេះ ។

      ប្រសិនជាមានអ្វីដែលគួរឲ្យទាក់ទាញចាប់អារម្មណ៏
      សូមមេត្ដា​ ទទួលយកដោយសេចក្ដីរីករាយ …

      សូមអរគុណ

  3. សួស្តីពិសិដ្ឋ!:D
    ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញមួយមាត់ៗ មានគុណតម្លៃ
    ពេញប្រៀបទៅដោយទស្សនវិស័យនិងប្រាជ្ញាញាណជាជម្រក
    នៃសតិបញ្ញាស្មារតី បុគ្គលដែលកន្លងបង់នូវដំបូន្មានទាំងនេះ
    រមែងបាត់បង់នូវមនសិការ ខ្វះនូវការស្វាគមន៍​ ហើយនឹងជះ
    ឥទ្ធិពលមិនល្អចំពោះសង្គមជាតិនិងខ្លួនឯងទៀតផង។

    ប្រយោគនេះ “ពេលឆ្លងកាត់ស្រុកកំណើត ត្រូវចុះពីរទេះ”
    អាចមានន័យថាការដឹងគុណក៏បាន ព្រោះស្រុកកំណើត
    បានដល់ជាតិមាតុភមិជាទីកន្លែងផ្តល់កំណើតជាអ្នកមាន
    ឧបការគុណ ទោះយើងទៅដល់ទីណាកន្លែងណាក៏គប្បី
    កុំភ្លេចជាតិឫទីកន្លែលផ្តល់កំណើតរបស់ខ្លួន សូម្បីសត្វ
    បក្សាបក្សីអណ្តើកត្រីជាដើម បើទុកជាពួកវាទៅស្វែងរក
    អាហារឆ្លងសមុទ្រឆ្លងទ្វីបឆ្ងាយប៉ុណ្ណាក៏ពួកវាមិនភ្លេច
    សម្បុករបស់ខ្លួនឡើយពេលដល់រដូវដែលសមគួរហើយ
    ក៏នាំគ្នាត្រសងត្រឡប់ទីកន្លែងកើតរបស់ខ្លួនវិញ។

    ចំណែកប្រយោគ “បើដើរកន្លងដើមឈើធំឲ្យឈានជំហាន
    ខ្លីៗ” គឺវិញ្ញូជនត្រូវការឲ្យកូនចៅចេះគោរពឳនលំទោនពេល
    ដើរកាត់មុខចាស់ព្រឹទ្ធាចារ្យឫអ្នកមានសីល ព្រោះជាទំនៀម
    ដ៏ប្រពៃដែលសូម្បីរាល់អម្បូសត្វព្រៃក៏មានការគោរពបុគ្គល
    អាវុសោជាងខ្លួនទើបជាហេតុឲ្យសហគមន៍របស់ខ្លួនមានឯក
    ភាពនិងសាគ្គីភាពគេចផុតពីអន្តរាយទាំងពួងបាន។

    ចំណែកពាក្យចុងក្រោយដែលថា “អណ្តាតទន់ទើបនៅសល់
    ធ្មេញរឹងទើបបាក់អស់” នោះគឺជានិម្មិតរូបនៃព្រឹត្តិកម្មមនុស្ស
    យើង ការចេះឳនលំទោនបន្ទន់បន្ទាបខ្លួនគឺជាសិល្បៈរបស់
    វិញ្ញូជន ជាហេតុធ្វើឲ្យលោកទាំងនោះមានកេរ្តិ៍ឈ្មោះពិរោះ
    វែងឆ្ងាយ ដែលផ្ទុយអំពីពាលជន។ ម្យ៉ាងទៀតចុងឈើមាន
    សភាពទន់ទើបអាចលូតលាស់ឡើងខ្ពស់រស់លើវេហារីឯគល់
    ឈើវិញរឹងនឹងថ្កល់ទើបបានត្រឹមនៅជាប់ដី ដូចមនុស្សដែល
    ចេះឳនលំទោនរមែងមានគេនិយមចូលចិត្តមេត្រីគ្មាននរណា
    ត្រូវការបំផ្លិចបំផ្លាញឡើយ ផ្ទុយពីបុគ្គលរឹងរូសច្រឡោខាម
    រមែងត្រូវគេកាច់បំបាក់មិនឲ្យបានលូតលាស់ខ្ពង់ខ្ពស់បាន
    ឡើយ។ ទាំងនេះគឺអ្វីដែលខ្ញុំយល់នៅក្នុងអត្ថបទខាងលើ។

    ខ្ញុំសូមចូលរួមប៉ុណ្ណឹងចុះហើយសូមអធ្យាស្រ័យដែលហាក់
    ដូចវែងឆ្ងាយតែខ្ញុំគិតថាចូលរួមជាគំនិតឲ្យបានសក្តិសម
    ដែលពិសិដ្ឋខំព្យាយាមសរសេរអត្ថបទល្អៗ យកមដាក់ក្នុង
    ទីនេះ។

    ………………សូមអគុណ..:D

    • បងប្រុស ជាទីគោរព ….

      បងប្រុស ពិតជាពូកែណាស់តើ ! នេះ តំបូងៗ ប្អូន មើលអត្ថបទនេះក៏យល់ថាមិនយល់ច្បាស់ នោះដែរ …

      ប្អូនយល់ថា អត្ថបទខាងលើ ដូចជាខ្វះអ្វីម្យ៉ាង … នេះ ធ្វើឲ្យប្អូន
      សើងមើង យល់មិនសូវច្បាស់ ប៉ុន្មានទេ …តែក្រោយពេលអាន
      ការបកស្រាយ របស់បង បន្ថែមមក … ប្អូន យល់បានច្រើនហើយ
      ហើយមានទទួលអារម្មណ៏ភ្លឺស្វាង ជាងពេលមុនៗ ទៅទៀត
      ព្រោះចំលើយ បកស្រាយ បន្ថែម របស់បង ពិតជាស្ដែង និងមាន
      ហេតុផល ត្រឹមត្រូវ ងាយៗ ក្នុងការពិចារណ ដល់ឬសគល់
      នៃអត្ថន័យ ទាំងនេះ …

      ប្អូនសូមអរគុណ ជាអនេកណា !

      ពីប្អូនប្រុស ពិសិដ្ឋ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s