Monthly Archives: ខែសីហា 2010

ការសិក្សា ចំនេះដឹង និង សតិបញ្ញា

 

គតិទស្សនៈខ្លះៗ អំពីការសិក្សា


         បុគ្គលដែលមិនព្រមប្រើសតិបញ្ញាឲ្យសមគួរទៅតាមឳកាស
គឺជាមនុស្សរឹងរុស​។ បុគ្គលដែលមិនចេះប្រើសតិបញ្ញាគឺមនុស្សល្ងង់ខ្លៅ។
បុគ្គលដែលមិនហ៊ានប្រើសតិបញ្ញាគឺទាសករ។  (ផ្លេតូ)


        ការងារផ្សេងៗ កើតចេញពីខួរក្បាលដែលចេះគិតរបស់យើង ហើយខួរក្បាលដែលចេះគិតរបស់យើងកើតចេញពីចំនេះដឹង។ (ចៀងខៃឆែក)

  ជីវិតរបស់មនុស្សយើងនេះសែនខ្លីណាស់ ទើបគួរក្តោបឳកាស
ធ្វើការសិក្សាឲ្យល្អបំផុត កុំបណ្តោយពេលវេលាឲ្យកន្លងផុតទៅយ៉ាង
ឥតប្រយោជន៍។  (ចុងធើង)


         ការសិក្សានឹងបានផលក៏លុះណាតែមានបណិធាន មានចំណេះដឹង និងមានភាពឧស្សាហ៍ព្យាយាម។ (ជើងកួហ្វាន)

អ្នកក្រអាចមានទ្រព្យស្តុកស្តម្ភព្រោះមានវិជ្ជា សេដ្ឋីខ្ពង់ខ្ពស់
ឧត្ដម ព្រោះមានចំណេះដឹង។ (អ៊ីមិង)


       ការសិក្សាដោយមិនគិត​ពិចារណា នឹងវង្វេងវង្វាន់ ខុសផ្លូវ
ការគិតពិចារណាដោយប្រាសចាក ការសិក្សា នឹងអន្តរាយ។  (ខុងជឺ)

       ជីវិតជារបស់ដែលធម្មជាតិប្រទានឲ្យ តែជីវិតដែលស្រស់ស្អាត សតិបញ្ញាជាអ្នកប្រសិទ្ធប្រសាទឲ្យ ។ (ភាសិតក្រិច)


    សិក្សារៀនសូត្រ កុំភ្លេចជួយជាតិ និងជួយជាតិក៏កុំភ្លេចសិក្សារៀនសូត្រ
ឲ្យខ្ពង់ខ្ពស់។ (ឆៃ យួនផើយ )

ដោយ បងប្រុស ចំណាន

 

 

ជិវិត

 

អត្ថន័យខ្លះៗ អំពីជិវិត

      ១. ជីវិតគឺការតស៊ូយ៉ាងមិនដាច់រយៈ  !

    ២. ជីវិតគឺសមរភូមិប្រយុទ្ធដែលពេញទៅដោយឈាម
និងភ្លើងសង្រ្គាម ចូរកុំធ្វើខ្លួនជាពពែដែលត្រូវគេកាប់ចិញ្ច្រាំនៅកណ្តាលទីលាន
ប្រយុទ្ធ យើងត្រូវមានចិត្តហ៊ឹកហ៊ាក់ក្លាហាន ឈានទៅខាងមុខយ៉ាងអង់អាច។

     3. បើចង់ជ្រាបអត្ថន័យ គុណតម្លៃ ហើយនិងសច្ចធម៌នៃជីវិត យើងត្រូវបំពេញតួនាទីក្នុងភាពជាមនុស្សឲ្យដល់ទីបំផុត។ (មឹងចៀ)

   ៤. ថ្វីបើជីវិតរបស់មនុស្សយើងសែនខ្លី តែប្រវត្តិសាស្ត្រនៅគង់វង់យឺនយូរ។ ចូរប្រគល់ស្នាដៃដ៏មានគុណតម្លៃក្នុងជីវិតរបស់អ្នក ឲ្យដល់អនុជនជំនាន់ក្រោយ
ទៅចុះ ហើយអ្នកនឹងមានជីវិតនៅយ៉ាងអមតៈ។ (វីកួងចុង)

   ៥. មនុស្សខ្លះមានជីវិតរស់នៅយ៉ាងមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅ ស្រដៀងមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅដោយមិនដឹងថាខ្លួនឯងជាមនុស្ស។ (អ៊ីមិង)

  ៦.​ លទ្ធផលដ៏ផ្អែមត្រជាក់ដែលមនុស្សទួទៅ បានទទួលក្នុងវ័យជរានោះ ភាគច្រើនជាផលដែលពួកគេបានសាបព្រួស ទុកក្នុងកាលវ័យកម្លោះក្រមុំ។
(សូឡូម៉ន)

៧. ការស្លាប់ឫរស់នោះមេឃបានលិខិតទុករួចស្រេចទៅហើយ
 ព្រោះហេតុនេះ យើងគួរមានសេចក្តីសុខជាមួយកំឡុងពេលណាមួយនៃជីវិត បណ្តោយឲ្យសេចក្តីស្លាប់ក្លាយជាឆាកពណ៌ខ្មៅដែលឆ្លុះបញ្ចាំងពណ៌
ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែខ្លាំងឡើងចុះ។ (សាន់ធៀណា)

៨. អ្នកដែលអាចទទួលរក្សាទុកនូវសេចក្តីសុខ ដែលបានកើតឡើង ដោយចៃដន្យពីជីវិតដែលពេញទៅដោយភាពរលាក់រលែក ឫអ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយចៃដន្យពីជីវិតដែល
សែនរាបរលូន បុគ្គលនោះឈ្មោះថាជាអ្នកចេះជ្រើសរើសប្រើជីវិត។ (អ៊ីមិង)

៩. មិនចាំបាច់រំលឹកឈ្មោះបុគ្គលដ៏អស្ចារ្យក្នុងនិទានឲ្យពួកយើងស្តាប់ទេ ព្រោះថាវ័យកម្លោះក្រមុំរបស់យើងក៏គឺវេលាដ៏រុងរោចន៍បំផុតក្នុងជីវិតរបស់យើង។ (George Gordon Byron)

១០. ក្នុងលោកនេះមិនមានរបស់ដែលហៅថាបានទាំងអស់ ហើយនិងបាត់បង់ទាំងអស់នោះឡើយ។ (ភាសិតចិន)

១១. មនុស្សដែលសើចយ៉ាងមានក្តីសុខព្រោះមានជីវិតស្រស់ស្អាត ប្រដូចការដើរនៅលើផ្លូវដែលរោយរាយដោយស្រទាប់នៃផ្កាកុឡាបនោះ
មិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែសើចបានទៀតក្នុងខណៈ
ដែលជីវិតពេញទៅដោយសេចក្តីទុក្ខលំបាក បុគ្គលនោះរមែងមានតម្លៃគួរដល់
ការគោរពរាប់អានយ៉ាងក្រៃលែង។ (វិលខកស៍)

១២. គោលដៅនៃការសិក្សា គឺសិក្សាដើម្បីជីវិត។ គោលដៅជីវិតគឺទ្រទ្រង់ខ្លួនជាមនុស្សមានសតិ មានគុណធម៌ និង សេចក្តីក្លាហាន។ (លៀងឈីឆៅ)

១៣. យើងត្រូវជាម្ចាស់លើជីវិត មិនមែនជាទាសកររបស់ជីវិតនោះទេ។
 (Friedrich Nietzsche)

១៤. ជីវិតជាបទកំណាព្យដែលសរសេរគ្មានថ្ងៃចប់ ពួកយើងត្រូវប្រើឈាមនិងទឹកភ្នែកមកធ្វើឲ្យកំណាព្យ
នេះមានតម្លៃ មានអត្ថន័យកាន់ខ្លាំងឡើង។ ជីវិតជាបទភ្លេងដែលមិនមានថ្ងៃ
ច្រៀងចប់ យើងមិនអាចបញ្ឈប់វាបានរហូតទៅ។ (និរនាម)

១៥. ជីវិតដែលពិតប្រាកដជាជីវិតដែលមានសេចក្តីសុខ។ (អេឌិសាន់)

១៦.​ ខ្លឹមសាររបស់ការកើត​មិនមែនសេចក្តីសុខ​ តែជាសេចក្តីទុក្ខ ជាសេចក្តីសោកសៅ គឺសម្លេងស្រែកយំ មិនមែនសម្លេងសើចក្អាកក្អាយ គឺចំណងលក្ខខណ្ឌ
 មិនមែនសេរីភាព នោះទេ ។ (ស៊ីវ៍ជឺម៉)

ដោយ បងប្រុស ចំណាន

 

 

ពន្លឺចង្កៀង នៃក្ដីសង្ឃឹម

នៅភូមិមួយនាភាគខាងត្បូងរបស់ក្រុង លូ មានទំនៀមទម្លាប់មួយគឺ ពេលរាត្រីកាលចូលមកដល់ ស្រ្តីក្រមុំ
ទាំងឡាយត្រូវនាំយកប្រេងកាតមករួមគ្នា ហើយអុជចង្កៀងត្បាញសំពត់របស់ខ្លួនក្នុងបន្ទប់ដ៏ធំមួយដែល
នៅចំកណ្តាលភូមិ។

“ អ្នកទាំងអស់គ្នាមេត្តានាំយកប្រេងកាតរបស់អ្នកមករួមគ្នាទុកនៅទីនេះ” មេក្រុមប្រាប់ឲ្យគ្រប់គ្នានាំយក
ប្រេងមកចាក់រួមគ្នានៅក្នុងភាជនៈ។

ហេតុការណ៍ទំនងនេះកន្លងផុតទៅជាច្រើនថ្ងៃដោយគ្មានបញ្ហាអ្វីកើតឡើង។ តមកមានស្រ្តីក្រមុំម្នាក់ ជា
មនុស្សទុគ៌តខ្លាំងណាស់ មិនមានប្រាក់ទិញប្រេងទេ តែនាងក៏មករួមត្បាញសំពត់ជាមួយអ្នកដទៃឯទៀត
រាងរាល់ពេល។ ស្រ្តីម្នាក់ផ្សេងទៀតទើបនាំរឿងនេះទៅប្តឹងមេក្រុមថា “ យីមើយ មិនដែលនាំយកប្រេងមក
សូម្បីម្តងឡើយ ធ្វើដូច្នេះវាជាការយកប្រៀបគេពេកហើយ” ។ ចំណែកស្ត្រីផ្សេងៗ ទៀតក៏និយាយគាំទ្រជា
សម្លេងតែមួយថា “ ពិតមែនហើយ! ពិតមែនហើយ! ធ្វើដូច្នេះវាយកប្រៀបលើគេ ឃើញតែប្រយោជន៍ផ្ទាល់
ខ្លួន អ្នកដទៃគេនាំយកប្រេងមក តែខ្លួនឯងបែរជាមិនយកមក ហើយនៅហ៊ានមកអង្គុយរួមក្រុមជាមួយអ្នក
ដទៃថែមទៀត” ។

មេក្រុមទើបសួរថា “ បើដូច្នេះតើពួកយើងគួរធ្វើដូចម្តេចចំពោះ យីមើយ ទើបល្អ?” “ មិនបាច់ឲ្យនាងមករួម
ត្បាញសំពត់ជាមួយនឹងពួកយើងតទៅទៀតទេ” បណ្តាសមាជិកឆ្លើយតបព្រមគ្នា។ យីមើយ ក៏ក្រោកឡើង
និយាយនៅកណ្តាលទីប្រជុំថា “ ខ្លួនខ្ញុំជាមនុស្សក្រីក្រខ្លាំងណាស់
គ្មានប្រាក់ទិញប្រេងចង្កៀងទេ ព្រោះដូច្នេះ
ហើយទើបខ្ញុំមកដល់ទីនេះមុនអ្នកដទៃឯទៀត ដើម្បីសំអាតទីកន្លែង ដុះជូត បោសច្រាស ចាត់តុកៅអី ផ្តល់
ក្តីស្រណុកស្រួលដល់អ្នកទាំងអស់គ្នាមិនគិតដល់ការនឿយហត់ ដោយគ្រាន់តែសង្ឃឹមបានបែងចែកពន្លឺភ្លើង
ពីអ្នកទាំងអស់គ្នា ហេតុអ្វីក៏អ្នកទាំងអស់គ្នាក្រោធខឹងនឹងខ្ញុំខ្លាំងម្ល៉េះ? ប្រេងចង្កៀងសម្រាប់អ្នកទាំងអស់គ្នា
អាចមិនសំខាន់អ្វី តែសម្រាប់ខ្ញុំវាសំខាន់ខ្លាំងណាស់ ហេតុអីក៏អ្នកទាំងអស់គ្នាគិតបណ្តេញ
ខ្ញុំចេញទៅវិញ!” ។

កាលបើបានស្តាប់ យីមើយ ពោលដូច្នេះ ម្នាក់ៗ ក៏មានអារម្មណ៍អាណិតអាសូ នឹកស្រណោះ និង មានក្តី
រំជួលចិត្តជាខ្លាំង ចំពោះសេចក្តីព្យាយាមដ៏មុះមុតរបស់នាង ទើបព្រមព្រៀងគ្នាអនុញ្ញាតឲ្យនាងចូលរួមត្បាញ
សំពត់ជាមួយដែរ។

*****************រឿងនេះបង្រៀនឲ្យដឹងថា*******************

ក្នុងសង្គមគ្រប់សង្គម បើគ្រប់គ្នាម្នាក់ៗ ចេះពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក ចេះបែងចែក ជួយសង្គ្រោះ
គ្នាទៅវិញទៅមក អ្នកមានទ្រព្យឲ្យទ្រព្យ អ្នកមានកម្លាំងឲ្យកម្លាំង អ្នកមានគំនិតផ្តល់គំនិត កាលបើធ្វើដូច្នេះ
ការរួមរស់នៅជាមួយគ្នារមែងកើតសន្តិសុខ តែបើម្នាក់ៗ ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន នាំយកអារម្មណ៍ខ្លួន
មកកាត់ក្តីអ្នកដទៃ ការរស់នៅជាមួយគ្នារមែងមានតែសេចក្តីទុក្ខខ្វល់ខ្វាយ បញ្ហាក៏នឹងកើតមិនចេះចប់មិន
ចេះហើយនោះទេ។

ដោយ បងប្រុស ចំណាន

សូមអរគុណ

មើលស្នេហ៏ ខ្ញុំ

ជារៀងរាល់ថ្ងៃនៅក្នុងភូមិមួយ មានគូសង្សារមួយគូតែងតែអង្គុយប្រកៀកប្រកើយគ្នាយ៉ាងមាន
សេចក្តីសុខមើលព្រះអាទិត្យរះនិងលិច ​នៅមាត់ស្ទឹង អានុស្សារស្នែហ៍ ។​ពួកគេទាំងពីរនាក់ស្រលាញ់គ្នាណាស់ សូម្បីតែនាក់ភូមិទាំងអស់គ្នាក៍នាំគ្នាកោតសរសើរ ព្រមទាំងច្រណែននឹងស្នែហារបស់គូស្នែហមួយគូរនេះដែរ ។

មិនថាទៅទីណា កន្លែងណា ក៍ដោយ ក៍ពួកគេតែងតែទៅជាមួយគ្នាដែរមើលទៅគឺប្រៀបដូចជា គូស្នែហ៍បក្សីតូចមួយគូហោះហើរ
ត្រសងអញ្ចឹង ។ ស្នែហាមួយគូនេះបានរីកលូតលាស់អស់រយះពេលជាយូរខែឆ្នាំ យ៉ាងមានសុភមង្គល ។ សំណាងអាក្រក់អីនៅថ្ងៃមួយនារីជាគូស្នែហ៍ក៍ត្រូវរងរបួសជាទំងន់ដោយ
សារគ្រោះថ្នាក់ចរាចរណ៍ ហើយក៍ត្រូវបានដឹកទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ ទោះបីជាគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ និងអស់ពីសម្ថភាពយ៉ាងណាក្តី ក៍មិនអាចជួយស្រោចស្រង់នារីរូបនេះបានដែរ​ ។ ដំណក់ទឺកភ្នែកដែលកំពុងតែហូរស្រក់ គឺ រឹតតែហូរខ្លាំងឡើងអមជាមួយនឹងសម្លេងបេះដូងដែលរញ្ជួយស្ទើរតែប្រេះដើមទ្រូងរបស់បុរស
កំសត់ជាសង្សារដែលកំពុងតែអង្គុយនៅជិតបង្កើយទៅនឺងគ្រែរបស់នាងដែលបានសន្លប់បាត់បង់
ស្មារតីអស់រយពេល ២ខែហើយនោះ ។ ដៃទាំងគូបស់គេកុំពុងតែក្តាប់ដៃនារីជាសង្សារយ៉ាតឹងណែន រួចនិយាយឡើងជាមួយនឹងទឹកមុខស្លេកស្លាំងស្គមស្គាំងអស់កំលាំងយ៉ាងខ្លាំងដោយសារការនៅមើលថែនារីជាសង្សារយ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃយប់ ថា អូនសម្លាញ់ សូមអូនដឹងខ្លួនមកវិញមក បានទេ??? អូនដឹងថាបងពិបាកចិត្តយ៉ាងណាទេ??? អូនមិនចង់ទៅមើលថ្ងៃលិចជាមួយបងទៀតទេ មែនទេ? ក្រោកឡើង ហើយស្តាប់សំលេងបងអោយច្បាស់ ទោះបីជាអោយបងធ្វើអ្វីក៍ដោយ មិនថាត្រូវប្តូរជីវិត ក៍បងសុខចិត្តដែរ អោយតែអូនបានជាសះស្បើយ បងគ្រាន់តែដឹងថា បងមិនអាចរស់នៅក្រោមមេឃនេះដោយគ្នានអូននោះទេ ។ អនុភាពដ៍អស្ចារ្យ នៃសេចក្តីស្នែហាដ៍ស្មោះស្ម័ក្ររបស់បុរសចំពោះនារីជាសង្សាររបស់ខ្លួនបានក្តៅទៅដល់ស្ថានសួគ៍ ។​ ក្រោយពីបានជ្រួតជ្រាបគ្រប់ហេតុការណ៍ព្រមជាមួយហ្នឹងសេចក្តីអាណិតអាសូរចំពោះគូស្នេហ
មួយគូរនេះ ទេវតា បានចុះមកជួបបុរសនោះរួចសួរថាតើអ្នកស្រលាញ់សង្សាររបស់
អ្នកណាស់មែនទេ ? ពិតប្រាកដណាស់ព្រះអង្គខ្ញុំព្រះអង្គស្រលាញ់នាង ជាងជីវិតរបស់ខ្ញុំម្ចាស់ទៅ
ទៀត បុរសឆ្លើយតប​ ។ បើអញ្ចឹង តើអ្នកហ៊ានធ្វើគ្រប់យ៉ាងដើម្បឲ្យនាងជាសះស្បើយដូចដើមដែរ រឺ ទេ? ខ្ញុំព្រះអង្គសុខចិត្តប្តូរជីវិតដើម្បីនាង ។ ទេវតាសួរម្តងទៀត អ្នកប្រាកដទេ? បុរសឆ្លើយយ៉ាងម៉ឹងម៉ាត់តបទៅទេវតាវិញ ខ្ញុំម្ចាស់សូមដាក់ជីវិត ឲ្យតែព្រះអង្គជួយសង្គ្រោះសង្សាររបស់ខ្ញុំម្ចាស់ឲ្យ បានជាសះស្បើយដូចដើម ។ ល្អណាស់! ទេវតាបានប្រាប់បុរសនោះថា យើងអាចជួយសង្គ្រោះនាងបាន ប៉ុន្តែ គឺតំរូវឲ្យអ្នក ក្លាយខ្លួនជាសត្វ កន្ទំរុយរយពេល៣ខែ តើអ្នកព្រមទេ? បុរសលឺដូចនោះហើយក៍ប្រញាប់ឆ្លើយទាំងត្រេកអរ ខ្ញុំព្រមព្រះអង្គ ។

អស់រយពេល១ថ្ងៃដែលបុរសនោះបានក្លាយខ្លួនទៅជាសត្វកន្ទំរុយ នារីជាសង្សារក៍បានដឺងខ្លូន នឹង

បានជាសះស្បើយពីជំងឺយ៉ាងពិតប្រាកដ ។ ក្តីទុក្ខព្រួយក៍បានចាប់ផ្តើមទន្ទ្រានដួងចិត្ត ព្រមជាមួយហ្នឹងការបារម្ភរបស់នារីជាសង្សារ ចំពោះបុរសសំនប់ចិត្តរបស់ខ្លួន ព្រោះតែបាតដំណឹងសូន្យក្រោយពីនាងបានដឹងខ្លួន​ ។​ គ្រប់ដំនើរគឺពោរពេញទៅដោយដំនក់ទឹកភ្នែក នៅក្នុងរយពេលជាច្រើនខែថ្ងៃដែលនារីម្នាក់នេះខិតខំស្វែងរកបុរសម្ចាស់ដួងចិត្តរបស់ខ្លួនទាំងចិត្តនឹក

រលឹកយ៉ាងខ្លាំងពន់ពេក ដោយមិនដឹងខ្លួនថា បុរសជាសង្សារកំពុងតែទុំនៅលើស្មាររបស់ខ្លួន ។ ដោយទំហំនៃសេចក្តីស្រលាញ់របស់
ខ្លួននៃបុរសជាសង្សារ ព្រមទាំងចិត្តអាណិតអាសូរចំពោះនារីសំនប់បេះដូងរបស់ខ្លួនបុរស
ខិតខំយកស្លាបរបស់ខ្លួនដ៍តូចទាំងគូរ ទៅបបោសអង្អែលថ្ពាល់សង្សារដែលកំពុងតែលិចលង់ទៅ
ដោយដំណក់ទឹកភ្នែក ប៉ុន្តែ ដោយសារតែខ្លួនមានមាឌតូចពេក ចង់និយាយរាយរាប់ប្រាប់ពីទឹកចិត្ត
របស់ខ្លួនទៅនាងក៍មិនកើត មិនអាចធ្វើឲ្យនាងដឹងបាន ។ រយពេល៣ខែសំរាប់កូនកន្ទុំរុកំសត់ គឺពិតជាយូរណាស់ដោយមិនអាចទ្រាំទ្រនឹងការឈឺចាប់ចាំមើលនាងជាសង្សារ
សំរក់ទឹកភ្នែករាល់ថ្ងៃបែបនេះបានតទៅទៀត ខ្លួនក៍សម្រេចចិត្ត
ឈប់ហើរតាមនាងទៀតហើយ ។ សល់ត្រឹមតែ៣ថ្ងៃទៀតប៉ុន្នោះរយពេល៣ខែនឹងកន្លងផុតទៅហើយ

កូនកន្ទុំរុយសប្បាយចិត្តខ្លាំងណាស់ ព្រោះជិតបានជួបសង្សារសំនប់ជីវិតរបស់ខ្លួនហើយ ។ កំណត់រយពេលនោះបានមកដល់ កន្ទុំរុយតូចសប្បាយចិត្តរកអ្វីប្រៀបពុំបាន ហើយដោយការអត់ទ្រាំពុំបាន ព្រោះតែក្តីនឹករលឹកពេកចំពោះសង្សារខ្លួនផងនោះ

គេក៍បានសម្រេចចិត្ត ហោះហើរទាំងក្តីសង្ឈឹមទៅរកម្ចាស់ស្នេហបន្តូលជីវិត ។ ពេលទៅដល់ភ្លាម

កូនកន្ទុំរុយដ៍តូចស្រងាកចិត្តយ៉ាងខ្លាំង កែវភ្នែកទាំងគូស្រវាំងរកមើលអ្វីមិនឃើញ ចង្វាក់បេះដូងលោតស្ទើរតែខុសចង្វាក់ ព្រោះតែដឹងខ្លួនថា ឥឡួវនេះ នាងមានស្មារថ្មីរបស់បុរសសង្ហាម្នាក់ទៀតផ្អែកហើយ ហើយទឹកភ្នែកនាងក៍មានអ្នកជូទ ថ្ពាល់នាងក៍មានអ្នកថើបដែរ ដួងចិត្តរបស់នាងក៍មានអ្នកថ្នមទៀត តើនៅមានអ្វីសេសសល់សំរាប់ខ្លួនទៅ?​ ស្លាបទាំងគូប្រឹងបក់រវិច នៅលើដងផ្លូវឆ្ពោះទៅកាន់ទ្រនុំចាំស្នេហរបស់ខ្លួនវិញ ក្នុងខណពេលដែលខ្យល់ដកដង្ហើមរត់ស្ទើរតែមិនដល់គ្នា លាយឡំជាមួយនឹងដំណក់ទឹកភ្នែកអស់សង្ឈឹម ដែលត្រូវទទួលស្គាល់ការពិតដ៍ខ្លោចផ្សាមួយដែលដឹងថា ថ្ងៃលិចម្តងនេះគឺជាថ្ងៃដែលលិចទាំងដានអានុស្សារគ្រប់រសជាតិរបស់ខ្លួន ហើយថ្ងៃលិចពេលនេះគឺជាពេលដែលដំណក់ទឹកភ្នែក របស់ខ្លួនចាប់ផ្តើមរះគ្មានពេលរលត់ ……..។ ទេវតាក៍បានយ៊ាងចុះមកតាមការកំណត់ ។ ទេវតាក៍បានសួតទៅបុរស រយពេល៣ខែបានកន្លងផុតទៅហើយ អ្នកអាចក្លាយទៅជាមនុស្សដូចដើមវិញហើយ ។ បុរស នៅស្ងៀម! ទេវតាសួរម្តងទៀត តើអ្នកចង់ក្លាយទៅជាមនុស្សវិញទេ???
មិនចាំបាច់ទេព្រះអង្គ ទុកឲ្យខ្ញុំម្ចាស់នៅជាកន្ទុំរុយអស់មួយជីវិតចុះ បុរសឆ្លើយតប ។

ដូចច្នេះចាប់ពីពេលនោះមក បុរសនោះក៍ស្ថិតនៅក្នុងភាពជាសត្វ កន្ទុំរុយអស់មួយជីវិតទៅ ៕

គ្មានការជួបមួយណា ដែល​មិនព្រាត់ប្រាស់នោះទេ ។ គ្រាន់អាស្រ័យទៅលើពេលវេលាដែលអំណោយផលប៉ុន្នោះ ។

ដោយ ប្អូនប្រុស វិឆ័យ

ស្នេហា គ្រាដំបូង

រឿងស្នេហ៏ថ្មី
ពន្លឺដ៏ភ្លឺស្រទន់របស់ព្រះចន្ទ្រា នារាត្រីថ្ងៃពេញបូណ៌មីបានបាចសាចមកលើផែនភសុធា ធ្វើឲ្យរាត្រីនៅរាជធានីភ្នំពេញ មានសភាពហាក់ដូចជាស្ថិតនៅក្នុងក្លឹបរាត្រីមួយ។ ភាពសប្បាយរីករាយរបស់ប្រជា រាស្ត្រ ជាមួយនឹងសុខសន្តិភាពយ៉ាងពេញបរិបូរណ៍ និងការអភិវឌ្ឍន៍របស់កម្ពុជា រាជាធានីភ្នំពេញក៏ប្រែមុខមាត់យ៉ាងស្រស់បំព្រងនឹកស្មានមិនត្រូវ រាជធានីបេះដូងនៃព្រះរាជាណាចក្រកម្ពុជាពេលនេះ មានការរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ មហាវិថីធំៗ សួនច្បារ រូបសំណាក សំណង់អគារខ្ពស់ៗ ភ្លើងចម្រុះពណ៌ …

បើយើងងាកមកខាងក្រោយប្រមាណជាងសាមសិបឆ្នាំយើងពិតជាមិនអាចស្មានដល់ថា ជាតិមួយដែលកាលណោះធ្លាក់នូវក្នុងរណ្តៅអវចីខ្មៅងងឹតនោះ បែរជាប្រែមុខមាត់ស្រស់បស់ប៉ុណ្ណេះសោះ… ភ្លើង សង្គ្រាមឈ្លានពានពីបរទេស និងសង្គ្រាមស៊ីវិលកាប់សម្លាប់ជាតិសាសន៍ឯង បានធ្វើឲ្យដែនដីសុវណ្ណភូមិដ៏តូចមួយនេះធ្លាក់ចំណុចសូន្យ…
ក្រោយពីការអភិវឌ្ឍន៍ឥតឈប់ឈរ… ភាពស៊ីវិល័យ និងអរិយធម៌បរទេសក៏បានជ្រៀតចូលមក ក្នុងសង្គមខ្មែរបន្តិចៗម្តង រហូតមកដល់ពេលនេះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលអាចនិយាយបានថាជាប្រភពនៃវប្បធម៌មួយយ៉ាងសំបូរបែប សំបូរ! រហូតដល់កូនខ្មែរទាំងស្រីប្រុសបានភ្លេចខ្លួនឯងជាខ្មែរ ជាប្រជាជាតិមួយដែលមានវប្បធម៌រុងរឿងថ្កុំថ្កើង។

ភាពពាលាអាវាសែពីរបស់សង្គមខាងក្រៅបានធ្វើឲ្យចរិត មារយាទស្រ្តីខ្មែរប្រែប្រួលតាមបែប អរិយធម៌លោកខាងលិចស្ទើតែទាំងអស់។ ភាពពាលានេះហើយ ដែលសង្គមខ្មែរទាំងមូលកំពុងមានបញ្ហា ហើយសកម្មភាពក្មេងទំនើងពីមួយថ្ងៃទៅមួយថ្ងៃចេះតែរីកដុះដាលឡើងៗ បើនិយាយពីការស្លៀកពាក់របស់ពួកគេវិញពិបាកមើលណាស់… ឱ!ខ្មែរអើយ… កូនខ្មែរ!… នារីខ្មែរអើយ ពេលនេះអ្នកកំពុងស្ថិតក្នុងការទំពក់ទាញរបស់សម្ភារៈនិយមហើយ!
ខ្ញុំនិយាយបែបនេះ ព្រោះថារឿងរ៉ាវទាំងអស់នោះរូបខ្ញុំផ្ទាល់មិនទាន់បានប្រលូកនៅឡើយទេ គ្រាន់តែកំពុងរស់នៅក្នុងសភាពមួយដែលពិបាក នឹងរស់តទៅទៀត…

ក្នុងឱកាសបុណ្យទាន ឬទិវាសំខាន់ៗម្តងៗ ផ្ទះសំណាក់បារ ក្លឹបរាត្រីទូទាំងរាជធានី ឬជាយៗរាជធានីទាំងអស់ពេញទាំងអស់… តើមនុស្សមកពីណា? ហេតុអ្វីថ្ងៃធម្មតាបែរជាស្រឡះទៅវិញ?…
ចំពោះសំនួរខាងលើនេះខ្ញុំទើបតែទទួលបាននូវចម្លើយមួយ ហើយវាជាចម្លើយដែលធ្វើឲ្យអ្វីៗត្រូវ
បានបាត់បង់ទៅគ្មានថ្ងៃនឹងវិលមកដូចដើមវិញ! ការគេចសាលារៀន លបលួចមានស្នេហាខុសច្បាប់ប្រពៃណីទំនៀមទំលាប់ខ្មែរ… ទីបំផុតខ្ញុំខ្លួនឯងក៏ជ្រុលហួសចូលក្នុងកំហុសនោះដោយមិនបានដឹងខ្លួន ដែរ…
រាត្រីពេញបូរណ៌មីថ្ងៃនេះជាឱកាសមួយយ៉ាងល្អ នៃការបារព្ធពិធីបុណ្យឆ្លងកំណើតរាជធានីគម្រប់៥៧៥ឆ្នាំ ហើយវាត្រូវចំថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំសាកល គ.ស.២០១០ ទៀតផង។ ព្រះចន្ទ្រនៃរាត្រីកាលក៏ចេះតែរំកិលទិវាកាល ឲ្យរសាត់អណ្តែតបន្តិចម្តងៗ ក្នុងស្នាមញញឹមមកលើសត្តនិករដែលកំពុងអំណរឆ្នាំថ្មីនេះគ្មានមន្ទិលឡើយ។ ទោះបីជាស្នាមញញឹមនៅតែមាននៅរាត្រីថ្ងៃស្អែក ឬពេញបូណ៌មីខែក្រោយទៀតក៏ដោយ ក៏អ្វីៗដែលបានកើតឡើងនៅក្នុងរាត្រីដ៏មនោរម្យនេះមិនបានត្រឡប់មកវិញដែរ… ទំហំនៃការបាត់បង់ទៅរបស់ខ្ញុំវាគ្មានអ្វីមកជំនួសបានទេ ទោះបីជាខ្ញុំស្លាប់ទៅរាប់រយជាតិក៏ដោយ ក៏សុភមង្គលដែលខ្ញុំធ្លាប់មានមុនទិវានេះមិនអាចមកប៉ះផ្សាបានដែរ។

ខ្ញុំស្តាយស្មាមញញឹមដ៏ត្រកាលរបស់ព្រះចន្ទ្រានាត្រីនោះ ខ្ញុំស្តាយខ្លួនប្រាណខ្ញុំដែលនៅពេលនោះដូចជាសំពត់ក្នុងផ្នត់ ស្តាយពាក្យប្រៀងប្រដៅរបស់លោកប៉ាអ្នកម៉ាក់ដែលធ្លាប់តែដាស់តឿនខ្ញុំ ស្តាយការសិក្សា ស្តាយមិត្តភាព ស្តាយប្រយោគស្នេហ៍បរិសុទ្ធមួយ ដែលបានវាចាចេញពីបបូរមាត់ដ៏ស្រស់ស្អាតរបស់ខ្ញុំនៅពេលនោះ… ប៉ុន្តែការពិតវិញ វាមិនអាចត្រឡប់ក្រោយបានទៀតឡើយ ទោះជា ប៉ាកកាមួយដើមនេះជ្រលក់ទឹកខ្មៅសរសេរឲ្យអស់រយពាន់ទំព័រទៀតក៏មិនអាច ព័ណ៌នាពីអ្វីដែលកើតឡើងនៅរាត្រីនោះបានដែរ…

ខ្ញុំជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញ។ កំឡុងពេលសិក្សាយ៉ាងមមាញឹកពេញមួយត្រីមាសនេះ ពួកយើងគ្មានបានទៅទស្សនកិច្ចសិក្សានៅកន្លែងណាមួយទេ ព្រោះឆ្នាំនេះខាងសាកលវិទ្យាល័យចង់ឲ្យការប្រព្រឹត្តទៅនៃការបង្រៀន និងរៀនបានចប់សព្វគ្រប់នៅដើមខែមិថុនា ដូច្នេះគ្រប់វិជ្ជាត្រូវសិក្សាដោយបង្ខំទាំងអស់។

ថ្ងៃព្រហស្បតិ៍ទី៣១ ខែធ្នូ ឆ្នាំ២០០៩ នេះលោកសាស្រ្តចារ្យបានដឹកនាំនិស្សិតទៅកំសាន្តនៅ រមណីដ្ឋានភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម។ ដំណើរកំសាន្តរបស់ពួកយើងបានចាប់ផ្តើមចេញពី ព្រលឹមដើម្បីឆាប់បានត្រឡប់មកវិញទាន់ពេល ចូលរួមកំសាន្តបុណ្យឆ្លងខួបរាជធានីភ្នំពេញ។ ដំណើររបស់ខ្ញុំពេលនេះមានការរាំងស្ទះបន្តិចពីលោកប៉ាអ្នកម៉ាក់ ពីព្រោះថា ថ្ងៃនេះពួកគាត់មានដំណើរទៅលេង លោកយាយលោកតានៅតាមខេត្តផងដែរ ដូច្នេះផ្ទះគ្មាននរណានៅទាល់តែសោះ ហើយការធ្វើដំណើរទៅ លេងនៅកំពង់ចាមនេះបើគ្មានរូបខ្ញុំមិត្តភ័កិ្តជាច្រើនទៀត ក៏មិនអាចទៅបានដែរ ខ្ញុំមិនអាចកាត់មិត្តភាពមិត្តភ័ក្តិបានទេ ខ្ញុំក៏សម្រេចចិត្តទៅដើរលេងដោយប្រឆាំងនឹងការសូមអង្វរកររបស់ប៉ាម៉ាក់។ រាល់សំណូមពរបស់ខ្ញុំប៉ាម៉ាក់មិនធ្លាប់រារាំងឡើយ ហើយម្យ៉ាងគាត់មានកូនស្រីបណ្តូលចិត្តតែម្នាក់គត់ លោកមិនធ្លាប់សម្តីធំ ឬធ្ងន់ដាក់ខ្ញុំឡើយ ទោះបីជាខ្ញុំមានកំហុសក៏ដោយ ខ្ញុំស្តាប់បង្គាប់គាត់គ្មានហ៊ានលោះលើស សម្តីគាត់ឡើយ។ ប៉ុន្តែម្តងនេះក៏ព្រោះតែអំណាចវាចារបស់មិត្តភ័ក្តិប្រុស របស់ខ្ញុំម្នាក់ដែល ទើបតែស្គាល់មិនប៉ុន្មានថ្ងៃនោះ ធ្វើឲ្យខ្ញុំមិនអាចច្រានចោលនូវសំណូមពររបស់គេបាន… មិនដឹងថា ហេតុអ្វីបានជាពិសមន្តវាចារបស់គេពិរោះម្ល៉េះក្នុងថ្ងៃនោះ? គិតពីគេភ្លាមខ្ញុំចាប់អារម្មណ៍លើគេភ្លាម ហើយមើលឃើញរូបគេក្នុងរឿងសុទិដ្ឋនិយមទាំងអស់…។

រថយន្តក្រុងបានចេញដំណើរផុតទៅត្រើយម្ខាងទៅហើយនៅតែមិនឃើញវណ្ណៈមកទៀត… ខ្ញុំគិតក្នុងចិត្តរួចសួរទៅជីវាដែលជាមិត្តជិតសិនិទ្ធរបស់គេ៖
“ជីវា… ឯណាមិនឃើញបងវណ្ណៈ គាត់មិនមកទេអី?” ខ្ញុំសួរទៅជីវាដូចជាចាប់អារម្មណ៍យកចិត្តទុកដាកលើគេខ្លាំងណាស់អីចឹង តែសំនួរបស់ខ្ញុំទទួលបានមកវិញនូវចម្លើយមួយដែលមិនគួរចង់ស្តាប់៖
“អើ… ក្រែងវល័ក្ខឯងបានណាត់គ្នារួចហើយហ្តើ ម្តេចក៏មកសួរគ្នាទៅវិញមិនដឹងទេ បើចង់ដឹងម៉េចមិនទូរស័ព្ទទៅគេសួរខ្លួនឯងទៅ…” គេឆ្លើយរួចបែរមុខទៅម្ខាងប្រងើយ។
ចម្លើយរបស់គេបានធ្វើឲ្យខ្ញុំគិតដល់អ្វីៗដែលជាការបរាជ័យរបស់ជីវា ព្រោះជីវាពីមុនក៏ជាមិត្តសិនិទ្ធរបស់ខ្ញុំដែរ ប៉ុន្តែទីបំផុតគេមានបំណងសូមសេ្នហ៍ពីខ្ញុំ តែត្រូវខ្ញុំបដិសេធគេ ទីបំផុតពាកក្យសម្តីដដែលរបស់ ជីវាបែរជាពាក្យថ្មីរបស់វណ្ណៈប្រើមកលើរូបខ្ញុំទៅវិញ… ខ្ញុំអាណិតជីវាណាស់ ជីវាជាមនុស្សល្អជាបុរសដែលខ្ញុំអាចទុកចិត្តបាន ខ្ញុំនៅមិនទាន់ចង់ទទួលរឿងនេះភ្លាមទេ ព្រោះយើងទាំងពីរស្ថិតក្នុងវ័យស្វែងរកវិជ្ជា ប៉ុន្តែធ្វើដូចម្តេចបើពេលនេះអ្វីៗបានកន្លងហូសទៅហើយនោះ។ បំណងចម្បងរបស់ខ្ញុំពួកគេទាំងពីរជាមិត្រដ៏ល្អរបស់ខ្ញុំ មានតែមិត្តភាពប៉ុណ្ណោះដែលអាចធ្វើឲ្យពួកយើងមើលមុខគ្នាចំ ស្រឡាញ់គ្នាបានយូរអង្វែង។(ខ្ញុំសញ្ជឹងគិតពីរឿងខ្ញុំនិងជីវា)
“មិនអីទេ វល័ក្ខ នេះ! ខ្ញុំមានលេខទូរស័ព្ទហៅទៅគេចុះ…” ម៉ារ៉ាឌីហុចទូរស័ព្ទមកឲ្យខ្ញុំ។
“អរគុណ ម៉ារ៉ាឌី…តែមិនបាច់ក៏បានដែរ ប្រហែលជាគាត់ជាប់រវល់ហើយមើលទៅ… ប៉ុន្តែបើគាត់រវល់ពិតមែននោះ គាត់ប្រាកដជាមកតាមក្រោយជាមិនខានឡើយ…” ម៉ារ៉ាឌី និងខ្ញុំ ញញឹមដាក់គ្នារួចអង្គុយស្ងៀមក្នុងរថយន្តក្រុងគយគន់ មើលទេសភាពតាមដងផ្លូវពីភ្នំពេញទៅកំពង់ចាមស្ទើរភ្លេចខ្លួន។
មិនយូរប៉ុន្មានរថយន្តក៏ទៅដល់រមណីដ្ឋានដោយសុវត្ថិភាព។ និស្សិតទាំងអស់បានចុះពីរថរៀបចំឥ វ៉ាន់ប្រដាប់ប្រដាម៉ាស៊ីនថត រួចបំបែកគ្នាដើរជាក្រុមតូចៗ ក្រុមខ្លះក៏មាន ពីរ មានបី មានប្រាំនាក់… ចំណែកបុរសវណ្ណៈវិញចេញពីក្រុងភ្នំពេញយឺតបន្តិច តែគេក៏អាចទៅដល់គោលដៅប្រហែលគ្នានឹងរថយន្តក្រុងធំនោះដែរ។
“វល័ក្ខ… ឲ្យខ្ញុំសូមទោសដែលធ្វើឲ្យល័ក្ខបារម្ភ ព្រោះខ្ញុំជាប់បង្ហើយការងារជូនលោក ប៉ា និងជូនគាត់ឡើងយន្តហោះទៅមើលការងារនៅឯបរទេសបន្តិច ឲ្យខ្ញុំសូមទោសអស់ពីចិត្តតែម្តងណា!” វណ្ណៈចុះពីរថយន្តផ្ទាល់ខ្លួនរបស់គេសំដៅមករកខ្ញុំដែលពេលនោះ កំពុងឈររេរាអាល់អែកមិនចង់ទៅជាមួយមិត្តទាំងឡាយ ដោយក្នុងអារម្មណ៍របស់ខ្ញុំនៅខ្វះអ្វីម្យ៉ាងក៏មិនដឹង ហើយឈរធ្វើមិនស្តីពេលដែលឃើញវណ្ណៈអង្វរសូមទោសបែបនោះ។ ឃើញសភាពខ្ញុំធ្វើបែបនេះវណ្ណៈ ចូលទៅជិតរួចចាប់ដៃទាំងពីររបស់ខ្ញុំរួចពោលពាក្យលួងលោមនូវវាចាដ៏ពិរោះ… ឃើញកាយវិការរបស់គេបែបនេះ មិត្តនារីដ៏ទៃទៀតក៏ដើរចេញអស់ទុកឱកាសឲ្យយើងទាំងពីរបានយល់ចិត្តគ្នា។ ពេលដែលបានស្តាប់ ការលួងលោមបែបនេះចំពេលដែលខ្ញុំមុននេះបន្តិចបារម្ភពីគេផងនោះក៏ មានកូនចិត្តអាណិតគេភ្លាមហើយញញឹមទទួល។

ដំណើរកំសាន្តរបស់និស្សិតនៅគ្រានេះបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ បង្កប់នូវអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបាននៅ ក្នុងជីវិតសិក្សារបស់ពួកយើង។ ខ្ញុំ និងវណ្ណៈក៏មានឱកាសបានសាសងគ្នាយ៉ាងផ្អែមត្រជាក់ យល់ចិត្តថ្លើមគ្នា សច្ចាថានឹងស្រឡាញ់គ្នាយ៉ាងស្មោះស័្មគ្រ…
ក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយអនុស្សាវរីយ៍នោះមក ខ្ញុំមិនបានធ្វើដំណើរតាមក្បួនរថរបស់សាលាទៀតទេ ខ្ញុំបែរជាជិះមកជាមួយរថយន្តផ្ទាល់ខ្លួនរបស់វណ្ណៈវិញ។ ពួកយើងទាំងពីរមានឱកាសសាងស្នេហាយ៉ាងមានឥស្សរភាពជាមួយគ្នាគ្មានភ្នែក ឬការរំខានពីមិត្តណាម្នាក់ឡើយ មកជិតដល់ព្រែកលាភ វណ្ណៈបានបបួលខ្ញុំចូលទៅហូបបបរ ស នៅហាងរាត្រីមួយកន្លែងនៅមិនឆ្ងាយពីរាជធានី ដើម្បីរង់ចាំពេលចូលឆ្នាំថ្មី។

ការខកខានមកផ្ទះមិនទាន់របស់ខ្ញុំពេលនេះគ្មាននរណាហៅរកដូចសព្វមួយដងឡើយ។ ធម្មតាពេល
ដែលខ្ញុំចូលផ្ទះខុសធម្មតាប៉ាម៉ាក់តែងតែទូរស័ព្ទរកហើយមកទទួល ប៉ុន្តែចំឡែកម្តងនេះហេតុអ្វីបានជាពេល
នេះស្ងាត់សូន្យអញ្ចឹង ខ្ញុំព្យាយាមទូរស័ព្ទមកជម្រាបប៉ាម៉ាក់ដែរតែទាក់ទងមិនបានរហូត។
ពាក្យពេចន៍ផ្អែមល្ហែមរបស់វណ្ណៈធ្វើឲ្យខ្ញុំលង់លក់ដោយមិនដឹងខ្លួន។ ខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះគឺគេបានហៅដូងក្រឡុកមួយផ្លែមកឲ្យខ្ញុំ ក្រោយពេលដែលខ្ញុំដឹងខ្លួនឡើងអ្វីបានបញ្ចប់អស់ទៅហើយ។ ខ្ញុំបានដឹងខ្លួននៅពេលដែលឮស្នូរផ្ទុះយ៉ាងខ្លាំង… វាគឺជាស្នូរកាំជ្រួចដែលគេបាញ់អបអរឆ្នាំថ្មី អបអរខួប៥៧៥ឆ្នាំរបស់រាជធានីភ្នំពេញ ហើយជាការបញ្ជាក់ថា ឆ្នាំចាស់បានផ្លាស់ដោយឆ្នាំថ្មីហើយ… ខ្ញុំដឹងខ្លួនឡើងក្នុងរង្វង់ដៃ របស់បុរសដែលជាមិត្តរួមថ្នាក់របស់ខ្ញុំហើយខ្ញុំទើបតែស្គាល់គេស្និទ្ធកាលពីថ្ងៃម៉ិញ… ហេតុអ្វីជាតិជាស្រ្តីក៏ទន់ខ្សោយយ៉ាងនេះ… គ្មានអ្វីក្រៅពីដំណក់ទឹកភ្នែកទេដែលមកលាងជម្រះនូវភព ខ្មៅអប្រិយនៅក្នុងរាត្រីនោះ។ ខ្ញុំបានដឹងហើយថា វាជាស្នេហ៍គ្រាដំបូងដែលខ្ញុំទទួលយកបានហើយកំពុង តែបាត់បង់ទៅ។ វណ្ណៈ លួងលោមខ្ញុំថានឹងទទួលខុសត្រូវនូវគ្រប់ទង្វើរបស់គេ គេធ្វើបែបនេះព្រោះតែគេស្រឡាញ់ខ្ញុំ។ ទោះបីជាគេបានបបោសអង្អែលលួងលោមខ្ញុំប៉ុណ្ណា ក៍ដោយក៏មិនអាចមកជំនួសអ្វីៗដែលខ្ញុំបានបាត់បង់នូវរាត្រីនោះដែរ…!!! កាំជ្រួចក៏បានបន្ថយស្នូរបន្តិចម្តងៗរហូតបាត់លែងឮ ព្រះចន្រ្ទដ៏ស្រស់ថ្លានៅក្នុងរាត្រីនោះក៏មានដុំពពកខ្មៅ មករាំងបាំងជិត អន្ធការក៏មកជំនួសវិញ… ខ្ញុំក៏លង់លក់ក្នុងសាគរកាមគុណគ្មានកោះត្រើយសារជាថ្មី។ អ្វីៗបានកន្លងផុតទៅហើយ។ ខ្ញុំគ្មានសល់អ្វីទៀតក្រៅពីកាកសំណល់ជីវិត និងឈ្មោះថាជាក្រមុំតែស្រោមខាងក្រៅតែប៉ុណ្ណោះ។
កំពុងតែលង់លក់ក្នុងរង្វង់ដៃរបស់ប្រុសេស្នហ៍ សម្លេងទូរស័ព្ទបានរោទិ៍ឡើង ខ្ញុំភិតភ័យជាខ្លាំងគិតថា ប្រាកដជាប៉ាម៉ាក់តាមរកហើពេលនេះ តើខ្ញុំនឹងដោះស្រាយជាមួយគាត់យ៉ាងដូចម្តេច? កំពុងតែគិតមិនទាន់បានលើកទូរស័ព្ទផងស្រាប់តែផ្តាច់ទៅវិញ ខ្ញុំពិនិត្យលេខទូរស័ព្ទដែលហៅចូលភ្លាម។ ក្រោយពេលពិនិត្យរួចដួងចិត្តបានស្បើយបន្តិច ព្រោះមិនមែនជាលេខរបស់ប៉ាម៉ាក់ ក្នុងចិត្តរបស់ខ្ញុំគិតថា ប្រហែលជាគាត់ទៅដល់ស្រុកកំណើត ទូរស័ព្ទគ្មានសេវាទើបមិនបានទូរសព័្ទមកខ្ញុំ ខ្ញុំក៏ឆាប់សម្រាកទៅវិញ។ មួយសន្ទុះក្រោយមកហៅចូលម្តងទៀត ម្តងនេះជាលេខទូរស័ព្ទលើតុ ហើយមិនមែនជាលេខរបស់គ្រួសារខ្ញុំទៀត… ខ្ញុំចាប់ទទួលភ្លាម៖
“ជម្រាមសួរ ហៅមកពីខាងណាដែរចា៎ស!” ខ្ញុំសួរទៅខ្សែម្ខាងទៀត តែខ្ញុំទទួលបាននូវប្រយោគមួយដែលមិនគួរឲ្យជឿ ហើយស្មានមិនត្រូវទៅវិញ។
“ទីនេះមន្ទីរសង្រ្គោះនៃមន្ទីរពេទ្យកាល់ម៉ែត អ្នកនាងត្រូវជាកូនស្រីរបស់លោកសម្បត្តិ និងលោកស្រីស៊ីនួនមែនទេ ពេលនេះសូមអ្នកនាងមកទទួលយកសពរបស់ពួកគាត់ទៅផ្ទះផង…”
ការសន្ទនារបស់ខ្ញុំជាមួយលោកគ្រូពេទ្យតាមទូរស័ព្ទមិនទាន់បានចប់ផង ស្រាប់តែទូរស័ព្ទបានធ្លាក់ពី
ដៃរបស់ខ្ញុំទាំងមិនដឹងខ្លួន។ ខ្ញុំឈរទ្រឹងបោះដូងរបស់ខ្ញុំ ឈប់កម្រើកទន់ជង្គង់ចុះគ្មានវិញ្ញាណមួយរំពេច… ពុទ្ធោហេតុអ្វីបានជាមានរឿងនេះកើតឡើងទៅវិញ។
ឃើញសភាពខ្ញុំបែបនេះ វណ្ណៈមកត្រកងខ្ញុំហើយជូនខ្ញុំមកមន្ទីរពេទ្យកាល់ម៉ែត។ រឿងរ៉ាវទាំងអស់ដូចជាយល់សប្តិអីចឹង! ខ្ញុំដឹងខ្លួនឡើងក្នុងមន្ទីរពេទ្យ… ខ្ញុំស្ទុះក្រោកចេញពីគ្រែរួចសំដៅទៅរកប៉ាម៉ាក់…
“លោកប៉ា… អ្នកម៉ាក់…កូនខុសហើយ!!!” រាងកាយដ៏ស្តូកស្តឹងរបស់លោកនៅគ្រែទន្ទឹមគ្នា។ ខ្ញុំយំសោកស្តាយនូវអ្វីៗដែលបានបាត់បង់ទៅ… អ្នកមានគុណ និងវ័យក្រមុំរបស់ខ្ញុំ ការសិក្សាមិត្រភាព… ការបាត់បង់របស់ខ្ញុំក្នុងជាតិនេះទោះបីជាខ្ញុំព្យាយាម ទួញសោកឲ្យរហែកផែនដីទៀតក៏របស់ទាំងអស់នោះមិនអាចវិលត្រឡប់មកវិញដែរ។

ក្រោយពេលដែលខ្ញុំបាននាំសពប៉ាម៉ាក់មកដល់ផ្ទះ ខ្ញុំបានទទួលដំណឹងពីមិត្តភ័ក្ត្រថា វណ្ណៈមិត្រប្រុសរបស់ខ្ញុំដែលប៉ុន្មានម៉ោងមុននេះ យើងទាំងពីរបានទៅដល់ស្ថានមួយដែលជាមរតក នៃស្នេហានោះបានលាពីខ្ញុំទៅភពមួយផ្សេងទៀតដោយគ្រោះថ្នាក់ចរាចរ។ តាមពិតពេលដែលខ្ញុំសន្លប់ពេលទទួលដំណឹងពីលោកគ្រូពេទ្យនោះ គេបាននាំខ្ញុំមកសង្គ្រោះ នៅមន្ទីរពេទ្យហើយក៏គេចបាត់ទៅ…
ទទួលដំណឹងដ៏គួរឲ្យតក់ស្លុតនេះភ្លាមខ្ញុំ ក៏ចាប់ផ្តើមកើតក្តីអស់សង្ឃឹមជាថ្មី… បែរទៅឪពុកម្តាយត្រូវស្លាប់ចោលអស់ ងាកមករកគូស្នេហ៍ត្រូវលាលោកនេះទៀត… ពេលនេះខ្ញុំនៅសល់តែសំបកជីវិតតែប៉ុណ្ណោះ ព្រហ្មលិខិតហេតុអ្វីបានជាអ្នកដាក់ទណ្ឌកម្មមកលើរូបខ្ញុំខ្លាំងម្ល៉េះ!
លោកប៉ាអ្នកម៉ាក់ កូនខុសហើយ! កូនខុសមិនស្តាប់បង្គាប់លោក… មិនដើរតាមគន្លងរបស់លោកទាំងពីរ…!!!

ខ្ញុំពេលនេះ ក្លាយជាមនុស្សគ្មានញាតិគ្មានមិត្ត មានតែភាពសោកសៅប៉ុណ្ណោះជាគ្នាកំដរជីវិតរបស់ខ្ញុំនៅ។ រាត្រីភ្នំពេញ ទិវា០១-០១-១០ មិនបានពាំនាំសេរីសួស្តីមកឲ្យខ្ញុំទេ… លោកបែរជានាំអវចីភាពនៃជីវិតមកឲ្យខ្ញុំទៅវិញ… រាត្រីនេះហើយដែលធ្វើឲ្យខ្ញុំបាត់បង់នូវអ្វីទាំងអស់… សូមឲ្យនារីខ្មែរទាំងឡាយកុំបីភ្លើតភ្លើនដូចជារូបខ្ញុំឲ្យសោះ អ្នកត្រូវចាំថាការបាត់បង់នៃភាពជាមនុស្ស មិនអាចនឹងវិលថតក្រោយបានឡើយដូចទឹកដមវាចារបស់ប្រុសព្រានឡើយ… ភាពស្រស់ស្អាតរបស់យើងជានារីសម័យនេះអាចក្លាយជាទំនិញ ដែលមានទីផ្សារល្អបំផុត សម្រាប់ប្រុសព្រាន… នាងត្រូវគិតឲ្យបានល្អិតល្អន់មុនពេលសម្រេចបង្ហូរ
ពាក្យថា “សេ្នហា”ចេញពីបបូរមាត់របស់អ្នក… .។
ដោយ បងប្រុស អាន

អរគុណ

កំលាំង ចិត្ដ ដ៏មុតមាំ

ធម្មជាតិសាងទាំងមនុស្សនិងសត្វ ឲ្យតស៊ូឧបសគ្គ ឲ្យបញ្ចេញកម្លាំងមាន ព្យាយាម បើមិនដូច្នោះទេក៏មិន
អាចទ្រទ្រង់រក្សាជីវិតនៅបាន។ សត្វត្រីត្រូវតែហែលបញ្ច្រាស់ទឹក
ទើបស្វែងរកចំណីបាន​ មនុស្សយើងក៏គួរ
គប្បីប្រព្រឹត្តទៅដូចច្នោះដែរ ។ យើងនឹងមានជីវិតរស់នៅបាន ៖
ក-រាង្គសាងឋានៈរបស់យើងបាន នឹងចរណៃ អនាគត់ឡើងបាន យើងចាំបាច់ត្រូវតស៊ូជាមួយនឹងឧបសគ្គ។ជីវិតដែលមិនធ្លាប់ប្រឈមមុខជាមួយឧបសគ្គ
គ្មានថ្ងៃនឹងបានទទួលនៅភាពរីកចម្រើនឈានមុខសូម្បីម្យ៉ាង។

ខ្លែងដែលនឹងឡើងខ្ពស់បាន ក៏ព្រោះវាច្រាស់
ខ្យល់ ឯខ្លែងដែលអណ្តែតទៅតាមខ្យល់ ក៏គឺខ្លែងដែលដាច់ខ្សែហើយនោះឯង។
កម្លាំងចិត្តក្នុងកិច្ចការងារ បានដល់ការឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស សេចក្តីឧស្សាហ៍ព្យាយាមជាកម្លាំង
ចិត្តដ៏សំខាន់ម្យ៉ាង ចំណែកសេចក្តីខ្ជិលច្រអូស ជាសញ្ញាសំគាល់ដ៏ច្បាស់លាស់ នៃការខ្វះខាតកម្លាំងចិត្ត។
ធម្មជាតិសាងមនុស្សឲ្យឧស្សាហ៍ព្យាយាម ។
យើងអាចឃើញបានថាក្មេងដែលកើតមក ពេលវាចេះក្រឡាប់
ផ្កាប់ផ្ងាចេះលូនចេះវាចេះដើរតតេះតតះភ្លាមក៏នៅមិនសុខ
យើងហៅព្រឹត្តិកម្មនេះថា “ រពឹស” តែការពិតគឺជា
រឿងដែលធម្មជាតិសាងមកឲ្យមនុស្សមានភាពឧស្សាហ៍ព្យាយាមនោះឯង។
អនាគតរបស់មនុស្សប្រៀបបាននឹងផ្ទៃមហាសមុទ្រ្ទដ៏ធំធេង ការប្រឈមមុខជាមួយអានាគតប្រដូចការដែល
យើងចេញនាវាដ៏តូចមួយទៅកាន់មហាសាគរនោះឯង បើយើងមិនមានចំណេះដឹងក្នុងរឿងជីវិតគ្រប់គ្រាន់ទេ
នោះ យើងក៏នឹងស្ថិតនៅក្នុងលក្ខណពីរប្រការ ទីមួយគឺប្រមាទ គិតថាមិនលំបាកអ្វី ហើយក៏ចេញទៅប្រឈម
ជីវិតដោយមិនបានយល់ជ្រាបហេតុការណ៍ឲ្យគ្រប់ជ្រុងជ្រោយ។ មួយទៀតនោះគឺ រួញរា មិនមានៈព្យាយាមក្នុងការតស៊ូប្រឈមមុខជាមួយអានាគត មានជីវិតនៅគ្រាន់តែរងចាំក្តាមឈូសពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ
ទាំងពីរប្រការនេះមុខតែពន្លិចនាវាជីវិតឲ្យលិចលង់ទៅជាមួយគ្នាមិនខាន។
វាជាការពិតដែលថា យើងមិនអាចឆ្លងកាត់ជីវិតទៅបានដោយប្រាសចាកសេចក្តីទុក្ខលំបាកលំបិន ដោយមិន
ភបប្រសព្វការដួលរលំ ឫត្រូវធ្លាក់នៅក្នុងអន្លង់នៃសេចក្តីត្រាកត្រាំ តែគ្រប់បែបយ៉ាងរមែងមានជាគូរគ្នា ក្នុង
វេលាថ្ងៃត្រង់ដែលមានពន្លឺព្រះអាទិត្យដុតរោលយ៉ាងក្តៅងំ ក៏នៅមានស្រមោលម្លប់យ៉ាងត្រជាក់ត្រជុំ អន្លង់ទុក្ខ
ក៏ដូចអន្លង់ទឹក ការដែលយើងធ្លាក់ទៅក្នុងអន្លង់នៃសេចក្តីទុក្ខលំបាក ក៏ដូចដែលយើងធ្លាក់ទៅក្នុងទឹក បើយើង
មិនចេះហែលទឹក យើងក៏ត្រូវស្លាប់ តែបើយើងមានកម្លាំងនិងចេះហែលទឹក ព្យាយាមហែលត្រឡប់មកវិញបានរាង្គកាយរបស់យើងអាចបរិសុទ្ធស្អាតទៀតផង ព្រោះទឹកនឹងជួយលាងជម្រះរបស់ស្មោគគ្រោកដែលប្រឡាក់
ប្រឡូសក្នុងខ្លួនយើងឲ្យអស់ទៅ យើងក៏នឹងក្លាយជាមនុស្សបរិសុទ្ធស្អាត ហើយអាចចាប់ផ្តើមជីវិតថ្មីបានយ៉ាងរាបរយ។
មានមនុស្សមិនតិចទេដែលយល់ខុសគិតថា បើបានសម្តែងសេចក្តីទុក្ខសោកក្តៅក្រហាយឲ្យគេឃើញ គេនឹង
អាណិតអាសូរ ហើយផ្តល់ការជួយសង្គ្រោះ តែការពិតមិនមែនដូច្នោះឡើយ ព្រោះមនុស្សដែលមានសេចក្តីទុក្ខ
ក្តៅក្រហាយ ជាមនុស្សទន់ខ្សោយក្នុងខ្លួនឯង គ្មាននរណាចង់ជួយសង្គ្រោះ ព្រោះជួយទៅក៏គ្មានប្រយោជន៍អ្វី។

ជីវិតមនុស្សយើងមានសេចក្តីលំបាកឧបសគ្គនៅជុំវិញ ការដំណើរជីវិតទៅគ្រប់ជុំហាន ត្រូវឆ្លងកាត់របាំងជីវិត
ជារឿយៗ ជាការចាំបាច់ណាស់ដែលយើងត្រូវលាក់បំបាំង សេចក្តីទុក្ខអន់ទន់ខ្សោយរបស់យើង ព្រោះមធ្យោបាយ
មួយដែលអាចយកឈ្នះឧបសគ្គ ឈ្នះសត្រូវគូប្រជែងបាន ក៏ត្រូវបញ្ជាក់ឲ្យឃើញថា សម្បូរបែបទាំងកម្លាំងកាយ
កម្លាំងចិត្ត ហើយនឹងកម្លាំងគំនិត ការបញ្ចេញភាពទន់ខ្សោយនឹងទទួលបរាជ័យយ៉ាងពិតប្រកដ។

រៀបចំឡើងដោយ បងប្រុស ចំណាន

សូមអរគុណ ……………

សំរាប់ កំសាន្ដ ពេល ទំនេរ