សុខចិត្ដ

                             សេចក្ដីសុខ ទាំងផ្លូវកាយ និងចិត្ដ
មិនមែន កើតឡើង ឬត្រូវស្វះស្វែងរក ដោយពិបាក នោះទេ ។
វាស្ថិតនៅជិតខ្លួន របស់យើងប៉ុណ្ណោះ បើសិនជា យើងគ្រាន់តែ
ប្រាប់ខ្លួនឯងថា យើង ” សុខចិត្ដ ” ព្រមទទួល នោះយើងនឹងឃើញថា
សេចក្ដីសុខ នឹងកើតឡើង ដោយសារអ្វី ជាក់ជាមិនខាន ។

                តើមិនចំឡែកទេឬ ដែលព្រះមហាក្សត្រមួយ ព្រះអង្គ មិនដឹងថា
សេចក្ដីសុខ ពិតប្រាកដជាអ្វីនោះ ?
               ហើយតើ វាមិនរឹតតែចំឡែកទេឬ កាលបើកសិករ ដែលមានជិវភាព
ក្រកំសត់ បែរជាអាចស្វែងរកសេចក្ដីសុខ បានយ៉ាងងាយ នោះ ?

តើសេចក្ដីសុខខាងលើនេះ គឺដោយសារតែមាសប្រាក់
សក្ដិយស មែនទេ?

           រាល់ថ្ងៃ មនុស្សជាច្រើនតែង ប្រើពេលឲ្យរវល់ នឹងតំណើរត្រាច់ចរ
ស្វែងរកសេចក្ដីសុខ ។ អ្នកដែលចិត្ដ ខ្វះខាត ខាងមនោសញ្ចេតនា
ក៏ប្រឹងចិន្ដនាការ ស្វះស្វែងរកដោយគ្រប់់ មធ្យោបាយ ដើម្បីឲ្យបានគាប់
ចិត្ដអារម្មណ៏ របស់ខ្លួន ដែលចង់បានមាន ស្នេហា ជាឧបម៉ា ។
រីអ្នក ដែលចិត្ដ ខ្វះខាតខាងទ្រព្យសម្បត្ដិ ក៏មិនសំកុក
នៅស្រណុកស្រួល រស់នៅឲ្យបានរីករាយ យូរប៉ុន្មានដែរ … ខំរិះ ខំរក
ស្ទើរមិនមានពេល ឈប់សំរាក ដើម្បីដើរលំហែរ កាយអារម្មណ៏ ដូច
គេឯង សោះ ។ រក ពេញមួយឆ្នាំ នៅមិនទាន់គ្រប់ សូម្បីថ្ងៃបុណ្យធំៗ
ក៏នៅតែរក រក រក គិតតែពីរក ពុំមានពេលទំនេរដៃ ។

           តើនេះ ពិតជាសេចក្ដីសុខដែរទេ បើអ្វីដែលខិតខំប្រឹងស្វែងរកនោះ
នៅតែ មិនអាចធ្វើឲ្យខ្លួន រីករាយសប្បាយបាន?

សម្បត្ដិខាងក្រៅ និងមនោសញ្ចេតនា ផ្ដេសផ្ដាស់ របស់មនុស្ស
មិនដែល នាំមនុស្ស ឲ្យដល់ត្រើយ នៃសេចក្ដីសុខពិតប្រាកដ
បាននោះឡើយ ។
ដរាបណា មនុស្សនៅមិនព្រមទទួល ស្គាល់ថា ខ្លួនសុខចិត្ដ នោះទេ
ទោះបី ជាមានសម្បត្ដិ ដល់កំរិតណា …ទោះបីជា បានបង្កើត
មនោសញ្ចេតនា ច្រើនយ៉ាងណា ក៏ត្រឹមតែជា សុបិន កាលពីម្សិលមិញ
អញ្ចឹង ។ មនុស្សនៅតែ ខំប្រឹងដេញតាម សុបិន ជារៀងរហូត ដោយ
មិនមានថ្ងៃឈរឈប់ និងមិនយល់ច្បាស់ថា រឿងនោះ គឺមិនមែន
ជាសេចក្ដីសុខពិត ក្នុងជិវិត បាននោះទេ ។

ចូរបង្កើតអ្វី ដែលអ្នក ត្រូវការសំរាប់ជិវិត ហើយសូមពេញចិត្ដ
នឹងរបស់គ្រប់យ៉ាងនោះ ទោះបីជាវា តិច តូច ក្ដី ក៏មែនពិត
ប៉ុន្ដែធាតុពិត វាបានបង្កប់ នូវសេចក្ដីសុខ ដ៏ជ្រាលជ្រៅ
សំរាប់ ជិវិត មនុស្ស ។

             សុំកុំរងចាំ រហូតទាល់តែ បាត់បង់នោះ … ពេលនេះ អ្នក ប្រហែលជា
នៅទាន់ពេល នឹងថែរក្សា របស់ ដែលអ្នកត្រូវការ សំរាប់ជិវិត …
សូមប្រឹងថែរក្សា ឲ្យអស់ពីទំហឹងចិត្ដ កាយ របស់អ្នក … នោះអ្នក
នឹងរស់នៅ ជាមួយ សេចក្ដីសុខ ដែលកើតពី របស់ទាំងពួង នោះ
ជារៀងរហូត …៕

សូមអរគុណ…

Advertisements

9 responses to “សុខចិត្ដ

  1. បើតាមធម៌ព្រះថា ធ្វើបុណ្យទាន់ខែភ្លឺ ។

  2. ទោះប្អូនប្រឹងប្រែងយ៉ាងណា ក៍គ្មានថ្ងៃមានសេចក្តីសុខក្នុងចិត្តសោះ ព្រោះបញ្ហាមក​ជាបន្តបន្ទាប់គ្មានថ្ងៃសំរាកសោះ! ហិហិ នេះហើយជីវិត! 😦

    • ប្អូន ឡុង …

      បញ្ហា តែងតែកើតឡើងដូច្នោះ ប្រសិនបើយើង មិនចេះទប់ស្កាត់
      វា នោះ … ហើយជាពិសេស ពេលដែលយើង តែងបណ្ដោយ ឲ្យវា
      ចេះមករុករាន ទន្ទ្រានលើយើង រៀងរាល់ពេល …

      ជួ​នកាល វាប្រហែលជា ពុំមែន បញ្ហា ធំដុំ អ្វីនោះទេ …តែយើង មានចិត្ដ
      មិនស្ងប់ល្អ ក៏ចេះតែ រវើរវាយ … ផ្ដេលផ្ដួល ឲ្យអារម្មណ៏ គ្របដណ្ដប
      រហូត ធ្វើឲ្យ ខ្លួនយើង រងភាពមិនសប្បាយ ជារហូត ហ្នឹងឯង ..

      នេះ គឺមានន័យថា យើងត្រូវបែងចែក ឲ្យបានច្បាស់ ថាអ្វីគឺជាបញ្ហា
      ជាផលលំបាក …នឹងត្រូវដឹងវិធី ដោះស្រាយ …ហើយយ៉ាងហោចណាស់
      ក៏ដោះស្រាយ ក្នុងដួងចិត្ដ របស់យើង មិនឲ្យ ទទួលរង ការវាយប្រហារ
      ពីបញ្ហា ទាំងពួង នោះដែរ ..

      សូមអរគុណ..

  3. សម្លាញ់​ទៅណា? ម៉េចក៏​មិន​ប្រាប់​មួយ​ម៉ាត់អញ្ចឹង?

    • សុំទោសណា ….

      ខ្ញុំ បានសរសេរប្រាប់ ក្នុងកំឡុងពីរថ្ងៃដែរ មុននឹងចាកចេញ … ហើយតំបូង
      គិតថា មិនលុប គណនេយ្យ ចោលនោះទេ …ប៉ុន្ដែ ទទួលបា​នសារ ច្រើន
      ពេកពីមួយថ្ងៃ ទៅមួយថ្ងៃ ..ហេតុដូច្នោះ ក៏សម្រេចចិត្ដ លុបគណនេយ្យ
      មួយរយះសិន ហើយ ទំរាំ ដល់ពេលបញ្ចប់កិច្ចការនៅទីនេះចប់ …ទើប
      នឹងត្រលប់ចូលទៅលេង ជាមួយ មិត្ដៗ វិញ ….

      សុំទោសណា ដែលមិនបា​​នប្រាប់ សំលាញ់ ..
      សុំអភ័យទោស ដោយស្មោះ ..

  4. មិនជា​ថ្វី​ទេ​សម្លាញ់!

    ប្រហែល​ជា​ខ្ញុំ​មិន​បានឃើញ។ សម្លាញ់ដើម្បី​បញ្ហា​សារ​ច្រើន​នេះ គឺ​សម្លាញ់​គួរ​បង្កើត​អស័យដ្ឋាន​មួយ​ទុក​ចោល​សម្រាប់​ សារ​វា​ចូលទៅ​តាម​ចិត្ត​វា។ ខ្ញុំ​ខំ​តែ​បារម្ភ​ថា​ក្រែង​លោក​ខ្ញុំ​ធ្វើ​អី្វ​ឲ្យ​សម្លាញ់​អាក់អន​ចិត្ត។

    សុខ​សប្បាយ និង​ សុំទទួល​ការ​គោរព​រាប់អាន​ពី ខ្ញុំ

    • អេហ៏ ! នរណាទៅ ដែលមានសមត្ថភាព ធ្វើឲ្យខ្ញុំ
      ខឹងក្រោធ បាននោះ ??? មើលទៅ ប្រហែលជាមានតិច
      ណាស់ …ហើយបើជាសំឡាញ់វិញ យ៉ាងច្រើន
      គ្រវាត់ សំលាញ់ ចេញពីមិត្ដ ប៉ុណ្ណោះ ! មិនដល់ថ្នាក់ រត់ចេញ
      ដោយខ្លួនឯង ចោលស្រីស្អាតៗ នៅទីនោះទេ ….ហេហេហេ…

      ប៉ុន្ដែនេះ ជាកិច្ចការសំខាន់ … បើខ្ញុំ មិនធ្វើដូច្នោះទេ ខ្ញុំប្រហែល
      មិនបានស្ងប់ចិត្ដ និងបំពេញវា នោះឡើយ …. ហេតុដូច្នោះ
      សូមសម្លាញ់ រងចាំ ខ្ញុំ វឹលត្រលប់ ទៅវិញផងណា !
      មានរឿងអ្វី កុំរត់ចោល នាំពិបាក ខ្ញុំ ដើររកវិញម្ដង ! ហេហេហេ !

      អូខែ ! សូមថែរក្សាសុខភាព ឲ្យបានល្អ ណា !

      ជួបគ្នា នាខែក្រោយ ថ្ងៃអាទិត្យ !

      សូមអរគុណ…

  5. សួស្តី ពិសិដ្ឋ!
    ពាក្យសេចក្តីសុខ ត្រូវបានទស្សនវិទូយកមកវិភាគវិចារអស់កាលយូរ
    អស់ទឹកមឹកនិងក្រដាសជាច្រើនសន្លឹក ដើម្បីឆ្លើយតបនូវបញ្ហាដែល
    ថាអ្វីគឺជាសេចក្តីសុខ…ខ្ញុំក៏ឆ្ងល់ដែរ 😀 …ដើរទៅដើរមកចម្លើយនៅទី
    នេះ(ក្នុងផ្ទះពិសិដ្ឋ)សោះ​ 😀

    ការចាប់ផ្តើមអនុវត្កការងារគ្រប់បែបយ៉ាងរបស់មនុស្សគឺមានគោល
    ដៅចុងក្រោយនៅឯសេចក្តីសុខ…រៀនដើម្បីអ្វី? ដើម្បីមានការងារល្អ
    ប្រាក់ខែច្រើន…យកប្រាក់ទៅធ្វើអ្វី(បើនៅលើកោះតែម្នាក់ឯងប្រាក់
    ប៉ុន្មានគំនក៏គ្មានប្រយោជន៍អ្វី)? យកប្រាក់ទៅទិញរបស់ដែលខ្លួនត្រូវ
    ការចង់បាន ដូចជាសំពត់អាវស្លៀកពាក់ស្អាតៗ ផ្ទះសម្បែងវីឡាថ្លៃៗ
    ទាន់សម័យ អាហារឆ្ងាញ់ៗ និងថ្នាំសង្កូវកែរោគអាពាធជាដើម….យក
    របស់ដែលខ្លួនត្រូវការទាំងនេះមកធ្វើអ្វី?..ដើម្បីឲ្យមានសេចក្តីសុខ..
    មានសេចក្តីដើម្បីអ្វី? 😀 សម្រាប់មនុស្សសាមញ្ញដូចជាយើងគេគឺត្រូវ
    ការត្រឹមសេចក្តីសុខប៉ុណ្ណឹងអស់ហើយ តែសម្រាប់ទស្សនវិទូវិញគេ
    ថា មានសេចក្តីសុខដើម្បី ស្វែងរកគតិបណ្ឌិតតទៅទៀត 😀

    វិញ្ញូជនពោលថា សេចក្តីលោកិយជាសេចក្តីសុខបណ្តោះអាសន្ន
    ប៉ុណ្ណោះមិនគង់វង់ ព្រោះកើតចេញពីសេចក្តីប្រថ្នារបស់មនុស្ស។
    ពេលមនុស្សប្រាថ្នារបស់អ្វីមួយ ត្រូវចំណាយពេលវេលានិងទុក្ខលំ
    បាកច្រើនប្រការទើបបានរបស់នោះមក ហើយទទួលបាននូវ
    សេចក្តីសុខមួយភ្លេត សុខនោះក៏អស់ទៅ ត្រូវស្វែងរកជារឿយៗ
    មិនមានពេលចប់។

    អេពិគ្យូរឹស ទស្សនវិទូក្រិក ពោលថា សេចក្តីប្រាថ្នារបស់មនុស្ស
    មាន ៣ ប្រការគឺៈ-
    ១-សេចក្តីប្រាថ្នាកើតតាមធម្មជាតិហើយចាំបាច់ ដូចជាប្រាថ្នា
    អាហារ ទីស្នាក់អាស្រ័យ សំពត់អាវស្លៀកពាក់ ថ្នាំកែរោគ…
    ២-សេចក្តីប្រាថ្នាកើតតាមធម្មជាតិតែមិនចាំបាច់ ដូចជាត្រូវការ
    គ្រួសារ សង្គម ការរួមភេទ…….
    ៣-សេចក្តីប្រាថ្នាមិនបានកើតតាមធម្មជាតិហើយមិនចាំបាច់អ្វី
    ដូចជាត្រូវការ មានទ្រព្យសម្បត្តិ កិត្តិយស និងភាពរុងរឿង….
    (Epicurus: Human desire :
    -Natural and necessary, desire to eat , to cloth…
    -Natural and unnecessary , Family, Society, Sex…
    -Unnatural and unnecessay, desisire for riches, honour&glory…)

    សរុបមកក៏មិនផុតសេចក្តីសុខដូច ពិសិដ្ឋ បានពោលមកហើយនោះ
    ឯង តែវិញ្ញូជនបានពោលថា សេចក្តីសុខដែលគង់វង់គឺកើតចេញពីការ
    ប្រាសចាកសេចក្តីបា្រថ្នា…….។

    ខ្ញុំសូមចូលរួមជាមតិប៉ុណ្ណឹងចុះ… 😀
    …………………………………………សូមអគុណ………………………..

    • ជំរាបសួរ បងប្រុស ចំណាន ជាទីគោរព រាប់អាន

      តើបងប្រុស សុខសប្បាយ ដូចម្ដេចដែរ មួយរយៈ កន្លងមកនេះ​?

      ប្អូន សុំអភ័យទោស ដែលចូលខ្លួន មកឆ្លើយតប យឺត នាថ្ងៃនេះ !

      បងប្រុស ជាទីគោរព…. អ្វីដែលបងប្រុស មានប្រសាសន៏សរសើរនោះ
      ប្អូន មិនហ៊ានទទួល នោះទេ ! ប្អូន ចេះតែនឹកគិតសរសេរ តាមតែចិត្ដ នឹកដល់
      នឹកឃើញ ប៉ុណ្ណោះ …ពុំមានភស្តុតាង ទ្រឹស្ដី ជាក់លាក់ អ្វីនោះឡើយ ។

      ប្អូន ចេះតែសរសេរ ចែករំលែក គំនិតនេះ តាមតែការដែលអាចធ្វើទៅរួច
      ម្យ៉ាងគិតថា រៀននិយាយ ហើយម្យ៉ាងទៀត ក៏គិតថា រៀនឲ្យអ្នកដទៃ
      ជួយកែតំរូវ គំនិត ផងដែរ …ពីព្រោះ ប្អូន មានទៅរៀនចេះដឹងជ្រៅជ្រះ ពីណា
      មក ??? ហេតុនោះ ប្អូនប្រាកដជា កង្វះបញ្ញា ជាមិនខាននោះទេ …
      ប៉ុន្ដែជា សំណាងល្អ ដែលបានបងប្រុស ចូលរួម មកបង្ហាញជាមតិល្អៗ
      នៅទីនេះ ប្រៀបបីដូចជា ចង្កៀងមួយ មកបំភ្លឺ ប្អូន ដែលកំពុង អង្គុយងោកងល់
      នាពេលនេះ ឲ្យភ្ញាក់ស្វាងស្មារតី អញ្ចឹង ។

      ទស្សនះបន្ថែម​ របស់បង ពិតជាមានចំណែកល្អៗ ដែលជួយឲ្យប្អូន អាចស្វែង
      យល់ខ្លះៗទៀត ដល់សេចក្ដីត្រូវការ និង សេចក្ដីសុខ ដែលទាក់ទង នឹងអ្វី
      ដែលប្អូន ចង់សរសេរ អប់រំខ្លួន ប្អូន នេះ …

      ប្អូន រីករាយណាស់ …ដែលទទួលបានការបំភ្លឺ បកស្រាយ ពីសំណាក់
      បងប្រុស …

      ហើយប្អូន សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការណែនាំ បន្ថែមជាបន្ដ
      ពីសំណាក់រូបបងប្រុស នៅទីនេះ ក៏ដូចជាកន្លែងផ្សេងៗ ..

      សូមអរគុណ ណា បងប្រុស !

      ពិសិដ្ឋ ប្អូនប្រុស !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s