ជិវិត

 

អត្ថន័យខ្លះៗ អំពីជិវិត

      ១. ជីវិតគឺការតស៊ូយ៉ាងមិនដាច់រយៈ  !

    ២. ជីវិតគឺសមរភូមិប្រយុទ្ធដែលពេញទៅដោយឈាម
និងភ្លើងសង្រ្គាម ចូរកុំធ្វើខ្លួនជាពពែដែលត្រូវគេកាប់ចិញ្ច្រាំនៅកណ្តាលទីលាន
ប្រយុទ្ធ យើងត្រូវមានចិត្តហ៊ឹកហ៊ាក់ក្លាហាន ឈានទៅខាងមុខយ៉ាងអង់អាច។

     3. បើចង់ជ្រាបអត្ថន័យ គុណតម្លៃ ហើយនិងសច្ចធម៌នៃជីវិត យើងត្រូវបំពេញតួនាទីក្នុងភាពជាមនុស្សឲ្យដល់ទីបំផុត។ (មឹងចៀ)

   ៤. ថ្វីបើជីវិតរបស់មនុស្សយើងសែនខ្លី តែប្រវត្តិសាស្ត្រនៅគង់វង់យឺនយូរ។ ចូរប្រគល់ស្នាដៃដ៏មានគុណតម្លៃក្នុងជីវិតរបស់អ្នក ឲ្យដល់អនុជនជំនាន់ក្រោយ
ទៅចុះ ហើយអ្នកនឹងមានជីវិតនៅយ៉ាងអមតៈ។ (វីកួងចុង)

   ៥. មនុស្សខ្លះមានជីវិតរស់នៅយ៉ាងមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅ ស្រដៀងមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅដោយមិនដឹងថាខ្លួនឯងជាមនុស្ស។ (អ៊ីមិង)

  ៦.​ លទ្ធផលដ៏ផ្អែមត្រជាក់ដែលមនុស្សទួទៅ បានទទួលក្នុងវ័យជរានោះ ភាគច្រើនជាផលដែលពួកគេបានសាបព្រួស ទុកក្នុងកាលវ័យកម្លោះក្រមុំ។
(សូឡូម៉ន)

៧. ការស្លាប់ឫរស់នោះមេឃបានលិខិតទុករួចស្រេចទៅហើយ
 ព្រោះហេតុនេះ យើងគួរមានសេចក្តីសុខជាមួយកំឡុងពេលណាមួយនៃជីវិត បណ្តោយឲ្យសេចក្តីស្លាប់ក្លាយជាឆាកពណ៌ខ្មៅដែលឆ្លុះបញ្ចាំងពណ៌
ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែខ្លាំងឡើងចុះ។ (សាន់ធៀណា)

៨. អ្នកដែលអាចទទួលរក្សាទុកនូវសេចក្តីសុខ ដែលបានកើតឡើង ដោយចៃដន្យពីជីវិតដែលពេញទៅដោយភាពរលាក់រលែក ឫអ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយចៃដន្យពីជីវិតដែល
សែនរាបរលូន បុគ្គលនោះឈ្មោះថាជាអ្នកចេះជ្រើសរើសប្រើជីវិត។ (អ៊ីមិង)

៩. មិនចាំបាច់រំលឹកឈ្មោះបុគ្គលដ៏អស្ចារ្យក្នុងនិទានឲ្យពួកយើងស្តាប់ទេ ព្រោះថាវ័យកម្លោះក្រមុំរបស់យើងក៏គឺវេលាដ៏រុងរោចន៍បំផុតក្នុងជីវិតរបស់យើង។ (George Gordon Byron)

១០. ក្នុងលោកនេះមិនមានរបស់ដែលហៅថាបានទាំងអស់ ហើយនិងបាត់បង់ទាំងអស់នោះឡើយ។ (ភាសិតចិន)

១១. មនុស្សដែលសើចយ៉ាងមានក្តីសុខព្រោះមានជីវិតស្រស់ស្អាត ប្រដូចការដើរនៅលើផ្លូវដែលរោយរាយដោយស្រទាប់នៃផ្កាកុឡាបនោះ
មិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែសើចបានទៀតក្នុងខណៈ
ដែលជីវិតពេញទៅដោយសេចក្តីទុក្ខលំបាក បុគ្គលនោះរមែងមានតម្លៃគួរដល់
ការគោរពរាប់អានយ៉ាងក្រៃលែង។ (វិលខកស៍)

១២. គោលដៅនៃការសិក្សា គឺសិក្សាដើម្បីជីវិត។ គោលដៅជីវិតគឺទ្រទ្រង់ខ្លួនជាមនុស្សមានសតិ មានគុណធម៌ និង សេចក្តីក្លាហាន។ (លៀងឈីឆៅ)

១៣. យើងត្រូវជាម្ចាស់លើជីវិត មិនមែនជាទាសកររបស់ជីវិតនោះទេ។
 (Friedrich Nietzsche)

១៤. ជីវិតជាបទកំណាព្យដែលសរសេរគ្មានថ្ងៃចប់ ពួកយើងត្រូវប្រើឈាមនិងទឹកភ្នែកមកធ្វើឲ្យកំណាព្យ
នេះមានតម្លៃ មានអត្ថន័យកាន់ខ្លាំងឡើង។ ជីវិតជាបទភ្លេងដែលមិនមានថ្ងៃ
ច្រៀងចប់ យើងមិនអាចបញ្ឈប់វាបានរហូតទៅ។ (និរនាម)

១៥. ជីវិតដែលពិតប្រាកដជាជីវិតដែលមានសេចក្តីសុខ។ (អេឌិសាន់)

១៦.​ ខ្លឹមសាររបស់ការកើត​មិនមែនសេចក្តីសុខ​ តែជាសេចក្តីទុក្ខ ជាសេចក្តីសោកសៅ គឺសម្លេងស្រែកយំ មិនមែនសម្លេងសើចក្អាកក្អាយ គឺចំណងលក្ខខណ្ឌ
 មិនមែនសេរីភាព នោះទេ ។ (ស៊ីវ៍ជឺម៉)

ដោយ បងប្រុស ចំណាន

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s