សំរាមក្នុងចិត្ដ

 

ថ្ងៃមួយ អ្នកមីងម្នាក់ គាត់ទើបត្រលប់មកពីស្រែ

នាពេលព្រឹកព្រលឹម …

គាត់ក៏តាំងរអ៊ូ ម្នាក់ឯង យ៉ាងរង៉ូវអំពីរឿងសំរាមក្នុងផ្ទះ របស់គាត់ ។

គាត់បោសសំរាមបណ្ដើរ រអ៊ូរទាំពីកូនស្រីរបស់គាត់ ថាជាកូនស្រី

ដែលខ្ជឹលច្រអូស រឿងកិច្ចការផ្ទះសំបែង បន្ដិច រឿងស្រែចំការ បន្ដិច

រហូតបោសសំរាម ក្នុងផ្ទះ ស្អាតល្អ ។

ពេលប្ដីគាត់មក ចំពេលដែលគាត់ទើបតែ រអ៊ូរង៉ូវចប់ បន្ដិចនោះ

ប្ដី របស់គាត់ បានសួរថា ” តើម៉ែវាឯង រអ៊ូ រឿងអី ? បានជាឃើញបោស

សំរាមបណ្ដើរ រអ៊ូបណ្ដើរ ចឹងនោះ?? ” 

អ្នកមីង នោះក៏ឆ្លើយថា “ អើ ! មានរអ៊ូរឿងអីផ្សេង ! គឺរអ៊ូ រឿងកូនស្រី

យើង មិនបោសផ្ទះសំបែង ហ្នឹង ! ហើយបើវា បោសវិញ ក៏បោសមិនដែល

បានស្អាត នោះដែរ “” 

ប្ដីបានឮហើយ ក៏តបថា “” ចុះ ម៉ែវាឯង បោសស្អាត ហើយហ្នឹង ??? “”

អ្នកមីងនោះ ឆ្លើយ “” អើ ! ប៉ាវាអែង មើលមិនឃើញទេអី ! បានជាសួរ

បែបហ្នឹងនោះ ??? …សំរាមក៏បោស ហើយដុតចោលអស់ទៀតផង !

ប៉ុណ្ណឹងហើយ មិនស្អាត ទៀតឬ ??? “””

ប្ដី ក៏ឆ្លើយថា “” អើ! ម៉ែវាអែង បោសស្អាតហើយ ក្នុងផ្ទះ …ក៏ប៉ុន្ដែ ក្នុងចិត្ដ

ម៉ែវា អែង នៅសល់សំរាមច្រើនណាស់ ដែលមិនទាន់សំអាត …

ចុះ !ម៉េច ក៏ម៉ែវា អែង មិនសំអាត សំរាម ក្នុងចិត្ដ នោះផង ??? “”

អ្នកមីងឆ្ងល់ …“”«« អីគេ ! សំរាមក្នុងចិត្ដ ??? »» “”””

សូមអរគុណ

@@@@@@@

Advertisements

4 responses to “សំរាមក្នុងចិត្ដ

  1. ប្រឹងធ្វើល្អយ៉ាងណា តែ​អោយ​តែ​មាន​ក្តី​ទោមនស្ស​ក្នុងខ្លួន នោះ​នឹង​មិនរីកចម្រើន​ទៅ​មុខឡើយ!

  2. សម្រាមក្នុងចិត្តពិតជាពិបាកបោសសម្អាតខ្លាំងណាស់ ! អ្នកដែលអាច​បោសឲ្យស្​អាត​បានពិតជាមនុស្សទាល់តែជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់បំផុត ។

  3. I like your saying in bold and red above (Satisambajanha…). Meaningful.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s