ប្រវត្ដិ ” នមោ​ “

ប្រវត្ដិធម៌ ” នមោ ”

            នាដែន ហិមវន្តប្រទេស មានជ្រលងភ្នំនាមថា សាតាគិរី
ជារមណីយដ្ឋាន គួរជាទីរីករាយ ជាទីអាស្រ័យនៅរបស់ពពួកយក្ស ដែលជាភុមទេព្វតា ដែលមាននាមតាមទីអាស្រ័យថា សាតាគិរីយក្ស ។មាននាទីយាមខ្លោងទ្វារចូលហិមវន្ត ទិសខាងជើង ជាបរិវាររបស់ ស្តេចវេស្សុវណ្ណ។សាតាគិរីយក្ស មានឱកាសស្តាប់
ព្រះសទ្ធម្ម ពីព្រះបរមសាស្តា រហូតដល់មានចិត្តជ្រះថ្លា បន្លឺវាចា សរសើរបូជា ដោយពាក្យថា “នមោ” មានន័យថា ព្រះដ៏មានព្រះភាគទ្រង់ជាធំជាងមនុស្ស ទេព្វតា មារ ព្រហ្ម យក្ស និងសត្វទាំងពួង។

              ពោលពី អសុរិន្ទ្រាហូ ពេលបានស្តាប់ព្រះកិត្តិស័ព្ទ របស់ព្រះបរមសាស្តា ក៏មានចិត្តប្រាថ្នាចង់ចូលទៅស្តាប់ព្រះធម៌របស់ព្រះបរមសាស្តាខ្លះផង តែដោយកាយ
របស់ខ្លួនធំពេក ទើបគិតមើលងាយព្រះបរមសាស្តាថា មានព្រះវរកាយតូចជាស្រមោច ទើបបង្អង់ចិត្តរងចាំមើលសិន លុះយូរថ្ងៃទៅ ព្រះកិត្តិគុណរបស់ព្រះដ៏មានព្រះភាគ ក៏កាន់តែខ្ចរខ្ចាយខ្ទរខ្ទារ ទៅក្នុងលោកទាំងបី រហូតធ្វើឲ្យអសុរិន្ទ្រាហូ ធន់នៅពុំបាន ទើបហោះមកក្នុងអាកាស តាំងចិត្តថាសូត្រមន្តបំប្រួញកាយ ដើម្បីចូលទៅថ្វាយ
បង្គំព្រះដ៏មានព្រះភាគ សូមស្តាប់ព្រះធម៌ តែលុះមកដល់ទីប្រថាប់ អសុរិន្ទ្រាហូបែរជា
ងើយភ័ក្ត្រទៅទស្សនា ព្រះភក្រ្តារបស់ព្រះបរមសាស្តា។ ទើបព្រះដ៏មានព្រះភាគទ្រង់សម្តែងព្រះធម៌ ជម្រះចិត្តដ៏ចង្អៀតចង្អល់របស់អសុរិន្ទា្រហូ ឲ្យមានសទ្ធាជ្រះថ្លា សម្តែងខ្លួនជាឧបាសក អ្នកដល់នូវព្រះរតនត្រៃអស់មួយជីវិត ហើយក៏ ពោលសរសើរ ព្រះបរមសាស្តាថា “តស្ស” ប្រែថា សូមបូជា គោរពឱនលំទោន សូមនមស្សការគោរពបូជា។

           គ្រាមួយដែល ស្តេចចាតុមហារាជទាំង៤ អ្នកមើលឃ្លាំមើល គ្រប់គ្រងស្ថានសួគ៌ជាន់ ទីមួយ មាននាមថា ជាន់កាមាវចរ មាននាទីគ្រប់គ្រង
ទ្វារឋានសួគ៌ទាំង៤ទិស ព្រមទាំងបរិវារ បាននាំគ្នាចូលទៅគាល់ព្រះបរមសាស្តា ហើយក៏ទូលសួរបញ្ហា។ ព្រះបរមសាស្តាទ្រង់សម្តែងធម៌តបបញ្ហា ដល់មហារាជទាំង៤ ព្រមទាំងបរិវារ រហូតដល់ញ៉ាំងឲ្យកើតធម្មចក្ខុ ដល់មហារាជទាំង៤ និងបរិវារ ទើបបន្លឺវាចាបូជាសាធុកាឡើងថា “ភគវតោ” ន័យថា ព្រះដ៏ មានព្រះភាគ ទ្រង់ជាអ្នកចំណែកព្រះធម៌ដ៏លម្អិត មិនមាននរណាប្រសើរជាងឡើយ។ 

 

             អរហតោ ជាពាក្យពោលសរសើរ របស់សក្កទេវរាជ ដែលជាស្តេចឋានសួគ៌ទាំង៦ ជាន់។ លោកស្ថិតនៅនាស្ថានតាវតឹង្ស សក្កទេវរាជ បានទូលសួរបញ្ហាដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់បរិយាយធម៌ និងបតបញ្ហា រហូតធ្វើឲ្យសក្កទេវរាជ បានកែវភ្នែកមើលឃើញព្រះធម៌ សម្រេចជាព្រះសោតាបត្តិផល ទើបបន្លឺពាក្យបូជាឡើងថា “អរហតោ” ប្រែថា ព្រះអរហន្ត អ្នកឃ្លាតឆ្ងាយចេញពីកិលេស ឆ្ងាយចេញពីចំណងទាំងពួង។

                  សម្មាសម្ពុទ្ធស្ស ជាពាក្យពោលដំកើងសរសើររបស់មហាព្រហ្ម បន្ទាប់ពីបានស្តាប់ ព្រះធម៌ រហូតដល់បានសម្រេចធម្មចក្ខុ ទើបបន្លឺវាចាសាធុកាថា “សម្មាសម្ពុទ្ធស្ស” ដែលមានន័យជាក់ថា ជាអ្នកត្រាស់ដឹងដោយព្រះអង្គឯង អត់មាននរណាដឹងស្មើព្រះអង្គឡើយ។ ទើបរួបរួមទៅជាព្រះធម៌
សរសើរព្រះពុទ្ធមួយបទថា “នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស”

           សូមពិចារណាដោយខ្លួនផ្ទាល់ ..

សូមអរព្រះគុណ និងសូមអរគុណ

………

     

Advertisements

2 responses to “ប្រវត្ដិ ” នមោ​ “

  1. អរគុណណាស់ម្ចាស់ផ្ទះ​ ដែលលើកយកអត្ថបទល្អ​ៗ មកបង្ហាញជាពិសេស​ធ្វើឲ្យបងបានស្គាល់ព្រះធម៌ជាច្រើនតាមរយៈប្លកនេះ ។ ភ្លេចសួរឲ្យឈឹង​ ខានជួបគ្នាយូរ សុខសប្បាយជាទេ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s