ជំរាបសួរ អ្នកទាំងអស់គ្នា ជាទីគោរព រាប់អាន …
សូមអរគុណ ជាបឋម ចំពោះវត្ដមាន របស់ បងប្អូន ទាំងអស់គ្នា នៅទីនេះ ។
ខ្ញុំ បាទ ឈ្មោះ ពិសិដ្ឋ ជាអ្នកមានស្រុក កំណើត
នៅខេត្ដ កំពង់ចាម ។ អំពីរូបខ្ញុំ គឺពុំមានអ្វី គួរជាទីកត់សំគាល់ នោះឡើយ ។
ខ្ញុំបាទ ក៏ដូចជា បងប្អូន ទាំងអស់គ្នា អញ្ចឹង ( មិនមែន ជាបុគ្គល សាមញ្ញ ពេក
ហើយ ក៏ពុំមែនជា បុគ្គល អាថ៌កំបាំង អ្វីច្រើន នោះដែរ ) ។
គោលបំណង ដែលមកចូលរួម នៅទីនេះ គឺត្រឹមជា
ការ ស្វែងរក ចំណេះដឹង បន្ថែមផង និងជាការកែអផ្សុកផង ក្រោយពីសំរាក ពី
កិច្ចការងារ ប្រចាំថ្ងៃ ។ ខ្ញុំ បាទ មិនមែន ជានិស្សិត ឬជាគ្រូបង្រៀន បុគ្គលិក
ក្រុមហ៊ុន អ្វីនោះទេ ហើយក៏មិនមាន ចំណេះដឹង ជ្រៅជ្រះ អ្វីដូចបងប្អូន នៅទីនេះ
នោះដែរ …ការដែលសំខាន់ ចំពោះការចូលរួម របស់ខ្ញុំ ដូចជា សេចក្ដីបរិយាយ
ខាងលើ មកអញ្ចឹង ពេលដែលទំនេរ ពីកិច្ចការប្រចាំថ្ងៃហើយ ខ្ញុំមានពេលវេលា
ទំនេរ ច្រើន …ហេតុដូច្នោះហើយ បានជា ខ្ញុំ ប្រើពេលវេលាខ្លះៗ ដែលមាន
ចំណាយ មកទីនេះ ពីព្រោះ មានរឿងជាច្រើន ដែលខ្ញុំ មិនបានដឹង ពីពិភពខាងក្រៅ
ហើយទីនេះទៀតសោត ខ្ញុំ យល់ថា ជាទីកន្លែងល្អ សំរាប់ខ្ញុំ នោះផងដែរ ។
ខ្ញុំ អាចរៀនសូត្រ បន្ថែម អំពីចំណេះដឹង ផ្សេងៗ មិនត្រឹមតែ ភាសា អក្សរសាស្រ្ដ
ឬបច្ចេកវិទ្យាកំព្យូទ័រ នោះទេ ប៉ុន្ដែ ខ្ញុំ ក៏អាច ស្គាល់ បងប្អូន សញ្ជាតិខ្មែរ ទាំងក្នុងស្រុក
និង បរទេស ជាបន្ថែម ផងដែរ ដើម្បីរឹតបន្ដឹង ចំណងភាតរភាព រវាងខ្មែរ និងខ្មែរ
ឲ្យកាន់តែ ប្រសើរឡើង មួយកំរិតទៀត …។
ចំពោះចំណាប់អារម្មណ៏ ផ្ទាល់របស់ខ្ញុំ ខ្ញុំ ចូលចិត្ដ
សិក្សាលើ គោលធម៌ សំខាន់ៗ ជាទស្សនះវិជ្ជា ឬ ព្រះធម៌ប៉ុណ្ណោះទេ ។ ដូច ខ្ញុំបានជំរាបម្ដងរួចមកហើយថា ខ្ញុំ មិនមែន ជានិស្សិត ឬអ្នកជំនាញ ពូកែ ឬ បច្ចេកបុគ្គល អ្វីទេ ។
ការដែល ខ្ញុំ ចូលចិត្ដ បញ្ចូលអត្ថបទ ទាំងឡាយ នៅទីនេះ គោលបំណង របស់ខ្ញុំ
មានត្រឹមតែជាការចែករំលែក ជាការរៀនសូត្រ ផ្នែកសីលធម៌ តែប៉ុណ្ណោះ ។
ថ្វីបើ ខ្ញុំ មិនមែន ជាមនុស្សឆ្លាតពូកែ ដូចបុគ្គលដទៃ ប៉ុន្ដែ ខ្ញុំ ក៏សង្ឃឹមថា អ្វីដែល
មាននៅទីនេះ ដែលខ្ញុំ បានធ្វើ វា ក៏នឹងនាំជាប្រយោជន៏ ដល់បុគ្គលដទៃ នៅទីនេះ
បានដែរ … ខ្ញុំ សង្ឃឹមថា អ្នកទាំងអស់គ្នា នៅទីនេះ នឹងរៀនសូត្រ បាននូវរឿងពីរ
យ៉ាង គឺ ៖
១ …សមត្ថភាព …
អត្ថបទខ្លះ នឹងប្រាប់អ្នក អំពីរបៀបធ្វើខ្លួន ឲ្យមាននូវចរិយា ៣ ប្រការ ៖
ក / ចរិយា ជាទីពឹងសំរាប់ខ្លួនឯង
ខ / ចរិយា ជាទីពឹងសំរាប់ញាតិសន្ដាន បងប្អូន ក្រុមគ្រួសារ
គ / ចរិយា ជាទីពឹង សំរាប់ប្រទេសជាតិ ឬលោកទាំងមូល …
ហើយអត្ថបទខ្លះទៀត នឹងបង្រៀនអ្នក ឲ្យដឹងថាអ្វី ជាការត្រូវ ឬខុស ឲ្យស្គាល់
ថាអ្វី ជា ស ឬខ្មៅ ជាដើម ដែលជាគុណធម៌ ដ៏ប្រសើរ សំរាប់យកទៅ អនុវត្ដ
ក្នុងជិវិត ប្រចាំថ្ងៃ របស់អ្នកទាំងអស់គ្នា …
តើគុណធម៌ ដ៏ប្រសើរទាំងនោះគឺជាអ្វី?
ជាតំបូង យើងទាំងអស់គ្នា គប្បីដឹងថា អ្វីទៅជាគុណធម៌ ជាមុនសិន …
២ …គុណធម៌ = គុណ (ដំណើរ ធ្វើអោយចម្រើនឡើង ដោយលក្ខណៈ ដែលអ្នកដទៃ
គួរគោរព) +ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ) ។
គុណធម៌ មានន័យថា ជាការប្រព្រឹត្ត អំពើល្អប្រសើរ ចំពោះអ្នកដទៃ ដែលជាអំពើ ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នា គោរព
កោតសរសើរ ហើយក៏មាន ទឹកចិត្ត កត្តញ្ញូ ចង់តបស្នង ធ្វើនូវអំពើល្អនោះ
ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។
គុណធម៌ គឺជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត
ក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។
តើដំណើរប្រព្រឹត្តអំពើគុណធម៌ មានអ្វីខ្លះទៅ ជាឧទាហរណ៍?
1- ការមានទឹកចិត្ត ជួយឈឺឆ្អាល សុខទុក្ខគ្នា ជួយហុចដៃ ហុចគំនិត យិតយោងគ្នា
ពេលមានគ្រោះអាសន្ន ឬមាន ការខ្វះខាត ជាដើម។
2- ការមិនឈរមើលបំណាំគ្នា ចាប់កំហុសគ្នា ទៅវិញទៅមក។
3- ការនិយាយស្តីលើកកម្លាំងចិត្ត នៅពេលមនុស្សកំពុងបាក់ទឹកចិត្ត
ឬប្រទះការលំបាកផ្លូវចិត្ត ដោយប្រការណាមួយ។
4- ការជួយដាស់តឿន បង្រៀន រំលឹក ណែនាំគ្នា អោយចេះគិតវិជ្ជមាន
ប្រសើរ ហើយរីកចម្រើន។
5- ការដឹកដៃ ប្រាប់នូវប្រភពល្អៗ សម្រាប់ពលរដ្ឋ ក្នុងសង្គមគ្រួសារខ្លួន
ឬសង្គមជាតិ អោយចេះជួយខ្លួនឯង អោយរៀនស្វែងរកផ្លូវប្រសើរ
ក្នុងជីវិត សម្រាប់ដើរ អោយមានការសិក្សា ភ្លឺស្វាង អោយមានមុខរបរ ឬមុខជំនាញ សម្រាប់កាត់បន្ថយភាពខ្វះខាត ក្នុងគ្រួសារ។ល។
6- ការមានសេចក្តីសណ្តោសមេត្តា និងមានសប្បុរសធម៌ ដល់ពិការជន
ទុរគតជន កុមារកំព្រា ជនដែលមានជំងឺសតិ ឬចាស់ជរា ឬមនុស្ស
ដែលមិនអាច ជួយខ្លួនឯងបាន។
7- ការផ្តល់វិជ្ជា ការថែទាំអប់រំ ការរក្សាមនុស្ស អោយចាកផុត ពីការប្រព្រឹត្ត
អំពើអាក្រក់ ជាដើម។
ហេតុដូចបានចែករំលែក ខាងលើនេះ ខ្ញុំបាទ សង្ឃឹមថា ទីនេះ ក៏ជា
ទីកន្លែងមួយ ក្នុងចំណោមទីកន្លែងជាច្រើន ដែលអាចផ្ដល់ ជាពុទ្ធិល្អៗ
ឬមេរៀនជិវិតល្អៗ សំរាប់ ដល់អ្នករាល់គ្នា ទុកសំរាប់ អនុវត្ដ ក្នុងជិវិត
ប្រចាំថ្ងៃ បានផងដែរ ។
ដោយសេចក្ដីគោរព ដ៏ជ្រាលជ្រៅ ពីខ្ញុំ បាទ ពិសិដ្ឋ
សូមអរគុណ…
ខ្មែរយូនីកូដ សំរាប់ PC និង MAC
ខែឧសភា 2023 ច អ ព ព្រ សុ ស អា 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 អត្ថបទ កំពូល
-
អត្ថបទថ្មីៗ
អត្ថបទប្រចាំខែ
- ខែសីហា 2011 (6)
- ខែកក្កដា 2011 (5)
- ខែឧសភា 2011 (4)
- ខែមេសា 2011 (16)
- ខែមីនា 2011 (7)
- ខែកុម្ភៈ 2011 (11)
- ខែមករា 2011 (24)
- ខែធ្នូ 2010 (12)
- ខែវិច្ឆិកា 2010 (5)
- ខែតុលា 2010 (8)
- ខែសីហា 2010 (7)
រៀនគិត និយាយ និង ចែករំលែក
បងប្អូន ដែលខ្ញុំស្គាល់នៅទីនេះ
ចំនួនអ្នកចូលមកទស្សនា
- 76,074 1
ជំរាប សួរ ប្អូន
ថ្ងៃនេះ បងបានចូលលេង ប្អូន ហើយ មានត្រូវគារអ្វីរ៉េ ? ប្អូនធ្វើបានល្អតើ ខិតខំឡើងប្អូន ! បងនៅចាំជួយ បើត្រូវការ ! សូមសំណាងល្អ !
ជំរាបសួរ បងប្រុស ជាទីគោរព
ប្អូនសូមអរគុណដែលបានឈាងចូលមកលេងរូបប្អូន តាមពិតប្អូនក៏ចង់ទៅ
អញ្ជើញបងប្រុស អោយមកទីនេះផងដែរ ពីព្រោះប្អូន ទើបតែបង្កើត ដូច្នោះ
ប្អូនមិនសូវជាយល់ច្បាស់អំពីវានោះទេ មិនដឹងថា ធ្វើអ្វីខ្លះ ឬ ដាក់បញ្ចូលអ្វីខ្លះនោះឡើយ
ពេលនេះ បងប្រុស ក៏បានអញ្ជើញមកល្មម អញ្ចឹង សូមបងជួយវាយតំលៃបន្ដិចបានទេ ថាវាយ៉ាងម៉េចដែរបង ?
អូ! ប្អូនចង់បានអក្សរក្រម ប្រភេទ ដូចជាអក្សរក្រម នៅក្នុង វិចារ សួរស្ដីឆ្នាំថ្មី ២០១០ របស់បង តើប្អូនត្រូវធ្វើដូចម្ដេចទៅ? សូមជួយប្រាប់ប្អូនផង
ដោយសេចក្ដីគោរពពីប្អូនប្រុស ពិសិដ្ឋ
សូមអរគុណ
@@@@@@@@@@@@@@@@@@@@@@
និយាយតមត្រង់ចុះ បងចូលចិត្តពណ៌មុនជាង ព្រោះ ស្រួលមើល ។ ពណ៌ក្រោយ ភ្នែកអន់ដូចបង មើលចង់វិលហើយ ! ប្អូនដាក់ពណ៌ដូចពីមុន ក៏បាន តែនេះ ជាយោបល់ផ្ទាល់របស់បងរ៉េ បើកែរក៏បាន មិនកែរក៏បាន ស្រេចតែប្អូនរ៉េ ! សូមស្វាគមន៍ ដែលមកដល់ភូមិវើតប្រេស !
ប្អូនចង់និយាយពី អក្សរមួយណា បងអត់យល់រ៉េព្រោះបងមានច្រើនពេក សុំទោស ! អក្សរលើក្បាលទំព័រ ឬ ? អក្សរនោះ បងសសេរដៃ រ៉េ អត់មានជាយូនីកូដ រ៉េ ! សូមសំណាងល្អ!
ជំរាបសួរបងប្រុស ជាទីគោរព
ពេលនេះ ប្អូនបានយល់ច្រើនអំពី វើតប្រេស នេះហើយ ! សូមបងកុំបារម្ភថ្វីនោះ !
ហើយស្របគ្នាដែរនោះ ប្អូនក៏សូមអរគុណសំរាប់ការយកចិត្ដទុកដាក់ពីសំណាក់
បងប្រុស !
ពេលដែលប្អូនមានចំងល់ ប្អូននិងទៅសួរបងប្រុស ណា !
ដោយសេចក្ដីគោរពពីប្អូនប្រុស ពិសិដ្ឋ
សូមអរគុណ
@@@@@@@@@@@@@@@@@@@
ប្រសើណាស់ ដឹងផ្ទះបងហើយ ចូលស្មើណាក៏បានដែរ តែងតែស្វាគមន៍ជានិច្ច សំណាង ល្អ !
សូមជំរាបសួរបងប្រុស ហនុមាន ជាទីគោរព
ប្អូនសូមអរគុណសារជាថ្មី នូវសណ្ដានចិត្ដរបស់បងប្រុស ដែលមានចិត្ដទូលំទូលាយ
ក្នុងការទំនុកបំរុងដល់ប្អូន ! ប្អូនមានអារម្មណ៏រំភើបរីករាយ ណាស់ នៅពេលដែលបានលឺ
ដូច្នោះ តែប្អូនសូមអភ័យទោសផង ពីព្រោះ មិនសូវបានទៅសាកសួរបងប្រុស នោះទេ
ប៉ុន្មានថ្ងៃនេះ ជាប់រវល់ និងការងារ ហើយ ក៏មានបញ្ហាបន្ដិចបន្ដួចជាមួយ កំព្យូទ័រដែរ
អូ! ប្អូនបានធ្វើតាមការណែនាំរបស់បង ទៅសាកល្បង ទាញយក ខ្មែរ យូនិកូដថ្មីនោះ
ហើយ តែអត់ដំណើរការនោះទេ ពីព្រោះ វាអាចប្រើបានតែ ជាមួយ ម៉ាក តែប៉ុណ្ណោះ
ប្អូនសូមទោសផង ដែរទើបតែជំរាបដល់បងប្រុស !
សូមអោយបងប្រុស មានសុខភាពល្អ
ដោយសេចក្ដីគោរពពីប្អូនប្រុស ពិសិដ្ឋ
សូមអរគុណ
@@@@@@@@@@@@@@@@@@
អាចឹងផង ខ្ញុំមិនដឹងដែរព្រោះ ខ្ញុំអត់មាន PC សាករ៉េ ប្រើតែម៉ាក់ ព្រោះ គេថា យូនីកូដនោះ អាចប្រើ លើ PC បានដែរ ។ អាចឹងពិសិដ្ឋ ត្រូវការ យូនីកូដ ឬ ក៏ អត់រ៉េ ?
ជំរាបសួរបងប្រុស
ប្អូនមាន ខ្មែរ យូនីកូដ នីដា រួចហើយ ប្អូនបានតំល៉ើងវា បានយ៉ាងល្អ
ប៉ុន្ដែ ចំពោះ ការរចនា នៅលើ ហ្គីម គឺមិនបាននោះទេ ។ ប្អូនចង់ចញ្ចូល
អក្ខរក្រម ភាសាខ្មែរ របស់យើង ទៅលើរូបភាពដែលពេញចិត្ដ តែអត់
មានមធ្យោបាយសោះ ប្រហែលជាត្រូវរងចាំដល់ ខែក្រោយហើយ មើលទៅ! អូ! តើបងប្រុស មានវិធី ជួយប្អូនអោយអាចប្រើប្រាស់
បានមែនទេ?
ប្រសិនបើដូច្នោះ សូមជួយប្រាប់ប្អូនផងណា!
សូមអរគុណទុកជាមុន !
ដោយសេចក្ដីគោរពពីប្អូនប្រុស
@@@@@@@@@@@@@@@
គោលបំនងជីវិត ប្រហាក់ប្រហែលខ្ញុំដែរ ខ្ញុំចូលចិត្តបង្រៀនគេ។ បើពិសិដ្ឋ អាយុ២២ ឆ្នាំ ២០១០ ហ្នឹង អីចឹងប្រហែលខ្ញុំត្រូវហៅប្អូនមែនហើយ ហេហេ 😀
thanks a lot brother for joining, today, I have no khmer unicode to write, and I cannot read what it means,,,it is so hard, i try doing it for two days, but I still cannot,,
problems are that 1 : I cannot read and see khmer letters well,
2: I cannot write,,
how hardfull Khmer Unicode is for my computer right now?
Before I can use it well, but just format once , now I do not know what it causes
thanks a lot,
sincerely , small brother, Piseth
ញ៉ុមចាំបានថា ញ៉ុមដូចជាធ្លាប់បានមកលេងទីនេះ, តែម៉េចក៏ញ៉ុមមិនបាននិយាយអីខ្លះចឹងណ៎? ហេស ហេស ហេស…តាមអានប្រវត្តិរូប ទើបដឹងថា លោកបង អាយុតិចជាងញ៉ុមសោះ តែអាចហៅតាមធម្មតា ដើម្បីភាពស្និទ្ធស្នាល ព្រោះអាយុខុសគ្នាមិនច្រើនប៉ុន្មានផង ។ ចុះហេតុអីមិនបន្តការសិក្សាទៅមហាវិទ្យាល័យ? មានបញ្ហាអីមែនទេ? ហើយការងារបច្ចុប្បន្នជាកម្មករហ្នឹង កម្មករអី? ញ៉ុមក៏ជាកម្មករ រឺអាចហៅថា «ខ្ញុំដាច់ថ្លៃ» ផង
សំឡាញ់ ធ្លាប់មក ទីនេះ ប៉ុន្ដែ ទៅដាក់ វិចារ នៅលើ រូបភាព របស់ រាមកេរ្ដិ៏ នោះវិញ ចឹងហើយ នៅទីនេះ មិនមែន វិចារ របស់ សំឡាញ់ នោះទេ !!ហេហេហហេហេ!
ក្មេងស្រែ ជាទីរាប់អាន ! អោយខ្ញុំសុំទោស ណា ដែលខ្ញុំ ហៅអ្នកថា សំឡាញ់ ទាំងខ្លួនខ្ញុំ មានអាយុ តិចជាង នោះ ត្រង់ចំណុចនេះ សង្ឃឹមថា អ្នក មិនប្រកាន់ទោសពៃ អ្វីនោះទេ ពីព្រោះម្យ៉ាងទៀត ខ្ញុំ ក៏មិនដែលបំពាន ទៅលើអ្វីក្រៅពីពាក្យថា សំឡាញ់ ក្មេង ស្រែ ខ្មៅព្រិច នោះដែរ !
តាមពិត ខ្ញុំដឹងរួចហើយថា អ្នកពិតជា មានអាយុ ច្រើនជាងខ្ញុំ តែអ្នកមិនដែលប្រកាន់ខឹងនោះទេ ព្រោះ អ្នក មានទឹកចិត្ដ ទូលាយ ចូលចិត្ដ រាប់អាន មនុស្សផងដ៏ទៃ ហេតុដូចនោះ ខ្ញុំ ចេះតែហៅអ្នកថា សំឡាញ់ តទៀតទៅ ពីព្រោះ មិត្ដភាព មិនប្រកាន់អាយុ វណ្ណះនោះទេ ដូចជា រឿង របស់ អាគាំង មួយក៏បាបបង្ហាញ ដែរ ! ក្មេងប្រុស អាយុ ក្រោម ១៨ បង្កើតមិត្ដ ជាមួយ នារី ចំណាស់ អាយុ ៤០ ផ្លាយ នៅថ្ងៃ បុណ្យ ណូលអែល !!
តាមពិត ខ្ញុំ កំពុងធ្វើការ នៅប្រទេស កូរ៉េ នាមជាពលករ ណាសំឡាញ់ ក្មេងស្រែ !
ចឹងទៅ ដាក់ងារ ខ្លួនថា ជាកម្មករ តែម្ដងទៅ ព្រោះធ្វើការ ប្រើកំលាំងកាយ ច្រើនជាង កំលាំងប្រាជ្ញា ខុសពី ប្រភេទ បុគ្គលដែលធ្វើការដែល តែដោយប្រើបញ្ញា ច្រើនជាង កំលាំង នោះគេហៅថា បុគ្គលិក ក្រុមហ៊ុន ឯកជន ឬ ក្នុងសង្គមរាជការ!
សូមអរគុណ ដែលបានចូលមកលេងណា សំឡាញ់!
ស្តាប់ទៅ អនាគតភ្លឺស្វាងណាស់តើ! ញ៉ុមឯណេះ ធ្វើការក្នុងស្រុកឯង បានប្រាក់កំរ៉ៃតិច, បើទោះមិនសូវប្រើកម្លាំងពលកម្ម តែក៏នៅតាហត់ដូចតាគ្នា ។ និយាយៗទៅ រឿងរាប់អាន បើនិយាយថាដូចកំប្លែងទៅចុះ! ញ៉ុមធ្លាប់មានបំណងថា ចង់រាប់អានមនុស្សទូទាំងពិភពលោក! ហេស ហេស ហេស… មិនដឹងប៉ាកែប៉ាកាន់ យកទៅណា ខ្លាចទូលមិនអស់ !
សំឡាញ់ អើយ!
ប្រាក់ខែ ច្រើនគួរសមមែន តែគ្រាន់តែចំណាយ លើការហូបចុក របស់របរ ប្រើប្រាស់នោះ ជិត អស់ពាក់កណ្ដាលនោះហើយ! គ្មានបានច្រើន សន្សំ ទុក ដណ្ដឹងប្រពន្ធ អីនោះទេ! មករស់នៅ គ្រាន់តែមួយគែ ៗ តែប៉ុណ្ណោះ!
ហេហេហហេហេ!
សូមអោយសំឡាញ់ មានសំនាងល្អ ណា!
បាន១គែក៏ល្អហើយ, មិនដូចខ្ញុំ មិនទាន់បានបំពេញគែខ្លួនឯងដោយខ្លួនឯងផង ។ ក៏ប្រឹងទៅសំឡាញ់អ៊ើយ ហើយខ្ញុំឯណេះក៏ប្រឹងដូចគ្នា! សង្ឃឹមថាអនាគតភ្លឺស្វាងទាំងអស់គ្នាយើង!
អរគុណ!
យី!បងពិសិទ្ធនេះ ពូកែវោហារម្លេះ!នៅក្នុងភូមិនេះបងឯងដឹងថាមាន បងពិសិទ្ធប៉ុន្មាននាក់ហើយ?តើមានបានរាប់ទេ?:)
អត់ មានបានរាប់ទេ ប្អូនប្រុស សំឡាញ់ ! ប្រសិនបើរាប់នោះ មិនដឹងជាត្រូវ ចំណាយពេលវេលា ប៉ុន្មាននោះទេទើប រាប់បាន ពីព្រោះទីនេះ ជា បណ្ដាយ វាហា អាកាស ! បង មិនដឹងថា ពិសិដ្ឋ ណាខ្លះ ពិសិទ្ធ ណាខ្លះ នៅទីណា អាយុ ប៉ុន្មាន ស្អីៗ ទៀតនោះទេ! បើច្រើនម្លឹងៗ សុំត្រឹមតែ ពិសិដ្ឋ ឬ តំណក់ នៃក្ដី សង្ឃឹម នេះ បានហើយ!
ហើយ វត្ដមាន របស់ បង នៅទីនេះក៏មិនសូវជាញឹកញាប់ ឬ សំខាន់ ដូច សមាជិក ដទៃៗ នោះដែរ ។
សូមអោយមានសុខភាពល្អ ណា ប្អូនប្រុស សំឡាញ់ !
បងប្រុស ពិសិដ្ឋ ដោយសេចក្ដី រាប់អាន!!
កុំភ័យ!បន្តិចទៀត!បងពិសិទ្ធ១បងពិសិទ្ធ២ បង៣ បង៤ ពួកកាត់នឹងចូលមកលេងបងឯងម្តង
ហើយ!ពេលនោះកុំអោយច្រឡំបែកងាងណាបង! រកដាក់ឈ្មោះថាបងពិសិទ្ធទីប៉ុន្មានទេនៀក?
:
😉
ហេហេហេហេ!
ប្អូនប្រុស ម្នាក់ នេះ ដូចជាមាន ចំណាប់ អារម្មណ៏ មកលើឈ្មោះ ” ពិសិទ្ធ ” នេះណាស់តើ!!! ចឹងដាក់ឈ្មោះថា វឌ្ឍនះ ពិសិទ្ធ ទៅ !! ពិរោះ ណាស់តើ ប្អូនប្រុស !
ម៉េច ពេញចិត្ដ ឈ្មោះ មួយហ្នឹងទេ???ហេហេហហេ!
អរគុណច្រើន!!
បងប្រុស ពិសិដ្ឋ
………
អត់យកទៀតទេ!ពីព្រោះចំពោះញ៉ុម ទាំង រហ័សនាមផង ឈ្មោះពិតផង ឈ្មោះហៅក្រៅ នៅផ្ទះក្តី! ឡើងខ្ចិលរាប់បាត់ទៅហើយ!វាច្រើននឹងអាចទទួលយកបានពេក! ហហេហេតែពិរោះ
ដែរតើ! បាទអរគុណហើយបង! យកមួយទៀតក៏មិនថាអីដែរ!ហេហេ
អេហេ!!! ខ្ញុំមានអារម្មណ៍ថា ធ្លាប់មកលេងផ្ទះកូនចោរតូចពីកាលមកទេ… ភ្លេចបាត់ហើយ!!! តែមិនអីទេ… ហេហេ… ឥឡូវ មិនដឹងគួរថាហៅប្អូនប្រុស ឬក៏បងប្រុសទេនៀក… មើលអាយុ ថ្ងៃខែឆ្នាំកើត ទើបដឹងថាកូនចោរតូចអាយុបងខ្ញុំពីរឆ្នាំ ប្រាំខែ…. ហិហិហិ… មួយទៀត ភ្លេចនិយាយ ម៉េចក៏ឈ្មោះសាលាអីក៏វែងម៉េះ… បើតាមខ្ញុំចាំបាន ឈ្មោះដូចជាខ្លី … ដូចជាត្រឹមវិទ្យាល័យស្គន់ប៉ុណ្ណឹងទេ ហើយវិទ្យាល័យហ្នឹង នៅជាប់សាលាបឋមសិក្សាទៀត…
អូ៎ ភ្លេច! កូនចោរតូចនៅម្តុំផ្សារស្គន់ឬ? នៅជិតផ្ទះមិត្តខ្ញុំដែរ… ចាំខែប្រាំ ឆ្នាំ២០១១ សង្ឃឹមថាជួបគ្នាណា៎ នៅទីនោះ… ហិហិហិ….
អរគុណ ណា ប្អូនស្រី ដែលបាន ចូលហោះហើរ មកកំសាន្ដ នៅទីនេះ !! តែ ហាមលួច របស់របរ អោយសោះណា ! ប្រយ័ត្ន ចាប់បាន វាយ យំ ននាលដី ឥឡូវហ្នឹង !!
ផ្ទះរបស់ ខ្ញុំ ស្ថិតនៅ ខាងកើត ពី ផ្សារ ស្គន់ ប្រហែល ពីរ គីឡូម៉ែត មិនឆ្ងាយនោះទេ ធ្វើតំនើរ ដប់ នាទី ដល់ហើយ ,,, បើប្អូន ទៅលេង ឈាងចូល ក៏បានដែរ ផ្ទះរបស់ ខ្ញុំ សូមស្វាគមន៏ បង ជានិច្ចណា ( តែ កុំ សំលឹង មើល ខ្ទះ ឬ ឆ្នាំ បាយ ច្រើនពេក បើបានជា ចូលលេង ) ។
ខ្ញុំ ក៏សង្ឃឹមថា នឹងបានរាប់អាច បង អោយបានជាយូរអង្ងែងទៀតផងដែរ ..ប៉ុន្ដែ ខែ ប្រាំ មិនដឹង ថា ខ្ញុំ បានទៅ ឬក៏ អត់នោះទេ ព្រោះជាប់ការងារ នៅទីនេះ រហូត ដល់ ខែ ប្រាំបួន ឬ ចុង ឆ្នាំ ២០១១ ទើបរួច តែមិនអីទេ មាននិស្ស័យ និង ការតាំងចិត្ដ គង់នឹងបានជួប គ្នា ជាមិនខាង ….
ចុងក្រោយ សូមអោយមានសំណាងល្អ ប្រចាំ ជិវិត ….
យើងក៏ដូចគ្នា!!! 🙂
អេ! ម៉េចក៏ប្តូរម៉ូដប្លកចឹង? មើលអត់ឃើញអក្សរទេ!!!
I am sorry, I am trying to decorate my page…but It turned normal…
oh no sorry!!! I just wonder!!!
បាទ សូមអរគុណ ណា ដែលបានចូលមក មើលប្រវត្ដិរូបរបស់ មហាបុរស កំជឹល ម្នាក់នេះ !! ហេហេហេ..ខ្មាស់គេ ណាស់ ខ្ញុំ!!
អ៎ ភ្លេចប្រាប់! យើងគួរតែថែមវិដជីតអត្ថបទថ្មីៗ ឬក៏មតិថ្មីៗ… ដើម្បីឲ្យងាយស្រួលដឹងថា មកលេងផ្ទះយើងម្តងៗ មានអីចង់លួចខ្លះ!!!!!
មានច្រើនណាស់ បងស្រី ប៉ុន្ដែ រវល់ពេក មិនបាន អង្គុយសរសេរ យកមកចែកជូន នោះទេ !!
ចាំ អោយបាន ទំនេរ សិន ព្រោះមួយរយះនេះ ត្រូវធ្វើ កិច្ចការ ច្រើនពេក …ចាំប្អូន នឹងព្យាយាម សរសេរ បន្ថែម..ទៅគេង សិនហើយ ស្អែកត្រូវធ្វើការ ពីព្រលឹម ផង….
សូមអោយមានសំណាងល្អ សារជាថ្មី..
សួស្តីប្អូនពិសិដ្ឋ
ខ្មុំមានការរីករាយណាស់ដែលបានស្គាល់ប្អូនពិសិដ្ឋ។
ប្លកនេះមានអក្ថបទបពិសិដ្ឋគួអោយអានកំសាន្ត។
សូមអរគុណប្អូនពិសិដ្ឋដែលខំសរសេរចែកគ្នាមើល។
មានពេលខ្មុំឧស្សាហ៍មកលេងពិសិដ្ឋឯង។
ដោយសេចក្ដី រាប់អាន
ជំរាបសួរ បង ជាទីគោរព
តំបូង ប្អូនសូមអរគុណ សំរាប់ការចូលរួម នៅទីនេះ ជាមួយ ពួកប្អូន
ហើយប្អូនក៏សូមអរគុណ ផងដែរ សំរាប់ការលើកទឹកចិត្ដ និង ការគាំទ្រ ពេញចិត្ដ ទៅលើ អត្ថបទ ទាំងនេះ ។ ប្អូន សង្ឃឹមថា នឹងបានវត្ដមាន របស់ បង ចូលរូម ជាមួយ ប្អូន នៅពេលក្រោយ ៗ ..
សូមអោយ បង មានសុខភាពល្អ ប្រសើរ ..
ពី ប្អូនប្រុស ពិសិដ្ឋ ដោយសេចក្ដី គោរព..
សួស្តី! បងពិសិដ្ឋ! រីករាយដែលបានស្គាល់! ផ្ទះបងមានអត្ថរសមែនទែន!
ឡុង ជាទីរាប់អាន…
សូមអរគុណ សំរាប់ការចូលលេង កំសាន្ដ និង ពាក្យលើកទឹកចិត្ដ បន្ថែម ទៅដល់ អត្ថរស នៃ អត្ថបទ ទាំងនោះ…
ខ្ញុំ សូមស្វាគមន៏យ៉ាងកក់ក្ដៅ សំរាប់ វត្ដមាននៅទីនេះ ណា ឡុង..
សូមអោយ ឡុង មានសុខភាពល្អ ..
បងក៍ដូច្នេះដែរ! សំណាងល្អ និងសុខភាពល្អណាបងប្រុស!
កើតឆ្នាំ៨៩ ម៉េចហៅខ្ញុំបងស្រីចឹង? ខ្ញុំអាយុប្អូនយើងទេ ^^ រីករាយដែលបានស្គាល់។ តែឥលូវកំពុងរស់នៅទីណាដែរ?
សួស្ដី ឡាវ័ន ជាទីរាប់អាន..
តាមពិត មកពីរូបខ្ញុំ មិនបានដឹងច្បាស់ថា អ្នក មានអាយុ ប៉ុន្មាន អញ្ចឹងហើយ បានជាហៅថា បងស្រី ជំនួស ទៅ ព្រោះយល់ថា វាគួរសម ក្នុងការហៅអោយចំៗ ឈ្មោះ ….
រីករាយដូចគ្នាដែលបានស្គាល់ ឡាវ័ន នៅទីនេះ…
ខ្ញុំសព្វថ្ងៃ កំពុង បំពេញភារះកិច្ច និង ស្នាក់នៅ ក្នុងទីក្រុង គិមផូ ( Kimpo Si ) ….
រីករាយ ដែលបានស្គាល់ ឡាវ័ន នៅទីនេះ.
សូមអោយមានសំណាងល្អ និង សុខភាពល្អ ..
ជម្រាបសួរប្អូនប្រុស យីធ្វើការនៅណាដែរ ទៅបរទេស ប្រទេសណាដែរទៅ ខ្ញុំគិតចង់ទោដែរ?
ជំរាបសួរ បងប្រុស ជាទីគោរព….
ប្អូន កំពុងបំរើការ នៅប្រទេស កូរ៉េ ក្នុងនាមជា ពលករ …ប្អូនសូមអរគុណ ជាអនេក សំរាប់ វត្ដមាន ដ៏មានតំលៃ របស់ បងប្រុស ដែលបានចូលរួម ជាកិត្ដិយស ..
សូមអោយ បងប្រុស មានសុខភាពល្អ និង សំណាងល្អ ក្នុងវេលា បុណ្យចូលឆ្នាំ សកល និង បុណ្យ ណូអ៊ែល…
ដោយក្ដី គោរព ពី ប្អូនប្រុស ពិសិដ្ឋ..
សួស្តីពិសិដ្ឋ! សុខសប្បាយយ៉ាងណាដែរ…..
អេ! ប្លក់របស់ពិសិដ្ឋមួយនេះក៏ស្អាតម្យ៉ាងដែរ មានលក្ខណច្នៃប្រឌិតផ្ទាល់ខ្លួន។
ពិសិដ្ឋ! រឿងអត្ថបទរបស់ខ្ញុំដែលពិសិដ្ឋយកមកដាក់នៅទីនេះក៏ល្អម្យ៉ាងដែរ
ខ្ញុំមិនយល់ទាស់អ្វីទេ សូមពិសិដ្ឋកុំព្រួយអ្វី ជាការជួយពង្រីកពន្លឺឲ្យកាន់តែភ្លឺ
ឆ្ងាយដូចពន្លឺភ្លើងទៀនអញ្ចឹងដែរ បើវាមានតែមួយដើមក៏ភ្លឺបានមួយរង្វង់តូច
ប៉ុណ្ណោះ បើមាននាក់ជួយអុជបន្តឲ្យបានច្រើនដើម ពន្លឺក៏នឹងភ្លឺព្រោងព្រាយ
ម្យ៉ាងទៀតវាជាការជួយធ្វើឲ្យមានអក្សរខ្មែរយើងកាន់តែច្រើនៅលើប្រព័ន្ធ
អ៊ិនថឹនេតផងដែរ។ ខ្ញុំសូមគាំទ្រពិសិដ្ឋ ហើយសូមឲ្យទទួលបាននូវជ័យជំនះ
គ្រប់ភារកិច្ច……….
នូ ចំណាន……
ប្អូនប្រុស សូមជំរាបសួរ បងប្រុស ចំណាន ជាទីគោរព…
ថ្ងៃនេះ ប្អូនពិតជា រីករាយខ្លាំងណាស់ ដែលបានទទួលនូវវត្ដមាន ដ៏ខ្ពង់ខ្ពស់ របស់ បងប្រុស ចូលរួម នៅទីនេះ ។ ប្អូនប្រុស ពិតជារអែងខ្លួនណាស់ ដែលមិនបានទៅថ្លែងអំណរគុណ ដល់ បងប្រុស ដោយផ្ទាល់ ចំពោះ គ្រប់ៗប្រធានបទ នៅទីនេះ ដែលប្អូនបានថតចំលង ប៉ុន្ដែភាគច្រើន នៃអត្ថបទ ដែលប្អូនបានយកមក ប្អូនក៏បានដាក់ឈ្មោះ របស់ បង ផងនោះដែរ ពីព្រោះជាការពិត ប្អូនពិតជាបាន ទៅដល់ ប្លុក របស់ បងប្រុស មែន ហើយបានចូលរួម មើល ថែមទាំងថតចំលង អត្ថបទខ្លះៗ យកមក តំកល់នៅទីនេះ ជាការចែករំលែក និង ការរៀនសូធ្យ ផ្ទាល់ សំរាប់ ប្អូន ។
ប្អូន គ្មានអ្វី យកមកថ្លែងនូវអំណរគុណ ដល់បងប្រុស នោះទេ មានតែ ពាក្យជូនពរ សូមឲ្យ បងប្រុស ជួបតែ សំណាងល្អ និង មានសុខភាពល្អ ហើយជាពិសេស សូមឲ្យ បងប្រុស បានសំរេច នូវសេចក្ដីបំណង ក្នុងជិវិត ដូចក្ដីប្រាថ្នា …
ពី ប្អូនប្រុស ពិសិដ្ឋ ដោយសេចក្ដីគោរព យ៉ាងជ្រាលជ្រៅ…
សូមអរគុណ…
សួស្តីបងប្រុស! ប្រហែលជានៅចាំបានថាខ្ញុំជានរណាហើយមើលទៅ។ រីករាយដែលបានស្គាល់នៅភូមិវើតប្រេសយើង :D។
សួស្ដី សុជាតិ ជាទីរាប់អាន !
រីករាយដូចគ្នា ណា ដែលបានស្គាល់ ទាំងនៅទីនេះ និង នៅហ្វេសប៊ុក!
សូមអរគុណច្រើន ជាអនេក ដែលបានចូលលេង ជាមួយ ខ្ញុំ នៅទីនេះ !
ដោយសេចក្ដីរាប់អាន ពីខ្ញុំ ពិសិដ្ឋ !
សួរស្តី ! អូរចំរៀងនៅក្នុងប្លុករបស់ពិសិដ្ឋពិរោះណាស់!
ជំរាបសួរ បង …
សូមអរគុណ ដែលបានចូលលេង នឹង ស្ដាប់ចំរៀងដែលប្អូនបានដាក់ជូន…
ប្អូន ក៏មានសេចក្ដីត្រេកអរ ជាប្រមាណ នោះដែរ ដែលបាន បង ពេញចិត្ដ សណ្ដាប់ បទទាំងនេះ ..
សូមអរគុណ..
ពី ប្អូនប្រុស ពិសិដ្ឋ ដោយសេចក្ដីគោរព
ជម្រាបសួរពិសិដ្ឋ,
ម្សិលម៉ិញរវល់ពេកមិនបានមើលច្រើន។ ថ្ងៃនេះទើបដឹងថានៅប្លក់នេះមានអ្វីដែលពួកខ្ញុំចង់បោះផ្សាយដែរ។
តាមពិត អ៊ំមុនីគាត់បានសរសេរអត្ថបទជាច្រើនសម្រាប់រក្សាទុកក្នុងប្លក់មានដូចជា៖ ម៉ែ, មិត្តឬមិត្រ… ដល់មកចូលលេងទីនេះទើបដឹងថាម្ចាស់ប្លក់ក៏បានដាក់ដែរ ចំណងជើងដូចគ្នាទៀត។ គាត់និងលោកមានគំនិតប្រហាក់ប្រហៃលគ្នាមែន។ ខ្ញុំមិនមានទំនេរពេលច្រើនទើបមិនបានបញ្ចូលក្នុងកុំព្យូទ័រ ណាមួយអនក្ខរជនកុំព្យូទ័រផង។
អរគុណជាខ្លាំងណាស់ដែលបានចូលលេងប្លក់ពួកយើងតែដោយសារខ្ញុំមិនទាន់បានជួបអ៊ំមុនីទើបមិនបានបង្ហាញមតិរបស់ពិសិដ្ឋដល់គាត់ បើគាត់ដឹងមុខជាត្រេកអរណាស់ហើយ។ ចាស់ៗតែប៉ុណ្ណឹងឯងគ្មានអ្វីទុកឱ្យក្មេងៗក៏ខំសរសេរអប់រំខ្លះទៅ។
សូមសរសើរដែលពិសិដ្ឋប្រមុលបានអត្ថបទជាច្រើនទុកចែកគ្នា។ ខ្ញុំសូមដាក់ឈ្មោះថាប្លក់អ្នកសម្របសម្រួល។
ជូនពរសុខភាពល្អ ចម្រើនរុងរឿងតទៅ…
ជម្រាបលា (សុំទោសផង មិនសូវចេះកុំព្យូទ័រទេ)
ជំរាបសួរ បងស្រី ជាទីគោរព…
ប្អូនម្នាក់នេះ ក៏ពុំមានចំណេះដឹងខ្ពង់ខ្ពស់ អ្វីអំពី ផ្នែកកំព្យូទ័រ នេះដែរ ! អាចចេះ ឬ ប្រើប្រាស់ បានទៅតាម
ចំនេះដឹង នៃភាសា បរទេស តែប៉ុណ្ណោះ ! ( តែកុំនិយាយរឿងនេះ ! ពុំមានអ្វីសំខាន់នោះទេ ) ។
បងស្រី ជាទីគោរព …តាមពិតការបង្កើតប្លុកមួយនេះឡើង គឺកើតឡើងពីភាពទំនេរ របស់ប្អូនតែប៉ុណ្ណោះ ប្អូនធ្វើការតិចតួច ហើយមានពេលវេលា ទំនេរច្រើន គួរសម ក៏ចេះតែស្វែងរក
អត្ថបទផ្សេងៗ ទាំងចំណេះដឹងក្នុងស្រុក និង បរទេស មកដាក់ជូន អ្នកទាំងអស់ ជាទីទស្សនា តែប៉ុណ្ណឺង ។ ដូចអ្វីដែលប្អូនបានសរសេរ បង្ហាញ លើ ផ្ទាំង ជិវប្រវត្ដិផ្ទាល់ រួចមកហើយថា ប្អូន ពុំមានចំណេះដឹងអ្វីជ្រៅជ្រះនោះទេ តែគ្រាន់តែចូលចិត្ដ មើលគំនិត ឬ គតិ ផ្សេងៗ ដែលមាន ជាមួយ
ប្អូន ! ហើយអត្ថបទទាំងនោះ សុទ្ធតែទទួលបានពីបងៗ ដទៃៗ ដែលពួកគាត់ជាអ្នកចូលចិត្ដសិក្សារៀនសូធ្យ និង មានចំណេះដឹងជ្រៅជ្រះ ដែលប្អូនបានស្គាល់ ។
ការចូលរួម នៅទីនេះ ក៏ពុំមានភាពសកម្មអ្វីនោះដែរ ដោយសារតែ មិនសូវជាមានអ្វីច្រើន យកមកមកនិយាយ ឬ យកមកចែករំលែក ។ ពេលមាន ក៏ខំសរសេរ ឬ ថតចំលង យកមកដាក់ !
តែបើមិនមាន ក៏នៅស្ងៀម ៗ មើលអ្វីៗ បន្ដិចបន្ដួច ក្រោយពេលធ្វើការ ជាធម្មតា តែប៉ុណ្ណឹង ។
នេះហើយ ជាអ្វីខ្លះៗ អំពីប្អូន នៅទីនេះ …
ប្អូនប្រុស សូមអរគុណ សារជាថ្មីម្ដងទៀត សំរាប់ការឆ្លើយតប របស់ បងស្រី ។
ប្អូនសង្ឃឹមថា នឹងទទួលបានការអប់រំ រៀនសូធ្យ ពីបងស្រី បាននៅពេលក្រោយៗ ..
សូមជូនពរ អោយបងស្រី ទទួលបានសុខភាពល្អ ..
ពីប្អូនប្រុស ពិសិដ្ឋ .
សូមអរគុណ..
សួស្តីពិសិដ្ឋ រីករាយណាស់ដែលបានស្គាល់ ។
បាទ ជំរាបសួរ បង …
ប្អូន ក៏រីករាយនោះដែរ ដែលបានស្គាល់ បង នៅទីនេះ …
សូមអរគុណ ណា បង !
ពីប្អូន ពិសិដ្ឋ
..
សួស្តីសម្លាញ់
លើកទី១ដែលបានមកនិយាយនៅផ្ទះពិសិដ្ឋ។ ពិសិដ្ឋជាមនុស្សមិនធម្មតាម្នាក់ក្នុងខួរក្បាលខ្ញុំ។ ខ្ញុំគិតថាពិសិដ្ឋធ្វើបានល្អណាស់។ ដើម្បីខ្មែរទាំងអស់គ្នា។
សូមអរគុណ។
សួស្ដី សម្លាញ់ …
ខ្ញុំ មិនហ៊ាន ទទួលពាក្យសរសើរ របស់សម្លាញ់ នោះទេ …
សូមឲ្យខ្ញុំ បានត្រឹមជាមនុស្សធម្មតា ម្នាក់ ប៉ុណ្ណោះបានហើយ ..
អរគុណ ដែលបានចូលរួម ណា !
សួស្តីបង! ខ្ញុំមានរឿងមួយចង់ជជែក តើខ្ញុំអាចទាក់ទងបងតាមមធ្យោបាយណាបាន?
នេះជាអាសយដ្ឋានឆាតរបសខ្ញុំ oudom.horn@gmail.com / @yahoo.com
សួស្តី ពិសិដ្ឋ!
ខ្ញុំបាទ ឈ្មោះ រង្សី ! ខ្ញុំរីករាយខ្លាំងណាស់ ដោយបានស្គាល់អ្នកតាមរយៈ Worlpress នេះ។
ខ្ញុំបាទ ចង់ចេះបង្កើតកម្មវិធីនេះដែរ (Worlpress) តើអ្នកមានពេលទំនេរ អាចប្រាប់អំពីគន្លិះខ្លះៗ ក្នុងការបង្កើតកម្មវិធីនេះ ដល់ខ្ញុំផងបានទេ?
អ៊ីម៉ែលៈ rangseydhomabal@hotmail.com ឬតាមរយៈ ហ្វេសប៊ុក Dhomabal Rangsey.
សូមអរគុណ!!!
ជម្រាបសួរ បង …
រីករាយ បើសិនជាប្អូនអាចជួយដល់ បងបាន …
ពេលឆាប់ៗនេះ ប្អូននឹងជម្រាបបង តាមអ្វីដែលប្អូនបានចេះដឹង !
សូមអរគុណ
…
ខានចូលមកលេងយូរហើយ! ជំរាបសួរបងប្រុស!
បាទ ! សួស្ដីប្អូនប្រុស …
បាត់មុខទៅណាយូរម្ល៉េះ បានជាមិនឃើញមកលេង
ជាមួយបង ចឹងសោះ ?… រួចចុះ សុខទុក្ខ យ៉ាងណា
ដែរ មួយរយៈនេះ ???
ការងារ និងការសិក្សា តំណើរការល្អ ប្រសើរទេ ?
អរគុណប្អូនប្រុសណា ដែលបានចូលរួមជាថ្មី ហើយនឹងមិនភ្លេចបងប្រុស
ដែរនោះ …
ជម្រាបសួរបង
រីករាយដែលបានស្គាល់!
បាទ ជម្រាបសួរ បងប្រុស ឧត្ដម
នេះ ប្អូន រីករាយណាស់ ដែលបានការអញ្ជើញចូលរួម ពីសំណាក់ បងប្រុស នៅទីនេះ …
ល្បីឈ្មោះបងប្រុស យូរហើយ តាមរយៈ គីមឡុង និង បុប្ផា … តែមកពីមិនសូវមាន
ពេលទើប បានជា មិនដែលបានជជែកលេង ក្នុងប្លុក របស់បង …
ពីប្អូនប្រុស ពិសិដ្ឋ
…
ជម្រាបសួរលោកពិសិដ្ឋ សុខសប្បាយទេ?
ធ្វើផ្ទះថ្មី ស្អាតដល់ហើយ។
ខ្ញុំលាទៅវិញហើយ។
សូមអភ័យទោសបងពិសិដ្ឋ ចំពោះការយឺតយ៉ាវក្នុងការឆ្លើយតប!
ល្បីឈ្មោះខ្ញុំ យូរហើយ តាមរយៈ គីមឡុង និង បុប្ផា … ? ពួកគាត់និយាយថាម៉េចទៅ? គាត់មិត្តសំខាន់សម្រាប់ខ្ញុំ …
យើងប្រហែលជាអាយុស្របាលគ្នាទេមើលទៅ ឬបងអាយុបងខ្ញុំផងក៏មិនដឹង.. ខ្ញុំអាចដឹងបាន?
បាទ ជម្រាបសួរ បងប្រុស…
ល្បីឈ្មោះបង មិនត្រឹមតែពី បុប្ផា និង គីមឡុងទេ តែបានទាំងឃើញ
ដោយផ្ទាល់ទៀតផង … តែកុំនិយាយ ប្រាប់បង ធ្វើអ្វី … ព្រោះ រឿង
មួយនេះ មិនមែនមានតែ ប្អូនទេ ដែលបានដឹង …
ប្អូនប្រុស កើតនូវឆ្នាំ ១៩៨៨ ដូចមានសេចក្ដីជម្រាប ក្នុង Facebook
រួចមកអញ្ចឹង … ប្អូន ដឹងពុំច្បាស់អំពីបងប្រុស នោះទេ រឿងអាយុ
កម្រិតសិក្សា …ជាចេតនា សូមឲ្យប្អូន បានហៅថា បង បង ទៅចុះ ..
ពីព្រោះ ប្អូន ធ្លាប់ហៅបង បង ដូច្នេះ រួចស្រាប់ទៅហើយ …
សូមអរគុណ ..
សួស្តីពិសិដ្ឋ សួស្តីក្រោយគេហើយញ៉ុម!
បាទ ជម្រាបសួរ បងប្រុស ..
នៅទីនេះ មិនមានក្រោយ ឬមុនអ្វីទេ បងប្រុស …ព្រោះថ្ងៃនេះ ឥតមានជាថ្ងៃចុងក្រោយ
សំរាប់វត្ដមាន នៃប្លុក របស់ប្អូន មួយនេះ នោះទេ ! នឹងនៅជាមួយបងៗ ច្រើនពេលទៀតណា
បង ..
សូមអរគុណ ..
ថ្វីបើខ្ញុំជាអ្នកប្លក់ នៅទីនេះយួរហើយដែរ ហើយក៏បានចូលលេងប្លក់របស់ប្អូនញឹកញាប់ណាស់ដែរ តែមិនបានបញ្ចេញមតិទាល់តែសោះ។ ដូចបងហនុមាន បាននិយាយអញ្ចឹង គឺថាប្លក់របស់ប្អូនពិតជាមានប្រយោជន៍ខ្លាំងណាស់ ខ្ញុំគាំទ្រប្អូន សូមខិតខំ បន្ថែមទៀត។
សូមគុណចំពោះការចែករំលែក!!!
http://www.cambodiandream.wordpress.com/
នេះ ជាទំព័រថ្មី របស់ប្អូន .. បង បានបោះបង់ គេហទំព័រមួយនេះ
ចោលហើយ !